jump to navigation

ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​ឧសភា 2006

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
trackback

ជា​ថ្ងៃ​ស៊យ! ខំ​ងើប​ពី​ព្រឹក​ទៅ​ចូល​រួម​មើល​ព្រះ​រាជ​ពិធី​នឹង​គេ រវល់​តែ​គិត​ថត​រូប​ចុះ ថត​រូប​ឡើង ចោរ​ហា​រយ​លូក ហោប៉ៅ​យក​កាបូប​លុយ​បាត់​អត់​ដឹង​ខ្លួន។ វា​ស៊យ​ទៀត ពី​ល្ងាច​ទើប​តែ​ដក​លុយ​ទុក​ចាយ បើ​កុំ​ទៅ​ដក​វិញ ប្រហែល​ជា​អា​ចោរ​នោះ​យក​បាន​តែ​លុយ​ពីរ​បី​ពាន់​តែ​ប៉ុណ្ណឹង ហេហេ… អា​ចោរ​វា​ហេង​បន្តិច​ដែរ។

សប្បាយ​ណាស់​មើល​ពិធី​រហូត​ចប់​ចុង​ចប់​ដើម ពេល​ត្រឡប់​មក​យក​ម៉ូតូ​វិញ លូក​យក​លុយ​ឲ្យ​គេ ទើប​ដឹង​ថា​បាត់​កាបូប។ តាំង​ពី​កើត​មក រហូត​ដល់​ង៉ៃ​នេះ ទើប​លើក​ទី​មួយ​ហើយ ដែល​ចោរ​លូក​ហោប៉ៅ។ ទូរស័ព្ទ​ទៅ​ម៉ាក់​នៅ​ផ្ទះ ឲ្យ​គាត់​ឡើង​ទៅ​មើល​បន្ទប់ ក្រែង​លហ៍​ខ្ញុំ​ភ្លេច​យក។ ដឹង​អី​ទូរស័ព្ទ​មក​ប៉ា​ខ្ញុំ​លើក​ទូរស័ព្ទ ស្ដី​ឲ្យ​១០០​ៗ។ មាន​គេ​ឃើញ​គេ​រើស​បាន កាបូប​របស់​ខ្ញុំ​ដែល​ចោរ វា​លួច​យក​លុយ​ហើយ វា​បោះ​កាបូប​ចោល​នៅ​គុម្ព​ផ្កា​មុខ​វាំង ត្រូវ​បាន​អ្នក​ថត​រូប​រើស​បាន ហើយ​បាន​ទូរស័ព្ទ​ទៅ​ប៉ា​របស់​ខ្ញុំ។ យីស! ចំ​មែន​តែ​ហ្មង 🙂

សំណាង​ល្អ​ដែរ ប័ណ្ណ​ធនាគារ ប័ណ្ណ​ប្រជាជន ព្រម​ទាំង​លិខិត​មួយ​ចំនួន​ទៀត​ទាំង​អស់ អា​ចោរ​វា​ទុក​ឲ្យ​វិញ។ ចង្រៃ​វាយ៍​អី ពេល​ឌុប​ពួក​ម៉ាក​មក​ផ្ទះ​វិញ ស្រាប់​តែ​ម៉ូតូ​បែក​កង់​ទៀត នេះ​បាន​ជា​ស៊យ​ជាន់​លើ​ស៊យ!!!

_________________________________________________
អាន​ផង​ដែរ៖
១. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល

Advertisements

មតិ»

1. Singachea - ថ្ងៃសៅរ៍ 20 ខែ​ឧសភា 2006

It was reallllllllly your bad day; if you set a point of restoration, perhaps you could go back to that point and restore the whole system back 🙂

2. ភ័ក្ត្រ - ថ្ងៃអាទិត្យ 21 ខែ​ឧសភា 2006

ចុម! និយាយស្អីចេះ អត់យល់រលីង

3. mungkol - ថ្ងៃអាទិត្យ 21 ខែ​ឧសភា 2006

មិនអីទេសុភ័ក្ត្រ ថ្ងៃក្រោយសំណាងល្អវិញម្តងហើយ!

4. somongkol - ថ្ងៃអាទិត្យ 21 ខែ​ឧសភា 2006

មែនហើយ! ចាត់ទុកថារំដោះស៊យម្តងចុះពេលនេះ។

5. សុភ័ក្ត្រ - ថ្ងៃចន្ទ 22 ខែ​ឧសភា 2006

សុមង្គល និងមង្គល នឹងជាមនុស្សតែមួយ ឬមនុស្សពីរបី? ចង់ឆ្ងល់…

6. Wanna - ថ្ងៃចន្ទ 22 ខែ​ឧសភា 2006

Mungkol និង Somongkol ជា​មនុស្ស​ពីរ​ផ្សេង​គ្នា។ Singachea ប្រហែល​ជា​ចង់​និយាយ​ពីរ​ System Restore ក្នុង​ WinXP។ នេះ​ប្រហែល​មកពីគាត់​….នឹង​កុំព្យុទ័រ​ខ្លាំង​ពេក!!??​

7. ច្រត់​ព្រះ​ន័ង្គល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល? « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 24 ខែ​ឧសភា 2008

[…] សម្រាប់​ឆ្នាំ​២០០៨​នេះ ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ក៏​បាន​ប្រារព្ធ​ធ្វើ​ដូច​រាល់​ឆ្នាំ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​សុក្រ​ ទី​២៣ ខែ​ឧសភា។ មិន​ខុស​ពី​ឆ្នាំ​កន្លង​ទៅ​ទេ ឆ្នាំ​នេះ​ខ្ញុំ​ក៏​បាន​ទៅ​ចូល​រួម និង​ថត​រូប​ព្រះ​រាជ​ពិធី​នេះ​ដូច​រាល់​ឆ្នាំ (អាន​អត្ថបទ​ឆ្នាំ​២០០៦៖ ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព…)។ […]

8. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ២. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្… ៣. គោអើយគោ! ៤. […]

9. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្ - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ២. គោអើយគោ! ៣. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្… ៤. […]

10. គោអើយគោ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​ប…រូបភាព​ពី​ព្រះ​រាជ​ព… […]

11. ព្រះ​រាជ​ពិធី​មហា​មង្គល​ច្រត់​ព្រះ​នង្គ័ល​ឆ្នាំ​នេះ​ប្រារព្ធ​ធ្វើ​នៅ​លាន​ដំរី​ អតីត​រ - ថ្ងៃចន្ទ 22 ខែ​មីនា 2010

[…] […]

12. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែ​ឧសភា 2010

[…] […]

13. ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 10 ខែ​ឧសភា 2010

[…] ថែម​ទាំង​ត្រូវ​ចោរ​លួច​លូក​ហោប៉ៅ​យក​កាបូប​លុយ​ផង​ទៀត ហេហេ… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: