Expo Paris 1931 : Angkor Wat ថ្ងៃព្រហស្បតិ៍ 13 ខែកញ្ញា 2012
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អតីតភាព, អំពីស្រុកខ្មែរ, Français.add a comment
ផ្លូវ «ភ្នំពេញ» នៅវៀងច័ន្ទន៍ ថ្ងៃ ចន្ទ 27 ខែសីហា 2012
Posted by សុភ័ក្ត្រ in ພາສາລາວ, Français.4 comments
លោកអ្នកនាងមានដឹងទេ នៅឯនគរហ្លួងវៀងច័ន្ទន៍ រដ្ឋធានីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតលាវ ឬ សបប លាវ មានផ្លូវតូចមួយដាក់ឈ្មោះថា «ភ្នំពេញ» ដែលជាឈ្មោះនៃរាជធានីកម្ពុជារបស់យើង។
វិថី «ភ្នំពេញ» នេះសរសេរជាភាសាលាវជា «ຖະໜົນ ພະນົມເປັນ» (អានថា ថៈនុន ផៈនុមពេន) ព្រមអក្សរបារាំងពីក្រោមថា «RUE PHANOMPENH» និងមានសេចក្ដីថា ថ្នល់ភ្នំពេញ ឬផ្លូវភ្នំពេញ។
ផ្លូវ «ភ្នំពេញ» នេះមានទីតាំងនៅក្នុងភូមិអនុ, សង្កាត់ច័ន្ទបុរី, ក្រុងវៀងច័ន្ទន៍។ ប្រសិនបើលោកអ្នកបានទៅលេងក្រុងវៀងច័ន្ទន៍ សូមកុំភ្លេចចូលលេងផ្លូវ «ភ្នំពេញ» នេះផង៕

ស្លាកឈ្មោះផ្លូវ «ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍

ទិដ្ឋភាពផ្លូវ«ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍

ទិដ្ឋភាពផ្លូវ«ភ្នំពេញ» នៅក្រុងវៀងច័ន្ទន៍ នៅម៉ោងប្រមាណ៩ព្រឹក
_______________________________________________
អានផងដែរ៖
១. ហូលីដេ មឿងលាវ
ចេញលក់ហើយ រថយន្តទើបមកដល់ថ្មី ទំនើប លំដាប់លេខ១! ថ្ងៃពុធ 16 ខែឧសភា 2012
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, Français.2 comments

នេះគឺជាការឃោសនាលក់រថយន្តទំនើបទើបនាំចូលថ្មីមកប្រទេសកម្ពុជា គឺរថយន្តម៉ូដែល២០១, ៣០២ និង៤០២ ផលិតឆ្នាំ១៩៣៧។
ប្រភេទរថយន្តថ្មីទាំងបីគ្រឿងនេះ គឺជារបស់សុទ្ធនាំចូលពីស្រុកបារាំង និងមានដាក់លក់នៅអាគារលេខ១៤ វិថីប៊ូឡូឆេ ក្រុងភ្នំពេញ។ សូមអញ្ជើញ ៗ រួសរាន់ ចំនួនមានកំណត់។
ការចុះផ្សាយឃោសនាលក់រថយន្តនេះ គឺចុះនៅក្នុងកាសែតនគរវត្ត ឆ្នាំទី១ លេខ១២ ច្បាប់ថ្ងៃសៅរ៍ ១កើត ខែចែត្រ ឆ្នាំជូត អដ្ឋស័ក ព.ស.២៤៧៩ ត្រូវនឹងថ្ងៃ១៣ ម៉ារ្ស (មីនា) ឆ្នាំ១៩៣៧៕
_________________________________________________________
អានផងដែរ៖
១. សូមអញ្ជើញៗ បារីខ្មែរល្អពិតៗ!
Foure Commerciale au Cambodge ថ្ងៃព្រហស្បតិ៍ 19 ខែមេសា 2012
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, វីដេអូ, អតីតភាព, អំពីស្រុកខ្មែរ, Français.1 comment so far
ទស្សនាវីដេអូខាងក្រោមស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងថា នេះជាទិដ្ឋភាពនៃព្រឹត្តិការណ៍មួយដែលបានកើតឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ បន្ទាប់ពីបានឯករាជ្យពីអាណានិគមនិយមបារាំង មិនទាំងដល់២ឆ្នាំស្រួលបួលផង ប្រទេសកម្ពុជាមានលទ្ធភាពចាត់ឡើងនូវពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិមួយ ឬ Foure Commerciale au Cambodge ដែលមានបណ្ដាប្រទេសធំៗក្នុងលោក មានទាំងសហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ឥណ្ឌា និងប្រទេសជិតខាងច្រើនផ្សេងទៀតចូលរួម ដាក់តាំងបង្ហាញផលិតផលទំនើបៗ នាពាក់កណ្ដាលសតវត្សរ៍ទី២០។ តាមរបាយការណ៍ មានប្រជាជនខ្មែរជាង១លាននាក់ បានចូលរួមទស្សនាពិព័រណ៍ពិភពលោកដ៏អស្ចារ្យនេះ ដែលរាជការខ្មែរបានចាត់ឡើងនៅឯបរិវេណវត្តភ្នំ ក្រុងភ្នំពេញ។ វីដេអូនេះបានធ្វើឲ្យខ្ញុំស្ទើរស្រក់ទឹកភ្នែកស្រណោះអតីតកាលខ្មែរ ដែលកើតឡើងកន្លះសតវត្សរ៍មុន និងសម័យបច្ចុប្បន្ន។ នេះហើយជាការរីកចម្រើននៃប្រទេសកម្ពុជាដែលប្រជាជនខ្មែរខ្លួនឯងជាម្ចាស់ប្រទេសពិតប្រាកដ៕
Entire ICJ Order 18 July 2011 ថ្ងៃពុធ 20 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ព្រះវិហារ, អំពីស្រុកខ្មែរ, English, Français.1 comment so far
http://www.scribd.com/fullscreen/60305807?access_key=key-1u526ovdif3e3lsx1x51
ស្វាគមន៍លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង ថ្ងៃ សៅរ៍ 2 ខែកក្កដា 2011
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, Français.3 comments

នរណាជា ហ្វ្រង់ស្វ័រ ហ្វីយ៉ុង
លោក ហ្វ្រង់ស្វ័រ ចាល អាម៉ង់ដ៍ ហ្វីយ៉ុង (បារាំង៖ François Charles Armand Fillon) (កើត ០៤ មីនា ១៩៥៤ នៅ ឡឺ ម៉ង់) គឺជានាយករដ្ឋមន្ដ្រី នៃប្រទេសបារាំង ចាប់តាំងពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៧។
ការអប់រំ
- នៅឆ្នាំ១៩៧២ បានបញ្ចប់បក្កវិញ្ញាបត្រ ផ្នែកទស្សនវិជ្ជា
- នៅឆ្នាំ១៩៧៦ បានបញ្ចប់នៅសាកលវិទ្យាល័យដូម៉ាន ផ្នែកច្បាប់សាធារណៈ
- នៅឆ្នាំ១៩៧៧ បានបញ្ចប់នៅសាកលវិទ្យាល័យប៉ារីស វីរ៉ង់នី ដេកាត (University of Paris V: René Descartes) ផ្នែកច្បាប់សាធារណជាន់ខ្ពស់
អាជីពនយោបាយ
- នាយករដ្ឋមន្ត្រី ពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០៧
- មន្ដ្រីនៃក្រសួងអប់រំ និងត្រួតពិនិត្យជាន់ខ្ពស់នៅចន្លោះឆ្នាំ១៩៩៣-១៩៩៥
- មន្រ្តីនៃក្រសួងព័ត៌មានវិទ្យា និងប្រៃសណីយ៍ ចាប់ពីខែឧសភា – វិច្ឆិកា ឆ្នាំ១៩៩៥
- មន្ត្រីនៃក្រសួងប្រៃសណីយ៍ ទូរគមនាគមន៏ និងលំហ ពីខែវិច្ឆិកា ឆ្នាំ១៩៩៥-១៩៩៧
- មន្ត្រីការងារសង្គម, ការងារ និងសាមគ្គីភាព ពីឆ្នាំ២០០០-២០០២
- មន្ត្រីអប់រំជាតិ និងក្រសួងអប់រំ និងត្រួតពិនិត្យជាន់ខ្ពស់ ពីឆ្នាំ២០០៤-២០០៥

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អមដំណើរលោកនាយករដ្ឋមន្ត្រីបារាំង ហ្វ្រង់ស័រ ហ្វីយ៉ុង ដើរត្រួតពល ក្នុងពិធីបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ច នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី២កក្កដា ឆ្នាំ២០១១៕ ( រូបថត៖ ស៊ីវ ចាន់ណា )
__________________________________________________
អានផងដែរ៖
១. នាយករដ្ឋមន្ត្រីបារាំង ផ្តើមដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា នៅថ្ងៃសៅរ៍នេះ
២. ឆ្នាំ២០១២ បារាំងនឹងចំណាយ ប្រាក់២០លានអ៊ឺរ៉ូ ផលិតអង្ករ នៅកម្ពុជា
៣. បារាំងគាំទ្របេក្ខភាពកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ
France offers old maps to help resolve Thai-Cambodia spat ថ្ងៃពុធ 9 ខែកុម្ភៈ 2011
Posted by សុភ័ក្ត្រ in ព្រះវិហារ, អំពីស្រុកខ្មែរ, English, Français.2 comments
PARIS – FRANCE offered on Wednesday to help resolve a festering border dispute between Thailand and Cambodia by providing maps it made at the start of the last century when it ruled Indo-China.
French officials made the maps in preparation for the Franco-Siamese Treaty of 1907, which delimited the area over which the two countries are squabbling.
Foreign ministry spokesman Bernard Valero told reporters that Paris was happy to provide the documents ‘to any country that asks us to consult them or to make a copy of these documents’. At least eight people have been killed in four days of cross-border violence between Thailand and Cambodia around the ancient temple of Preah Vihear, which forced thousands of families to flee on both sides of the frontier. — AFP
http://www.straitstimes.com/BreakingNews/World/Story/STIStory_633076.html









