jump to navigation

រៀន​ពាក្យ៖ បុប្ផា ថ្ងៃ​អាទិត្យ 2 ខែ​ធ្នូ 2007

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

ថ្ងៃ​នេះ​ខ្ញុំ​សូម​លើក​យក​ពាក្យ​មួយ ដែល​មាន​មនុស្ស​ខ្មែរ​ភាគ​ច្រើន​អាន​ខុស!

ពាក្យ​នេះ​អាន​ថា៖ បុបផា (មិន​មែន៖ បុផា ទេ)

តាម​វចនានុក្រម​ខ្មែរ ទំព័រ ៥៧៧ ពាក្យ​នេះ​មាន​សម្រាយ​ដូច​ត​ទៅ៖

បុប្ផា (បុប-ផា) ន. (បា. បុប្ផ, ពហុ. បុប្ផា) ផ្កា​ទាំង​ឡាយ គឺ​ផ្កា​ទួ​ទៅ​មិន​ចំពោះ​ឈ្មោះ (ព. កា.)។ ច្រើន​ប្រើ​ហៅ​ស្ត្រី​គូ​ស្នេហា​ប្រដូច​ទៅ​នឹង​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​ឈ្ងុយឈ្ងប់ៈ សូម​ប្អូន​ខ្លឹម​ខ្លួន​នួន​បុប្ផា អាណិត​មេត្តា​ខិត​មក​អាយ រៀម​សូម​ផ្ដេកផ្ដិត​កិត​កៀក​កាយ ព្រោះ​ពៅ​ឆោមឆាយ​បែក​គ្នា​យូរ។

ពាក្យ បុប្ផា នេះ លាវ និង​ថៃ​ប្រើ​សរសេរ​មាន​លក្ខណៈ ខុស​គ្នា​បន្តិច តែ​មាន​សំឡេង​ដូច​គ្នា គឺ បុប ផ៎ា (ផ៎ សំឡេង​ធំ មិន​មាន​ក្នុង​ភាសា​ខ្មែរ​ទេ)។

សង្កេត​ក្នុង​ភាសា​លាវ

លាវ​ប្រើ​អក្សរ “ប” សម្រាប់​ប្រកប​ជាមួយ “បុ”។

សង្កេត​ភាសា​ថៃ

ថៃ​ប្រើ​អក្សរ “ប៉” សម្រាប់​ប្រកប​ជាមួយ​នឹង “បុ”។

សន្និដ្ឋាន៖

តាម​រយៈ​ការ​ពិនិត្យ​វិធី​សរសេរ​ភាសា​ទាំង​បី​នេះ យើង​ឃើញ​ថា ភាសា​ខ្មែរ មាន​លក្ខណៈ សរសេរ​បាន​ស្អាត​ជាង​គេ។ ព្រោះ ភាសា​ខ្មែរ មាន​ប្រើ​ជើង​អក្សរ ដែល​ជា​លក្ខណៈ ពិសេស​មួយ ក្នុង​ភាសា​លាវ និង​ថៃ​គ្មាន។ នេះ​ជា​ឯក​លក្ខណៈ​ពិសេស​របស់​ភាសា​ខ្មែរ៕

—————————————————
ប្រកាស​ខាង​មុខ
រៀន​ពាក្យ៖  ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ

Advertisements

មតិ»

1. វី - ថ្ងៃ​អាទិត្យ 2 ខែ​ធ្នូ 2007

និយាយ​សរសើរ​ខ្លួន​ឯង​អញ្ចឹង​ដូច​ជា​អៀន​ៗ តែ​ខ្ញុំ​ទទួល​ស្គាល់​ថា​វា​ជា​ឯក​លក្ខណៈ​ដែល​ខ្មែរ​មាន​, ហើយ​គួរ​រក្សា​ទុក​!

2. khmerization - ថ្ងៃ​អាទិត្យ 2 ខែ​ធ្នូ 2007

លោកសុភ័ក្រ្ត
ជាការប្រពៃណាស់ដែលលោកបានយកភាសាខែ្មរមកវិភាគនៅទីនេះ។ ខ្ញុំក៏សូមអោយខែ្មរទាំងអស់ពិចារណានូវពាក្សុ កុលាប។ ខែ្មរភាគច្រើនច្រើនតែសរសេរ កូឡាប ហើនអានថា កូឡាប។ វាពុំត្រឹមត្រូវទេ។ ដូចជាពាក្សថា រដ្ឋប្បវេណីយ។ ខែ្មរភាគច្រើនអានថា រដ្ឋ តះ ប៉ះ វេនី។ អានដូច្នេះពុំត្រឹមត្រូវទេ។ យើងត្រូវតែអានតាមការសរសេរវិញគឺ រដ្ឋ ថាប់ ប៉ះ វេនី ទើបត្រឹមត្រូវជាង។

ខែ្មរូបនីយកម្ម

3. naraths - ថ្ងៃ​ចន្ទ 3 ខែ​ធ្នូ 2007

ចឹង​ខ្មែរ​សរសេរ​បាន​ស្អាត​តែ​រហូត​ហ្នឹង​ចុះ… អក្សរ​លាវ​ក៏​ស្អាត​ដែរ មើល​ចុះ​ពន់​ពែន​ក្រវៀន​ៗ​ស្អាត​ណាស់ ។

4. naraths - ថ្ងៃ​ចន្ទ 3 ខែ​ធ្នូ 2007

កាល​យូរ​ហើយ ទៅ​រៀន​អង់គ្លេស​គ្រូ គាត់​ទៅ​បើក​វចនានុក្រម​ណា​ទេ ថា បុផា ប្រែ​ថា​អាចម៍​គោ ។

5. សុភ័ក្ត្រ - ថ្ងៃ​ចន្ទ 3 ខែ​ធ្នូ 2007

គេ​មិន​មែន​និយាយ​ពី​រឿង​ម៉ូដ​អក្សរ​ស្អាត ឬ​មិន​ស្អាត​ទេ ការ័ត្ន គេ​និយាយ​ពី​វិធី​សរសេរ​របស់​វា ដឹង​អត់?
ចុះ​គ្រូ​ឡប់​ណា​ទៅ​ប្រែ​អាចម៍​គោ​វិញ? ចង់​លែង​ឆ្ងល់!

6. សុទ្ធិពង្ស - ថ្ងៃ​ចន្ទ 3 ខែ​ធ្នូ 2007

សុំមិនចេញយោបល់ ព្រោះអត់ចេះផង

7. naraths - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

haha បើ​លែង​ឆ្ងល់​ក៏​លែង​ទៅ!! មិន​ដឹង​គ្រូ​ឡប់​ណា​ទេ… ចឹង​ឲ្យ​ដឹង​ទៅ បូផា ប្រែ​ថា​អាចម៍​គោ (ពាក្យ​ថ្មី) ។…… 😀

8. សុខា - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

តាមការសង្កេតរបស់ខ្ញុំ នៅមានពាក្យខ្មែរ​ច្រើន​ទៀត​ដែលសរសេរ​មិនទាន់​ត្រឹម​ត្រូវ។ ជាពិសេស ពាក្យដែល​ក្លាយពីកិរិយា​សព្ទ ទៅជានាម ដូច បដិវត្ត (កិ.) បដិវត្តន៍ (ន.)។
តើលោក​សុភ័ក្ត្រអាចពន្យល់ពីរបៀបសរសេរផងបានទេ?​ ព្រមទាំងមាន​ឧទាហរណ៍​ ជាសំអាងឲ្យបានច្រើនផង៕ សុខា

9. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

ខ្ញុំ​មិន​មែន​ជា​គ្រូ​ខ្មែរ​អី​ទេ សុខា​អើយ។ ប៉ុន្តែ​អត់​អី​ទេ ចាំ​ខ្ញុំ​ដាក់​មួយៗ តាម​អ្វី​ដែល​ដឹង​ទុក​ជា​ទាន​ចុះ 🙂

10. ទឹម បឿន - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

ខ្ញុំ​អាន​អត់​ខុស​ទេ ពាក្យ​នេះ ។

11. រជ្ជនី​ - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

ខ្ញុំ​គឹត​ថា​តាំង​ពី​រៀន​មក​ខ្ញុំ​មិន​ដែល​បាន​លឺ​នរណា​អាន​ពាក្យ​នេះ​ថា​ បុ​ ផា​ ទេ​!
ហើយ​ខ្ញុំ​ក៏​មិន​ដែល​អាន​វា​ខុស​ដែរ! អគុណ​បង​សុភ័ក្រ្ត​!

12. Bandith - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

តែខ្ញុំធ្លាប់លឺបងប្អូនយួនយើង អានថា បូហ្វា វិញ ប្រែថា​ កាហ្វឿង ហាហាហាហហ​…..:-)

13. សុភ័ក្ត្រ - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

តែ​ពួក​យួន​នៅ​ម្ដុំ​ច្រាំងបាក់​ បកប្រែ​ថា មី​កាហ្វឿង !ឡ!

14. រៀន​ពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 14 ខែ​ធ្នូ 2007

[…] ———————————— ប្រកាស​លើក​មុន៖ រៀន​ពាក្យ៖ បុប្ផា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: