jump to navigation

Malaysia’s QSR to open KFC outlets in Cambodia ថ្ងៃសុក្រ 31 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, English.
7 comments

នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​កម្ពុជា នឹង​មាន​បើក​ហាង​អាហារ​បែប​អន្តរជាតិ​លក់​សាច់​មាន់​បំពង KFC ដំបូង​បង្អស់​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ភ្នំពេញ ដែល​នឹង​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី។

សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ថា ក្រុមហ៊ុន ម៉ាឡេស៊ី QSR Brands នឹង​បើក​អាហារដ្ឋាន​សាច់​មាន់​បំពង KFC ចំនួន​៤​កន្លែង នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយ​មាន​ទឹកប្រាក់​វិនិយោគ​ទាំងអស់ ៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

ក្រុមហ៊ុន​នេះ​ក៏​មាន​គម្រោង​នឹង​បើក​សាខា​នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ដូចជា​នៅ​ទី​រួម​ខេត្ត​សៀមរាប ជិត​ក្រុង​អង្គរ។

ប្រធាន​ក្រុមហ៊ុន QSR Brands លោក​មហាម៉ាត់ អាលី ហាស៊ីម (Muhammad Ali
Hashim) មាន​ប្រសាសន៍​ថា គម្រោង​បន្ទាប់​ទៀត​នឹង​ពង្រីក​អាហារដ្ឋាន KFC ចំនួន​២​កន្លែង​ជា​រៀង​រាល់​ឆ្នាំ រួម​បញ្ចូល​ទាំង​គម្រោង​នៅ​តំបន់​ឆ្នេរ​សមុទ្រ នៅ​ក្រុង​ព្រះសីហនុ​ផង​ដែរ។

លោក មហាម៉ាត់ បន្ត​ទៀត​ថា ក្រុមហ៊ុន​ក៏​បាន​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​នាំ​ចូល​នូវ​សិទ្ធិ បើក​ក្រុមហ៊ុន​ផ្សេង​ៗ​ផង​ដែរ ដូចជា អាហារដ្ឋាន ភីសាហាត់ (Pizza Hut) ជាដើម៕

(ប្រែ​សម្រួល​ដោយ​កញ្ញា ឡុង សុថារី)  

KUALA LUMPUR: QSR Brands Bhd is expanding its restaurant business under the KFC brand to Cambodia. 

The first outlet is expected to be operational in Phnom Penh by year-end, said chairman Tan Sri Muhammad Ali Hashim during a press conference to announce the new venture Thursday.  

The group plans to open four outlets initially in the capital as well as in major towns. This would be followed by two new restaurants every year. 

The expansion to Cambodia involves setting up a joint venture company with two local partners, Royal Group of Companies Ltd and Rightlink Corp Ltd. QSR will hold 55% while Royal Group and Rightlink have 35% and 10% respectively. 

QSR’s initial investment is about US$3mil (RM10.5mil), which will be funded internally. 

The group is hopeful that Cambodia would contribute profitably in the first year. “Everyone likes to eat chicken,” Muhammad Ali said, adding that the country has a population of more than 14 million.  

Presently, overseas operations, namely Singapore and Brunei, contribute about 15% of revenue.  

If this latest venture proves to be successful, the group will consider expanding the Pizza Hut and Ayamas brands to Cambodia as well, Muhammad Ali said. 

He noted that besides Cambodia, Myanmar and Laos also did not have the KFC presence.

___________________________________________________
Read Also:
1. PETA អន្តរាគមន៍​ហ៊ុន សែន ហាម​បើក KFC ស្រុក​ខ្មែរ
2. Is the dominance of Western fast food coming to Laos?

Advertisements

នរណា​គេ​បក​ប្រែ wordpress ថ្ងៃអង្គារ 28 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីភាសា.
12 comments

ង៉ៃ​នេះ​ចម្លែក​ម៉្លេះ? បើក wordpress ចេញ​សុទ្ធ​តែ​អក្សរ​ខ្មែរ។ នរណា​គេ​បក? អរគុណ​ហើយ​ដែល​ខំ​ចំណាយ​ពេល​បក តែ​សូម​ចិត្ត​លោក​អ្នក​បក​ហ្នឹង មេត្តា​មើល​វចនានុក្រម​ផង​ទាន​ប្រោស!

ចេះ​ម៉ោ​ពី​ណា ខែ​វិច្ឆិកា និង​ធ្នូ សរសេរ​មាន​“រ”? មេត្តា​លប់​ចេញ​ផង​ទាន! ឧសភា ក៏​សរសេរ​ខុស​ទៀត កែ​ឡើង​វិញ​ផង លោក​ម្ចាស់៕

ល្ងាច​នេះ​ខ្មែរ​ទាត់​ជាមួយ​ម៉ាឡេស៊ី ថ្ងៃចន្ទ 27 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

គ្រាន់​ជា​ដំណឹង ល្ងាច​នេះ (២៧ សីហា ២០០៧) ចាប់​ពី​ម៉ោង​២​រសៀល​តទៅ ក្រុម​ខ្មែរ​យើង​នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ម៉ាឡេស៊ី ហើយ។ បង​ប្អូន​ទៅ​មើល ឬ​មិន​ទៅ​មើល​ស្រេច តែ​ចិន្ដា​បង​ប្អូន​ទេ។ តែ​បើ​ក្រុម​ខ្មែរ​យើង​យក​ជ័យ​ឈ្នះ បាន​លើ​ក្រុម​ម៉ាឡេ​នោះ យើង​នឹង​បាន​ចូល​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ណា៕

Football fans go on rampage in Cambodia ថ្ងៃចន្ទ 27 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
add a comment

PHNOM PENH – ABOUT 200 Cambodian football fans rioted after the kingdom’s youth team failed to score in the second half of an Asian championship match, smashing cars and throwing bottles, officials said on Sunday.The riot broke out late Saturday at the stadium in Phnom Penh, but ended quickly after police fired a warning shot into the air, said Sao Sokha, president of the Football Federation of Cambodia.

While Cambodia beat Brunei 2-0, local fans got angry when their players were shut out in the second half, said Sao Sokha.

‘Fans accused Cambodian players of not trying hard enough in the second half,’ he said, adding no one was either arrested or injured.

Cambodia was hosting the Asian Football Federation’s under-17 youth championship.

Nine football teams from Brunei, Cambodia, Indonesia, Malaysia, Myanmar, Laos, Singapore, Thailand and Vietnam were competing in the tournament. — AFP

Cambodia beats Brunei 2-0 in ASEAN U-17 football championship ថ្ងៃចន្ទ 27 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
add a comment

Cambodia here on Saturday beat Brunei 2-0 in a match of the ASEAN (Association of Southeast Asian Nations) Football Federation (AFF) U17 Championship Tournament 2007.

In the first half, Cambodian player Oum Kumpheak scored a goal at the 18th minute and Soun Makara made it 2-0 for Cambodia at the 23rd minute.

After the match, Bruneian coach Kwan Soon Oh said that in the second half they concentrated on defending because the Cambodian team had a two-goal advantage.

“In the second half, we could not score a goal because the Bruneian side protected well,” Cambodian coach Prak Sovanara told reporters, adding that they also should save power to play with Malaysia.

“If we lose to Malaysia, we could not qualify for the semi-final of the tournament,” he added.

Source: Xinhua

ខ្មែរ​ឈ្នះ​ប៊្រុយណេ​ទាំង​ចលាចល​ពេញ​ស្តាដ​អូឡាំពិក ថ្ងៃអាទិត្យ 26 ខែសីហា 2007

Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.
8 comments

មិត្រ​ៗ មាន​បាន​ដឹង​ទេ ល្ងាច​ម្សិល​ម៉ិញ​នេះ ចលាចល​ពេញ​ទាំង​ពហុ​កីឡដ្ឋាន​ជាតិ។ មាន​ទាំង​បាញ់​កាំភ្លើង​ទៀត​ផង។ ខ្ញុំ​វ័យ​ចង់​ងាប់​ហើយ ហាហា… (មិន​ជា​ភ័យ​អី​ណាស់​ណា​ទេ)។

ក្រុម​កីឡាករ​ខ្មែរ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ទាំង​គេ​ទាំង​ខ្ញុំ​ខក​ចិត្ត​យ៉ាង​ខ្លាំង។ តែ​ប្រហែល​ជា​នយោបាយ​អ្នក​ធំ ខាង​កីឡា​ក៏​យើង​មិន​ដឹង​ដែរ​ទេ​ណា។ ខ្ញុំ​ក៏​មិន​បាន​ទៅ​បន្ទោស​អី​ដល់​កីឡាករ​យើង​ទេ។

លទ្ធផល​ជា​ផ្លូវ​ការ​គឺ​កម្ពុជា​ឈ្នះ​ប្រទេស​ប៊្រុយណេ​២ ទល់​នឹង​០។ ២ គ្រាប់​នេះ គឺ​ស៊ី​តាំង​ពី​តង់​ទី​មួយ​មក​ម៉្លេះ។ តង់​ទី​២ លេង​ដូច​ឆ្កួត​ចឹង 😀 ទើប​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម ពី​សំណាក់​អ្នក​គាំទ្រ​ខ្មែរ ពេញ​ទាំង​ស្តាដ ខក​ចិត្ត នឹង នាំ​គ្នា​ចោល​ដប​ពេញ ទាំង​ស្តាដ។


ក្រុម​អ្នក​មក​គាំទ្រ ឈរ​ហួស​ចិត្ត ខ្លះ​ស្រែក​ជេរ ពេល​ចប់​ការ​ប្រកួត

រាយ​ការណ៍​បន្ត​នៅ​ថ្ងៃ​ស្អែក

អាន​សេចក្ដី​រាយការណ៍​របស់​អាស៊ី​សេរី
ក្រុម​អ្នក​គាំទ្រ​ចោទ​ថា​ក្រុម​បាល់​ទាត់​ខ្មែរ​ស៊ី​សំណូក
បញ្ហា​ចោទ​ប្រកាន់​ក្រុម​បាល់​ទាត់​ខ្មែរ​ពី​រឿង​ស៊ី​សំណូក
ប្រកាស​ប្រហាក់​ប្រហែល
១​. កម្ពុជា​ឈ្នះ​ប្រ៊ុយណេ​ទាំង​ប្រផិត​ប្រផើយ

ស្អែក​នេះ កម្ពុជា​ទាត់​ជាមួយ​ប៊្រុយណេ ថ្ងៃសុក្រ 24 ខែសីហា 2007

Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.
add a comment

 

ស្អែក​នេះ (25 សីហា 2007) ចាប់​ពី​ម៉ោង​៤​រសៀល​ត​ទៅ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ភ្នំពេញ​យើង នឹង​មាន​ការ​ប្រកួត​ទៀត​ហើយ​មិត្រៗ។ លើក​នេះ​ក្រុម​ខ្មែរ​យើង ត្រូវ​ប៉ះ​ជាមួយ ក្រុម​មក​ពី​ប្រទេស​ប៊្រុយណេ។ សង្ឃឹម​ថា​ក្រុម​ខ្មែរ​យើង នឹង​យក​ជ័យ​ជម្នះ​ជួន​ពួក​យើង​ជា​មិន​ខាន​ទេ។

នាំ​គ្នា​ជញ្ជូន​បង​ប្អូន​ទៅ​ជួយ​ហ៊ោ​លើក​ទឹក​ចិត្ត​ឲ្យ​បាន​ច្រើន​ណា​សំឡាញ់។ ខ្ញុំ​ក៏​ទៅ​ដែរ។ ជួប​គ្នា​ថ្ងៃ​ស្អែក​នៅ​ស្ដាដ៕

%d bloggers like this: