jump to navigation

កិច្ច​ប្រជុំ​វិសមញ្ញ​លើក​ទី៣ ថ្ងៃអង្គារ 30 ខែតុលា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
24 comments

ល្ងាច​ម្សិល​នេះ អគ្គ​មហា​ទាំង​បួន​អង្គ បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទី​៣ នៅ​ឯ​ហាង​ស៊ុប​ពេញ​ចិត្ត។ វត្តមាន​កូរ៉ុម​គឺ​គ្រប់​ទាំង​បួន​អង្គ បាត់​តែ​ម្នាក់ ធ្លាប់​ចេញ​លុយទេ​នៅ​ឆ្ងាយ​ពេក។ គាត់​រាយការណ៍​ថា​ ចាំ​មក​ស្រុក​ខ្មែរ​វិញ ប៉ាវ​ម្ដង​ទៀត (ត្រៀម​ខ្លួន​កន​យើង)។

និយាយ​ចឹង យប់​ម៉ិញ​នេះ ខ្ញុំ​គ្មាន​បាន​ញ៉ាំ​អី ណាស់​ណា​ទេ ព្រោះ​នាំ​គ្នា​និយាយ​ច្រើន​ពេក។ តែ​ខ្ញុំ​សង្កេត​ឃើញ​អគ្គ​មហា​មួយ​នោះ ញ៉ាំ​ច្រើន​ជាង​គេ (អស់​ទាស់​ហ្មង ខ្ជិល​ចេញ​ឈ្មោះ ជួយ​លាក់​ៗ គ្នា ខ្លាច​ទៅ​ដណ្ដឹង​កូន​គេ គេ​មិន​ឲ្យ)។ របៀប​វារៈ​ប្រជុំ គ្មាន​ដាក់​ឲ្យ​បាន​ច្បាស់លាស់។ នាំ​គ្នា​និយាយ​ឲ្យ​តា​ពាស បែក​អូរ​ហូ​ជា​សមុទ្ទ។ ចំណែក​ឯ​អ្នក​ដែល​មិន​មាន​វត្តមាន នៅ​ក្នុង​អង្គ​ប្រជុំវិសមញ្ញ​នេះ​ជា​ធម្មតា​ទេ តែង​តែ​ត្រូវ​គេ​និយាយ​ដើម (ហាហា..) ហើយ​ឮ​ថា​ឈឺ​ពោះ ដេក​អត់​លក់​ផង។

ញ៉ាំ​ៗ ផ្ទុះ​ក្តូង! កុំ​ភ័យ​អត់​អី​ទេ គេ​បាញ់​កាំជ្រួច​អបអរ​បុណ្យ​គ្រង​រាជ​ទេ​តើយ៍។

បន្ត​ញ៉ាំ​ទៀត​ថែម​ទឹក​ស៊ុប បួន​ប្រាំ​ដង​ទៀត។ មាន​អ្នក​ខ្លះ​បោក​បិះ​យក​សាច់គោ​ឆ្អិន​មក​ជ្រលក់ ទឹក​ជ្រលក់​ឆៅ។ ដល់​កូរ​មើល៍ ម៉ែ​អឺយ សាច់គោ​ឆៅ នៅ​ពេញ​បាត​ចាន។ យ៉ាប់​មែន​តែ​ហ្មង!

អគ្គ​ទាំង​៤ បែក​ផ្លូវ​គ្នា​ទៅ​ស្វីឡា​រៀងៗ​ខ្លួន​ម៉ោង​ខ្ទង់​៨​កន្លះ​យប់ ព្រោះ​អ្នក​ខ្លះ​សុទ្ធ​តែ​ហាម​មុន​ពេល​ទៅ​ទៀត​តាម​ទូរស័ព្ទ​ថា​មិន​អាច​នៅ​យូរ​បាន​ទេ។ (គាត់​មាន​ធុរៈ​ផ្ទះ ហាហា…)

យាយ​ចឹង​រាយការណ៍​ចុង​ក្រោយ៖ អគ្គ​ខ្លះ​នាំ​គ្នា​អួត យក​ទូរស័ព្ទ​ភាសាខ្មែរ​មក​អួត អ្នក​ខ្លះ​អួត​ពី​សមិទ្ធផល​លើ​ដំបូល​ផ្ទះ​របស់​គេ។ អ្នក​ខ្លះ​ទៀត​អត់​អី​អួត​នឹង​គេ។ អគ្គ​ពីរ​នាក់​នៅ​ខាង​កៀន​ចង់​ទិញ​ស៊ីឌី​ក្មេង​មក​លក់​ដែរ​តែ​អត់​ហ៊ាន ហាហាហា… (គាត់​គិត​ក្នុង​ចិត្ត​ថា​ចាំ​មក​ស្ងាត់ៗ​ ចាំ​ទិញ)។ !ឡ!

ចប់​បរិបូរណ៍ ខ្លាច​គេ​តាម​វ៉ៃ​ដល់​ផ្ទះ៕

Advertisements
%d bloggers like this: