jump to navigation

រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ថ្ងៃសុក្រ 28 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា, ภาษาไทย.
17 comments

 

ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​ព្រះ​បរមនាម​ស្ដេច​សៀម​មួយ​ព្រះ​អង្គ ព្រះ​នាម អានន្ទ មហិតុល ដែល​ជន​ជាតិ​សៀម​ស្គាល់​គ្រប់​គ្នា​ថា រជ្ជ​កាល​ពី​៨ ឬ ពួក​បារាំង​ហៅ​ថា រាមា​ទី៨។ បរម​នាម របស់​ទ្រង់​គឺ ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ មហាអានន្ទ មហិតុល ព្រះ​អ័ដ្ឋម​រាជា​ធិបតិន្ទ្រ “Phrabat Somdej Phra Paramenthara Maha Ananda Mahidol Phra Athama Ramathibodinthra ឬជាភាសាថៃ พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล พระอัฐมรามาธิบดินทร”។ ទ្រង់​ប្រសូត នា​ថ្ងៃ​ទី​២០ កញ្ញា ពស ២៤៦៨ និង​ព្រះ​រាជ​សុវណ្ណ​គត នៅ​ថ្ងៃ​ទី​៩ មិថុនា ពស​២៤៨៩។

បង​ប្អូន​ដឹង​ទេ ព្រះ​មហា​ក្សត្រ​អង្គ​នេះ មិន​ដែល​បាន​រៀប​ចំ​ពិធី​គ្រង​រាជ្យ​ទេ ហើយ​ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ប្រកាស​នៅ​ក្រោយ​ពេល​ទ្រង់​ព្រះ​សុវណ្ណ​គត តែ​ប៉ុណ្ណោះ។

ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ប្រវត្តិ​គួរ​ឲ្យ​អាណិត​ជា​ទី​បំផុត។ ទ្រង់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រដ្ឋសភា​សៀម ជ្រើស​រើស​ធ្វើ​ជា​ស្ដេច​ទាំង​ព្រះ​ជន្ម​ក្មេង​បំផុត (៩​វស្សា) និង​អវត្តមាន​របស់​ទ្រង់​ក្នុង​ប្រទេស​ទៀត​ផង។

មរណភាព​របស់​ទ្រង់​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ​មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​ប្រទេស​សៀម​មិន​បាន​បើក​កកាយ ឬ​គ្មាន​នរណា​លើក​យក​មក​និយាយ​ឡើង​វិញ​ទេ ពី​មរណភាព​របស់​ព្រះ​អង្គ។ បង​ប្អូន​ចាប់​អារម្មណ៍​សូម​មើល​នៅ​វីគីភីឌា។ ភាសា​ថៃ ភាសា​អង់គ្លេស

រហូត​មក​ដល់​ថ្ងៃ​ដែល​ទ្រង់​សុវណ្ណគត​ដោយ​អាថ៌កំបាំង​នេះ គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​ទ្រង់​ត្រូវ​យាង​ទៅ​បរទេស​បន្ត​ការ​សិក្សា។ ថ្ងៃ​ទី​១១ សីហា ពស២៤៨៩ ជា​ថ្ងៃ​ដែល​ត្រូវ​រើស​ព្រះ​អដ្ឋិ ព្រះ​អង្គ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​នាម​ជា “ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល រាជា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ” ជា​ភាសា​ថៃ គឺ “พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมล รามาธิบดี จักรีนฤบดินทร์ สยามินทราธิราช”។

តាម​ព្រះ​រាជ​បវេណី​បុរាណ​សៀម ព្រះបរមនាម​វិសេស​របស់​ក្សត្រ​សៀម​វែង​សម្បើម​អស្ចារ្យ​ណាស់។ រហូត​ក្រោយ​ពី​នោះ ៥០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៨ មិថុនា ពស​២៥៣៩ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរមនាម​ពិសិដ្ឋ​ស្ដេច​ផែន​ដី​សៀម តាម​បវេណី បុរាណ មួយ​ទៀត​គឺ៖

ព្រះ​បាទ សម្ដេច ព្រះ​បរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល​រាជាធិបតី
ចុឡាលងករណរាជប្រីយវរនត្តា មហិតលានរេសួរាងកូរ ព្ធសូរ្យសន្តិវង្សវិសុទ្ធ
វរុត្មខ័ត្តិយស័ក្តអគ្គឧត្តម ចក្រីបរមរាជវង្សសនិវិដ្ឋ ទសពិធរាជធម្ម​ឧកឫទ្ធិនិបុណ
អតុល្យកឫសដ្ឋាភិនិហាររ័ង្សឫទ្ធិ សុសាធិតបូព៌ាធិការ ពៃសាលកិត្តិគុណ​អតុល្យពិសេស
សព្វទេវាសរានុរ័ក្ស ធុញ្ញអគ្គលក្ខណវិចិត្រសោភាគយសព្វពាង្គ
មហាជនោមង្គ​ប្រណតបាទបងកជយុគល អនេកនិករជនសមោសរសម្មត
ប្រសិទ្ធិវរយសមហោត្តម​បរមរាជសម្បត្តិ នពបដ្ឋលស្វេតឆ័ត្រ​ សព្វរដ្ឋទសទិសវិជិតជ័យ
សកលមហៃសវរិយមហាសវានិន្ទ្រ មហេសវរមហិន្ទ្រ​មហារាមាធិរាជវរោត្តម
មរមនាថជាតិអាជាវសៃយ្យ ពុទ្ធាទិត្រៃរ័ត្ន សរណារក្សវិសិដ្ឋស័ក្តអគ្គនរេសរាមាធិបតី
ព្រះអ័ដ្ឋមរាមាធិបតី ព្រះអ័ដ្ឋមរាមាធិបតិន្ទ្រ ស្យាមិន្ទ្រាធិរាជបរមនាថបពិត្រ៚

พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมลรามาธิบดี
จุฬาลงกรณราชปรียวรนัดดา มหิตลานเรศวรางกูร ไอศูรยสันตติวงศวิสุทธ์
วรุตมขัตติยศักตอรรคอุดม จักรีบรมราชวงศนิวิฐ ทศพิธราชธรรมอุกฤษฎนิบุณ
อดุลยกฤษฎาภินิหารรังสฤษฎ์ สุสาธิตบูรพาธิการ ไพศาลเกียรติคุณอดุลยพิเศษ
สรรพเทเวศรานุรักษ์ ธัญอรรคลักษณวิจิตรโสภาคยสรรพางค์
มหาชโนตมงคประณตบาทบงกชยุคล อเนกนิกรชนสโมสรสมมต
ประสิทธิวรยศมโหดมบรมราชสมบัติ นพปฎลเศวตฉัตราดิฉัตร สรรพรัฐทศทิศวิชิตไชย
สกลมไหศวริยมหาสวามินทร มเหศวรมหินทรมหารามาธิราชวโรดม
บรมนาถชาติอาชาวไศรย พุทธาทิไตรรัตน สรณารักษ์วิศิษฎศักตอัครนเรศรามาธิบดี
พระอัฐมรามาธิบดี พระอัฐมรามาธบดินทร สยามินทราธิราชบรมนาถบพิตร

————————————————
អាន​អត្ថបទ​ទាក់ទង
១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ
៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៤. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
៥. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី

Advertisements

ភូមា ថ្ងៃសុក្រ 28 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ.
add a comment


ទី​នេះ កាល​ពី​ឆ្នាំ​១៩៨៨

ទី​នេះ នា ឆ្នាំ​២០០៧

ទី​នេះ ដដែល ឆ្នាំ​២០០៧ ក្រោយ​ពេល៖

និង…

និង…

រូប​ភាព របស់​រិចទ័រ

%d bloggers like this: