jump to navigation

ស្រីស្វាង វឌ្ឍនា​៖ មហា​ក្សត្រិយ៍​លាវ អង្គ​ចុង​ក្រោយ ថ្ងៃសុក្រ 19 ខែតុលា 2007

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីភាសា, ພາສາລາວ.
trackback


ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​ជេដ្ឋា​ខត្តិយវង្សា
ព្រះ​មហា​ស្រី​ស្វាង វឌ្ឍនា

មិត្រៗ​ជា​ទី​មេត្រី ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​ពី​ព្រះបរមនាម​ព្រះ​មហាក្សត្រិយ៍​​មួយ​ព្រះ​អង្គ​ទៀត គឺ​ហ្លួង​ស្រី​ស្វាង វឌ្ឍនា ព្រះ​មហាក្សត្រិយ៍​​អង្គ​ចុង​ក្រោយ​របស់​ព្រះរាជអាណាចក្រ​លាវ។ អ្វី​ដែល​ខ្ញុំ​ចម្លែក​នោះ​គឺ ត្រកូល​វរ្ម័ន ក៏​ត្រូវ​បាន​អង្គ​ក្សត្រិយ៍​​លាវ​យក​មក​ប្រើ​ផង​ដែរ។ ដូច​នេះ​យើង​ឃើញ​ថា ទាំង​ព្រះ​ចៅ​អាណាចក្រ​ចម្ប៉ា អាណាចក្រ​លាវ និងអាណាចក្រ​ខ្មែរ ពិត​ជា​មាន​ទំនាក់ទំនង​និង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ណាស់។

ព្រះចៅ ស្វាង វឌ្ឍនា មាន​ព្រះនាម​មុន​គ្រង​រាជ្យ​ជា ព្រះបាទ​សម្ដេច​ព្រះចៅ​ជេដ្ឋា​ខត្តិយវង្សា ព្រះមហាស្រី​ស្វាង វឌ្ឍា។ ព្រះ​អង្គ​ជា​មហាក្សត្រិយ៍​អង្គ​ចុង​ក្រោយ របស់​រាជាណាចក្រ​លាវ មុន​ពេល​ដែល​ប្រទេស​នេះ​ប្ដូរ​របប​មក​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ប្រជាមានិត​លាវ នៅ​ក្នុង​ឆ្នាំ​១៩៧៥។

ព្រះ​អង្គ​ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ​១៩០៧ នៅ​ព្រះបរមរាជ​វាំង ហ្លួង​ព្រះបាង។ ព្រះ​អង្គ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ព្រះ​បិតា​ទ្រង់ ហ្លួង​ស្រីស្វាងវង្ស នៅ​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​១៩៥៩ ក៏​ប៉ុន្តែ​ទ្រង់​មិន​ដែរ​បាន​ទទួល​ពិធី​រាជា​ភិសេក​ជា​ក្សត្រិយ៍​​តាមបូរាណ​​រាជបវេណី​​លាវ​ទេ។

ព្រះ​អង្គ​ត្រូវ​បាន​ពួក​កុម្មុយនីស្ត​លាវ​បង្ខំ​ឲ្យ​ដាក់​រាជ្យ​សម្បត្តិ​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៧៥ និង​យក​ព្រះ​អង្គ ព្រះ​មហេសី និង​រជ្ជ​​ទាយាទ​ព្រះ​អង្គ ទៅ​ជំរំ​រៀន​សូត្រ នៅ​ឯ​មឿងវៀងជ័យ និង​បាត់​ដំណឹង​ពី​ព្រះ​អង្គ​ចាប់​ពី​ខែ​មីនា ឆ្នាំ​១៩៧៧​មក៕

សម្គាល់៖ សូម​អាន​ឈ្មោះ​ព្រះ​អង្គ ថា “ស្វាង វាត់ ថៈ ណា”

————————————————
អាន​អត្ថបទ​ទាក់ទង
១. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ
២. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហមុនី
៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ
៤. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល
៥. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ
៦. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស
៧. ខួប​ទី​៣៤ ថ្ងៃ​កំណើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ
៨. ភូ​សម្រេច​រាជការ​លាវ ចូល​ទិវង្គត

Advertisements

មតិ»

1. ទឹម បឿន - ថ្ងៃចន្ទ 22 ខែតុលា 2007

វរ្ម័ន​ក្នុង​ភាសា​លាវ ប្រហែល​ជា​មាន​ន័យ​ដូច​ភាសា​យើង​ដែរ មែន​ទេ​តាភាក់ ? ក្រោយ​ពី​​ពួក​កុម្មុយនីស​លាវ​បង្ខំ​ឲ្យ​ដាក់​រាជ ប្រហែល​ជា​គេ​យក​ព្រះអង្គ​ទៅ​ធ្វើ​គត់​ទេ​ដឹង ? តាភាក់​ប្រហែល​ជា​ដាក់​ឆ្នាំ​ខុស​ទេ​ដឹង​ ? ដាក់​រាជ​នៅ​ឆ្នាំ ១៩៧៩ តែ​បាត់​ដំណឹង​​ចាប់​ពី ១៩៧៧ ។

2. សុភ័ក្ត្រ - ថ្ងៃចន្ទ 22 ខែតុលា 2007

សុំ​ទោស​អត្មា​ដាក់​ខុស​មែន តាម​ពិត​ឆ្នាំ​១៩៧៥​​ទេ ដែល​ពួក​កុម្មុយ​នីស្ត​ឈ្នះ។
ប្រាកដ​ណាស់​គេ​ប្រហែល​ជា​ធ្វើ​គត់​ព្រះអង្គ។ ដូចនេះ មរណភាព​របស់​ទ្រង់​មិនមាន​នរណា​ដឹង​ច្បាស់​ទេ។ អ្នក​ខ្លះ​ថា​ឆ្នាំ​១៩៧៧ ខ្លះ​ថា​ឆ្នាំ​១៩៧៩។
ចំណែក​ឯ​ពាក្យ “វរ្ម័ន” ប្រើ​ក្នុង​ព្រះនាម​ក្ស័ត្រ​លាវ​នោះ ខ្ញុំ​ថា មាន​សេចក្ដី​ដូច​តែ គ្នា​ជាមួយ​នឹង​ខ្មែរ​ដែរ​នឹង (ខ្ញុំ​យល់)៕

3. ទឹម បឿន - ថ្ងៃចន្ទ 22 ខែតុលា 2007

អូខេ ! សេងឃ្យូ

4. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ មហាក្ស័ត្រ​​អង្គ​ដំបូង​នៃ​ព្រះរាជអាណាចក្រ​លាវ « -:- កំណត់ហេត - ថ្ងៃអង្គារ 8 ខែមករា 2008

[…] អាន​អត្ថបទ​ទាក់ទង៖ សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… […]

5. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស « -:- កំណត់ហេ - ថ្ងៃអាទិត្យ 1 ខែ​កុម្ភៈ 2009

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ […]

6. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2009

[…] ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ […]

7. បរមងារ​ស្ដេច​ផែន​ដី ពេល​សោយ​រាជ្យ៖ មហាក្សត្រ​ខ្មែរ ហ្លួង​ស៊ីសុវត្ថិ មុនីវង្ស « -:- កំណត់ហេ - ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2009

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ […]

8. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2009

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ […]

9. រជ្ជកាល​ទី​៨៖ អានន្ទ មហិតុល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 2 ខែ​កុម្ភៈ 2009

[…] មហាក្សត្រ​ខ្មែរ ហ្លួង​សីហនុ ២. សវាង វឌ្ឍនា៖ មហាក្ស័ត្រ​លាវ អង្គ​ចុ… ៣. ម្ចាស់​ជីវិត ស្រី​សវាង​វង្ស៖ […]

10. ខួប​ទី​៣៤ ថ្ងៃ​កំណើត​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 2 ខែធ្នូ 2009

[…] សវាង វឌ្ឍនា (សូម​អាន​អត្ថបទ៖ សវាង វឌ្ឍនា៖ […]

11. កាល​ស្ដេច​ប្រពាស​​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 27 ខែ​កុម្ភៈ 2015

[…] គ.ស.​១៩៦១ ក្រោយ​ពេល​ព្រះ​អង្គ​ដាក់​រាជ្យ​ថ្វាយ​ព្រះ​រាជ​បិតា​បាន​មួយ​ឆ្នាំ សម្ដេច​ព្រះ នរោត្ដម សីហនុ​ ព្រះ​អង្គ​បាន​ស្ដេច​យាង​ជា​ផ្លូវ​ការ​ប្រពាស រាជ​អាណាចក្រ​លាវ តាម​ជើង​អាកាសចរ​ខ្មែរ ដោយ​មាន​ការ​បដិសណ្ឋា​យ៉ាង​ជិត​ស្និទ្ធ​ជា​បង​ប្អូន​នៃ​រាជ​វង្ស​ខ្មែរ និង​លាវ គឺ​​ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​ជេដ្ឋា​ខត្តិយ​វង្សា​ព្រះ​មហា​ស្រី​សវាង វឌ្ឍនា ព្រះ​ចៅ​ជីវិត​នៃព្រះ​​រាជ​អាណាចក្រ​លាវ និង​សម្ដេច​ព្រះ​រាជិនី​អគ្គ​មហេសី ខាំពុយ នៃ​ព្រះ​​រាជ​ណាចក្រ​លាវ​។ […]

12. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង | ស្រែ​ខ្មុក - ថ្ងៃសុក្រ 12 ខែមករា 2018

[…] សម្ដេចចៅហ្វាសាយ សូរិយាវង្ស ស្វាង ប្រសូត​នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​១៩៣៧ ព្រះ​អង្គ​គឺ​ជា​ព្រះ​ឱរស​ពៅ​នៃ​សម្ដេច​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា ដែល​ជា​មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​លាវ ជាមួយ​នឹង​ព្រះ​អគ្គ​មហេសី​ខាំផូយ​។ ព្រះ​អង្គ​​បាន​សោយ​ព្រះ​ទិវង្គត​​​ កាល​ពី​ថ្ងៃ​​អង្គារ ទី​២ ខែ​មករា ឆ្នាំ​២០១៨ នា​ទីក្រុង​ប៉ារីស សាធារណ​រដ្ឋ​បារាំង ក្នុង​ព្រះ​ជន្ម​៨១​ព្រះ​វស្សា​ ដោយ​ព្រះ​រោគ​ជរា​៕ […]

13. អំពី​ព្រះ​រាជ​អាណាចក្រ​លាវ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 30 ខែមករា 2018

[…] ព្រះ​រាជ​អាណាចក្រ​លាវ​នេះ មាន​អាយុ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែ​ធ្នូ គ.ស.​១៩៧៥ ក្រោយ​ពេល​ដែល​បក្ស​ប្រជាជន​បដិវត្តន៍​លាវ ឬ​ពួក​កុម្មុយនីស្ត​លាវ (ពួក​ប្រទេស​លាវ) ​បាន​​ទទួល​ជ័យ​ជម្នះ​។ នៅ​ឯ​ទីក្រុង​វៀងចន្ទន៍ ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ វង្ស​ស្វាង បាន​ប្រគល់​ព្រះ​រាជ​ចុតហ្មាយ​ដាក់​រាជ្យ​របស់​ព្រះ​ចៅ​មហា​ជីវិត​ស្រីស្វាង វឌ្ឍនា  (មហា​ក្សត្រិយ៍​អង្គ​ចុង​ក្រោយ​របស់​ព្រះ​រាជ​អាណាចក្រ​នេះ​) ទៅ​ឲ្យ​ពួក​កុម្មុយនីស្ត និង​​​របប​ថ្មី​មួយ​បាន​បង្កើត​ឡើង ដោយ​ផ្លាស់​ប្ដូរ​ពី​ព្រះ​រាជ​អាណាចក្រ ​មក​ជា​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​លាវ (​សបប. លាវ​) រហូត​មក​ដល់​បច្ចុប្បន្ន​៕ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: