jump to navigation

My first fast food in Seoul (រឿង​រ៉ាវ​ត​ភាគ​នៅ​កូរ៉េ) ថ្ងៃពុធ 17 ខែតុលា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ, 한국어.
6 comments

លោក​អ្នក​ដឹង​ទេ? ទៅ​កូរ៉េ​ជាង​១០​ង៉ៃ ញ៉ាំ​អាហារ​លឿន​បាន​តែ​ម្ដង​គត់។ គិត​ទៅ​អានឹង​បាន​គេ​ហៅ​ថា​អាហារ​លឿន​មែន ព្រោះ​វា​ថោក​ជាង​អាហារ​យឺត ម៉ែ! អា​នៅ​ស្រុក​ឯង​វិញ អាហារ​លឿន​ថ្លៃ​ដូច​ព្យុះ។

ជិត​ដល់​ង៉ៃ​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ បាន​ពួក​ម៉ាក​នាំ​ទៅ​ដើរ​លេង ទៅ​សួន​កម្សាន្ត​របៀប​ឌីស្នីឡេនដ៍។ ម៉ែ! ឳ​អា​ឆ្ងាយ​ដល់​ក​ហើយ។ ជិះ​មេត្រូ ដូរ​ឡើង​ជិត​៥​ដង​ទើប​ទៅ​ដល់​ពេញ​ម៉ា​ង៉ៃ​ឯង​នៅ​ក្រោម​ដី​សុទ្ធ។ ស្រុក​អី​នៅ​តែ​ក្រោម​ធរណី​ចឹង។

មក​ដល់​កន្លែង​គេ​ម៉ែ​ឳ​អា​ធំ​ដល់​ក​ហើយ។ ឃើញ​ហាង​លក់​អាហារ​លឿន​មួយៗ​បោល​ចូល (ជា​ពិសេស​ខ្ញុំ) ព្រោះ​ឃ្លាន​ផង​ដូច​ដឹង​ស្រាប់ ពេញ​ម៉ា​ព្រឹក​មិន​ទាន់​មាន​អី​ចូល​ពោះ ក្រៅ​ពី​ទឹក។

បន្ទាប់​ពី​ញ៉ាំ​អាហារ​ហើយ​ពួក​យើង​នាំ​គ្នា​ដើរ​ថត​រូប និង​ដើរ​មើល​ហាង​ទំនិញ​មួយ​ចំនួន (តែ​មិន​បាន​ទិញ​អី​គេ​ម្ចាស់​ថ្លៃ)។ រួច​ក៏​នាំ​គ្នា​ដើរ​បន្ត​ទៀត ដើម្បី​ទៅ​កន្លែង​កម្សាន្ត​នោះ (ឈ្មោះ ឡូតី)។

សំបុត្រ​ចូល​លេង​ក៏​ថ្លៃ​អស់​ទាស់។ គេ​មាន​ម៉ោង​ចូល​និង​តម្លៃ​សំបុត្រ​ថ្លៃ​ផ្សេង​គ្នា។ ចូល​ក្រោយ​គេ​ម៉ោង​៧​យប់ (ខ្ទង់​១៥​ដុល្លារ)។ អ៊ឺ! ម្នាក់ៗ ជា​ពិសេស​ខ្ញុំ​ម៉ែ​ថាំ​លុយ​ហើយ អត់​ហ៊ាន​ចូល​ទេ នាំ​គ្នា​ថា​ចាំ​ចូល​ម៉ោង​៧​ទៅ វា​សេវ​លុយ​បាន​ខ្លះ។ អ៊ឺ! ឯកភាព​គ្នា​ហើយ​ពួក​យើង​ដើរ​ផ្សារ​បន្ត​ទៀត។ ដើរ​ចុះ​ដើរ​ឡើង​ក៏​បាន​ទៅ​ទិញ​អាវ​យឺត​មួយ​នឹង​គេ​ទៅ។ របស់​គេ​ឡៃឡុង ម៉ូដ​ចាស់។ ចាស់​គេ​ថ្មី​យើង មក​ពាក់​ស្រុក​ខ្មែរ​មាន​រណា​ដឹង? មិន​ចឹង? ហេហេ… ម៉ូដ​ចាស់​ហើយ​នៅ​ថ្លៃ​ទៀត​ហ៎ា (ខ្ទង់​១៧​ដុល្លារ)។

ដើរ​លេង​ស៊ី​ចាយ​អស់​ចិត្ត​ទើប​ដល់​ម៉ោង​៧​ល្ងាច ពួក​យើង​ទើប​ទៅ​កន្លែង​កម្សាន្ត និង​ទិញ​សំបុត្រ​ចូល។

ទេ! ថប់ភីក​ដូច​ជា​និយាយ​អំពី​អាហារ​លឿន ម៉េច​ក៏​ឯង​បែក​អូរ​ហូរ​ជា​ស្ទឹង​ទៅ​ណា​ណី​ណុះ​វិញ?

យាយ​ចឹង​ង៉ៃ​ដើរ​លេង​នោះ​មាន​ខ្ញុំ ពួក​ម៉ាក​ខ្មែរ​ទៅ​ជាមួយ​ម្នាក់ អា​រុស្សី​ម្នាក់ និង​ពួក​ម៉ាក​កូរ៉េ​ម្នាក់​ជា​អ្នក​នាំ​ផ្លូវ។ កុំ​អី​គ្មាន​បាន​ដើរ​ទៅ​ណា​ទេ។ តែ​យាយៗ ទៅ​ខ្ញុំ​ចេញ​លុយ​ឲ្យ​អា​កូរ៉េ​នឹង​ដល់​ក​ដែរ​នឹង​ណា ព្រោះ​អាណិត​គ្នា គ្នា​ខំ​នាំ​យើង​ដើរ​លេង​ហើយ​ត្រូវ​ចាយ​លុយ​មិន​ស្ទើរ​ទេ។ ពួក​យើង​ស្រាក់​លុយ​គ្នា​ចេញ​ឲ្យ​វា​ខ្លះ​ទៅ៕

នេះ​ឯង​អាហារ​លឿន​ពួក​យើង ប៉ុណ្ណឹង​អស់​ខ្ទង់​ជិត​១០​ដុល្លារ ឬ​១០​ដុល្លារ​តិច​តួច​ក៏​មិន​ដឹង ភ្លេច​ហើយ



មាន​ទាំង​ការ៉េម​ទៀត​ផង ឆ្ងាញ់​អស់​ទាស់​ហ្មង!

_____________________________________________________
អាន​ប្រកាស​ទាក់ទង
១. Korean pop star
២. វេទិកា​យុវជន​អន្តរជាតិ​លើក​ទី​១៨ នៅ​ប្រទេស​កូរ៉េ
៣. Terrible Noodle
៤. កូរ៉េ​ប៊ីប៊ីឃ្យូ
៥. មី​កូរ៉េ (Korean noodle)
៦. My first Korean food in Seoul
៧. ហាឡូ​បង​ប្អូន​ពី​កូរ៉េ
៨. កូរ៉េ

Advertisements
%d bloggers like this: