អនុមោទនា វិសាខបូជា ព.ស.២៥៥៧ ថ្ងៃ សុក្រ 24 ខែឧសភា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.add a comment

ពិសាខបូជា ឬ វិសាខបូជា (អានថា _ ខៈបូជា) ន. (បា. វិសាខ + បូជា) ឈ្មោះពិធីបុណ្យ ឬការធ្វើសក្ការបូជាក្នុងថ្ងៃពេញបូណ៌មីខែពិសាខ ជាថ្ងៃដែលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ប្រសូត, ទ្រង់បានបរមាភិសម្ពោធិ, ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វាន, ធ្វើរំឭកដល់ព្រះគុណរបស់ព្រះអង្គ, ជាការបូជាពិសេសមួយយ៉ាង សម្រាប់ពុទ្ធសាសនិកជនទាំងបព្វជិតទាំងគ្រហស្ថនាំគ្នាធ្វើរាល់ឆ្នាំ, រាប់ថាជាបុណ្យសម្រាប់ពុទ្ធសាសនាៈ ថ្ងៃពិសាខបូជា, ធ្វើពិសាខបូជា។ (វ. ខ្មែរ ទំព័រ ៧៥៩)
- ឆ្នាំនេះវិសាខបូជា ត្រូវនឹងថ្ងៃសុក្រ ទី២៤ ខែឧសភា
____________________________________________
អានព័ត៌មាន៖
១. បុណ្យវិសាខបូជា ប្រារព្ធឡើងយ៉ាងអធិកអធម នៅភ្នំព្រះរាជទ្រព្យ ឬភ្នំឧដុង្គ
២. ប្រវត្តិបុណ្យ វិសាខបូជា
BU Place ថ្ងៃ អង្គារ 7 ខែឧសភា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.17 comments
កាលពីសប្ដាហ៍កន្លងទៅនេះ ខ្ញុំបានទៅធ្វើការនៅក្រុងបាងកក ចំនួនប្រមាណ១អាទិត្យ និងបានស្នាក់នៅសេវីសអាមារ៍មេនត៍មួយម្ដុំមេត្រូព្រះរាម៩ ឈ្មោះថា B.U.Place។
ជាប្រភេទអាផារ៍មេនត៍ កម្ពស់ជាង២០ជាន់ ទីនេះក៏ជួលសម្រាប់អ្នកសម្រាកប្រចាំថ្ងៃដែរ ដោយមួយយប់តម្លៃប្រមាណ២០០.០០០រៀល។ អ្វីដែលខ្ញុំចង់ផ្ដល់ដំណឹងដល់លោកអ្នកនោះ គឺថា នៅទីនោះបុគ្គលិកអ្នកបម្រើ និងសន្តិសុខក្ដី សុទ្ធតែខ្មែរយើង គឺរហូតជិត១០នាក់ឯណុះ។
អាសយដ្ឋាន៖
៥៦៧, ផ្លូវ សុទ្ធិពរ ២, វិថី ឌិនដែង, ខណ្ឌឌិនដែង, ក្រុងបាងកក ១០៤០០
គេហទំព័រ៖ www.buplace.com

ទិដ្ឋភាពបន្ទប់

គ្រែដេក

បន្ទប់ទឹក

បន្ទប់

បន្ទប់

ទិដ្ឋភាពក្រុងបាងកក មើលពីបន្ទប់ជាន់ទី១០

ទិដ្ឋភាពក្រុងបាងកក មើលពីបន្ទប់ជាន់ទី១០
____________________________________________________
អានផងដែរ៖
១. សណ្ឋាគារអង្គរ
២. សណ្ឋាគារសុរិវង្ស
៣. សណ្ឋាគារសិល្ប៍នគរ
៤. ហាណូយ ញូវ សេនធូរី ហូធែល
៥. អាគារស្នាក់នៅយុវជន ពូសាត បេលៀ
៦. ផ្ទះសំណាក់ ថៈណៈបូន
៧. សណ្ឋាគារ កាំបូឌីយ៉ាណា
៨. សណ្ឋាគារថងធារិន្ទ្រ
៩. សណ្ឋាគារអាស៊ី បាងកក
១០. មណីចន្ទ្រ រីសរ៍ត
១១. សណ្ឋាគារ អាម៉ារី កោះឆាង
១២. សណ្ឋាគារ យូហ្សាណា ហ្ការដេន
១៣. ឌឹ ម្យ៉ាត មិងហ្កាឡារ៍
១៤. សណ្ឋាគារថងផេកា
១៥. សណ្ឋាគារ ឡឺ ម៉េរីឌាន ជៀងរ៉ាយ
១៦. សណ្ឋាគារ East
១៧. សណ្ឋាគារចាយ៉ាការតា
រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំឆ្នាំនេះ ថ្ងៃ ចន្ទ 15 ខែមេសា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.3 comments

__________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំ
២. រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំឆ្នាំនេះ
៣. រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំឆ្នាំនេះ
៤. រណ្ដាប់ទទួលទេវតានៅផ្ទះខ្ញុំឆ្នាំនេះ
៥. របៀបចាត់សែនទេវតារបស់អ្នកសៀមរាប
ទុង្សាទេវី មកដល់ក្រុងកម្ពុជាធិបតី ថ្ងៃ អាទិត្យ 14 ខែមេសា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.add a comment
________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ស្វាគមន៍ព្រះនាងទុង្សាទេវីមកកាន់ក្រុងកម្ពុជាធិបតី
២. រាក្សសទេវីមកដល់ក្រុងកម្ពុជា
៣. មណ្ឌាទេវី មកដល់ក្រុងកម្ពុជា
៤. កិរិណីទេវី មកដល់ក្រុងកម្ពុជាធិបតី
៥. កិមិរាទេវី មកដល់ក្រុងកម្ពុជាធិបតី
ប.ជ.ព.២៥៥៧ ពី sopheak.net ថ្ងៃ សៅរ៍ 13 ខែមេសា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.add a comment

អាកាសធាតុក្ដៅខ្លាំង ថ្ងៃ ចន្ទ 1 ខែមេសា 2013
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.add a comment
ថ្ងៃនេះជាថ្ងៃទី១ នៃខែមករា ជាខែដែលគេគិតថាមានអាកាសធាតុក្ដៅបំផុតនៅក្នុងប្រទេសតំបន់ទន្លេមេគង្គក្រោមនេះ។ បើទោះជាបីយ៉ាងនេះក្ដី ធាតុអាកាសបានក្ដៅខ្លាំងរួចមកហើយ តាំងពីប៉ុន្មានថ្ងៃមុននេះ បើទោះបីជាមិនទាន់ចូលដល់ខែមេសាក៏ដោយ។
នៅឯប្រទេសថៃឯណេះ សីតុណ្ហភាពនៅកន្លែងខ្លះបានលោតលើ៤០អង្សាសេ ដែលធ្វើឲ្យក្ដៅហួតហែងនៅពេលចេញទទួលកម្ដៅថ្ងៃម្ដងៗ។ អាកាសធាតុក្ដៅបែបនេះបានបណ្ដាលឲ្យមានភ្លើងឆេះព្រៃជាច្រើនកន្លែង ហើយធ្ងន់ធ្ងរជាងនេះនោះ គឺក្រៅពីភ្លើងឆេះព្រៃកន្លែងខ្លះបានឆេះផ្ទះសម្បែងផងដែរ។ ដើម្បីជៀសវាងប្រការគ្រោះថ្នាក់ណាមួយដោយអគ្គីភ័យនេះ សូមបងប្អូនមានការប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្លាបន្ថែមទៀត។
អាកាសធាតុក្ដៅខ្លាំងបែបនេះសូមព្យាយាមយកចិត្តទុកដាក់ថែរក្សាសុខភាព។ គួរបិទបាំងរាងកាយឲ្យបានល្អពេលចេញទៅខាងក្រៅដែលអាចប៉ះនឹងកម្ដៅព្រះអាទិត្យដោយផ្ទាល់។ គួរទទួលទានទឹកឲ្យបានច្រើន ដើម្បីបំពេញកង្វះជាតិទឹកនៅក្នុងរាងកាយ ដែលបណ្ដាលមកពីអាកាសហួតហែងនេះ៕












