jump to navigation

បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback


វិមានឯករាជ្យ នា​រាត្រី​០៩ វិច្ឆិកា ២០០៧ 

ហ៊ឺ! និយាយ​ពី​បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ខុស​ពី​ឆ្នាំ​មុន​ឆ្ងាយ​ដូច​មេឃ​និង​ធរណី។ មិន​ដឹង​មនុស្ស​លោក​គាត់​មក​ពី​ណា​ច្រើន​នោះ​ច្រើន​ស្ទះ​ចរាចរណ៍ រក​តែ​ខ្ញុំ​ថត​រូប​មិន​បាន។ ឆ្នាំ​មុន​ណា ខ្ញុំ​ទៅ​រង់​ចាំ​នៅ​មុខ​វិមានឯករាជ្យ​ម៉ង់ៗ និង​មាន​មនុស្ស​ប្រហែល​៧-៨ នាក់​ប៉ុណ្ណោះ​ឯង។ ឆ្នាំ​នេះ​វិញ! អូ​ម៉ាយ​ហ្កដ!

អា​រឿង​ទៅ​រង់​ចាំ​ថត​នោះ​ខ្ញុំ​មិន​ភ្លេច​ទេ។ ល្ងាច​ម៉ិញ ម៉ោង​ប្រហែល​៦:១៥​នាទី​ល្ងាច ខ្ញុំ​ចេញ​ទៅ​វិមានឯករាជ្យ ដោយ​យក​ម៉ូតូ​ទៅ​ផ្ញើ​នៅ​ផ្សារ​ឡាក់គឺ រួច​ធ្វើ​ដំណើរ​ដោយ​អាដូតរហើរ​ទៅ​ដល់​វិមានឯករាជ្យ​ដើរ​ថត និង​រង់ចាំ​កាំជ្រួច​បាញ់។ អកុសល​ឆ្នាំ​នេះ ថត​មិន​បាន​ទេ​សហជីវិន​អើយ។ មនុស្ស​ខាប់​ដូច​ស្ករ​តាំងម៉ែ រក​ជ្រុង​ណា​ថត​មិន​បាន​សោះ។ ខ្ញុំ​ខក​ហ្ឬទ័យ​មែន​ទែន 😦

ល្ងាច​ម៉ិញ​នេះ​មនុស្ស​ច្រើន​ដូច​បុណ្យ​អុំទូក​ចឹង។​ខ្ញុំ​ដើរ​ថត​រហូត​ដល់​វិមាន​រដ្ឋសភា​ថ្មី បាន​រូប​ស្អាតៗ គួរ​សម។ មាន​អ្នក​ខ្លះ​យប់​ហើយ​ឆ្លៀត​តេ​មក​សួរ​មាន​បាន​ទៅ​ថត​រូប​អត់? ខ្ញុំ​ថា រឿង​អី​ត្រូវ​អត់? ឱកាស​បែប​នេះ​នោះ។

ខ្ញុំ​ថា​មិន​សូវ​ចង់​អួត​ទេ។ ណាស់​តែ​មាន​គេ​ដេញ​ឲ្យ​ដាក់​រូប​អួត។ ហាហា… គេ​ថា​ឲ្យ​ផុស​រូប​ទៅ​ទុក​អួត​អ្នក​នៅ​ស្រុក​ក្រៅ ជា​ពិសេស​ពួក​នៅ​ស្រុក​អាមេហិក និង​ឥណ្ឌា​លក់​មុង​ហ្មង! ឡ!!

តែ​សុំ​ទោស​ផង ដាក់​បាន​តែ​មួយ​ឲ្យ​មើល​សិន​ទេ។ ចាំ​ស្អែក​ដាក់​ទៀត ខ្ញុំ​អត់​ទាន់​បាន​ញ៉ាំ​បាយ​ថ្ងៃ​ទេ​ណា៎ ម៉ោង​ជិត​៣​ហើយ។ ព្រឹក​ម៉ិញ​ជាប់​ប្រជុំ​ពេញ​ម៉ា​ព្រឹក 😦  ប្រញ៉ាប់​ទៅ​ផ្ទះ ញ៉ាំ​បាយ​សិន ហេវ​ណាស់។

កាម៉េរ៉ា​ថត​ជា​របស់​ពួក​ម៉ាក​ខ្ញុំ​ទេ។ ខ្ញុំ​មិន​ទាន់​បាន​ទិញ​ថ្មី​នៅ​ឡើយ​ទេ។ សង្ឃឹម​ថា​ទិញ​បាន​មុន​អុំ​ទូក។

ប្រិយមិត្រ​សាកល្បង​មើល​រូប​ដែល​ខ្ញុំ​ថត​កាល​ពី​ឆ្នាំ​ទៅ​មើល៍។ ខ្ញុំ​ថត​បាន​យ៉ាង​ស្រួល និង​ស្អាត​ណាស់ គ្មាន​មនុស្ស​ទេ តែ​ឆ្នាំ​នេះ​ថត​មិន​បាន​ទេ។ ចុច​ទី​នេះ មើល​រូប​ឆ្នាំ​២០០៦

Advertisements

មតិ»

1. ទឹម បឿន - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

មើល​ទៅ​ស្អាត​ណាស់​តាភាក់​អា ! អ្នក​នៅ​ស្រុក​គេ គ្មាន​ផ្លូវ​បាន​ឃើញ​ពិធី​ដ៏​អស្ចារ្យ របស់​ខ្មែរ​យើង​ទេ ដូច​ជា ពិធី​បុណ្យ​ឯករាជ, ពិធី​ចូល​ឆ្នាំ, អុំទូក, ភ្ជុំ, កឋិន ជា​ដើម ចាំ​អង្កាល់​ មិន​អួត​របស់​ខ្មែរ​យើង ? ហាហា 😦 តែ​ស្ដាយ​ដល់​ហើយ យប់​មិញ រវល់​តែ​នៅ​មើល​វេបសាយ ជា​មួយ​អស់លោក​ប៉ុន្មាន​នាក់ ក៏​អត់​បាន​ទៅ​… បាន​តែ​ឮ​កាំជ្រួច​ផ្ទុះ​ផូង​ផាំង ៗ 😥 សំណាង​បាន​តាភាក់​ដាក់​រូប​ឱ្យ​មើល ។ រប់​ចាំ​មើល​រូប​បន្ត​ទៀត ៕

2. Rainna - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

អ្នក​អំពេញ​យ៉ាប់​ដល់​ក! ម្សិល​មិញ​ចេញ​ពី​រៀន ម៉ោង​ជិត​ប្រាំ​ពីរ, ជិះ​ទៅ​ផ្ទះ ស្មាន​តែ​ច្រឡំ​ផ្លូវ​ហើយ​តើ។ មនុស្ស​ឱ្យ​ខាប់​ដូច​ស្រមោច… រក​តែ​ផ្លូវ​ទៅ​ផ្ទះ​មិន​បាន! រក​ចុះ​ថត​ដែរ តែ​មនុស្ស​ច្រើន​ពេក, ស្ទះ​ក៏​ស្ទះ ម្យ៉ាង​ប្រញាប់​ផង ទើប​អត់​បាន​ថត… គេ​បាញ់​កាំ​ជ្រួច​បី​ថ្ងៃ បើ​បង​ភ័ក្ត្រ​ចង់​ថត, ទៅ​ម្ដង​ទៀត​ទៅ ក្រែង​ល​ថ្ងៃ​នេះ​អត់​សូវ​មាន​មនុស្ស!

3. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

បាញ់​បី​ថ្ងៃ​មែន? មិន​ដែល​ល្បី។ ធម្មតា​គេ​បាញ់​តែ​មួយ​ថ្ងៃ​តើហ៍

4. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

រ៉េនណា​ចេះ​កុហក​គ្នា​ឯង​ទៅ​កើត! ខំ​ចាំ​មើល​អត់​មាន​អី​អាលីង! បង​ចាំ​រាល់​ឆ្នាំ​គេ​បាញ់​តែ​ម៉ា​ង៉ៃ​ទេ​តើហ៍។ លេង​ម៉ា​ក្ដា យឺស!

5. M|O|N|G|K|O|L - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

ថតរូបបានស្អាតណាស់ តាភ័ក្ត្រ។ 🙂 ស្តាយណាស់មិនបានទៅមើលហ្នឹងគេ។

6. chanthol - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

Sopheak! It’s very beautiful shot. I also took it but not good quality cos of my camera.

7. Independent Menument at night « C.H.A.N.T.H.O.L - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

[…] Photo by Sopheak […]

8. Paat - ថ្ងៃសៅរ៍ 10 ខែវិច្ឆិកា 2007

រួប​នេះ​​និង​វិមាន​ឯករាជ្យ​ឥលូវ​ស្អាត​អស្ចារ្យ​មែន! សូម​សរសើរ​អ្នក​ថត។ បឿន៖ នៅ​ស្រុក​គេ​ក៏​មាន​ពិធី​បុណ្យ​ខ្មែរ​មួយ​ចំនួន​ដែរ ដូច​ជា​បុណ្យ​ភ្ជុំ​បិណ្ឌ​ និង​កឋិន​ជា​ដើម។ ខ្ញុំ​បាន​ទៅ​ចូល​រួម​ផ្ទាល់។ ចាំ​មាន​ពេល​ខ្ញុំ​ផ្សាយ​ឲ្យ​មើល។

9. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

Chanthol: not good quality cos of camera or cos of photographer? lolz,. kidding
អានិត​អ្នក​នៅ​ស្រុក​អាគាំង​ទាំង​ពីរ​គ្រឿង​នេះ​ដល់​ហើយ !ឡ!

10. M|O|N|G|K|O|L - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

មិនបាច់អាណិតទេ ព្រោះថាពួកខ្ញុំមានវិធីសប្បាយជំនួសហើយ។ 🙂

11. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ចឹង?​ ចិត្ត​អាក្រក់​ម៉េះ គ្រាន់​គេ​សុំ​អាណិត​ហង​ក៏​មិន​បាន។ 😛
រួច​មាន​កម្ម​វិធី​អី​គេ ចុះ?

12. naraths - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ថត​បាន​ឡូយ​ម៉េស! ដីសាញ​ថែម​ទេហ្អី??

13. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

អត់​ទេ​ថត​មែន​ទែន​ណា!

14. feelsocool - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

u lucky , u can go there and see ,mine stay home ….quiet boring of those day

15. Bandith - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ស្អាតអស់ស្ទះតាភាក់ ថតបានល្អ។ ខ្ញុំម៉ោនេះម៉ោសុំយករូបហ្នឹងទៅដាក់វិបខ្ញុំដែរ​ហើយណា។ អរគុណទុកឲ្យហើដែរបានឲ្យ ហេហេហេហេ….. 🙂

16. Rainna - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ម្សិល​មិញ​អត់​បាញ់​ទេ, មនុស្ស​ក៏​អត់​ច្រើន​ដែរ! តែ​ថ្ងៃ​នេះ​ជា​ថ្ងៃ​ពន្លត់​ភ្លើង​ជ័យ! រ៉េនណា​ក៏​មិន​ដឹង​ច្បាស់​ដែរ ចេះ​តែ​ថា​ទៅ ដឹង​អី​បង​ឯង​ជឿ!?

17. ផឹកស៊ី - អបអរបុណ្យឯងរាជ្យជាតិ - បុណ្យ Diwali « Bandith Personal Diary - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

[…] វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ) […]

18. ផឹកស៊ី - អបអរបុណ្យឯករាជ្យជាតិ - បុណ្យ Diwali « Bandith Personal Diary - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

[…] វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ) […]

19. Bandith - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ខ្ញុំក៍មិនបាច់ម៉ោអាណិតអីទេ ខ្ញុំក៍មានពិធីអបអរនៅឥណ្ឌានេះដែរ។ ទៅមើលប្លក់ខ្ញុំ​ទៅដឹងហើយ មានរូបអួតច្រើនជាងតាភាក់ឯងទៀតហ្នោះ

20. duongchan - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

ថតបានស្អាតដល់ហើយភ័ក្រ្ត! និយាយចឹងខ្ញុំត្រូវចូលរួមធ្វើសុន្ទរកថាអំពី​ប្រទេស​យើងនៅពាក់កណ្ដាលខែធ្នូនេះ។ មូលហេតុដែលខ្ញុំជ្រើសយក​ច្រធានបទនេះ គឺចង់ឲ្យជនបរទេសស្វែងយល់អំពីចំណុចល្អរបស់​ប្រទេសយើង មិនមែនស្គាល់តែប៉ុលពតនោះទេ!​ តែអត់ទាន់ដឹងថា​គួរនិយាយអំពីអីទេ ព្រោះឥទ្បូវកំពុងទ្បប់ជាមួយសារណាបញ្ចប់ខលលិក។ សង្ឃឹថាភ័ក្ត្រ ឬមិត្តទាំអស់គ្នានឹងផ្ដល់យោបល់ខ្លះអំពីរបស់ដែល​គួរឲ្យចាប់អារម្មណ៍និងរូបថតអំពីស្រុខយើង ព្រោះថាខ្ញុំនៅឆ្ងាយ។ សុំអរគុណទុកជាមុន!

21. ទឹម បឿន - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

បុណ្យ​នៅ​ស្រុក​គេ ម៉េច​សប្បាយ​ដូច​នៅ​ស្មែរ ?

22. សុភ័ក្ត្រ - ថ្ងៃអាទិត្យ 11 ខែវិច្ឆិកា 2007

មែន​ហ្នឹង​ណោះ​បឿន!! ស្មាន​តែ​មាន​កាំជ្រួច​ដូច​នៅ​នេះ យាយ​ចឹង​យប់​មិញ​គេ​បាញ់​ទៀត អត់​បាន​ទៅ​មើល ហាហា..

23. បញ្ញា - ថ្ងៃចន្ទ 12 ខែវិច្ឆិកា 2007

បងភ័ក្ររូបមួយនឹងស្អាតមែនទែន!

24. សុភ័ក្ត្រ - ថ្ងៃចន្ទ 12 ខែវិច្ឆិកា 2007

ស្នាដៃ​បង​ទៅ​ហើយ !ឡ!

25. Rainna - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

នឹង​ហើយ! អត់​ជឿ​រ៉េនណា​ធ្វើ​អី? ខាត​អស់​មួយ​ជើង!!! ស្ដាយ​ណាស់!!!

26. Rainna - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

បង! ជួយ​ផ្ញើ​ពុម្ព​អក្សរ​ដែល​បង​ប្រើ​នៅ​ខាង​លើ សរសេរ​លេខ​នោះ​ណា 2441 ឱ្យ​រ៉េនណា​ផង! អរគុណ​បង​ភ័ក្ត្រ​ឱ្យ​ហើយ! បង​ភ័ក្ត្រ​របស់​រ៉េនណា​ចិត្ត​ល្អ​ណាស់! បើ​បង​ភ័ក្ត្រ​ចិត្ត​អាក្រក់ បែប​គ្មាន​អ្នក​ណា​គេ​ចិត្ត​ល្អ​ទេ​នៅ​លើ​លោកនេះ… ចាំ​មើល​គេ​ជោរ!!! 😆

27. Bandith - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

អ្នកណាថានៅស្រុកគេអត់មានកាំជ្រួចបាញ់?? អត់ឃើញរូបខ្ញុំដាក់នៅប្លក់ខ្ញុំមានផាវ ប៉ុណៗ កជើងទេអី?? នៅមានកាំជ្រួចគ្រប់ម៉ូត​ទៀតអីហ្នោះ បាញ់អត់ជំពាក់អាណាម៉ារៀល

28. naraths - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

២៥៥១ សោះ​ហ្នឹង!! ពុម្ព​អក្សរ​ថៃ… ខ្ញុំ​ប្រហែល​ជា​មាន​ដែរ ។ តែអត់​មាន​ពីណា​សុំ​ខ្ជិល​ឲ្យ …

29. Rainna - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

ម៉េច? អាឡូវ​ឱ្យ​ឬ​មិន​ឱ្យ?

30. សុភ័ក្ត្រ - ថ្ងៃអង្គារ 13 ខែវិច្ឆិកា 2007

ចាំ​បង​ផ្ញើ​ឲ្យ 😛

31. duongchan - ថ្ងៃអាទិត្យ 9 ខែធ្នូ 2007

Hey, Phak! Can I use this picture in my presentaion? Yes, right? 😛
Thanks!

32. [ សុភ័ក្ត្រ ] - ថ្ងៃអាទិត្យ 9 ខែធ្នូ 2007
33. ::Welcome to my diary:: » ផឹកស៊ី - អបអរបុណ្យឯករាជ្យជាតិ - បុណ្យ Diwali - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​មីនា 2008

[…] វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ) […]

34. .:. Bandith Personal Diary .:. » ផឹកស៊ី - អបអរបុណ្យឯករាជ្យជាតិ - បុណ្យ Diwali - ថ្ងៃចន្ទ 17 ខែ​មីនា 2008

[…] វិមានឯករាជ្យនាពេលយប់ថ្ងៃបុណ្យ (រូបថតដោយៈ សុភ័ក្រ) […]

35. បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំ​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 9 ខែវិច្ឆិកា 2008

[…] ប្រកាស​ទាក់ទង៖ ១. បុណ្យ​ឯករាជ្យ​ឆ្នាំ​នេះ ២. វិមាន​ឯករាជ្យ​នា​ពេល​ថ្ងៃ ៣. […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: