បរាភវសូត្រ «ឈុតវីដេអូ» ថ្ងៃ សុក្រ 23 ខែកញ្ញា 2011
Posted by សុភ័ក្ត្រ in ព្រះធម៌, វីដេអូ.2 comments
កកន៖ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ខ្ញុំបានដាក់រួចម្ដងហើយ នូវប្រកាស «បរាភវសូត្រ» ព្រមទាំងសំឡេងសូត្ររបស់ព្រះសង្ឃផងដែរ។ ថ្ងៃនេះខ្ញុំសូមដាក់ប្រកាសបរាភវសូត្រ ឈុតវីដេអូ ដែលខ្ញុំបានផលិតឡើង ដើម្បីលោកអ្នកងាយស្រួលសូត្រតាម និងមើលអក្ខរាវិរុទ្ធព្រមជាមួយ។ សូមចែករំលែកជាធម្មទាន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព.ស.២៥៥៥ នេះ។ សូមរីករាយដូចតទៅ៖
បរាភវសូត្រ ថ្ងៃ អាទិត្យ 18 ខែកញ្ញា 2011
Posted by សុភ័ក្ត្រ in ព្រះធម៌.7 comments
បរាភវសូត្រ
(បទបឋ្យាវត្ត)
បរាភវន្តំ បុរិសំ មយំ បុច្ឆា… មគោតមំ
ភវន្តំ បុដ្ឋុមាគម្ម កឹ… បរា…ភវតោ មុខំ។
យើងខ្ញុំទាំងឡាយ មកសូមទូលសួរ នូវហេតុដែលគួរ ចម្រើនវិនាស
ប្រុសស្រីក្នុងលោ កសន្និវាស ដែលនឹងវិនាស សាបសូន្យចាកគុណ។
ឆ្ពោះព្រះគោត្ដម ព្រះអង្គមានបុណ្យ មេត្តានិមន្ត សម្តែងឲ្យទាន
ធម្មជាតិដូចម្តេច ដែលជាប្រធាន នាំសត្វ…ឲ្យមាន… សេចក្តីវិនាស។
សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ
ធម្មកាមោ ភវំ ហោតិ ធម្មទេស្សី… បរាភវោ។
អ្នកដែលចម្រើន គេអាចស្គាល់ងាយ អ្នកដែលអន្តរាយ គេអាចស្គាល់ពិត
អ្នកប្រាថ្នាធម៌ ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្ត នឹងបានចម្រើន។
អ្នកដែលទ្រូស្តធម៌ ស្អប់ធម៌ឥតកើន ឥតកើន…ចម្រើន… វិនាសទៅមុខ។
ឥតិ ហេ…តំ… វិជានាម បឋមោ សោ…បរាភវោ
ទុតិយំ ភគវា ព្រូហិ កឹ…បរា…ភវតោ មុខំ។
បពិត្រព្រះអង្គ ព្រះនាមភគវ័ន្ត សូមទ្រង់និមន្ត សម្តែងឲ្យទាន
វិនាសទី២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អសន្តស្ស បិយា ហោន្តិ សន្តេន កុរុតេ បិយំ
អសតំ ធម្មរោចេតិ តំ… បរា…ភវតោ មុខំ។
អ្នកដែលស្រឡាញ់ ពេញចិត្តសេ្នហា តែនឹងមនុស្សណា អសប្បុរស
តែងមិនស្រឡាញ់ ពេញចិត្តទាំងអស់ នឹងអ្នកសប្បរស មកធ្វើជាមិត្រ។
សេចក្តីស្រឡាញ់ ពេញចិត្តគំនិត ហើយទៅគប់មិត្រ អសប្បុរស
គាប់ចិត្តក្នុងធម៌ ឬមួយរបស់ ហេតុនោះទាំងអស់ នាំឲ្យវិនាស។
ឥតិ ហេ…តំ… វិជានាម ទុតិយោ សោ… បរាភវោ
តតិយំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

វិនាសទី៣ អ្វីជាប្រធាន នាំសត្វ…ឲ្យមាន (សេចក្តីវិនាស)។
អ្នកដេកច្រើន១ និយាយច្រើន១ និងអ្នកឥតព្រួយ ឥតគិតប្រឹងប្រែង
អ្នកខ្ជិលច្រអូស មិនមានខ្នះខ្នែង ខឹងច្រើនសម្តែង ឲ្យគេឃើញបាន។
ហេតុធម៌ទាំងនោះ មិនជាកល្យាណ នាំឲ្យខកខាន ខាតខូចប្រយោជន៍
មានជាប្រធាន តិចច្រើនដោយហោច នាំបង់ប្រយោជន៍ ហើយឲ្យវិនាស។

វិនាសទី៤ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
នរជនណា មានទ្រព្យធនធាន ហើយខ្លួនមិនបាន ចិញ្ចឹមរក្សា
មាតាបិតា ដែលចាស់ជរា ហេតុនោះទៅជា នាំឲ្យវិនាស។

វិនាសទី៥ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ជនបញ្ឆោតព្រាហ្មណ៍ ឬពួកសមណៈ ពួកស្មូម ឬអ្នកដទៃ
ដោយមុសាវាទ ឃ្លាតពាក្យប្រពៃ នោះប្រធាននៃ សេចក្តីវិនាស។

វិនាសទី៦ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
បុរសអ្នកមាន ទ្រព្យធនធានច្រើន មាសប្រាក់ចម្រើន និងគ្រឿងអាហារ
លបលាក់របស់ ដែលឆ្ងាញ់ពិសា ស៊ីម្នាក់…ឯងជា ប្រធានវិនាស។

វិនាសទី៧ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អ្នកដែលប្រកាន់ ជាតិទ្រព្យត្រកូល ហើយមិនប្រមូល សាច់ញាតិសន្តាន
មើលងាយញតិខ្លួន ដោយអាងខ្លួនមាន នោះជាប្រធាន សេចក្តីវិនាស។

វិនាសទី៨ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ជនអ្នកប្រព្រឹត្ត ល្បែងបីប្រការ ល្បែងស្រីល្បែងស្រា ល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមាន ឲ្យអន្តរាយ ការល្បែងទាំងឡាយ នោះនាំវិនាស។

វិនាសទី៩ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ
ទុស្សតិ បរទារេសុ តំ…បរា…ភវតោ មុខំ។
ប្រុសមិនត្រេកអរ នឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធ កូនជននានា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេ…តំ… វិជានាម នវមោ សោ… បរាភវោ
ទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

វិនាសទី១០ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ
តស្សា ឥស្សា ន សុបតិ តំ… បរា…ភវតោ មុខំ។
បុរសមានវ័យ ដែលចាស់ហួសពេក ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេង មកធ្វើភរិយា ហេតុនោះទៅជា នាំឲ្យវិនាស។
ឥតិ ហេតំ… វិជានាម ទសមោ សោ… បរាភវោ
ឯកាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

វិនាសទី១១ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
ឥត្ថឹ សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ
ឥស្សរិយស្មឹ ឋបេតិ តំ… បរា…ភវតោ មុខំ។
បុរសតាំងស្រី អ្នកលេងខ្ជះខ្ជាយ ឬស្រីទាំងឡាយ តាំងបុរសនោះ
ដែលជាអ្នកលេង ខ្ជះខ្ជាយដូច្នោះ អំពើទាំងនោះ នាំឲ្យវិនាស។
ឥតិ ហេតំ… វិជានាម ឯកាទសមោ សោ… បរាភវោ
ទ្វាទសមំ ភគវា ព្រូហិ កឹ… បរា…ភវតោ មុខំ។

វិនាសទី១២ អ្វីជាប្រធាន នាំសត្វឲ្យមាន សេចក្តីវិនាស។
អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ
សោ ច រជ្ជំ បត្ថយតិ តំ… បរា…ភវតោ មុខំ។
ជនណាកើតក្នុង ត្រកូលជាក្សត្រ អ្នកក្សត់សម្បតិ្ត ហើយប្រាថ្នាធំ
ចង់បានជាស្តេច សោយរាជ្យស្តុកស្តម្ភ ហេតុនោះនឹងនាំ ឲ្យដល់វិនាស។
ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ
អរិយទស្សនសម្បន្នោ ស លោកំ… ភជតេ សិវំ៕
ជនជាបណ្ឌិត គំនិតប្រសើរ បានឃើញដំណើរ នៃហេតុវិនាស
ដល់សត្វក្នុងលោ- កសន្និវាស គេចពីវិនាស គប់រកចម្រើន៕
បរាភវសុត្តំ និដ្ឋិតំ
(បរាភវសូត្រ ចប់)
repost: បរាភវសូត្រ ថ្ងៃ អង្គារ 28 ខែកញ្ញា 2010
Posted by សុភ័ក្ត្រ in ព្រះធម៌.1 comment so far
កកន៖ មុននឹងចូលដេកយប់ម្សិល តាំងនាឡិការោទិ៍ម៉ោង៤:៣០, ៥:០០ និង ៥:៣០ ដើម្បីងើបស្ដាប់បរាភវសូត្រ ព្រោះថ្ងៃនេះជាថ្ងៃដាក់បិណ្ឌទី១ផង ខានស្ដាប់ជាងមួយឆ្នាំហើយ។ ស្រាប់តែម៉ោងប្រមាណជិត៤ ព្រឹកមិញនេះ ក៏មិនដឹងជាយ៉ាងម៉េចស្រាប់តែដឹងខ្លួន និងខំប្រឹងបិទភ្នែកដេកវិញ ដេកមិនលក់សោះ។ ចាំច្បាស់ថាដាក់នាឡិការោទិ៍ម៉ោង៤កន្លះ ពេលនេះ ច្បាស់ជាមិនទាន់ដល់ម៉ោង៤កន្លះទេ ព្រោះនាឡិកាមិនទាន់រោទិ៍ផង។ ខំដេកក៏ដេកមិនលក់ ក៏ងើបតែម្ដងទៅ មើលនាឡិកាម៉ោងទើបតែ ០៤:០៤។ ងើបហើយក៏ទៅបើកកុំព្យូទ័រដើម្បីស្ដាប់វិទ្យុពីស្រុកខ្មែរ។
តាមពិតទៅក៏ដឹងដែរថាវាមិនទាន់ដល់ម៉ោងទេ តែធ្វើម្ដេចដេកមិនលក់ទៅហើយ។ ទម្រាំតែដល់វិទ្យុចាក់បរា គឺរហូតដល់ទៅម៉ោង៥ភ្លឺឯណុះ។ ខ្ញុំក៏បានស្ដាប់ដូចបំណងមែន គឺពីវិទ្យុអាស៊ីអគ្នេយ៍, ចំណែកឯវិទ្យុរាជធានីភ្នំពេញ១០៣វិញ មិនឮចាក់ទេ គឺបែរជាចាក់បទទេសនាធម៌ទៅវិញ រីវិទ្យុបាយ័នបើកមិនបាន។ មើលទៅទំនងបរាចាស់ៗ ដែលខ្ញុំបានស្ដាប់ពីប៉ុន្មានឆ្នាំមុននេះ គេលែងចាក់ហើយមើល៍ទៅ។ បរា ដែលសូត្រដោយសម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម។ បរាដែលចាក់នៅវិទ្យុអាស៊ីអគ្នេយ៍ព្រឹកមិញនេះ មិនដឹងជាគេកាត់ ឬយ៉ាងណាទេ គឺមិនមានត្រង់វគ្គ៖
យើងខ្ញុំទាំងឡាយ បានដឹងជាក់ស្តែង វិនាសនេះឯង ព្រោះហេតុដូច្នោះ
ក្តីវិនាសនេះ បើរាប់សង្រ្គោះ វិនាសនោះឈ្មោះ ទី (..) ទាន់ហន់។
ទេ។ ចំណែកឯវគ្គដែលត្រូវសូត្រជាបាលី ចាប់ពីវិនាសទី៣ រហូតមកដល់ទី៨ ក៏មិនឮសូត្រដែរ។ មិនដឹងជាគេកាត់ ឬយ៉ាងណា មិនច្បាស់ដែរ។ តែយ៉ាងហោចណាស់ក៏បានស្ដាប់ដែរ និងបានថតសំឡេងទុកទៀតផង គ្រាន់បានស្ដាប់ពេលក្រោយៗ និងចែកចាយជាទាននៅទីនេះសម្រាប់អ្នកដែលស្នេហាព្រះធម៌។
សម្រាប់អ្នកដែលមិនដឹងថា «បរាភវសូត្រ» ជាអ្វី? បរាភវសូត្រ គឺជាធម៌សម្ដែងនូវវិនាសទាំង១២ប្រការ ដែលជាការទូលសួររបស់ទេព្ដា និងការឆ្លើយតបរបស់ព្រះសាស្ដា។ ព្រះធម៌នេះ ត្រូវបានខ្មែរយើងយកមកសូត្រជាបទបឋ្យាវត្ត មានភាគអន្លង់អន្លូចគួរស្ដាប់ក្រៃលែង ហើយមានសូត្រតែរង្វង់ពេលព្រឹកនៃទេសកាលបិណ្ឌភ្ជុំទាំង១៥ថ្ងៃនេះទេ។
អត្ថបទបរាភវសូត្រ ខាងក្រោមនេះ ខ្ញុំបានចម្លងចេញពីគេហទំព័រ khmeros និងបានកែសម្រួលអក្ខរាវិរុទ្ធមួយចំនួន ព្រមទាំងលុបផ្នែកដែលបាត់ខ្លះ ដូចបានរៀបរាប់ខាងលើ ដើម្បីឲ្យសមស្រប និងសំឡេងសូត្រ ងាយស្រួលក្នុងការស្ដាប់ សូត្រតាម។ សូមអញ្ជើញលោកអ្នកស្ដាប់ និងអនុមោទនាផលបុណ្យរៀងៗខ្លួន! សាធុ!ៗ!ៗ!

________________________________________________
អត្ថបទនេះបានដាក់រួចម្ដងកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៩
បរាភវសូត្រ ថ្ងៃ សៅរ៍ 5 ខែកញ្ញា 2009
Posted by សុភ័ក្ត្រ in ព្រះធម៌, អំពីសុភ័ក្ត្រ.9 comments

អានផងដែរ៖
១. ស្អែកដាក់បិណ្ឌមួយ
២. ថ្ងៃនេះបិណ្ឌវត្តនិរោធ
៣. បិណ្ឌវត្តចាក់អង្រែលើ
៤. ស្អែកនេះភ្ជុំបិណ្ឌ
៥. ថ្ងៃនេះភ្ជុំបិណ្ឌ