ព្រះរាជពិធីមហាមង្គលចម្រើនព្រះជន្មវស្សាសម្ដេចព្រះមហាក្សត្រីយ៍ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៧៧ព្រះវស្សា ថ្ងៃ អង្គារ 18 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, វីដេអូ, អំពីស្រុកខ្មែរ.1 comment so far

គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបើកកិច្ចប្រជុំនៅភ្នំពេញ ថ្ងៃ អាទិត្យ 16 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.add a comment
នាល្ងាចថ្ងៃនេះ (១៦ មិថុនា ២០១៣) នៅឯវិមានសន្តិភាពនៃរាជធានីភ្នំពេញមានបើកសម័យប្រជុំពេញអង្គលើកទី៣៧នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដោយចូលរួមជាអធិបតីដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីបើកកិច្ចប្រជុំខាងលើនេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីពាក់ព័ន្ធ ប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក និងគណៈប្រតិភូបរទេសប្រមាណ ១៣០០ នាក់ មកពីប្រទេសជាង១២០ ដែលជាសមាជិកអនុសញ្ញា ឆ្នាំ១៩៧២ ស្ដីពីការការពារបេតិកភណ្ឌពិភពលោកវប្បធម៌ និងធម្មជាតិ នៃអង្គការយ៉ូណេស្កូចូលរួមក្នុងព្រឹត្ដិការណ៍ជាសកលនេះ។
បើតាមទីស្តីការគណៈរដ្ឋមន្រ្តី រាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងប្រវត្ដិសាស្ដ្រ នៃការចុះបញ្ជីសម្បត្ដិបេតិកភណ្ឌជាតិ របស់ប្រទេសនានា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលបច្ចុប្បន្ននេះមានសម្បត្ដិបេតិកភណ្ឌពិភពលោកចំនួន៩៦២ ហើយដែលបានចុះក្នុងបញ្ជីរួចជាស្រេចនោះ៕
អានព័ត៌មានបន្ថែម ចុចទីនេះ, គេហទំព័រផ្លូវការ www.whc37cambodia2013.kh

ពិធីបើកអង្គប្រជុំ (AKP)

ពិធីបើកអង្គប្រជុំ (AKP)
ចំណេះដឹងដ៏ឆ្កួតឡប់របស់ខ្មែរមួយចំនួនទាក់ទងនឹងប្រទេសលាវ ថ្ងៃព្រហស្បតិ៍ 13 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ, ພາສາລາວ.add a comment

ដូចខ្ញុំធ្លាប់បានដាក់ប្រកាសជាច្រើនហូរហែរមកហើយពីរឿងទំនាក់ទំនងខ្មែរជាមួយនឹងប្រទេសជិតខាងទាំងបីរបស់ខ្លួន។ ជនជាតិខ្មែរក្រៅពីស្អប់សៀម និងយួនជាបន្តបន្ទាប់មក ជនជាតិនេះក៏មិនភ្លេចមាក់ងាយជនជាតិលាវផងដែរទេ។ ជាទូទៅមានជនជាតិខ្មែរមិនច្រើន ហើយក៏មិនតិចផងដែរទេ តែងតែគិតថាជនជាតិលាវអន់ថយជាងខ្មែរ។ល។ និង។ល។ ចាញ់ប្រទេសណា ចាញ់ជនជាតិណាក៏បានដែរ តែហាមដាច់ខាតចាញ់ប្រទេសលាវ និងជនជាតិលាវ នេះជាគំនិតឡប់ឆ្កួតរបស់ខ្មែរមួយចំនួនចំពោះជនជាតិលាវ។ ហេតុដូចនេះហើយជារឿយៗ តែងតែឮថា «សូម្បីតែលាវ ក៏….» ។ល។ និង ។ល។ ជាហូរហែរ។
អ្វីដែលខ្ញុំចង់និយាយនៅទីនេះថ្មីម្ដងទៀតទាក់ទងនឹងប្រទេសលាវ និងជនជាតិលាវ គឺស្ដីពីចំណេះដឹង ដែលខ្ញុំសន្មតថា ជាចំណេះដឹងបែបឆ្កួតឡប់របស់ខ្មែរមួយចំនួន ទាក់ទងនឹងប្រទេសលាវ។ មានខ្មែរមួយចំនួន ច្រើនគួរសម ជាពិសេសពពួកលេងតាមអ៊ីនធឺណិត តែងវាយប្រហារចំៗថា ប្រទេសលាវ គឺជាប្រទេសដែលស្ថិតក្រោមការគ្រប់គ្រងរបស់យួន (ប្រទេសវៀតណាម)។ រហូតដល់ហ៊ាននិយាយថា លាវ ជាអាណានិគមរបស់វៀតណាមផងទៀត។
រឿងដែលគួរឲ្យអស់សំណើចនោះគឺដើម្បីបញ្ជាក់អំណេះអំណាងរបស់គេពីរឿងលាវ ស្ថិតក្រោមយួននោះ គឺគេបានដាក់រូបថតនៅប្រទេសលាវជាច្រើនដែលមានទង់ជាតិព័ណ៌ក្រហមលឿងថា នោះហើយគឺជាទង់ជាតិវៀតណាម ដែលគ្រប់ស្ថាប័នរដ្ឋទាំងអស់របស់ប្រទេសលាវ ត្រូវតែដាក់ទងជាតិវៀតណាមអមជាមួយទង់ជាតិលាវ នោះ ។ Sic
ខ្ញុំសូមបញ្ជាក់នៅទីនេះថា គ្រប់ទង់ក្រហមដែលគេជាទូទៅបានឃើញភ្ជាប់ជាមួយទង់ជាតិលាវ គ្រប់ពេល នៅតាមគ្រឹះស្ថានរដ្ឋលាវ ក៏ដូចជានៅតាមគេហដ្ឋានរបស់ពលរដ្ឋលាវ នោះ គឺជាទង់នៃបក្សកុម្មុយនីស្តលាវទេ គឺជាទង់ដែលមានរូបកណ្ដៀវ និងញញួរព័ណ៌លឿងក្នុងផ្ទៃព័ណ៌ក្រហមឆ្អៅ។ ដូចយើងដឹងស្រាប់ (ឬពូកគាត់មិនដឹង) លាវ គឺជាប្រទេសមួយដែលប្រកាន់របបកុម្មុយនីស្ត ជាមួយប្រទេសមួយចំនួនទៀត លើលោកនេះ ហើយដែលស្មោះស្ម័គ្រនឹងទ្រឹស្ដីកុម្មុយនីស្តដទៃៗទៀត ក៏ដូចជាម៉ាក្ស និងលេនីន ជាដើម ហេតុដូចនេះ ទង់នៃបក្សរបស់គេ គឺស្ថិតជាប់ជានិច្ចជាមួយទង់ជាតិរបស់គេ ពោលគឺមិនមែនជាទង់ជាតិវៀតណាម ដូចដែលខ្មែរមួយចំនួននោះ យល់ឃើញឡើយ។
ការដែលស្អប់វៀតណាមជ្រុលហួសជ្រុលហេតុ រហូតដល់វាយប្រហារទាំងមិនដឹងខ្យល់ គ្មានទិស គ្មានតំបន់ ខ្ញុំចាត់ទុកថា មិនមែនជាការយល់ដឹងប្រកបដោយសតិសម្បជញ្ញៈនោះទេ។ ហេតុនេះចូរជនជាតិខ្មែរខិតខំអភិវឌ្ឍន៍ប្រទេសខ្លួនឲ្យរួចផុតពីនឹមនៃភាពក្រក្រីខ្លួនឯងឲ្យតែរួចទៅ មិនចាំបាច់ឈឺឆ្អាលនឹងប្រទេសដទៃទេ ជាពិសេសឈប់យល់ខុសនូវចំណេះដឹងបែបឡប់ៗដូចដែលបានអធិប្បាយខាងលើនោះចោលទៅ៕

ទង់បក្សកុម្មុយនីស្តលាវ មានរូបកណ្ដៀវ និងញញួរព័ណ៌លឿងក្នុងផ្ទៃព័ណ៌ក្រហមឆ្អៅ
ទង់បក្សកុម្មុយនីស្តលាវ អមជាមួយទង់ជាតិលាវ ដាក់តាំងនៅមុខមន្ទីររដ្ឋសភាជាតិលាវ នានគរហ្លួងវៀងច័ន្ទន៍

ទង់បក្សកុម្មុយនីស្តលាវ អមជាមួយទង់ជាតិលាវ ដាក់តាំងនៅវិមានទ្វារជ័យ (ប៉ៈទូសៃ) នានគរហ្លួងវៀងច័ន្ទន៍

យុវជនលាវលើកទង់បក្សក្នុងការប្រកួតកីឡា ដើម្បីគាំទ្រកីឡាករលាវ

គេហដ្ឋានលាវ មានតាំងទង់ទាំងពីរ
៥ឆ្នាំទៀតទើបមានវចនានុក្រមខ្មែរថ្មី ថ្ងៃពុធ 12 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ.2 comments
តាមប្រភពព័ត៌មានពីដើមអំពិលថ្ងៃនេះឲ្យដឹងថា ប្រទេសខ្មែរត្រូវរង់ចាំ៥ទៀត ដើម្បីមានវចនានុក្រមខ្មែរ ទី២ បន្ទាប់ពីវចនានុក្រមខ្មែរដំបូងត្រូវបានបោះពុម្ពផ្សាយតាំងពីទសវត្សរ៍១៩៦០ ដោយពុទ្ធសាសនបណ្ឌិត្យ ឬវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះ។
សម្រាប់វចនានុក្រមថ្មីរបស់ប្រទេសខ្មែរនេះ ត្រូវបានធានារ៉ាប់រងរៀបចំដោយវិទ្យាស្ថានជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភា ជាអ្នកចងក្រង និងបោះពុម្ពវចនានុក្រមខ្មែរថ្មីនេះ។
ក្នុងបទសម្ភាសន៍របស់ដើមអំពិលជាមួយប្រធានវិទ្យាស្ថាន គឺលោក អៀវ ច័ន បានឲ្យដឹងថាវចនានុក្រមខ្មែរថ្មី នឹងយកលំនាំ ព្រមទាំងដាក់បញ្ចូលពាក្យដែលមានស្រាប់នៅក្នុងវចនានុក្រមសម្ដេចព្រះសង្ឃរាជ និងអាចដកពាក្យមួយចំនួនដែលមិនសូវប្រើប្រាស់។ ក្រៅពីនោះ នឹងដាក់បញ្ចូលពាក្យថ្មីៗ ជាពិសេសពាក្យបច្ចេកទេសនានា ដែលមានប្រើប្រាស់ជាទូទៅនៅសម័យបច្ចុប្បន្ននេះ។
ទោះបីជាយ៉ាងណាក៏ដោយ វចនានុក្រមខ្មែរថ្មី មិនអាចកើតមានឡើងក្នុងពេលឆាប់ៗនេះទេ គឺរង់ចាំរហូតដល់ទៅ៥ឆ្នាំទៀតឯណុះ គឺនៅឆ្នាំ២០១៨ ទើបវិទ្យាស្ថានមានលទ្ធភាពបោះពុម្ពវចនានុក្រមជាប្រវត្តិសាស្ត្រទី២របស់ប្រទេសកម្ពុជាបាន។
ព័ត៌មានលម្ពិតសូមអាន និងស្ដាប់ដើមអំពិល
បដិមាបនទវៈ២អង្គបានវិញមកដល់ប្រទេសកម្ពុជាវិញហើយ ថ្ងៃ អង្គារ 11 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.4 comments


_______________________________________________
អានផងដែរ៖
១. The Met Will Return a Pair of Statues to Cambodia
តែមប្រិ៍រំឭករជ្ជកាលហ្លួង នរោត្ដម ថ្ងៃ អាទិត្យ 9 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.3 comments

នេះជាតែមប្រិ៍ប្រៃសណីយ៍ប្រភេទ ១៥៛ ឬ 15R (ទំនងចេញក្នុងរជ្ជកាលហ្លួង សិរីសុវត្ថិ មុនីវង្ស) ប្រើប្រាស់សម្រាប់រំឭកដល់រជ្ជសម័យនៃ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ដោយមានព្រះឆាយាលក្ខណ៍ព្រះអង្គ រួមនិងភាសាបារាំងដាក់ថា៖
1835-1904
S.M. NORODOM
ព្រះបាទសម្ដេចព្រះនរោត្ដម
POSTES CAMBODGE
_______________________________________________________
អានផងដែរ៖
១. តែមប្រិ៍រជ្ជកាលហ្លួង មុនីវង្ស
២. ខួបទី១៤៩ នៃព្រះរាជពិធីគ្រងសិរីរាជ្យសម្បត្តិ រាជាភិសេក នៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស
អំនួតភ្នំពេញ ថ្ងៃ អង្គារ 4 ខែមិថុនា 2013
Posted by សុភ័ក្ត្រ in វីដេអូ, អំពីស្រុកខ្មែរ.add a comment











