jump to navigation

ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! ថ្ងៃសៅរ៍ 15 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
24 comments

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​ពួក​ម៉ាក​ដែល​ជា​ជាតិ​សៀម​របស់​ខ្ញុំ។ វា​ផ្ញើ​ត​ៗ​គ្នា​ទៅ​ឲ្យ​ជនជាតិ​វា តែ​ប្រហែល​វា​ភ្លេច ក៏​ដោយ​ខ្ញុំ​ម្នាក់​នៅ​ទី​នោះ​ដែរ​ទៅ។ ខ្ញុំ​ថា​រក​ប្រែ​សេចក្ដី​ដាក់​ក្នុង​ប្លក់​ដែរ តែ​ចេះ​តែ​គ្មាន​ពេល។ ក្រោយ​មក​លោក​វី បាន​ផ្ញើ អ៊ីមែល​ដូច​គ្នា​នេះ​ដែរ បន្ត​មក​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​គាត់​បាន​ពី​ណា​ទេ។

អ៊ីមែល​ដែល​គេ​ផ្ញើ​តៗ​គ្នា សឹង​ពេញ​នគរ​ថៃ​នោះ មាន​ចំណង​ជើង​ថា “FW: แผ่นดินไทย..คงไว้..ให้ลูกหลาน..ส่งต่อ… ” ប្រែ​សេចក្ដី​ថា ផែន​ដី​ថៃ​នៅ​គង់វង្ស ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ សូម​ផ្ញើ​បន្ត…។ 

អ្វី​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ទី​នេះ គឺ​គ្មាន​បំណង​ឲ្យ​នរណា​ម្នាក់​សឹង​សម្បារ​ជា​ពិសេស​បង​ប្អូន​រួម​ជាតិ ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ តែ​នេះ​សុទ្ធ​សឹង​ជា​ព័ត៌មាន​មាន​តម្លៃ​មហាសាល​មួយ ដែល​យើង​ជា​ខ្មែរ គួរ​យល់​ដឹង ពី​អ្វី​ដែល​កើត​មាន​នៅ​ក្បែរៗ​យើង។ ពី​គំនិត​និង​ក្ដី​ប្រមាណ​ពី​ជាតិ​មួយ​ដែល​ចិញ្ចឹម​ចិត្ត​ថា​ខ្មែរ​បាន​លួច​ដី​ពី​គេ។

អ្វី​ដែល​គួរ​អស់​សំណើច និង​រក​អ្វី​និយាយ​មិន​បាន​នោះ​គឺ​គេ​បាន​និយាយ​ថា​នៅ​គ្រា​ទី​៧ និង​គ្រា​ទី​១០ គេ​បាន​បាត់​បង់​ផែន​ដី​ខ្មែរ និង​លាវ​ទៅ​ឲ្យ​បារាំង?!! គិត​ទៅ​ពួក​នេះ អត់​កេរ្តិ៍​ខ្មាស​មែន!!!​

















គិត​ៗ​ទៅ ប្រទេស​ដែល​នៅ​ជុំ​វិញ​វា​សព្វ​ថ្ងៃ​នេះ សុទ្ធ​សឹង​ជា​ដី​ដែល​វា​ថា បាន​បាត់​បង់​មក ឬ​ប្រទេស​ទាំង​នោះ​បាន​លួច​ដី​វា ដែល​ម៉ែ​ឪ​គាត់​ដាំ​ទុក​មក​ឲ្យ៕

_________________________________________________________
ប្រកាស​ដូច​គ្នា
១. Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!
២. ​វីដេអូ​ឃ្លីបក្នុង​វេប​ ‹​នាយករដ្ឋមន្ត្រី​ថៃ​› ​បំភ្លៃ​ពី​ការ​ខ្មែរ​យក​ទឹកដី​ថៃ

Advertisements
%d bloggers like this: