jump to navigation

កម្មវិធី​ថ្វាយ​ព្រះ​ពរ​របស់​ស្ថានីយ៍​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក) ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​មហា​មង្គល​ចម្រើន​ព្រះ​ជន្ម​វស្សា​ព្រះ​ករុណា គម្រប់​៦០​ព្រះ​វស្សា ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.
add a comment

ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៣

ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៣

ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៣

សូម​ចុច​លើ​រូប​នីមួយ​ៗ​ដើម្បី​ទស្សនា​វីដេអូ

ព្រះ​រាជ​ពិធី​មហា​មង្គលចម្រើន​ព្រះ​ជន្មាយុ​គម្រប់​៥​ជុំ ថ្ងៃពុធ 15 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ.
add a comment

ឆ្នាំ​នេះ រាប់​ថាជា​ទិវា​មហា​មង្គល​នៃ​ព្រះ​នគរ​កម្ពុជា ដែល​ព្រះ​ចៅ​ផែន​ដី ទ្រង់​យាង​គម្រប់​ព្រះ​ជន្មាយុ​​៥​ជុំ ៦០​ព្រះ​វស្សា​។ រាជការ​នៃ​ព្រះ​នគរ ដែល​មាន​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ រួម​ជាមួយ​អាណា​ប្រជានុសាស្ត្រ​នៃ​ព្រះ​នគរ បាន​នាំ​គ្នា​ប្រារព្ធ​ព្រះ​រាជ​ពិធី​ដ៏​មហា​ពិសេស​មួយ​សម្រាប់​ឆ្នាំ​នេះ ធំ​ជាង​ឆ្នាំ​ណា​ៗ​ទាំង​អស់​សម្រាប់​ជា​មង្គល​ដល់​ព្រះ​មហា​ក្សត្រិយ៍​ជា​អម្ចាស់​ជីវិត ក៏​ដូច​ជា​ព្រះ​នគរ​។

សម្រាប់​ឆ្នាំ​មហា​មង្គល​នៃ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ម​គម្រប់​៥​ជុំ ៦០​ព្រះ​វស្សា​នៃ​ព្រះ​ករុណា ជា​អម្ចាស់​នេះ នៅ​ឯ​ព្រះ​​បរម​រាជ​វាំង​មាន​ចាត់​ព្រះ​រាជ​ពិធី​ថ្វាយ​បង្គំ និង​ថ្វាយ​ព្រះ​ពរ​ ព្រម​ទាំង​ពិធី​ចម្រើន​ព្រះ​ពុទ្ធ​មន្ត​តាម​បែប​សាសនា​ពុទ្ធ និង​ព្រហ្មណ៍​​ ដូច​ត​ទៅ​នេះ​៖

នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​ឧសភា វេលា​ម៉ោង​១០.០០ នៅ​ឯ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​មហា​រាជ​វាំង ព្រះ​ករុណា​ព្រះ​មហាក្សត្រិយ៍ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ប្រោស​ព្រះ​រាជ​ទាន​ជូន​បណ្ដា​អង្គ​ទូត​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូល​បង្គំ​គាល់ និង​ថ្វាយ​ព្រះ​ពរ​។

នៅ​វេលា​ល្ងាច​នៃ​ថ្ងៃ​ដដែល​នេះ​ដែរ ព្រះ​ករុណា​ព្រះ​មហាក្សត្រិយ៍ ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ ព្រះ​បរម​រាជា​នុញ្ញាត​ថ្វាយ​សម្ដេច​រាជ​បុត្រី​ព្រះ​រៀម នរោត្ដម បុប្ផាទេវី ឧត្ដម​ប្រឹក្សា​ផ្ទាល់​ព្រះ​មហា​ក្សត្រិយ៍​យាង​ដឹក​នាំ​សម្ដេច ព្រះ​អង្គ​ម្ចាស់ អង្គ​ម្ចាស់ អ្នក​ម្នាង ជា​ព្រះ​រាជវង្សានុវង្ស និង​ជូន​ថ្នាក់​ដឹក​នាំ​សមាជិក​សមាជិកា​ព្រឹទ្ធ​សភា, រដ្ឋសភា និង​រាជ​រដ្ឋាភិបាល ដឹក​នាំ​ដោយ​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិសាល ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា, សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​រដ្ឋសភា និង​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រម​ទាំង​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្មនុញ្ញ និង​ស្ថាប័ន​តុលាការ យាង និង​អញ្ជើញ​ចូល​ថ្វាយ​បង្គំ​គាល់ នៅ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ ដើម្បី​ថ្វាយ​ព្រះ​សព្ទ​សាធុការ​ពរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៥​កើត ខែ​ពិសាខ ឆ្នាំ ម្សាញ់ បញ្ច​ស័ក ព.ស.​២៥៥៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៣ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះ​មហាក្សត្រិយ៍ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះ​អង្គ​សព្វ​ព្រះ​រាជ​ហ្ឫួ័យ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ក្នុង​ព្រះ​រាជ​ពិធី​ស្វាធ្យាយ​ព្រះ​បរិត្ត ពុទ្ធ​ជ័យ​មង្គល និង​បំពេញ​មហា​ព្រះ​រាជ​កុសល​ដោយ​ព្រះ​រាជ​សទ្ធា​ជ្រះ​ថ្លា​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​វស្សា នៅ​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ​នៃ​ព្រះ​បរម​មហា​រាជ​វាំង។

ដោយ​ឡែក​​នៅ​រសៀល​នា​ថ្ងៃ​ដដែល​នេះ​ដែរ ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជ​ហ្ឫទ័យ​ស្ដេច​យាង​ក្នុង​ព្រះ​រាជ​ពិធី​ស្រង់​ព្រះ​សុគន្ធវារី​ព្រះ​ពុទ្ធ​មន្ត ប្រារព្ធ​ថ្វាយ​ដោយ​សម្ដេច​ព្រះ​អង្គ​មហា​សង្ឃរាជា​ធិបតី ទេព វង្ស សម្ដេច​ព្រះ​មហា​សង្ឃរាជ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​សម្ដេច​ព្រះ​អភិសិរី​សុគន្ធា​មហា​សង្ឃរាជធិបតី បួរ គ្រី សម្ដេច​ព្រះ​មហា​សង្ឃ​រាជ​នៃ​គណៈ​ធម្មយុត្តិកនិកាយ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​លើ​ព្រះ​ទីន័ង​បស្បុក​ខាង​មុខ​ព្រះ​ទីន័ង​ទេវាវិនិច្ឆ័យ​នៃ​ព្រះ​បរម​មហា​រាជ​វាំង​ចតុម្មុខ​មង្គល​៕៚

ព្រះ​រាជ​ពិធី​មហា​មង្គល​ចម្រើន​ព្រះ​ជន្ម​វស្សា ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី គម្រប់​៦០​ព្រះ​វស្សា ថ្ងៃ អង្គារ 14 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ, អំពីស្រុកខ្មែរ.
add a comment

វីដេអូ​ថ្វាយ​ព្រះ​ពរ ក្នុង​ឱកាស​ព្រះ​រាជ​ពិធី​មហា​មង្គល ព.ស.​២៥៥៧

“សិស្ស​ច្បង” ថ្ងៃ អាទិត្យ 12 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in វីដេអូ.
add a comment

ប្រទេស​ថៃ​នា​អតីត ថ្ងៃ សុក្រ 10 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in វីដេអូ, ภาษาไทย, English.
add a comment

វីដេអូ​ស្ដី​អំពី​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​១៩៣៧​។

«ខ្មែរ» នៅ​​ក្នុង​​បទ​​ភ្លេង​​ថៃ​​ដើម ថ្ងៃ ចន្ទ 29 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, ภาษาไทย.
1 comment so far

លោក​អ្នក​ដឹង​ទេ នៅ​ក្នុង​បទ​ភ្លេង​បុរាណ និង​មហោរី របស់​ជន​ជាតិ​សៀម ឬ​ដែល​បច្ចុប្បន្ន​ហៅ​ថា​ថៃ​នោះ មាន​ភ្លេង​ជា​ច្រើន​ត្រាប់​ទំនុក ឬ​មាន​ទាក់​ទង​នឹង​ជន​ជាតិ​ខ្មែរ​យើង ដែល​និយាយ​តាំង​ពី​ជីវភាព​រស់​នៅ និង​ការ​ប្រកប​របរ​ប្រចាំ​ថ្ងៃ…។​ល។ ជា​ច្រើន​បទ​។

ទំនាក់​ទំនង​ជា​ពិសេស​នេះ ត្រូវ​បាន​មើល​ឃើញ​ថា ពី​អតីត​កាល បើ​ទោះ​បី​ថា​ខ្មែរ​បាន​ស្ថិត​នៅ​ក្នុង​អំណាច​នៃ​ការ​គ្រប់​គ្រង​របស់​ជន​ជាតិ​សៀម​ក៏​ដោយ ក៏​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជន​ជាតិ​ខ្មែរ​គឺ​ជា​ជន​ជាតិ​មួយ​ដែល​មាន​វត្តមាន​ទៅ​ដោយ​វប្បធម៌​, អារ្យ​ធម៌ ក៏​ដូច​ជា​ជីវិត​ប្រចាំ​ថ្ងៃ​យ៉ាង​ប្រចក្ស​នៅ​ក្នុង​ដែន​ដី​តំបន់​នេះ ហើយ​ដែល​ត្រូវ​បាន​កោត​សសើរ និង​ទទួល​ស្គាល់​ពី​សំណាក់​ជន (សៀម) ដែល​មាន​អំណាច ឬ​ខ្លាំង​ជាង​ខ្លួន ក្នុង​គ្រា​នោះ​ផង​ដែរ​។

បទ​ភ្លេង​បុរាណ​សៀម ដែល​មាន​ទាក់​ទង​នឹង «ខ្មែរ» ទាំង​នោះ មាន​ដូច​ជា​៖

១. เขมรพายเรือ (ខ្មែន.ផាយ.រឿ) ប្រែថា ខ្មែរអុំទូក
២. เขมรเขด็จ (ខ្មែន.ខ្ដេច) ប្រែថា ខ្មែរក្ដិច?
៣. เขมรชมจันทร์ (ខ្មែន.ឈុម.ចាន់) ខ្មែរមើលច័ន្ទ្រ
៤. เขมรเหลือง (ខ្មែន.ហ្លឿង) ខ្មែរលឿង
៥. เขมรโพธิสัตว์ (ខ្មែន.ពោ.សាត់) ខ្មែរពោធិ៍សាត់ [កកន៖ ថៃសរសេរ «ពោធិ៍សត្វ»]
៦. เขมรไล่ควาย (ខ្មែន.ល៉ៃ.ខ្វាយ) ខ្មែរដេញក្របី
៧. เขมรเป่าใบไม้ (ខ្មែន.ប៉ៅ.បៃ.ម៉ៃ) ខ្មែរផ្លុំស្លឹកឈើ
៨. เขมรลออองค์ (ខ្មែន.ល្អ.អ៊ុង) ខ្មែរល្អអង្គ
៩. เขมรปี่แก้วน้อย (ខ្មែន.ពី.កែវ.ណយ) ខ្មែរខ្លុយតូច
១០. เขมรเอวบาง (ខ្មែន.អែវ.បាង) ខ្មែរចង្កេះស្ដើង
១១. เขมรไทรโยค (ខ្មែន.សៃ.យោគ) ខ្មែរជ្រៃយោគ
១២. เรื่องเขมรใหญ่ (រឿង.ខ្មែន.ហ្យ៉ៃ) រឿងខ្មែរធំ
១៣. เขมรเขาเขียว (ខ្មែន.ខោ.ខៀវ) ខ្មែរខៀវ
១៤. เขมรกล่อมลูก (ខ្មែន.ក្លម.លូក) ខ្មែរបំពេកូន
១៥. เขมรพวง (ខ្មែន.ផូង) ខ្មែរភួង
១៦. เขมรเลียบนคร (ខ្មែន.លៀប.ន៉ៈ.ខន) ខ្មែរដើរក្បែរនគរ
១៧. ทยอยเขมร (ថៈយ៉យ.ខ្មែន) ដើរតាមខ្មែរ
១៨. เขมรชนบท (ខ្មែន.ឈុនន៉ៈបុទ) ខ្មែរជនបទ
១៩. …

ស្ដាប់​បទ​ភ្លេង​នីមួយ​ៗ សូម​ចុច​លើ​ចំណង​ជើង​បទ​ភ្លេង​ភាសា​ថៃ ឬ​ចុច​ស្ដាប់​បទ​ភ្លេង​តួយ៉ាង នៅ​ខាង​ក្រោម​នេះ​៖

______________________________________________________
អានផងដែរ
១. ប្រៀបធៀបភ្លេង «សាធុការ» ខ្មែរ និងថៃ

ទៅ​លេង​កៀន​ស្វាយ ថ្ងៃ ចន្ទ 22 ខែ​មេសា 2013

Posted by សុភ័ក្ត្រ in វីដេអូ, អំពីសុភ័ក្ត្រ.
1 comment so far

កាល​ពី​ថ្ងៃ​ទី​១៧ មេសា ២០១៣ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​រមណីយដ្ឋាន​កៀនស្វាយ​។ ជា​រៀង​រាល់​ឆ្នាំ​មិន​ភ្លេច​អា​រឿង​ទៅ​លេង​កៀន​ស្វាយ​នេះ ដ្បិត​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភ្នំពេញ និង​មិន​ឆ្ងាយ​ពី​ផ្ទះ​ខ្ញុំ​ទេ។ ឥឡូវ​នេះ​ផ្លូវ​ក៏​ស្រួល​បើក​ឡាន​ប្រមាណ​១៥​នាទី​ទៅ​ដល់​កៀន​ស្វាយ​បាត់​ទៅ​ហើយ។

កៀនស្វាយ​ឥឡូវ​មិន​ដូច​ពី​មុន​ទេ សម័យ​តេជោ​ហើយ គេ​អភិវឌ្ឍន៍​យ៉ាង​ស្អាត !ឡ! នេះ​ជា​គ្រា​ទី​មួយ​ហើយ ដែល​ខ្ញុំ​បាន​ទៅ​លេង​កៀនស្វាយ​បន្ទាប់​ពី​គេ​មាន​ធ្វើ​ជា​រោង​ដាក់​ឲ្យ​អ្នក​លក់​ដូរ​នៅ​ទី​នោះ​នាំ​គ្នា​លក់ (មិន​ដឹង​ជា​យក​លុយ​ប៉ុន្មាន​ពី​ពួក​គាត់​ទេ)។ ឃើញ​តែ​ស្អាត​របស់​គេ​ហើយ តែ​ចំពោះ​ខ្ញុំ​វិញ​មិន​ជា​គាំទ្រ​ទេ មើល​ទៅ​ហាក់​បី​ដូច​ជា​បាត់​បង​អស់​ធាតុ​ដើម​ជា​ទី​ផ្សារ​ទេចរណ៍​ជន​បទ មក​លើក​នេះ មើល​ទៅ​ដូច​ជា​មក​ដើរ​ផ្សារ​លេង​ធម្មតា បាត់​អស់​លក្ខណៈ​ធម្មជាតិ​។ បើ​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​នៅ​ទី​នោះ​វិញ​ខ្ញុំ​មិន​ធ្វើ​ដូច្នេះ​ទេ តែ​រៀប​ចំ​ឲ្យ​មាន​របៀប​រៀបរយ​វិញ​ល្អ​ជាង​។ ណាស់​ហើយ​គេ​ថា​អ្នក​ថា​បាន​តែ​ថា​ទេ តែ​អ្នក​ធ្វើ​បាន​គេ​ធ្វើ :D


កៀនស្វាយ​បច្ចុប្បន្ន

កន្លែង​លក់​ខាង​ក្រៅ

ត្រី​អាំង​ស្រស់​ៗ

លក់​ដាច់​ណាស់

បង្កង​អាំង ថ្លៃ​ណាស់

_________________________________________________________
អាន​ផង​ដែរ
១. កៀនស្វាយ​ឥឡូវ

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: