jump to navigation

រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ថ្ងៃសុក្រ 28 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា, ภาษาไทย.
17 comments

 

ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​ព្រះ​បរមនាម​ស្ដេច​សៀម​មួយ​ព្រះ​អង្គ ព្រះ​នាម អានន្ទ មហិតុល ដែល​ជន​ជាតិ​សៀម​ស្គាល់​គ្រប់​គ្នា​ថា រជ្ជ​កាល​ពី​៨ ឬ ពួក​បារាំង​ហៅ​ថា រាមា​ទី៨។ បរម​នាម របស់​ទ្រង់​គឺ ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ មហាអានន្ទ មហិតុល ព្រះ​អ័ដ្ឋម​រាជា​ធិបតិន្ទ្រ “Phrabat Somdej Phra Paramenthara Maha Ananda Mahidol Phra Athama Ramathibodinthra ឬជាភាសាថៃ พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล พระอัฐมรามาธิบดินทร”។ ទ្រង់​ប្រសូត នា​ថ្ងៃ​ទី​២០ កញ្ញា ពស ២៤៦៨ និង​ព្រះ​រាជ​សុវណ្ណ​គត នៅ​ថ្ងៃ​ទី​៩ មិថុនា ពស​២៤៨៩។

បង​ប្អូន​ដឹង​ទេ ព្រះ​មហា​ក្សត្រ​អង្គ​នេះ មិន​ដែល​បាន​រៀប​ចំ​ពិធី​គ្រង​រាជ្យ​ទេ ហើយ​ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ប្រកាស​នៅ​ក្រោយ​ពេល​ទ្រង់​ព្រះ​សុវណ្ណ​គត តែ​ប៉ុណ្ណោះ។

ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ប្រវត្តិ​គួរ​ឲ្យ​អាណិត​ជា​ទី​បំផុត។ ទ្រង់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រដ្ឋសភា​សៀម ជ្រើស​រើស​ធ្វើ​ជា​ស្ដេច​ទាំង​ព្រះ​ជន្ម​ក្មេង​បំផុត (៩​វស្សា) និង​អវត្តមាន​របស់​ទ្រង់​ក្នុង​ប្រទេស​ទៀត​ផង។

មរណភាព​របស់​ទ្រង់​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ​មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​ប្រទេស​សៀម​មិន​បាន​បើក​កកាយ ឬ​គ្មាន​នរណា​លើក​យក​មក​និយាយ​ឡើង​វិញ​ទេ ពី​មរណភាព​របស់​ព្រះ​អង្គ។ បង​ប្អូន​ចាប់​អារម្មណ៍​សូម​មើល​នៅ​វីគីភីឌា។ ភាសា​ថៃ ភាសា​អង់គ្លេស

រហូត​មក​ដល់​ថ្ងៃ​ដែល​ទ្រង់​សុវណ្ណគត​ដោយ​អាថ៌កំបាំង​នេះ គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​ទ្រង់​ត្រូវ​យាង​ទៅ​បរទេស​បន្ត​ការ​សិក្សា។ ថ្ងៃ​ទី​១១ សីហា ពស២៤៨៩ ជា​ថ្ងៃ​ដែល​ត្រូវ​រើស​ព្រះ​អដ្ឋិ ព្រះ​អង្គ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​នាម​ជា “ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល រាជា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ” ជា​ភាសា​ថៃ គឺ “พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมล รามาธิบดี จักรีนฤบดินทร์ สยามินทราธิราช”។

តាម​ព្រះ​រាជ​បវេណី​បុរាណ​សៀម ព្រះបរមនាម​វិសេស​របស់​ក្សត្រ​សៀម​វែង​សម្បើម​អស្ចារ្យ​ណាស់។ រហូត​ក្រោយ​ពី​នោះ ៥០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៨ មិថុនា ពស​២៥៣៩ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរមនាម​ពិសិដ្ឋ​ស្ដេច​ផែន​ដី​សៀម តាម​បវេណី បុរាណ មួយ​ទៀត​គឺ៖

ព្រះ​បាទ សម្ដេច ព្រះ​បរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល​រាជាធិបតី
ចុឡាលងករណរាជប្រីយវរនត្តា មហិតលានរេសួរាងកូរ ព្ធសូរ្យសន្តិវង្សវិសុទ្ធ
វរុត្មខ័ត្តិយស័ក្តអគ្គឧត្តម ចក្រីបរមរាជវង្សសនិវិដ្ឋ ទសពិធរាជធម្ម​ឧកឫទ្ធិនិបុណ
អតុល្យកឫសដ្ឋាភិនិហាររ័ង្សឫទ្ធិ សុសាធិតបូព៌ាធិការ ពៃសាលកិត្តិគុណ​អតុល្យពិសេស
សព្វទេវាសរានុរ័ក្ស ធុញ្ញអគ្គលក្ខណវិចិត្រសោភាគយសព្វពាង្គ
មហាជនោមង្គ​ប្រណតបាទបងកជយុគល អនេកនិករជនសមោសរសម្មត
ប្រសិទ្ធិវរយសមហោត្តម​បរមរាជសម្បត្តិ នពបដ្ឋលស្វេតឆ័ត្រ​ សព្វរដ្ឋទសទិសវិជិតជ័យ
សកលមហៃសវរិយមហាសវានិន្ទ្រ មហេសវរមហិន្ទ្រ​មហារាមាធិរាជវរោត្តម
មរមនាថជាតិអាជាវសៃយ្យ ពុទ្ធាទិត្រៃរ័ត្ន សរណារក្សវិសិដ្ឋស័ក្តអគ្គនរេសរាមាធិបតី
ព្រះអ័ដ្ឋមរាមាធិបតី ព្រះអ័ដ្ឋមរាមាធិបតិន្ទ្រ ស្យាមិន្ទ្រាធិរាជបរមនាថបពិត្រ៚

พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมลรามาธิบดี
จุฬาลงกรณราชปรียวรนัดดา มหิตลานเรศวรางกูร ไอศูรยสันตติวงศวิสุทธ์
วรุตมขัตติยศักตอรรคอุดม จักรีบรมราชวงศนิวิฐ ทศพิธราชธรรมอุกฤษฎนิบุณ
อดุลยกฤษฎาภินิหารรังสฤษฎ์ สุสาธิตบูรพาธิการ ไพศาลเกียรติคุณอดุลยพิเศษ
สรรพเทเวศรานุรักษ์ ธัญอรรคลักษณวิจิตรโสภาคยสรรพางค์
มหาชโนตมงคประณตบาทบงกชยุคล อเนกนิกรชนสโมสรสมมต
ประสิทธิวรยศมโหดมบรมราชสมบัติ นพปฎลเศวตฉัตราดิฉัตร สรรพรัฐทศทิศวิชิตไชย
สกลมไหศวริยมหาสวามินทร มเหศวรมหินทรมหารามาธิราชวโรดม
บรมนาถชาติอาชาวไศรย พุทธาทิไตรรัตน สรณารักษ์วิศิษฎศักตอัครนเรศรามาธิบดี
พระอัฐมรามาธิบดี พระอัฐมรามาธบดินทร สยามินทราธิราชบรมนาถบพิตร

————————————————
អាន​អត្ថបទ​ទាក់ទង
១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ
៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៤. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
៥. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី

Advertisements

ភូមា ថ្ងៃសុក្រ 28 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ.
add a comment


ទី​នេះ កាល​ពី​ឆ្នាំ​១៩៨៨

ទី​នេះ នា ឆ្នាំ​២០០៧

ទី​នេះ ដដែល ឆ្នាំ​២០០៧ ក្រោយ​ពេល៖

និង…

និង…

រូប​ភាព របស់​រិចទ័រ

វេប​ខ្ញុំ​នៅ e-khmer ថ្ងៃពុធ 26 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
1 comment so far

បង​ប្អូន​ឯង​មើល៍ ព្រឹក​ម៉ិញ គ្រាន់​តែ​ខ្ញុំ​បើក វេប e-khmer មើល (ខ្ញុំ​បើក​វេប​នេះ​រាល់​ព្រឹក ដើម្បី​មើល​ព័ត៌មាន មុន​នឹង​ខ្ញុំ​ចាប់​ផ្ដើម​ធ្វើ​ការ) ស្រាប់​តែ​ឃើញ​វេប​ខ្ញុំ www.ppcitytour.cn.to 😀 ខ្ញុំ​ភ្ញាក់​ឲ្យ​ព្រឺត។ សង្ស័យ​តែ​ល្បី​ទេ​ខ្ញុំ។ ហេហេ…

ទៅ​លយ​កន្ទោង នៅ​មុខ​វាំង ថ្ងៃពុធ 26 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
7 comments

 
កន្ទោង​ពួក​ខ្ញុំ​ធ្វើ​លក់​កាល​ពី​យប់​ម៉ិញ​ស្រដៀង​ហ្នឹង តែ​មិន​បាន​ស្អាត​ចឹង​ទេ (បែប​នេះ​សង្ស័យ​មួយ​១​ម៉ឺន​រៀល​ហើយ)

មាន​បង​ប្អូន​ណា​បាន​ទៅ​មុខ​វាំង​ទេ​កាល​ពី​ល្ងាច​ម៉ិញ? មនុស្ស​ម្នា​ច្រើន​កុះករ​ណាស់ ជា​ពិសេស​កូន​ចៅ​ចិន។ យប់​ម្សិល​នេះ ជា​បុណ្យ​សំពះ​ព្រះ​ខែ តាម​ទំនៀម​ចិន តែ​ទាំង​ខ្មែរ ក៏​នាំ​គ្នា​ទៅ​ហែរ​គោម​បណ្ដែត​ប្រទីប លយ​កន្ទោង ពេញ​ទាំង​ផ្ទៃ​មាត់​ទន្លេ​មុខ​វាំង។ មើល​ទៅ​មនុស្ស​ច្រើន​សប្បាយ​ម្យ៉ាង​ដែរ ដល់​ម៉ោង​ជិត​១១​យប់​ឯ​ណោះ។​ស្ដាយ​ណាស់​អត់​បាន​ជាប់​កាមេរ៉ា​ទៅ​ជាមួយ។

ខ្ញុំ​ឯណេះ​ទៅ​ជួយ​បិទ​កន្ទោង​លក់​ជាមួយ​ពួក​ម៉ាក​បាន​ថ្លៃ​គួរសម​ដែរ មួយ​ពី​៤០០០​ទៅ​៥០០០​រៀល ឯ​កន្ទោង​ផ្កា​លក់​បាន​២​ដុល្លារ​ដែរ។ អូ​ហូ! លក់​អស់​គ្មាន​សល់​រក​តែ​កន្ទោង​លក់​មិន​បាន​ផង។ ចាំ​មើល​ង៉ៃ​បុណ្យ​អុំ​ទូក ធើ​លក់​កាត់​ម៉ូយ​វា​ហ្មង! ហាហាហា…

___________________________________________________
អាន​ប្រកាស​ទាក់ទង
១. បុណ្យ​សែន​ព្រះ​ខែ​ឆ្នាំ​នេះ

ជួយ​ឡង់សេ វេបសៃត៍​មួយ ថ្ងៃចន្ទ 24 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
5 comments

បង​ប្អូន! ជួយ​ឡង់សេ​ឲ្យ​រក ខ្ញុំ​រក​ស៊ី​ក្រៅ។ ហាហាហា… www.ppcitytour.cn.to

បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ថ្ងៃសុក្រ 21 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា, អំពីស្រុកខ្មែរ.
17 comments

 
Preah Karuna Preah Bat Samdech Preah Norodom Sihanouk Varman
Raja Hari Vongsa Oupheakto Socheati Visothipongsa Arkeak Maha Bosorath
Nikarodom Dhammeka Maha Rajathiraj Boramneath Boramabopith
Preah Jao Krong Kampuchea Thipadei

បង​ប្អូន​ដឹង​ទេ ស្ដេច​ផែន​ដី​ខ្មែរ ពេល​ទ្រង់​ឡើង​គ្រង​រាជ្យ នឹង​មាន​បរមងារ​រាជ​មួយ​សម្គាល់​រជ្ជកាល​របស់​ទ្រង់។ ទំនៀម​នេះ ក៏​ឃើញ​មាន​ផង​ដែរ នៅ​ក្នុង​ប្រទេស​សៀម (បច្ចុប្បន្ន​ថៃ) និង​លាវ។ ខ្ញុំ​សូម​ស្រាវ​ជ្រាវ យក​ព្រះ​បរមងារ​ទាំង​នោះ​មក​ទុក​នៅ​ទី​នេះ គ្រាន់​ជា​គតិ​បន្ថែម។

ចាប់​ផ្ដើម​ដំបូង​នេះ​ពី​ងារ​ហ្លួង​សីហនុ។ បរមងារ​នេះ​ខ្ញុំ​ស្រឡាញ់​មែន​ទែន ព្រោះ​ហាក់​បី​ដូច​ជា​មាន​អំណាច​អនេក។ រូប​នេះ​ថត​កាល​ពី​ទ្រង់​ព្រះជន្ម​១៨​វស្សា។ ទ្រង់​ឡើង​គ្រង​រាជ្យ ជា​ស្ដេច​ផែន​ដី​ខ្មែរ ទាំង​ព្រះ​ជន្ម​ក្មេង​បំផុត។ បច្ចុប្បន្ន ទ្រង់​នៅ​មាន​ព្រះ​ជន្ម​នៅ​ឡើយ និង​នៅ​តែ​ជា​មហាក្សត្រ ដែល​មាន​ប្រជាប្រិយ​បំផុត ក្នុង​ស្រទាប់​ជនានុជន​ខ្មែរ៚

————————————————
អាន​អត្ថបទ​ទាក់ទង
១. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ
៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល
៥. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី

សំណល់​អាណានិគម៖ មន្ត្រី​ខ្មែរ និង​បារាំង​សេស ថ្ងៃ​ព្រហស្បតិ៍ 20 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អតីតភាព, អំពីស្រុកខ្មែរ.
4 comments


A splendidly symbolic image–French personnel at the top, Cambodian personnel at the bottom, and which is captioned in the book as “The delegation of Cambodia at the 1902 Exposition in Hanoi”.

រូប​នេះ ស្កេន​ចេញ​មក​ពី សារព័ត៌មាន Phnom Penh Post

%d bloggers like this: