jump to navigation

សុនកខាំដៃ ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ល្ងាចម៉ិញ អង្គុយប្រឡែងលេងជាមួយកូនឆ្កែ នឹកសុខៗក៏រត់ទៅយកកាម៉េរ៉ាមកថតលេង។ លេងវាចុះ លេងវាឡើង ពួយខាំដៃឯងម៉ាកូនចង្កូមគេ ឡើងចេញឈាម ហេហេ…

___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ឆ្កែកើតកូន
២. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត
៣. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់
៤. ដល់​សុនក
៥. ឆ្កែ​ងាប់​មួយ​ទៀត
៦. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត

មតិ»

1. Mr. V - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007

ប្រញាប់ទៅ​ចាក់​ថ្នាំ​នៅ​ប៉ាស្ទ័រ​ទៅ មាន​អ៊ុំ​ប្រុស​ម្នាក់​ជាមិត្ត​ភ័ក្ត្រ​ជីតា​របស់​ខ្ញុំ គាត់​ស្លាប់​កាល​ពី​៣​-៤​ឆ្នាំ​មុន​ក្រោយ​ពេល​​កូន​ឆ្កែ​ដែល​ទើប​ហ្នឹង​កើត​មិន​ដល់​មួយ​ខែ​​ខាំ​ដៃ​គាត់​ចេញ​ឈាម​​​​។ នេះ​មិន​មែន​ជា​រឿង​លេង​សើច​ទេណា!

2. សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007

និយាយលេង ឬនិយាយមែន? កុំបំភ័យគ្នាណា!
តែវាខាំតូចដែហ្នឹង ចង្កូមកូនឆ្កែតើហ៍ 😦

3. Mr. V - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007

មិនមែនជារឿង​លេង​សើច​ទេ! មានស្គាល់ម្ចាស់​​ហាង​រ៉ៃយំទេ? គាត់​ហ្នឹង​ជា​ជនបរទេស គាត់​ក៏ស្លាប់​ព្រោះ​ឆ្កែ​ខាំ​បន្តិច​ហ្នឹង​ដែរ ពេល​គាត់​ស្លាប់​គាត់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៀតផង។ ប្រញាប់​ទៅចាក់​ថ្នាំ​នៅ​ប៉ាស្ទ័រ​ភ្លាម​ទៅ ទោះ​ជា​ឆ្កែ​យើង​ចិញ្ចឹម​នៅ​ផ្ទះ​យើង​ក៏​ដោយ​ក៏​មិន​គួរ​ទុក​ចិត្ត​ដែរ ព្រោះ​វា​ពិបាក​សង្កេត​ណាស់​ថា​ឆ្កែ​ណាមាន​ជម្ងឺ​ឆ្កួត​ឬ​អត់!

4. naraths - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007
5. sokysopheap - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​ឧសភា 2007

គ្រោះថ្នាក់ណាស់

និយាយឲត្រង់ទៅតាមខ្ញុំរៀនពេទ្យ៤ ឆ្នាំដែរពិសឆ្កែនឹងបង្កជំងឺម្យ៉ាងឆ្នាំដំបូង អាចមានអារម្មស្រសក់ទឹកមាត់មិនឈប់ នឹងឆ្នាំទីពីក្តៅខ្លួន បន្ទាប់មកនឹងស្លាប់ មានអាការះប្រកាច់ដូចឆ្កែរ និយាយកុំលេងសើចឆាប់ទៅពេទ្យអាគារក្បែពេទ្យ​កាល់ម៉ែត ចាក់ថ្នាំវ៉ាក់សាំងមុនពេលពិសរបស់វាចូលពេញខ្លួន៕
សួរអ្នកណាក៍បានឲតែរៀនពេទ្យគេនឹងប្រាប់ថាវានឹងមានគ្រោះថ្នាក់ប៉ុណ្ណា

6. Mr. V - ថ្ងៃសុក្រ 18 ខែ​ឧសភា 2007

ម៉េច​ហើយ​សុភ័ក្ត្រ​មាន​ទៅ​ចាក់​វ៉ាក់សាំង​ហើយ​ឬនៅ? សង្ឃឹម​ថា​បាន​ទៅ​ចាក់​រួច​រាល់​ហើយ​ ទៅ​តាម​ការ​ណាត់​ឲ្យ​បាន​ទៀង​ទាត់​ផង ​ព្រោះ​វា​សំខាន់​ណាស់!
With My Best Regard,

7. សុភ័ក្ត្រ - ថ្ងៃសុក្រ 18 ខែ​ឧសភា 2007

ទើបតែទៅចាក់ កាលពីព្រឹកម៉ិញ បន្ទាប់ពីបានឃើញ sokysopheap និយាយថែម នាំគ្នាបំភ័យខ្ញុំដល់ហើយ 😦
គិតទៅមនុស្សច្រើនគួរសមទៅចាក់ថ្នាំ។ គេអត់យកលុយផង! ថ្ងៃ២១ ទៅចាក់ម្ដងទៀត។ សូមអរគុណ!

8. Mr. V - ថ្ងៃសុក្រ 18 ខែ​ឧសភា 2007

ឯង​ខំ​ប្រាប់​មែន​ទែន​មក​ថាឯង​បំភ័យ​ទៅ​វិញ!​ តាម​ដឹង​គេ​មិន​ឲ្យ​លើស​ពី​៤៨​ម៉ោង​ក្រោយ​ឆ្កែ​ខាំ​ផង! នេះ​ល្អ​ហើយ​ដែល​បាន​ទៅ​ចាក់ កុំអី​មាន​ឱកាស​ឆ្លង​ជំងឺ … ខូច​មនុស្ស​ម្នាអស់​ ហាហាហា!!!!

9. ppsk - ថ្ងៃសុក្រ 18 ខែ​ឧសភា 2007

អុញអត់យកលុយ យីសមានអាពួកម៉ាកថាអោយវា ១០ដុល្លា វានាំទៅចាក់ទៅដល់មិនបាច់សួរនាំចាក់ហើយមកផ្ទះឯងប៊ិះប្រាប់ឲទៅទាក់ទងវា អាចង្រៃអោយនៅកាល់ម៉ែត្រ៣ឆ្នាំ ចេះកោលុយផង

10. bandith - ថ្ងៃសុក្រ 18 ខែ​ឧសភា 2007

អឺ​ចាក់ហើយចឹងបែបអស់បារម្ភហើយមើលទៅចឹង ខ្ញុំខ្លាចដែរហ្នឹងណា​ឭមហាមិត្ត​ទាំងអស់នាំគ្នាបំភ័យភាក់ចឹងគ្នារត់ទៅចាក់យ៉ាងលឿន តែក៍ល្អដែរកាពារប្រសើរជាងព្យាបាល។ កុំឲ្យតែកើតរោគឆ្កែឆ្កួតហ្នឹងទៅ វ វ ម៉ោ​សរសេរ ប្លក់បែបឆ្កួតៗ អីហ្នឹងចប់ដោយគ្មានវាចារប៉ាដោយ ។ ហេហេហេហ….

11. Mr. V - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

-យើស! វា​ឆ្ងាញ់​អា​បង្អែម​ក្លែម​ពាក្យ​​ខាង​ក្រោយ​គេ​ហ្នឹង​! ឌិត​អើយ​ទាល់​តែយូហ៎​បាន​កើត​រោគ​ឆ្កែ​ឆ្កួត​ហើយ​មាន​ពេល​មក​សរសេរ​ Blog, នៅ​បន្ត​ជិវិត​ឲ្យ​តែ​បាន​១០​ថ្ងៃ​ទៅហៅ​ថា​អស្ចារ្យ​ហើយ។
-ភ័ក្ត្រ​អើយ! ពុទ្ធោ ពុទ្ធំ ព្រលឹង ៤-១០ សព្វ​គ្រប់​ត្រឡប់​ចូល​វិញ​មក​ (ជួយ​ហៅ​គ្នា​ក្រែង​ភ័ក្ត្រ​អត់​ទាន់​បាត់​ភ័យ) ហេហេហេ…

12. Mr. V - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

-ឌិត​អើយ! ទាល់​តែ​យូរ​បាន​អ្នក​កើត​រោគ​ឆ្កែ​ឆ្កួត​មាន​ពេល​មក​សរសេរ​ Blog! ព្រោះ​រក​តែ​​បន្ត​ជីវិត​បាន​ដល់​ដប់​ថ្ងៃ​វា​គ្មាន​ផង!
-​ភ័ក្ត្រ​! ពុទ្ធោ ពុទ្ធំ ព្រលឹង​៤-១០​ សព្វគ្រប់​ចូល​មក​វិញ​មក​!!! ភាំង! ភាំង! ភាំង!

13. Mr. V - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

អុញ​នោះ​! Comment ម្តង​អត់ ម្តង​ចេញ ទៅ​មោ​ទៅ​មោ​ចេញ​ដល់​ទៅ​២, Blog នេះ​បែប​អត់​សូ​វស្រួល​ហើយ!!! ហេហេហេ​

14. naraths - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

សាធុៗ!! សូម​កុំ​ឲ្យ​មាន​រោគ​មក​បៀតបៀន​អ្នក​សរសេរ​ប្លក់ ស្លូត​ត្រង់អី! ហ្វ៊ាំងៗៗៗ!!….

អ្នកឆ្កែ​ខាំនោះ ដូច​មិនអីទេ! បើអត់ស្រួល អត់ស្រួល អ្នកឲ្យ Comments ឯណោះទេ 😀

15. naraths - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

ខ្ញុំ​ឲ្យ​តែ​ចូល​មក​ទំព័រ​នេះ ដូច​ សឺៗៗ ម៉េច​មិនដឹង…. សរសេរ​អត់​ចង់​ចេញ.. ហាហាហា…..

16. sokysopheap - ថ្ងៃសៅរ៍ 19 ខែ​ឧសភា 2007

ណារ័ត្ន តិចលោមាននណារជិះករទេ?​ មានទៅថត ឫក៍ទៅថ្លឹងគីឡូរនូវ? បើប្រែប្រួលឆាប់ទៅវត្ត​ 😀

17. សុភ័ក្ត្រ - ថ្ងៃចន្ទ 21 ខែ​ឧសភា 2007

មិនដឹងនរណាចង់ឆ្កួតមុខខ្ញុំទេ ហេហេ… សរសេរខមមេនត៍ម្ដងពីរបី !ឡ! 😛

18. Mr. V - ថ្ងៃចន្ទ 21 ខែ​ឧសភា 2007

ហេហេហេ! ចង់​និយាយ​ថា​ Blog នេះ​មែន​ទេ … វា​បែប​មិន​ចង់​មិន​ស្រួល​ជំនួស​ម្ចាស់​វា​ហើយ​បានជា​ម្តង​ Comment ចេញ​ម្ត​ងមិន​ចេញ! lolzzzzzz

19. naraths - ថ្ងៃអង្គារ 22 ខែ​ឧសភា 2007

ហ្នឹង! អត់ស្រួល…ទាំងអស់គ្នា…

20. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 14 ខែកក្កដា 2009

[…] ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

21. ឆ្កែកើតកូន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 14 ខែកក្កដា 2009

[…] ១. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត ២. សុនកខាំដៃ ៣. […]

22. សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 14 ខែកក្កដា 2009

[…] « -… សុនកខាំដៃឆ្កែកើតកូន « -… […]

23. ដល់​សុនក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 13 ខែមករា 2015

[…] ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

24. ឆ្កែ​ងាប់​មួយ​ទៀត | ស្រែ​ខ្មុក - ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2015

[…] ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]

25. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

[…] ១. ឆ្កែកើតកូន ២. សុនកខាំដៃ ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: