jump to navigation

ត​ចប់ ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, ພາສາລາວ.
trackback

ដំបូង​ឡើយ លោក​ព្រះ​គ្រូ​តាំង​ចិត្ត​ថា នឹង​តាំង​សំណាក់​នៅ​ទី​ភ្នំ​ពេញ​នោះ ទើប​បាន​ចាប់​ផ្ដើម​សាង​ពុម្ព​ព្រះ​ពុទ្ធ​រូប​ទង់ដែង បាន​ធ្វើ​ពុម្ព​ចាក់​ត្រឹម​ព្រះ​សិរ​ចុះ​មក​ដល់​ព្រះ​ហត្ថ​ខាង​ស្ដាំ នៅ​មិន​ទាន់​បាន​សម្រេច ព្រះ​ចៅ​ក្រុង​បន្ទាយ​ (កកន៖ តាម​ខ្ញុំ​ធ្លាប់​ស្ដាប់​សម្ដេច​សង្ឃ​ជួន​ ណាត ក្រុង​បន្ទាយ​នេះ គឺ​សម្ដៅ​សម័យ​បន្ទាយ​លង្វែក​នេះ​ឯង សម័យ​នោះ​គេ​ហៅ​ថា​បន្ទាយ​ៗ​នេះ​ឯង) បាន​ជ្រាប​ដំណឹង​ថា មាន​ព្រះសង្ឃ​លាវ​នាំ​ញាតិ​ញោម​ចូល​មក​ក្នុង​ដែន​ខ្មែរ ទើប​ឲ្យ​ពញា​ខ្មែរ​ទៅ​ទារពន្ធ​ក្នុង​មួយ​គ្រួ​៦​បាត។

លោក​ព្រះ​គ្រូ​យល់​ថា ជា​ការ​ធ្វើ​ឲ្យ​ញាតិ​ញោម​ក្ដៅ​ក្រហាយ ទើប​បាន​នាំ​ញាតិ​ញោម​ភៀស​ខ្លួន​ឡើង​មក​តាម​ដង​ទន្លេ​មេគង្គ។ នៅ​ពេក​មកដល់​ភូមិ​មួយ ឃើញ​ថា ជា​ទី​តាំង​ដែល​សមរម្យ ក្នុង​ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត របស់​ញាតិ​ញោម លោក​ព្រះ​គ្រូ ទើប​បាន​សាង​វិហារ​ថ្មី​មួយខ្នង នៅ​ពេល​ជិត​សម្រេច​ហើយ ព្រះ​ចៅ​ផែន​ដី​ខ្មែរជ្រាប​ថា ព្រះ​សង្ឃ​លាវ​នៅ​មិនទាន់​ចេញ​ផុត​ពី​ដែន​ខ្មែរ ទើប​ឲ្យ​ទាហាន តាម​មក​រុកកួន។ លោក​ព្រះ​គ្រួ​យល់​ថា មិន​មាន​ភាព​ស្ងប់ ទើប​បាន​នាំ​ញាតិ​ញោម ឡើង​មក​ខាង​ជើង តាម​ដង​ទន្លេ​មេគង្គ មក​ដល់​ភូមិ​មួយ ឃើញ​ថា ជា​ជ័យ​ភូមិដ៏​ល្អ ទើប​នាំ​បរិវារ​ស្នាក់​នៅ​ទី​នោះ ព្រម​ធ្វើ​ពុម្ព​ព្រះ​ពុទ្ធ​រូប​មួយ​អង្គ គឺ​ពុម្ព​ផ្នែក​ខាង​ក្រោម​ចុះ​មក​ដល់​ព្រះ​ភ្នែន។ នៅ​ពេល​ធ្វើ​ពុម្ព​បាន​សម្រេច​ហើយ ក៏​ឲ្យ​កូន​សិស្ស​ចុះ​ទៅ​អញ្ជើញ​ព្រះ​សិរ ដែល​បាន​ធ្វើ​ពុម្ព​ទុក​នៅ​ឯ​ចេតិយ ភ្នំពេញ ដែល​មិន​ទាន់​បាន​សម្រេច​នោះ​ យក​ឡើង​មក​ភ្ជាប់​គ្នា ទើប​គ្រប់​ជា​អង្គ​ព្រះ​ពុទ្ធ​រូប រួច​ថ្វាយ​ព្រះ​នាម​ថា “ព្រះ​ចៅ​អង្គ​សែន” ព្រោះ​ថា​មាន​ទម្ងន់​មួយ​សែន។ នៅ​ពេល​ព្រះ​ពុទ្ធ​រូប​សាង​សង់​បាន​សម្រេច​ហើយ ក៏​ហែរ​យក​អង្គ​ព្រះ​សែន ឆ្លង​ចូល​ទៅ​ទិស​ខាង​កើត​នៃ​ប៉ាកសេកង និង​ក៏​បាន​នាំ​ញាតិញោម តាំង​ភូមិ​លំនៅ​នៅ​ទី​នោះ។

នៅ​មាន​បុរស​ម្នាក់ ធ្វើ​ចំការ​ត្រសក់​នៅ​ប៉ាកសេកង។ គាត់​ឃើញ​លោក​ព្រះ​គ្រូ ក៏​កើត​មាន​ចិត្ត​សទ្ធា​ជ្រះថ្លា បេះ​ត្រសក់​ទៅ​ថ្វាយ​លោក និង​សូម​អារាធនា​ឲ្យ​លោកមាន​ព្រះជន្ម​យឺន​យូរ។ លោក​ព្រះ​គ្រូ​ពិចារណា​ឃើញ​ថា ទី​នោះ ត​ទៅ​អនាគត​នឹង​ចម្រើន​ជា​ក្រុង ទើប​បាន​ឲ្យ​ញាតិញោម អញ្ជើញ​ព្រះអង្គ​សែន​ឡើង​ច្រាំង និង​បាន​សាង​វិហារ​មួយ​ខ្នង​ទុក​នៅ​ទី​នោះ។ លោក​ព្រះ​គ្រូ​ឃើញ​ថា បុរស​ដែល​ថ្វាយ​ត្រសក់​នោះ ជា​មនុស្ស​ដែល​មាន​គុណ​សម្បត្តិ​ល្អ ទើប​បាន​តែង​តាំង​គាត់​ជា​ប្រធាន​បរិប័ត្ត​រក្សា ព្រះ​ពុទ្ធ​រូប​អង្គ​សែន​នោះ។ ឲ្យ​ថាវសុទ្ធ ជា​ប្រធាន​ភូមិ ឲ្យ​មើល​សុខ​ទុក្ខ​ញាតិ​ញោម ដែល​តាំង​ភូមិ​លំនៅ ប្រកប​របរ​រក​ស៊ី​ក្នុង​ភូមិ​នោះ។ នៅ​វេលា​ត​មក នៅ​ពេល​ថាវសុទ្ធ ស្លាប់​ទៅ ភូមិ​នោះ ទើប​បាន​ឈ្មោះ​ថា “ភូមិ​សៀង​តេង” (កកន៖ ប្រទេស​លាវ​នៅ​ពេល​នេន​សឹក​ពី​បួស​គេ​ឲ្យ​ឈ្មោះ​ថា សៀង។ ឧ. នេន​ម៉េង សឹក​មក​គេ​ហៅ​ថា​សៀង​ម៉េង។ ចំណែក​លំដាប់​ធំ​ជាង​នេះ​គេ​ហៅ​ថា ទិត ដែល​សមមាត្រ​នឹង​ខ្មែរ​យើង​ដែល​ហៅ​ថា​អណ្ទិត​នោះ​ឯង) និង​ក្លាយ​មក​ជា “ស្រុក​សៀង​តេង” ដែល​បច្ចុប្បន្ន​នេះ​ខ្មែរ​គ្រប់​គ្រង។ (ខ្មែរ៖ ស្ទឹង​ត្រែង?)

ចំណែក​លោក​ព្រះ​គ្រូ នៅ​ពេល​ចាត់​ឲ្យ​ថាវសុទ្ធ​រក្សា​ព្រះពុទ្ធ​រូប​ហើយ ក៏​នាំ​ញាតិ​ញោម​មួយ​ចំនួន ឡើង​មក​តាម​ដង​ទន្លេ​មេគង្គ រហូត​មក​ដល់​កោះ​ខូង ដែល​ខ្ញុំ​នឹង​យក​មក​និទាន​ឲ្យ​ស្ដាប់​នៅ​សប្ដាហ៍​ក្រោយ។ សៈបាយ​ឌី៕

_______________________________________________________
អាន​ផង​ដែរ
១. Repost: ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង
២. ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ
៣. ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង
៤. «​លាវ​» វង្វេង

Advertisements

មតិ»

1. Mr. V - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2007

អរគុណ​ច្រើន! ខប​ចៃ​ឡាយ​ៗ​ឌើ!

2. ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

[…] អាន​បញ្ចប់ […]

3. Repost: ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 5 ខែវិច្ឆិកា 2010

[…] ៣. ត​ចប់ ៤. Repost: […]

4. «​លាវ​» វង្វេង | ស្រែ​ខ្មុក - ថ្ងៃពុធ 15 ខែសីហា 2018

[…] _______________________________________________________ អាន​ផង​ដែរ៖ ១. ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង ២. ព្រះ​គ្រូ​យ៉ត​កែវ ភូមសៈមេក ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ខ្មែរ ៣. ត​ចប់ […]

5. ស្ដាប់​លាវ​និយាយ​ពី​កំណើត​ភ្នំពេញ និង​ស្ទឹងត្រែង | ស្រែ​ខ្មុក - ថ្ងៃពុធ 15 ខែសីហា 2018

[…] ៣. ត​ចប់ ៤. «​លាវ​» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: