jump to navigation

ជួយ​ឆ្លើយ​គ្នា ថ្ងៃចន្ទ 22 ខែតុលា 2007

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ, ภาษาไทย.
24 comments

កាល​ពី​ថ្ងៃ​សៅរ៍​ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​អ្នក​ស្គាល់​គ្នា​ម្នាក់​នៅ​ប្រទេស​ថៃ (គាត់​ជា​អ្នក​សុរិន្ទ) មើល​ទៅ​ទំនង​ជា​អ្នក​ខេមរ​និយម ម្នាក់​ដែរ។

គាត់​បាន​ផ្ញើ​អត្ថបទ​ខ្ញុំ​មួយ​សុំ​អង្វរ​ឲ្យ​ខ្ញុំ​អាន និង​តប​ទៅ​គាត់​វិញ​ចំពោះ​សំណួរ​មួយ​ចំនួន។ អត្តបទ​នោះ​គឺ ជា​អត្ថបទ​សរសេរ​ដោយ​និតិភូមិ នវរ័ត្ន មាន​ចំណងជើង​ថា ญวนอาจจะมีพรมแดนติดไทยใน อนาคต “យួន​អាច​នឹង​មាន​ព្រំដែន ជាប់​ថៃ នា​អនាគត”។ លោក​អ្នក​ដែល​បាន​តាម​ដាន​ប្លុក​ខ្ញុំ​ប្រាកដ​ជា​បាន​ស្គាល់ និង​បាន​អាន​រួច​មក​ហើយ​អំពី​អន្ទិត​ម្នាក់​នេះ​ក្នុង​ប្រកាស​របស់​ខ្ញុំ​កាល​ពី​លើក​មុន និង​ថែម​ទាំង​អត្ថបទ​ប្រែ​ជា​ភាសា​ខ្មែរ របស់​អន្ទិត​នេះ ដែល​មាន​ចំណង​ជើង​ថា “សន្តាន​ពិត​របស់​ខ្មែរ“។

អត្ថបទ​ដែល​គេ​ផ្ញើ​មក​នោះ បាន​និយាយ​ពី​រឿង​រ៉ាវ​យួន​ក្នុង​ស្រុក​ខ្មែរ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ។ បើ​តាម​វិភាគ​អត្ថបទ​គាត់​មិន​មែន​ជួយ​ព្រួយ​បារម្ភ​ពី​ខ្មែរ​ដែល​អាច​នឹង​បាត់បង់​ទឹកដី​ទៅ​ឲ្យ​ពួក​យួន​នា​ពេល​អនាគត​ទេ តែ​ពិត​ណាស់ អន្ទិត​នេះ​ប្រហែល​ជា​ភ័យ​ខ្លាច​ស្រុក​សៀម​ត្រូវ​វ័ណ្ឌ​ក ព្រោះ​ខ្លាច​កម្លាំង​យួន​ទៅ​វិញ​ទេ។

សំណួរ​ដែល​គេ​បាន​ដាក់​សួរ​មក​ខ្ញុំ​ពីរ​នោះ​គឺ៖

១. នៅ​ប្រទេស​កម្ពុជា​មាន​យួន​ច្រើន​មែន​ឬ? តើ​វា​អាច​ទេ​ដែល​ពួក​នោះ​អាច​បំបាត់​ជាតិ​ពន្ធុ​ខ្មែរ​បាន?

២. ខ្មែរ​បាន​ធ្វើ​អ្វី​ដែរ​ឬ​ទេ ចំពោះ​វប្បធម៌ និង​ជាតិ​ពន្ធុ​យួន​ទាំង​នោះ?

ជា​សំណួរ​ដែល​ខ្ញុំ​គិត​ថា​ពិបាក និង​ស្មុគស្មាញ​ខ្លាំង​ណាស់។ ខ្ញុំ​បាន​តប​និង​ឆ្លើយ​សំណួរ​ទៅ​គាត់​វិញ តាម​គំនិត និង​ចំណេះ​ដឹង ព្រម​ទាំង​បទពិសោធន៍​តិចតួច​ដែល​ខ្ញុំ​មាន​ទៅ​គាត់​វិញ។ តើ​មិត្រ​អ្នក​អាន​អាច​ជួយ​ឆ្លើយ​បាន​យ៉ាង​ណា​ដែរ​ទៀត​ចំពោះ​សំណួរ​គាត់​ទាំង​នេះ?

តើ​មិត្រ​អាច​សាកល្បង​ឆ្លើយ​បាន​ទេ?

**អាន​ប្រកាស​របស់​ខ្ញុំ​លើក​មុនៗ​អំពី៖

សន្ដាន​ពិត​របស់​ពួក​ខ្មែរ (ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០០៧) 
សន្ដាន​ពិត​របស់​ខ្មែរ (អត្ថបទ​បក​ប្រែ​ពី​ភាសា​ថៃ ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០០៧)
Who is និតិភូមិ នវរ័ត្ន (ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០០៧)

Advertisements
%d bloggers like this: