jump to navigation

គ.ស.​២០១៣ ថ្ងៃ អង្គារ 1 ខែមករា 2013

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

ឆ្នាំ២០១៣ ឬគ្រឹស្តសករាជ២០១៣ ជាឆ្នាំដែលចាប់ផ្ដើមដោយថ្ងៃអង្គារ និងទី៤​រោច ខែមិគសិរ តាមច័ន្ទគតិ។

ឆ្នាំ២០១៣ ត្រូវនឹងពុទ្ធសករាជ២៥៥៦-២៥៥៧។ ដោយចាប់តាំងពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២៤ ខែឧសភា ត្រូវនឹងពុទ្ធសករាជ២៥៥៦ និងពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៣១ ខែធ្នូ ត្រូវនឹងពុទ្ធសករាជ២៥៥៧។

ឆ្នាំ២០១៣ នេះដែរត្រូវគ្នានឹងឆ្នាំរោង ចត្វា​ស័ក គឺពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី១៣ ខែមេសា និងឆ្នាំម្សាញ់ បញ្ច​ស័ក ពីថ្ងៃទី១៤ ខែមេសា ដល់ថ្ងៃទី៣១ ខែធ្នូ។ * ចូលឆ្នាំម្សាញ់ បញ្ច​ស័ក ម៉ោង០២.១២នាទី (រំ​លង​អាធ្រាត​នៅ​យប់​ថ្ងៃ​ទី​១៣) ថ្ងៃអាទិត្យ ទី១៤ ខែមេសា និងចូលឆ្នាំចិន នៅថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ។

ឆ្នាំនេះប្រទេសកម្ពុជា ប្រារព្ធ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ។

ហេតុការណ៍សំខាន់ៗនៅប្រទេសកម្ពុជា

◊ មករា

◊ កុម្ភៈ

◊ មីនា

◊ មេសា

  • ០២ – លោ

◊ ឧសភា

◊ មិថុនា

◊ កក្កដា

◊ សីហា

◊ កញ្ញា

◊ តុលា

  • ០២ – លោ

◊ វិច្ឆិកា

  • ០២ – លោ

◊ ធ្នូ

  • ០២ – លោ

ថ្ងៃសំខាន់ៗខាងសាសនា និងពិធីបុណ្យជាតិនានា

  • ០១ មករា – ទិវាចូលឆ្នាំសកល
  • ០៧ មករា – ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
  • ២៥ កុម្ភៈ – ពិធីបុណ្យមាឃបូជា
  • ០៣ មីនា – ទិវាវប្បធម៌ជាតិ
  • ០៨ មីនា – ទិវានារីអន្តរជាតិ
  • ១៤-១៥-១៦ មេសា – ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ
  • ០១ ឧសភា – ទិវាពលកម្មអន្តរជាតិ
  • ១៣-១៤-១៥ ឧសភា – ចម្រើនព្រះជន្ម សម្ដេច នរោត្ដម សីហមុនី
  • ២៤ ឧសភា – ពិធីបុណ្យពិសាខបូជា
  • ២៨ ឧសភា – ព្រះរាជពិធីច្រត់ព្រះនង្គ័ល
  • ០១ មិថុនា – ទិវាកុមារអន្តរជាតិ និងកុមារកម្ពុជា
  • ១៨ មិថុនា – ចម្រើនព្រះជន្ម ព្រះវររាជមាតា នរោត្ដម មុនីនាថសីហនុ
  • ២៤ កញ្ញា – ទិវាប្រកាសរដ្ឋធម្មនុញ្ញ
  • ០៣-០៤-០៥ តុលា – ពិធីបុណ្យភ្ជុំបិណ្ឌ
  • ១៥ តុលា – ទិវា​ប្រារព្ធ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ
  • ២៣ – ទិវារំឮក​ខួប​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស
  • ២៩ តុលា – ពិធីគ្រងរាជ សម្ដេចនរោត្ដម សីហមុនី
  • ០៩ វិច្ឆិកា – ពិធីបុណ្យឯករាជជាតិ
  • ១៦-១៧-១៨ វិច្ឆិកា – ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ
  • ១០ ធ្នូ – ទិវាសិទ្ធិមនុស្សអន្តរជាតិ

ទស្សនកិច្ចសំខាន់ៗ

_____________________________________________________
អានផងដែរ៖
១. គ.ស.២០១១
២. គ.ស.​២០១២

មតិ»

1. គ.ស.​២០១១ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2013

[...] _____________________________________________________ អាន​ផង​ដែរ៖ ១. គ.ស.​២០១២ ២. គ.ស.​២០១៣ [...]

2. គ.ស.​២០១២ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2013

[...] _____________________________________________________ អានផងដែរ៖ ១. គ.ស.២០១១ ២. គ.ស.​២០១៣ [...]

3. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2013

លើសអនុក្រិតសម្តេចតេជោ១ថ្ងៃហើយ! ក្នុងអនុក្រិត អត់មានសម្រាកនៅថ្ងៃទី០៣ មិនា ទិវាវប្បធម៏ទេ!

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2013

ចុះ​មាន​ពី​ណា​គេ​ដាក់​ថា​ឲ្យ​ឈប់​សម្រាក កំឡោះ​ខ្មែរ​ឯង​ចង់​ឈប់​ឈប់​រ៉ូវ :P

កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែមករា 2013

ទៅជាចឹងទៅ!​ យ៉ាប់ដល់ហើយ!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 156 other followers

%d bloggers like this: