jump to navigation

កូរ៉េ​ប៊ីប៊ីឃ្យូ ថ្ងៃសុក្រ 7 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, 한국어.
5 comments

ចាំ​មិន​ភ្លេច​ទេ​អនុស្សាវរីយ៍​ពេល​ត្រឡប់​មក​ដល់​សេអ៊ូល​វិញ ម៉ែ​អើយ​ម៉ែ ញ៉ាំ​សុទ្ធ​តែ​របស់​ឆ្ងាញ់​ហ្មង! ឡ!

ល្ងាច​ដំបូង​នាំ​គ្នា​ដើរ​ចុះ​ដើរ​ឡើង ក៏​ប្រទះ​ហាង​មួយ​លក់​ប៊ីប៊ីឃ្យូ ចាំ​អី​ទៀត? ម្នាក់​ៗ ត្របាញ់​ចូល​ហាង។ លោក​អើយ អា​រឿង​តម្លៃ​នោះ គេ​នាំ​គ្នា​លែង​គិត​ហើយ។ បើ​រវល់​តែ​ពី​គិត​តម្លៃ​ធៀប​ជាមួយ​ស្រុក​ខ្មែរ​នោះ លែង​បាន​របស់​ញ៉ាំ​ហើយ!

និយាយ​ទៅ​ហាង​មួយ​នឹង​ប៊ីប៊ីឃ្យូ​គាត់​ឆ្ងាញ់​អស្ចារ្យ​តែ​ម្ដង។ មាន​ទាំង​សាច់​ជ្រូក​បី​ជាន់ និង​សាច់​ប្រឡាក់។ យក​មក​អាំង។ ហ៊ឺម! និយាយ​ដល់​នេះ​ស្រក់​ទឹក​មាត់។ ង៉ៃ​ណោះ ញ៉ាំ​គ្នា​៧​នាក់។ កូរ៉េ​២​គ្រឿង ខ្មែរ​២​គ្រឿង សៀម​១​គ្រឿង ហុងកុង​១​គ្រឿង និង​រុស្ស៊ី​១​គ្រឿង។ គិត​ទៅ​ង៉ៃ​ណោះ អស់​ម្នាក់​ជាង ១៥​ដុល្លារ។ គួរសម នៅ​រៀង​គ្រាន់​បើ។ ព្រោះ​ហោប៉ៅ នៅ​ធំ ហាហា… ដល់​ស្អែក​បាន​ដឹង​ថា​ហោប៉ៅ​ស្ប៉ែត។ !ឡ!





មើល​តែ​រូប ក៏​ដឹង​ថា​វា​ឆ្ងាញ់​ដល់​ក​ដែរ មែន​ទេ​បង​ប្អូន?!! 😀
ចាំ​ង៉ៃ​ណា​ទៅ​កូរ៉េ​ជាមួយ​ញុំ ញុំ​នាំ​ទៅ​ញ៉ាំ ហាហា

_____________________________________________________
អាន​ប្រកាស​ទាក់ទង
១. Korean pop star
២. My first fast food in Seoul (រឿង​រ៉ាវ​ត​ភាគ​នៅ​កូរ៉េ)
៣. Terrible Noodle
៤. វេទិកា​យុវជន​អន្តរជាតិ​លើក​ទី​១៨ នៅ​ប្រទេស​កូរ៉េ
៥. មី​កូរ៉េ (Korean noodle)
៦. My first Korean food in Seoul
៧. ហាឡូ​បង​ប្អូន​ពី​កូរ៉េ
៨. កូរ៉េ

%d bloggers like this: