jump to navigation

ម្សិល​ម៉ិញ​ទៅ​បាន​បី​វត្ត​ដែរ ថ្ងៃចន្ទ 8 ខែតុលា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
6 comments

ហ៊ឺ! ព្រឹក​ម្សិល​ម៉ិញ (ថ្ងៃ​អាទិត្យ ៧ តុលា ២០០៧) បន្ទាប់​ពី​បឿន​ទូរស័ព្ទ​ទៅ​រំខាន​ទាំង​ព្រឹក ព្រលឹម​អុរ (៦ ស៊ីញ៉ូ ៦ កន្លះ​តេ​ទៅ​ម្ដង​ទៀត យ៉ឺស! តា​ប៉ិ​នេះ :D) ក៏​ចុះ​មក​ផ្ទះ​ក្រោម ឃើញ​អ្នក​ផ្ទះ​គេ​រៀន​ស្រាក់​ទៅ​វត្ត (តាម​ពិត​ម៉ាក់​ខ្ញុំ​ទៅ​បាន​មួយ​វត្ត​ទៅ​ហើយ​តាំង​ពី​ព្រលឹម​ម៉្លេះ ឥឡូវ​រៀប​ចំ ទៅ​វត្ត​ផ្សេង​ទៀត) សួរ​គាត់​ទៅ​វត្ត​ណា? ប៉ា​គាត់​ថា​ទៅ​វត្ត​ពូន​ភ្នំ។ អត់​ដែរ​ទៅ​ផង​ក៏​ចង់​ទៅ​ជាមួយ​គាត់​ទៅ។

ចេញ​ពី​ផ្ទះ ស្ទះ​ដល់​ក​ម្សិល​ម៉ិញ។ ចេញ​ពី​ផ្ទះ​ទៅ​វត្ត​ប្រជុំ​វង្ស (នៅ​ជិត​ផ្ទះ)​ រួច​ទៅ​វត្ត​ចាក់អង្រែ​លើ (ងាប់!​វត្ត​នឹង​ស្ងាត់​ម៉េះ) ចេញ​ពី​វត្ត​ចាក់​អង្រែ​ហើយ ក៏​ទៅ​ញ៉ាំ​គុយទាវ​នៅ​ផ្សារ​ថ្មី រួច​សំដៅ​ទៅ​វត្ត​ពូន​ភ្នំ​ម្រ៉ង។

វត្ត​នឹង​មនុស្ស​ច្រើន​អី​ច្រើន​ម៉េះ។ ដូច​ង៉ៃ​ភ្ជុំ​ចឹង។ សុទ្ធ​តែ​គ្រូៗ និង​នាយក​សាលា។ តាម​ពិត​វេន​អ្នក​ធ្វើ​ការ​នៅ​មន្ទីរ​អប់រំ គេ​មក​ធ្វើ​បុណ្យ​នៅ​ទី​នឹង​តើហ៍។ ចឹង​តើហ៍​បាន​ប៉ាៗ​ខ្ញុំ គាត់​មក។ ជួប​សុទ្ធ​តែ​គ្រូ។ គ្រូ​ខ្លះ​មក​សសើរ​ខ្ញុំ​ថា​ដូច​តួ​កុន កូរ៉េ ហាហាហា… ចេះ​តែ​មាន​ហ្មង (ខ្ញុំ​ចេះ​តែ​ទទួល​យក៍​ទៅ)។

យាយ​ចឹង​ថត​រូប​នៅ​ទូរស័ព្ទ​ដៃ​ដែរ ខ្ជិល​ដាក់​ណាស់។ ម៉ាស៊ីន​ថត​ខ្ញុំ​លក់​បាត់​ហើយ។ អត់​ទាន់​មាន​លុយ​ទិញ​ថ្មី​ទេ។ ចាំ​មើល​អ្នក​មក​ពី​អាមេរិក​វិញ​សិន ក្រែង​បាន​ខ្ចី​លុយ។ ហាហា… (មើល​ទៅ​ទាល់​យូរ​ហ៎ ម្នាក់​នឹង​អាចម៍​ស្វិត)៕

Advertisements

សាក​ទាយ​ល៎​មើល៍ ថ្ងៃចន្ទ 8 ខែតុលា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
13 comments

ឃើញ​គេ​ដាក់​ឲ្យ​ទាយ​គ្រប់​គ្នា សាក​ល្បង​ដាក់​ឲ្យ​ទាយ នឹង​គេ​ដែរ​មើល៍ ចាំ​មើល​នរណា​គេ​ឆ្លាត។ រូប​ភាព​ខាង​ក្រោម​នេះ​ថត​នៅ​ទី​ណា​ដែរ​បង​ប្អូន? ទាយ​ត្រូវ​ចាំ​ប៉ាវ​ញ៉ាំ​នំ​អន្សម​ជ្រូក ហាហា…

%d bloggers like this: