jump to navigation

Phnom Penh is going to have sky train ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ថៃ​មួយ​ឈ្មោះ The Bangkok Mass Transit System (BTS) គ្រោង​នឹង​សាង​ផ្លូវ​រថ​ភ្លើង​ចំនួន​ពីរ​ ដែល​ដើរ​ដោយ​ចរន្ត​អគ្គីសនី​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស Electricity Sky Train។

ប្រព័ន្ធ​ផ្លូវ​រថ​ភ្លើង ដើរ​ដោយ​ចរន្ត​អគ្គីសនី​នេះ គឺ​សង់​ខ្ពស់​លើ​ផ្លូវ​ថ្នល់​ធម្មតា។ ទី​ភ្នាក់​ងារ​ព័ត៌មាន​ស៊ីន​ហួ រាយ​ការណ៍​ពី​ថ្ងៃ​ពុធ បាន​ស្រង់​សម្ដី​លោក ម៉ៃ​ វុទ្ធី​ តំណាង​ក្រុម​ហ៊ុន ដែល​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ BTS គ្រោង​នឹង​វិនិយោគទុន​ចំនួន ៥០០លាន​ដុល្លារ​អាមេរិក ដើម្បី​សង់​ប្រព័ន្ធ​ផ្លូវ​ពីរ​នោះ។

ព័ត៌មាន​បន្ត​ថា​ ផ្លូវ​ទី​មួយ មាន​ចម្ងាយ​៧​គីឡូម៉ែត្រ គឺ​ចាប់​ផ្ដើម​ពី​ស្ពាន​ជ្រោយ​ចង្វារ ឬ​ស្ពាន​មិត្រភាព​កម្ពុជា ជប៉ុន ទៅ​ស្ពាន​ព្រះ​មុនីវង្ស។ ហើយ​ផ្លូវ​មួយ​ខ្សែ​ទៀត គឺ​មាន​ចម្ងាយ ៨​គីឡូម៉ែត្រ ចាប់​ពី​ផ្សារ​ធំ​ថ្មី​ ទៅ​ស្ទឹង​មាន​ជ័យ។

របាយការណ៍​របស់​ក្រុម​ហ៊ុន BTS បាន​ឲ្យ​ដឹង​ថា ផ្លូវ​ទាំង​ពីរ​ខ្សែ​នោះ នឹង​ចាប់​ផ្ដើម​សង់ ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១១។ ហើយ​រថ​ភ្លើង​ នឹង​ដំណើរ​ការ​ចាប់​ផ្ដើម ពី​ម៉ោង​៦ ព្រឹក​ដល់​ម៉ោង​១០​យប់ ដោយ​គ្រោង​លក់​សំបុត្រ ថ្លៃ​មួយ​ដុល្លារ សម្រាប់​អ្នក​ដំណើរ​ម្នាក់ៗ៕

ព័ត៌មាន​ស្រង់​ពី​វិទ្យុ​អាស៊ី​សេរី ផ្នែក​ភាសា​ខ្មែរ (ព្រឹក​ថ្ងៃ​១៦ សីហា ២០០៧)


រូប​នេះ គ្រាន់​ជា​ការស្រម៉ៃ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ពី​ផ្លូវ​ដែល​រថភ្លើង​នឹង​ត្រូវ​រត់​តាម​ព័ត៌មាន​ខាងលើ

រថភ្លើង​អាកាស​នៅ​បាងកក

____________________________________________________________
ប្រកាស​ទាក់ទង
១. New sky train to ease growing traffic snarls in the capital, govt says
២. ផែន​ទី​ស្ថានីយ៍​រថភ្លើង​អាកាស (ភី​ភី​អេស​ធី) នៅ​ក្រុង​ភ្នំពេញ

មតិ»

1. M|O|N|G|K|O|L - ថ្ងៃ​ព្រហស្បតិ៍ 16 ខែសីហា 2007

សង្ឃឹមថា វានឹងចេញជារូបរាងដូចគ្រោងចុះ។ បើសង់ពីលើថ្នល់ តើសង់យ៉ាងម៉េចទៅ បើផ្លូវមុនីវង្សមហាចង្អៀតយ៉ាងនេះ។

2. Mr. V - ថ្ងៃសុក្រ 17 ខែសីហា 2007

ព្រោះ​តែ​ចង្អៀត​ហ្នឹង​ហើយ​​បាន​ជា​គេ​សង់​ពី​លើ វា​ជា​ជម្រើស​ចុង​ក្រោយ​ហើយ! បើ​តាម​​ខ្ញុំ​គិត​យើង​គេ​ប្រហែល​ជា​ធ្វើ​ផ្លូវ​លើ​អត់​សរសរ​ហើយ​ ព្រោះ​បើ​ដាក់​សរសរ​ធំ​ពេក​ពេញ​ផ្លូវ​មុនីវង្ស​ល្មម!

3. សុភ័ក្ត្រ - ថ្ងៃសុក្រ 17 ខែសីហា 2007

គេ​មាន​ថា​ធ្វើ​លើ​ផ្លូវ​ព្រះ​មុនីវង្ស​ឯណា។ មិន​ឃើញ​ខ្ញុំ​សរសេរ​ទេ​ហ៍ ថា​រូប​នឹង​ខ្ញុំ​ធើ​ខ្លួន​ឯង​ទេ តាម​ព័ត៌មាន​ ការ​ពិត​មិន​ដឹង​គម្រោង​គេ​ធើ​កាត់​តាម​ណា​ផង។
ស្រុក​ណា​ធើ​រថភ្លើង​អាកាស​អត់​សសរ​លោក​វី?​ ចេះ​តែ​មាន​ហ្មង!! ចង់​ឆ្ងល់! 😀

4. naraths - ថ្ងៃសុក្រ 17 ខែសីហា 2007

គេ​នឹង​ធ្វើ​ខ្លី​ម៉្លេះ? ចុម​ម៉ាយ… អត់​ទាន់​បាន​ជិះ​កំប៉ាល់​ហោះ​ផង​គេ​ធ្វើ​រទេះភ្លើង​លើ​មេឃ​បាត់​!! តាម​មើល​តំលៃ​វា​ ប្រហែល​ម៉ូតូ​ឌុប​ដែរ​… ជិះ​ស្កាយ​ត្រេន​វិញ​ឡូយ​ជាង ហាហា

5. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 18 ខែសីហា 2007

ណារ័ត្ន​នេះ និយាយ​ខ្លូន​ឯង​រទេះ​ភ្លើង​លើ​មេឃ ត​ទៅ​ជិះ​ ជិះ​ស្កាយត្រេន​វិញ យ៉ាប់​មែន។
យាយ​ចឹង​ស្រែ​មេះ​អត់​ដែល​ជិះ​កប៉ាល់​ហោះ? ហាហា​និយាយ​លេង​ទេ​លោក​អើយ កុំ​ប្រកែ​ប្រកាន់​ ខ្ញុំ​ក៏​អត់​ដែរ​បាន​ជិះ​ដែរ​អា​កប៉ាល់​ហោះ​នោះ មិន​ដឹង​នៅ​ណា​មាន​ជិះ​ហង!

6. naraths - ថ្ងៃសៅរ៍ 18 ខែសីហា 2007

នេះ​បែប​គេ​ផា​ខ្ញុំ​ហើយ​ 😦 ហេតុ​តែ​ឯង​មក​ពី​ស្រែ សលល) ! មិន​មែន​រទេះ​ចេះ​ហោះ​ទេ គឺ​រថភ្លើង​ចេះ​ហោះ ។ ឱ! កូន​គេ​អត់​ដែល​បាន​ជិះ​កប៉ាល់​ហោះ​ទេ ធ្លាប់​តែ​ជិះ​ យន្ត​ហោះ!!! ងាប់​ហើយ​ កប៉ាល់​ហោះ សូម្បី​អាមេរិក​ក៏​មិន​ទាន់​មាន​ផង​ក៏​មិន​ដឹង សព្វ​ង៉ៃ​គេ​ល្បី កប៉ាល់​មុជទឹក…

ឡ! អ៊ឹះ… ដាក់​ ឡ ម៉ា​ម៉ាត់​ដែរ​សិន!

7. Mr. V - ថ្ងៃសៅរ៍ 18 ខែសីហា 2007

ហាហាហាហាហា សុំសើច​មួយ​ឲ្យ​ខ្លាំង​ៗ មើល​គេ​ផា​គ្នា! សខខ​ ខខខខខខខខខ!

8. khmerlyrics.com - ថ្ងៃសៅរ៍ 18 ខែសីហា 2007

អត់​ដែល​ឃើញ​អា​រទេះ​ភ្លើង ឆ្អី​ហ្នឹង​ដែរ​ហ្នឹង ។ ធ្លាប់​តែ​ឃើញ​នៅ​ក្នុង​ហ្គេម ។ គេ​ធ្វើ​រួច ចាំ​ទៅ​សុំ​គេ​ជិះ​បាន​ម៉ា​អន្តិច​ហើយ 😆

9. vsal - ថ្ងៃអង្គារ 21 ខែសីហា 2007

មើលព័ត៌មាន មិនដឹងគេធ្វើកាត់តាមណាទេ ពីស្ទឹងមានជ័យទៅផ្សារថ្មី ៨គីឡូ ចង់ឆ្ងាយជាង ជ្រោយចង្វារទៅក្បាលថ្នល់ទៀត។​ ១​ដុល្លារ ថ្លៃគួរសមដែរ បើចង់ឲមានអ្នកជិះច្រើន យកថ្លៃថោកបន្តិច ហើយគិតតាមគីឡូវិញ ដូចជាឡើងជិះគិត១ពាន់ ១គីឡូម៉ែតយក១ពាន់រៀល បែបល្អ។​ ចេះតែនិយាយទៅទេ!

10. Koam Chanrasmey - ថ្ងៃពុធ 7 ខែវិច្ឆិកា 2007

I don’t think it possible to have the sky train in Phnom Penh now.
I think we still need think about another thing to develop in our city.
Do the people can use it(1USD)?
How about Motodub? They still need money to alive.

11. New sky train to ease growing traffic snarls in the capital, govt says « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 2 ខែធ្នូ 2008

[…] ___________________________________________________ Related Post: 1. Phnom Penh is going to have sky train […]

12. ផែន​ទី​ស្ថានីយ៍​រថភ្លើង​អាកាស (ភី​ភី​អេស​ធី) នៅ​ក្រុង​ភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 4 ខែ​មេសា 2011

[…] ប្រកាស​ទាក់ទង៖ ១. Phnom Penh is going to have sky train LikeBe the first to like this […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: