jump to navigation

រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ថ្ងៃសុក្រ 28 ខែកញ្ញា 2007

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ពីនេះពីនោះ, អតីតភាព, អំពីភាសា, ภาษาไทย.
trackback

 

ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​ព្រះ​បរមនាម​ស្ដេច​សៀម​មួយ​ព្រះ​អង្គ ព្រះ​នាម អានន្ទ មហិតុល ដែល​ជន​ជាតិ​សៀម​ស្គាល់​គ្រប់​គ្នា​ថា រជ្ជ​កាល​ពី​៨ ឬ ពួក​បារាំង​ហៅ​ថា រាមា​ទី៨។ បរម​នាម របស់​ទ្រង់​គឺ ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ មហាអានន្ទ មហិតុល ព្រះ​អ័ដ្ឋម​រាជា​ធិបតិន្ទ្រ “Phrabat Somdej Phra Paramenthara Maha Ananda Mahidol Phra Athama Ramathibodinthra ឬជាភាសាថៃ พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล พระอัฐมรามาธิบดินทร”។ ទ្រង់​ប្រសូត នា​ថ្ងៃ​ទី​២០ កញ្ញា ពស ២៤៦៨ និង​ព្រះ​រាជ​សុវណ្ណ​គត នៅ​ថ្ងៃ​ទី​៩ មិថុនា ពស​២៤៨៩។

បង​ប្អូន​ដឹង​ទេ ព្រះ​មហា​ក្សត្រ​អង្គ​នេះ មិន​ដែល​បាន​រៀប​ចំ​ពិធី​គ្រង​រាជ្យ​ទេ ហើយ​ព្រះ​បរម​នាម​ក្នុង​រាជ្យ​របស់​ទ្រង់ គឺ​ត្រូវ​បាន​ប្រកាស​នៅ​ក្រោយ​ពេល​ទ្រង់​ព្រះ​សុវណ្ណ​គត តែ​ប៉ុណ្ណោះ។

ព្រះ​មហា​ក្សត្រ​អង្គ​នេះ មាន​ប្រវត្តិ​គួរ​ឲ្យ​អាណិត​ជា​ទី​បំផុត។ ទ្រង់​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រដ្ឋសភា​សៀម ជ្រើស​រើស​ធ្វើ​ជា​ស្ដេច​ទាំង​ព្រះ​ជន្ម​ក្មេង​បំផុត (៩​វស្សា) និង​អវត្តមាន​របស់​ទ្រង់​ក្នុង​ប្រទេស​ទៀត​ផង។

មរណភាព​របស់​ទ្រង់​នៅ​ជា​អាថ៌កំបាំង​នៅ​ឡើយ​មក​ទល់​សព្វ​ថ្ងៃ​នេះ ហើយ​ប្រទេស​សៀម​មិន​បាន​បើក​កកាយ ឬ​គ្មាន​នរណា​លើក​យក​មក​និយាយ​ឡើង​វិញ​ទេ ពី​មរណភាព​របស់​ព្រះ​អង្គ។ បង​ប្អូន​ចាប់​អារម្មណ៍​សូម​មើល​នៅ​វីគីភីឌា។ ភាសា​ថៃ ភាសា​អង់គ្លេស

រហូត​មក​ដល់​ថ្ងៃ​ដែល​ទ្រង់​សុវណ្ណគត​ដោយ​អាថ៌កំបាំង​នេះ គឺ​នៅ​សល់​តែ​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​ទ្រង់​ត្រូវ​យាង​ទៅ​បរទេស​បន្ត​ការ​សិក្សា។ ថ្ងៃ​ទី​១១ សីហា ពស២៤៨៩ ជា​ថ្ងៃ​ដែល​ត្រូវ​រើស​ព្រះ​អដ្ឋិ ព្រះ​អង្គ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​នាម​ជា “ព្រះ​បាទ សម្ដេច ព្រះបរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល រាជា​ធិបតី ចក្រី​នរបតិន្ទ្រ ស្យាមិន្ទ្រាធិរាជ” ជា​ភាសា​ថៃ គឺ “พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมล รามาธิบดี จักรีนฤบดินทร์ สยามินทราธิราช”។

តាម​ព្រះ​រាជ​បវេណី​បុរាណ​សៀម ព្រះបរមនាម​វិសេស​របស់​ក្សត្រ​សៀម​វែង​សម្បើម​អស្ចារ្យ​ណាស់។ រហូត​ក្រោយ​ពី​នោះ ៥០​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ថ្ងៃ​ទី​៨ មិថុនា ពស​២៥៣៩ ទើប​ទ្រង់​ត្រូវ​បាន​ថ្វាយ​ព្រះ​បរមនាម​ពិសិដ្ឋ​ស្ដេច​ផែន​ដី​សៀម តាម​បវេណី បុរាណ មួយ​ទៀត​គឺ៖

ព្រះ​បាទ សម្ដេច ព្រះ​បរមេន្ទ្រ​មហា​អានន្ទ មហិតុល អតុល្យតេជវិមល​រាជាធិបតី
ចុឡាលងករណរាជប្រីយវរនត្តា មហិតលានរេសួរាងកូរ ព្ធសូរ្យសន្តិវង្សវិសុទ្ធ
វរុត្មខ័ត្តិយស័ក្តអគ្គឧត្តម ចក្រីបរមរាជវង្សសនិវិដ្ឋ ទសពិធរាជធម្ម​ឧកឫទ្ធិនិបុណ
អតុល្យកឫសដ្ឋាភិនិហាររ័ង្សឫទ្ធិ សុសាធិតបូព៌ាធិការ ពៃសាលកិត្តិគុណ​អតុល្យពិសេស
សព្វទេវាសរានុរ័ក្ស ធុញ្ញអគ្គលក្ខណវិចិត្រសោភាគយសព្វពាង្គ
មហាជនោមង្គ​ប្រណតបាទបងកជយុគល អនេកនិករជនសមោសរសម្មត
ប្រសិទ្ធិវរយសមហោត្តម​បរមរាជសម្បត្តិ នពបដ្ឋលស្វេតឆ័ត្រ​ សព្វរដ្ឋទសទិសវិជិតជ័យ
សកលមហៃសវរិយមហាសវានិន្ទ្រ មហេសវរមហិន្ទ្រ​មហារាមាធិរាជវរោត្តម
មរមនាថជាតិអាជាវសៃយ្យ ពុទ្ធាទិត្រៃរ័ត្ន សរណារក្សវិសិដ្ឋស័ក្តអគ្គនរេសរាមាធិបតី
ព្រះអ័ដ្ឋមរាមាធិបតី ព្រះអ័ដ្ឋមរាមាធិបតិន្ទ្រ ស្យាមិន្ទ្រាធិរាជបរមនាថបពិត្រ៚

พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล อดุลยเดชวิมลรามาธิบดี
จุฬาลงกรณราชปรียวรนัดดา มหิตลานเรศวรางกูร ไอศูรยสันตติวงศวิสุทธ์
วรุตมขัตติยศักตอรรคอุดม จักรีบรมราชวงศนิวิฐ ทศพิธราชธรรมอุกฤษฎนิบุณ
อดุลยกฤษฎาภินิหารรังสฤษฎ์ สุสาธิตบูรพาธิการ ไพศาลเกียรติคุณอดุลยพิเศษ
สรรพเทเวศรานุรักษ์ ธัญอรรคลักษณวิจิตรโสภาคยสรรพางค์
มหาชโนตมงคประณตบาทบงกชยุคล อเนกนิกรชนสโมสรสมมต
ประสิทธิวรยศมโหดมบรมราชสมบัติ นพปฎลเศวตฉัตราดิฉัตร สรรพรัฐทศทิศวิชิตไชย
สกลมไหศวริยมหาสวามินทร มเหศวรมหินทรมหารามาธิราชวโรดม
บรมนาถชาติอาชาวไศรย พุทธาทิไตรรัตน สรณารักษ์วิศิษฎศักตอัครนเรศรามาธิบดี
พระอัฐมรามาธิบดี พระอัฐมรามาธบดินทร สยามินทราธิราชบรมนาถบพิตร

————————————————
អាន​អត្ថបទ​ទាក់ទង
១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ
២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុង​ក្រោយ
៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៤. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
៥. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី

Advertisements

មតិ»

1. Bandith - ថ្ងៃសុក្រ 28 ខែកញ្ញា 2007

អត់យោបល់ អត់ចាប់អារម្មណ៍ឲ្យតែនិយាយពីសៀម….

2. សុភ័ក្ត្រ - ថ្ងៃសុក្រ 28 ខែកញ្ញា 2007

ឯង​មិន​ទាន់​ទាំង​សរសេរ​ចប់​ផង​ចេញ​ខមមេនត៍​តែ​ម្ដង ហាហា… ចុម​យក្ខ។ ទុក​គ្រាន់​ដឹង​ៗ​ទៅ។ កុំ​ល្បៀប​ស្អប់​គេ គេ​ជេរ​អត់​ដឹង​នុះ។

3. naraths - ថ្ងៃសុក្រ 28 ខែកញ្ញា 2007

ខ្ញុំ​ឃើ​ញ​ប៉ុន្មាន​នាក់​ហើយ អី ក៏​ស្អប់​ៗ ដល់​ថ្នាក់​នេះ លោក! អ្នក​ខ្លះ​ស្អប់​ដល់​ថ្នាក់ មក​ហាម​ឯង​កុំ​អោយ​ស្ដាប់​បទ សៀម អ្នក​ខ្លះ​ទៀត ពេល​ឃើញ​ឯង​កំពុង​ស្ដាប់​បទ​សៀម ពេប​មាត់​ជ្រាយ​តែ​ម្ដង!! ហេតុអ្វី​ទៅណ៎??

មាន​អ្វី​សំខាន់​ទៅ រឿង​ជាតិសាសន៍ អ្វី ដែលសំខាន់​គឺ មនុស្ស​តើ…

កុំ​ជាតិ​និយម​ពេក… ទាន​ជ្រាប

4. Mr. V - ថ្ងៃសៅរ៍ 29 ខែកញ្ញា 2007

មាន​ធ្លាប់​បាន​ឮ​ពាក្យ​ចរចាម​អារាម​ពី​ការ​ចូល​ទីវង្គត់​របស់​ស្តេច​ទី៨​ នៃ​ចក្រីវង្ស​នេះ​អត់ ?
ខ្ញុំ​គិតថា​វា​មិនគួរ​ទៅ​រូច​សោះ! តែ​អ្វី​ៗ​ជា​ច្រើន​យ៉ាង​នៅ​ក្នុង​លោក​នេះ​ដែល​យើង​គិត​ថា​មិន​កើត​ វា​បែរ​ជា​កើត ហើយ​យើង​គិត​ថា​វា​អាច​កើត​ឡើង​ វា​បែ​រ​ជា​មិន​កើត​ទៅ​វិញៗ

ណារដ្ឋ​អើយ! ល្មម​ស៊ាំ​ហ្នឹង​រឿង​បែប​ហ្នឹង​ហើយ! មែន​ទេសុភ័ក្ត្រ​!?! កាលមុន​មាន​ទាំង​អ្នក​ចូលមក​ស្តី​ឲ្យ​ម៉ាំង​ទៀត​ផង! ហេហេហេ!

5. Rainnamail - ថ្ងៃសៅរ៍ 29 ខែកញ្ញា 2007

គឺដូចគ្នាទេ! រ៉េនណាមិនបានស្ហប់សៀមទេ!! អតីតកាលកន្លងហួសផុតទៅ អ្វីដែលយើងត្រូវតែប្រឈមមុខគឺ អនាគត។​ បើរវល់តែយករឿងអតីតកាលមកលាយឡំគ្នានោះ យើងគ្មានផ្លូវរស់បានសុខឡើយ! មិនអញ្ចឹងហ្អេះ??

6. naraths - ថ្ងៃអាទិត្យ 30 ខែកញ្ញា 2007

ស្រុក​យើង​ស្រុក​គេ​ មិន​ខុស​អី​គ្នា​ទេ ការ​ដែល​ធ្វើ​ឃាត​​គ្នា​ឯង​ដើម្បី​ឡើង​សោយ​រាជ្យ​នោះ!! ដឹង​ធើ​ម៉េច​ទេ បើ​ខ្ញុំ​ចេះ​ថៃ​ស្ទាត់ ខ្ញុំ​ជួយ​ភូត​ ឈួយ​ថា​ដែរ​ហើយ… មើល​ទៅ​ឃើញ​តែ​លោក វី និង​សុភ័ក្រ្ត ទេ​ដែល​សកម្ម​រឿង​នេះ… ម៉ៃ​ឃួន​កឺត​លឿង​បែប​នី​លើយ ខាប់! 😉

7. ទឹម បឿន - ថ្ងៃចន្ទ 1 ខែតុលា 2007

ឈ្មោះ​អាន​ចង់​ដាច់​ដង្ហើម 😀 ។ អរគុណ​តាភាក់ !

8. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 13 ខែធ្នូ 2007

[…] ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​ច័ន្ទ​ ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩២៧ ដែល​មក​ដល់​ពេល​នេះ​ទ្រង់​មាន​ព្រះ​ជន្ម​៨០​ព្រះវស្សា។ ព្រះអង្គ​សោយរាជ្យ​សម្បត្តិ​បន្ត​ពី​ព្រះអនុជ គឺ​អនន្ទ មហិតុល ឬ​រាមា​ទី៨ ដែល​បាន​ចូល​ទិវង្គត​យ៉ាង​អាថ៌កំបាំង​ក្នុង​ព្រះបរមរាជវាំង​ក្រុង​បាងកក (សូម​មើល​ប្រកាស​លើក​មុន)។ […]

9. Sitha Sin - ថ្ងៃពុធ 3 ខែមិថុនា 2009

Cak Teuk Daung Mi Laung Mi La
Kan Tuy Trey Pra Moha Neang Ouk
Kan Tuy Trey Pruol Moha Neang Keo
Ork Kambor Procham Thaong
Bam Pung Reu Sey Brocham Vek
Ka Bal Tum Pek Chuk Arch Dak Pork.

My teacher said this is the song against the Khmer King during the time when the Two King of Khmer one fall in love with Yuon and another one fall in love with Siam. At the end lose land. Could you find out more about the meaning of this song?

I just know that this song always sing by the kids when they played the game.

Thanks,

10. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស « ស្រែ​ខ្ម - ថ្ងៃពុធ 18 ខែកក្កដា 2012

[…] ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. […]

11. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែតុលា 2013

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. […]

12. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្មុ - ថ្ងៃពុធ 29 ខែមករា 2014

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. […]

13. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្សត្រិយ៍​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ | ស្រែ​ខ្មុ - ថ្ងៃពុធ 29 ខែមករា 2014

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. […]

14. ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល | ស្រែ​ខ្មុក - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

[…] ព្រះ​​​ករុណា ភូមិពល អតុល្យតេជ​ ព្រះ​អង្គ​ស្ដេច​ឡើង​គ្រង​រាជ្យ​ជា​មហា​ក្សត្រិយ៍​ថៃ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​១៩៥០ ជា​រជ្ជកាល​ទី​៩ ឬ​រាមា​ទី​៩ នៃ​ចក្រី​វង្ស​របស់​ថៃ ស្នង​បន្ត​ពី​ព្រះ​ជេដ្ឋា​របស់​ព្រះ​អង្គ​៕​៚ […]

15. ថៃ​ចាត់​បុណ្យ​ «​ឆត្រ​មង្គល» ឆ្នាំ​នេះ ដោយ​អវត្តមាន​ព្រះ​ចៅ​ផែន​ដី | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 5 ខែ​ឧសភា 2016

[…] ព្រះរាជពិធី «ឆត្រមង្គល» (ថៃ៖ ฉัตรมงคล) គឺជាថ្ងៃបុណ្យឆ្លង ព្រះរាជពិធីបរមរាជាភិសេក ឡើងគ្រងរាជ្យនៃព្រះចៅផែនដីថៃ។ ព្រះករុណា ភូមិពល អតុល្យតេជ ព្រះអង្គស្ដេចឡើងគ្រងរាជ្យជាមហាក្សត្រិយ៍ថៃកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៥០ ជារជ្ជកាលទី៩ ឬរាមាទី៩ នៃចក្រីវង្សរបស់ថៃ ស្នងបន្តពីព្រះជេដ្ឋារបស់ព្រះអង្គ៕៚ […]

16. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែកក្កដា 2016

[…] ៤. រជ្ជកាលទី៨៖ អានន្ទ មហិតុល ៥. […]

17. ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 6 ខែមករា 2018

[…] ៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល ៥. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: