jump to navigation

សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ្យមាឃបូជា និងវិសាខបូជា ខុសថ្ងៃគ្នា ថ្ងៃ​អាទិត្យ 4 ខែ​កុម្ភៈ 2007

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

មាឃ​បូជា (អាន​ថា៖ មាឃៈបូជា) វចនានុក្រម​ខ្មែរ ទំព័រ​៨៧២ ន. (សំ.បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​ខែ​មាឃ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ

  1. ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ),
  2. ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​១.២៥០ រូប ឥត​បាន​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា,
  3. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​អម្បាល​នោះ​សុទ្ធ​តែ​ជា​ឯហិភិក្ខុ​ដូច​គ្នា​ទាំង​អស់,
  4. ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត។

ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែ​ម្ដង​គត់, ក្នុង​វេលា​នោះ ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ…។

ពួក​ពុទ្ធមាមក​ជន​គ្រប់​ប្រទេស​ក្នុង​សាសន​កាល​រៀង​មក កំណត់​យក​ថ្ងៃ​ពេញ​បូណ៌មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជាៈ ថ្ងៃ​មាឃ​បូជា, ធ្វើ​មាឃ​បូជា, បុណ្យ​មាឃ​បូជា។

ពុទ្ធសាសនិក​ខ្មែរ និង​ថៃ​តែង​ប្រារព្ធ​មាឃ​បូជា នៅ​ថ្ងៃ​១៥ កើត ខែ​មាឃ (ថៃ ប្រើ​ខែ​មាឃ​ថា ខែ​៣, ថៃ​មិន​រាប់​ខែ​មិគសិរ បុស្ស មាឃ… ដូច​ខ្មែរ​ទេ តែ​ជំនួស​ដោយ ខែ​១ ខែ​២ ខែ​៣… តាម​លំដាប់​រៀង​មក (លាវ​ក៏​យ៉ាង​ដូច​នេះ​ដែរ) ជា​រៀង​រាល់​ឆ្នាំ។ ឆ្នាំ​នេះ មាឃ​បូជា​ត្រូវ​ចំ​នឹង​ថ្ងៃ​សុក្រ ទី​០២ ខែ​កុម្ភៈ ដោយ​ឡែក​នៅ​ប្រទេស​ថៃ គេ​មិន​បាន​ប្រារព្ធ​មាឃ​បូជា​ទេ។ ខុស​ពី​ឆ្នាំ​រាល់​ដង។ ឆ្នាំ​ណា​ដែល​មាន​អធិកមាស (ឆ្នាំ​នេះ​មាន​អធិកមាស។ វចនានុក្រម​ខ្មែរ ទំព័រ ១៦០៣ អធិកមាស ខែ​លើក គឺ​ខែ​អាសាឍ ទី​២ ដែល​លើក​បង្គ្រប់​តាម​ចន្ទគតិ (ខែ​អាសាឍ​ទី​១ ហៅ បឋមាសាឍ, អធិកមាស​ហៅ ទុតិយាសាឍ មាន​៣០​ថ្ងៃ​ដូច​គ្នា, ក្នុង​ឆ្នាំ​នោះ​មាន​១៣​ខែ ហៅ​ថា ឆ្នាំ​មាន​អធិកមាស)) នោះ​ថៃ​លើក​បុណ្យ​មាឃ​បូជា ទៅ​ធ្វើ​នៅ​ថ្ងៃ​១៥​កើត ខែ​៤ (គឺ​ខែ​ផល្គុន) វិញ។ ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​០៣ ខែ​មីនា។ ឆ្នាំ​ដែល​មាន​អធិកមាស​នោះ ថៃ​គេ​ហៅ​ខែ បឋមាសាឍ​ថា ខែ​៨ និង​ខែ​ទុតិយាសាឍ​វិញ ថា ខែ​៨៨។ ដោយ​ឡែក​សម្រាប់​ប្រទេស​ខ្មែរ មិន​បាន​លើក​មាឃ​បូជា​មក​ធ្វើ​ក្នុង​ខែ​ផល្គុន ទេ ទោះ​បី​ឆ្នាំ​មាន​អធិកមាស​ក៏​ដោយ។

ដោយ​សារ​ហេតុ​លើក​មាឃ​បូជា​មក​ធ្វើ​នៅ​ខែ​៤ (ខែ​ផល្គុន) វិញ​យ៉ាង​នេះ ទើប​តម្រូវ​ឲ្យ​វិសាខ​បូជា​ក៏​ត្រូវ​លើក​មួយ​ខែ​ដូច​គ្នា​ដែរ សម្រាប់​ប្រទេស​ថៃ ដែល​ចំ​នឹង​ថ្ងៃ ១៥​កើត ខែ​ជេស្ឋ វិញ។ ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ឧសភា។ ឯ​ប្រទេស​ខ្មែរ ប្រារព្ធ​ធ្វើ​ដូច​រាល់​ដង​ដដែល គឺ​ថ្ងៃ១៥​កើត ខែ​វិសាខ ដែល​ឆ្នាំ​នេះ​ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​០១ ខែ​ឧសភា។

ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​សាសនា​ធំ​តែ​ពីរ​នេះ គឺ​មាឃ​បូជា និង​វិសាខ​បូជា តែ​ប៉ុណ្ណោះ ដែល​ជា​ថ្ងៃ​សម្រាក​របស់​មន្ត្រី​រាជការ។ ចំណែក​ឯ​ប្រទេស​ថៃ​វិញ គេ​ប្រារព្ធ​បុណ្យ​មួយ​ទៀត​គឺ អាសាឍ​បូជា។ ឆ្នាំ​នេះ​ត្រូវ​ចំ​ថ្ងៃ​អាទិត្យ ទី​០៩ ខែ​កក្កដា។ បុណ្យ​ទាំង​៣ ជា​ថ្ងៃ​សម្រាក​មន្ត្រី​រាជការ នៅ​ប្រទេស​ថៃ​ដូច​គ្នា។

ឯកសារ​យោង
១. វចនានុក្រម​ខ្មែរ របស់​ពុទ្ធសាសនបណ្ឌិត្យ ព.ស. ២៥១១
២. ប្រតិទិន​ថៃ ព.ស. ២៥៤៩
៣. ប្រតិទិន​ថៃ ព.ស. ២៥៥០
៤. ប្រតិទិន​ខ្មែរ គ.ស. ២០០៦
៥. ប្រតិទិន​ខ្មែរ គ.ស. ២០០៧
៦. គេហទំព័រ​ភាសា​ថៃ​ជា​ច្រើន​ផ្សេង​ទៀត
៧. ឯកសារ​មហា​សង្ក្រាន្ត​ខ្មែរ ថៃ និង​ឯកសារ​មួយ​ចំនួន​ទៀត

_____________________________________________________
អាន​ផង​ដែរ
១. អនុមោទនា មាឃបូជា ព.ស.​២៥៥២
២. វិសាខបូជា ព.ស.​២៥៥២
៣. វិសាខ​បូជា ព.ស.​២៥៥៣
៤. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
៥. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា
៦. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា

Advertisements

មតិ»

1. អនុមោទនា មាឃបូជា ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 9 ខែ​កុម្ភៈ 2009

[…] _____________________________________________________ អាន​ផង​ដែរ៖ ១. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ… […]

2. វិសាខ​បូជា ព.ស.​២៥៥៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 8 ខែ​ឧសភា 2009

[…] ៣. វិសាខបូជា​នៅ​ភ្នំពេញ ៤. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ… ៥. […]

3. វិសាខបូជា ព.ស.​២៥៥២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 8 ខែ​ឧសភា 2009

[…] ៣. វិសាខបូជា​នៅ​ភ្នំពេញ ៤. សិក្សា៖ ឆ្នាំនេះ ថៃ និងខ្មែរ ធ្វើបុណ… ៥. […]

4. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា « -:- កំណត់ហេតុ - ថ្ងៃ​អាទិត្យ 31 ខែ​មករា 2010

[…] (សូម​អាន​ប្រកាស​កាល​ពី​ឆ្នាំ​២០០៧)។ សម្រាប់​ប្រទេស​លាវ​វិញ […]

5. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​មាឃ​បូជា និង​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 8 ខែ​កុម្ភៈ 2015

[…] (សូម​អាន​ប្រកាស​កាល​ពី​ឆ្នាំ​២០០៧, និង ឆ្នាំ​២០១០​)។ […]

6. ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 3 ខែ​មិថុនា 2015

[…] (សូម​អាន​ប្រកាស​កាល​ពី​ឆ្នាំ​២០០៧, និងឆ្នាំ​២០១០​)។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: