jump to navigation

ឆ្កែកើតកូន ថ្ងៃ​ពុធ 21 ខែ​មីនា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
trackback

សប្បាយចិត្តណាស់បងប្អូន យប់ម៉ិញ អាម៉ូវ សុនកខ្ញុំ កើតបានកូន៤។ 😀
ពីល្ងាចគេដើរតេសតាសរកកន្លែងស្ងាត់។ ខ្ញុំថាឆ្កែនឹងចង់កើតកូនហើយទេដឹង? មួយសន្ទុះគេរត់ឡើងជាន់លើ មួយសន្ទុះគេរត់ចូលបន្ទប់ដាក់សៀវភៅ។ ឲ្យតែបើកទ្វារបន្ទប់កាលណា គេលួចចូលរហូត។ គិតទៅសង្ស័យវាអៀន រកកន្លែងស្ងាត់បស់វា។ ហេហេ…

ចេញពីធ្វើការទៅមើលវាម្ដងទៀត!


___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត
២. សុនកខាំដៃ
៣. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់
៤. ដល់​សុនក
៥. ឆ្កែ​ងាប់​មួយ​ទៀត
៦. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត

Advertisements

មតិ»

1. Mr. V - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

អត់​រក​ថ្នាំ​ជំនួយ​សសៃ​ខ្ចី ឬ​ឆ្ពុង​​កូន​ខ្ចី ឲ្យ​វា​ខ្លះ​ទេអី? ហេហេ…និយាយ​លេង​ទេ!​ តែ​បើ​ប៉ូវ​វា​ខ្លះ​ក៏​ល្អ ព្រោះ​កូន​ដល់​ទៅ​៤ គ្រាន់​តែ​កូន​វា​បោះ​ដោះ​នោះ​គ្នា​ច្បាស់​ជា​ខ្សោះ​ខ្លួន​មិន​ខាន​ទេ! ចូល​រួម​រីក​រាយ​ផង…

2. M|O|N|G|K|O|L - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

អានដំបូងស្មានតាភ័ក្រ្តឯងកើតកូន! ខំតែភ្ញាក់! ដឹងអីឆ្កែសោះ។ សូមចូលរួមអបអរសាទរ!

3. naraths - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

ខ្ញុំក៏ចូលរួមអបអរសាទរដែរ! យីស មង្គល មិនមើលចំណងជើងផងទេហ្អី? ចេះយល់ច្រឡំកើត ! ធ្វើពិធីបង្កក់ថ្ងៃណា ? មានធៀបឲ្យខ្ញុំអត់ហ្នឹង?

4. សុភ័ក្ត្រ - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

ខ្ញុំនឹងអី​ កើតកូន?!!​ ចេះតែនឹកឃើញ។
អ៊ឺ.. ណារ៉ាតឯងមកអត់បើ ខ្ញុំចែកធៀបបង្កក់ឆ្កែ ហេហេ… សួរមើល៍ធ្លាប់ទៅបង្កក់ឆ្កែគេ 😀

5. M|O|N|G|K|O|L - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

គ្រាន់តែគ្នានិយាយលេងផងមិនបាន។ អូខេ! បើបង្កក់ឆ្កែមែន ប្រាប់ខ្ញុំផង! ចាំខ្ញុំឲ្យឆ្កែខ្ញុំវាទៅចូលរួម។ 😀

6. naraths - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

អូទៅ! ចុះឆ្កែផស់មង្គលភេទអ្វី? ឆ្កែខ្ញុំភេទឈ្មោល ឈ្មោះតូនី ម៉េចម៉ាឲ្យវាទៅជុំ គ្នាទៅ បានជាគ្នា តូនី មិនសូវមានមិត្តទេ!

និយាយដូចមែនទែន!! 🙂

7. សុភ័ក្ត្រ - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

ដឹងមានឆ្កែឈ្មោលចឹងមិនប្រាប់! កុំអីបង្កាត់ជាមួយឆ្កែខ្ញុំ ឆ្កែខ្ញុំមិនដឹងវាទៅដោយឈ្មោលជាមួយអាណា បានកូនមកសុទ្ធតែសម្បុរខ្មៅ!!!
ចាំថ្ងៃនឹងលួចថតរូបវាឲ្យមើល។

8. bandith - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

ខ្ញុំចូលរួមត្រេកអរដែរ ហីកូនឈ្មោល ប៉ាម្មាន ញីប៉ាម្មាន?? សុំមួយម៉ោហី??? មានអាញីពណ៌ស អត់?? ខ្ញុំស្រលាញ់អាញី ហើយពណ៌សទៀត យកម៉ោប៉ាកាត់​មួយឆ្កែឈ្មោខ្ញុំនៅផ្ទះ អាណិតគ្នាអត់យូរហើយ សង្ស័យអត់ដែលស្គាល់ជាតិ​អាណុងទេមើល៍ទៅ។

9. naraths - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

ឆ្កែទីក្រុងអាចឹងឯង! មិនសូវដែរបានស្គាល់ជាតិទេ មិនដូចឆ្កែស្រុកស្រែទេ អូហូ ! ពេញភូមិឲ្យតែមានកម្លាំង

10. សុភ័ក្ត្រ - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

គ្មានទេ សុទ្ធតែខ្មៅក្រិបតែម្ដង។ មើលរូបទៅមិនបានភទេ។ លួចមើលបាន២ដែរ ឃើញមានញីផងឈ្មោលផង។
គិតចូលហ៊ុនជាមួយណារ៉ាត បើកបនឆ្កែឲ្យឆ្កែទីក្រុងហេយ៍! ហេងស៊យកាក់កប ឃើញមានតម្រុយម៉ូយមួយហើយតើ 😀

11. Mr. V - ថ្ងៃ​ពុធ 21 ខែ​មីនា 2007

គេ​ថា​រក​ស៊ី​ជា​មួយ​ឆ្កែ​ទាល់​តែ​រក​មែន​ទែន! បើ​ធើ​លេងលេង​គេ​ថា​វាមិន​​​កប​ទេ ហើយ​វា​ដាក់​ថែម ទៀត​ផង!
***ជា​ជំនឿផ្ទាល់​ខ្លួន​ ​មិន​បាន​បង្ខំ​ឲ្យ​ជឿ​ទេ!

អនិច្ចា​ណាស់​ឆ្កែ​ផ្ទះ​ខ្ញុំ​រូប​រាង​ស្រដៀង​ហ្នឹង​ដែរ។ កើត​កូន​បាន​តែ២​ដង​គត់ ក្រោយ​មក​ឲ្យ​តែ​ផើម​គឺ​រលូត​តែ​រហូត​ហ្នឹង មិន​ដឹង​ជា​វា​យ៉ាង​ម៉េច​ទេ! មាន​ពេទ្យ​សត្វ​ចូល​អាន​ជួយ​ប្រាប់​ផង​ថា​ត្រូវ​ជួយ​វា​តាម​របៀប​ណា?

12. bandith - ថ្ងៃ​សៅរ៍ 24 ខែ​មីនា 2007

ហាហហា….ធ្លាប់តែឭបនមនុស្សអាឡូវមានបនឆ្កែដែរហ្អេស?? បើមានចឹងក៍ម៉ាយ៉ាងដែរ អាងខ្ញុំនាំអាBill ឆ្កែខ្ញុំទៅដាក់មួយដែរចឹង។ ម៉េចៗ ឌីសខោណឲ្យសមរម្យផងណាលោកបងប៉ាយែម

13. bandith - ថ្ងៃ​សៅរ៍ 24 ខែ​មីនា 2007

និយាយចឹង មេឆ្កែសម្បុរសទេ ចុះកូនម៉េចក៍ឡើងខ្មៅក្រិប ដូចកាត់ទៅរក សុភ័ក្រ​ចឹងន៎??? (ស្តាប់ការសន្ទនារវាង មេនិងកូនឆ្កែ)
កូនឆ្កែៈ ម៉ាក់ៗឯណាទៅប៉ារបស់កូន??
មេឆ្កែៈ ទាល់តែសួរម្ចាស់យើងណាកូន
កូនឆ្កែៈ ហ្អាក់ ម៉េចទាក់ទងនឹងម្ចាស់យើងវិញម៉ែ??
មេឆ្កែៈ ម៉ែក៍មិនច្បាស់ដែរ តែគ្រាន់តែដឹងថាពេលម៉ែបង្ហើបភ្នែក​ព្រឹមៗមើល៍ទៅ អាមួយចុងក្រោយគេហ្នឹងគឺម្ចាស់យើងនេះឯងណាកូន
កូនឆ្កែៈ ចុមឆែប ចឹងកូនត្រូវហៅគាត់ថា ម្ចាស់ប៉ាហើយចឹងនោះ
(សូមជួយពិចារណា ហាហាហាហា…..)

14. naraths - ថ្ងៃ​អាទិត្យ 25 ខែ​មីនា 2007

hahaចង់តែសើច ! 🙂

15. សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 26 ខែ​មីនា 2007

មិនដាច់ដាបដល់ថ្នាក់នឹងទេខ្ញុំហ៍ ហេហេ…

16. bandith - ថ្ងៃ​ចន្ទ 26 ខែ​មីនា 2007

ហាហាហាហាហាហាហាហាហា….ដាច់មិនដាច់ណាគេទៅដឹងទៅ លោកម្ចាស់ប៉ា :-p

17. naraths - ថ្ងៃ​ចន្ទ 26 ខែ​មីនា 2007

ហា​!ហាស​!ហាស!ហាស! អស់កុកហ្អាស់

18. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

19. សុនកខាំដៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] ឆ្កែកើតកូន « -:- កំណត់ហេតុ​សុភ័ក្ត្រ… – ខែ កក្កដា 14, […]

20. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

[…] ឆ្កែកើតកូន « -:- កំណត់ហេតុ​សុភ័ក្ត្រ… – ខែ កក្កដា 14, […]

21. ដល់​សុនក | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 13 ខែ​មករា 2015

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

22. ឆ្កែ​ងាប់​មួយ​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 24 ខែ​កុម្ភៈ 2015

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

23. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: