jump to navigation

រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ មិត្រៗជាទីមេត្រី! អាណាចក្រកម្ពុជាត្រូវបានទទួលស្គាល់ និងដឹងឮតាមអ្នកប្រវត្តិសាស្ត្រថាជាចក្រភពដ៏ធំអស្ចារ្យក្នុងជ្រោយសុវណ្ណភូមិនេះ។ សម័យកាលក្រោយៗ មកអាណាចក្រនេះបានធ្លាក់ចុះអានុភាពខ្លួនបន្តិចៗម្ដងៗ គ្មានថ្ងៃរើរួចរហូតដល់ផែនដីនេះត្រូវបានជាតិកុលសម្ព័ន្ធផ្សេងៗ វាយដណ្ដើមយកមកកាន់កាប់រហូតមកដល់សព្វថ្ងៃ។

ប្រទេសសៀម ឬថៃបច្ចុប្បន្នបានឈ្លានពានខែត្រភាគខាងលិចរបស់ខ្មែរនេះ តាំងពីសតវត្សរ៍១៥-១៦-១៧-១៨ និងបានកាប់កាប់ខែត្រនេះអស់រយៈពេលយ៉ាងធំ។

តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណ និងចុងកាល់ ដោយប្តូរនិងខែត្រត្រាត និងតំបន់ដាចសេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ ប៉ុន្មានខែក្រោយមក ព្រះករុណា ព្រះបាទ សិរីសុវត្ថិ ទ្រង់បានចេញព្រះរាជប្រកាសលេខ៦៦ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩០៧ កំណត់ដែនដីបាត់ដំបង ត្រូវបែងចែកជា៣ខែត្រ គឺ ខែត្របាត់ដំបង ខែត្រសៀមរាប និងខែត្រសិរីសោភ័ណ។ (គេហទំព័រខែត្របាត់ដំបង)។

នៅចុងសតវត្សរ៍ទី១៨ ដល់ដើមសតវត្សរ៍ទី២០ បាត់ដំបង បានធ្លាក់ក្រោមអំណាចត្រួតត្រា ជិះជាន់របស់ពួកសៀម អស់រយៈពេលជាងមួយសតវត្សរ៍ ហើយស្ដេចរាមាទី១ របស់សៀមបានប្រែឈ្មោះខែត្រភាគខាងលិចរបស់ខ្មែរនោះជា “ខែត្រព្រះដំបង”។

តទៅនេះខ្ញុំសូមជូនសេចក្ដីរឿងរ៉ាវខែត្រព្រះដំបង តាមទស្សនៈសៀមដូចតទៅ៖

ខែត្រព្រះដំបង
(จังหวัดพระตะบอง)

ខែត្រព្រះដំបង ជាខែត្រមួយក្នុងចំណោមខែត្រ៤ របស់ប្រទេសថៃ ដែលយកបានត្រឡប់ពីបារាំងសែស ក្នុងគ្រា គ.ស១៩៤១ ដោយបង្កើតក្រុងព្រះដំបង ឡើងជាខែត្រព្រះដំបង ដែលផ្ទៃដីដើមរបស់ខែត្រតាំងនៅភូមិភាគបូព៌ា (បើគិតទីតាំងភូមិសាស្ត្រប្រទេសថៃ បាត់ដំបងគឺស្ថិតនៅបូព៌ាប្រទេស) ក្នុងសម័យរជ្ជកាលទី៥ ហើយត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់បារាំងសែសក្នុងឆ្នាំ១៩០៧។ នៅពេលចប់សង្គ្រាមលោកលើកទី២ ថៃបានបាត់បង់ដែនដីខែត្រវិបុលសង្គ្រាម ទៅឲ្យបារាំងសែស ដែលពេលនោះគ្រប់គ្រងប្រទេសកម្ពុជា។ បច្ចុប្បន្នដែនដីទីនោះ គឺខែត្រព្រះដំបង (បាត់ដំបង) និងក្រុងប៉ៃលិន ប្រទេសកម្ពុជា។

ក្រុមសិល្បករបានកំណត់ខែត្រព្រះដំបងប្រើត្រាប្រចាំខែត្រ ដោយមានរូបពញាគោត្រត្របង ឈរកាន់ដំបង តាមតំណាលរឿងនៅទីនោះដែលកើតជាហេតុឈ្មោះខែត្រ។


ត្រាប្រចាំខែត្រព្រះដំបង មានរូបមនុស្សឈរកាន់ដំបង និងមានអក្សរសរសេរពីខាងក្រោមថា จังหวัดพระตะบอง (ប្រែថា៖ ខែត្រព្រះដំបង)

រចនាសម្ព័ន្ធគ្រប់គ្រង

ក្នុងគ្រាដំបូងនៃការតាំងខែត្រនេះ ត្រូវបានបែងការគ្រប់គ្រងចេញជាស្រុកចំនួន៧ តាមព្រះរាជប្រកាសចុះថ្ងៃទី ២៣ ខែកក្កដា គ.ស១៩៤១ ដូចតទៅនេះ៖

១. ស្រុកមឿងព្រះដំបង តាមឈ្មោះដើម
២. ស្រុកព្រហ្មយោធី តាមឈ្មោះដើមស្រុកសង្កែ
៣. ស្រុកអធិកទេវតេជ តាមឈ្មោះដើមស្រុកឫស្សី (មោងឫស្សី?)
៤. ស្រុកមង្គលបុរី តាមឈ្មោះដើម
៥. ស្រុកស៊ីសុផុន តាមឈ្មោះដើមសេរីសោភ័ណ
៦. ស្រុកសិន្ធុសង្គ្រាមជ័យ តាមឈ្មោះដើមស្រុកទឹកជោរ
៧. ស្រុកប៉ៃលិន តាមឈ្មោះដើម

តមករាជការបានផ្លាស់ប្ដូរការគ្រប់គ្រងខែត្រព្រះដំបងជាថ្មី ដោយបំបែកស្រុកស៊ីសុផុន និងស្រុកសិន្ធុសង្គ្រាមជ័យ ទៅជាខែត្រវិបុលសង្គ្រាម នាខែធ្នូ ឆ្នាំដដែរនេះ។

មកដល់គ.ស១៩៤៦ ខែត្រព្រះដំបងមានស្រុកគ្រប់គ្រងចំនួន៥ គឺ ស្រុកមឿងព្រះដំបង ស្រុកព្រហ្មយោធី ស្រុកអធិកទេវតេជ ស្រុកមង្គលបុរី និងស្រុកប៉ៃលិន។

ក្រោយមកនៅខែមេសា គ.ស១៩៤៣ ស្រុកអធិកទេវតេជ ត្រូវបានប្ដូរឈ្មោះមកជាស្រុករណនភាកាស បន្ទាប់ពីមេបញ្ជាការទ័ពអាកាស (ពលទោ ហ្លួងអធិកទេវតេជ) លាចេញពីតំណែង។


ផែនទីខែត្រព្រះដំបង (ស្ដែងដោយផ្ទៃពណ៌ក្រហម)

ចំណាំ៖

ឈ្មោះស្រុកផ្សេងៗ ក្នុងបណ្ដាខែត្រទាំងបួន ដែលបានពីបារាំងសែសនោះ ភាគច្រើនតាំងឈ្មោះតាមបុគ្គលដែលមានជ័យក្នុងសង្គ្រាមនៅឥណ្ឌូចិន។ នៅខែត្រព្រះដំបង មានឈ្មោះស្រុកដែលមានលក្ខណៈដូចតទៅនេះ៖

  • ស្រុកព្រហ្មយោធី តាំងឈ្មោះតាម នាយពលឯកហ្លួងព្រហ្មយោធី (មិករ ព្រហ្មយោធី តំណែងចុងក្រោយជា ពលឯក)
  • ស្រុកអធិកទេវតេជ តាំងឈ្មោះតាម ពលអាកាសទោ ហ្លួងអធិកទេវតេជ (បុណ្យចៀម កោមលមិស្រ) មេទ័ពអាកាស
  • ស្រុកសិន្ធុសង្គ្រាមជ័យ (ក្រោយមកបំបែកទៅជាខែត្រវិបុលសង្គ្រាម) តាំងឈ្មោះតាម នាយពលត្រី ហ្លួងសិន្ធុសង្គ្រាមជ័យ (សិន្ធុ កមលនាវិន តំណែងចុងក្រោយគឺពលរឿឯក) មេបញ្ជាការទាហានជើងទឹក និងជាមេទ័ពជើងទឹកនៅគ្រានោះ៕

ប្រែពីវីគីភីឌៀភាសាថៃ

____________________________________________________
អានអត្ថបទទាក់ទង

Advertisements

មតិ»

1. ទឹម បឿន - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

យើង​អ្នក​លួច​ទឹក​ដី​គេ ហាហា 😀

2. វីរិយា - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

អារឿប​កាឡៃការណ៍​ពិត​នេះ ពូក​សៀម​ជំនាញ​លេខមួយ, វា​ធ្វើ, វា​និយាយ, វា​សម្ដែង​បាន​អស្ចារ្យណាស់ ជា​ពិសេស​អារឿង​ទឹក​ដី​ហ្នឹង​ឯង!

3. naraths - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

អត់​ទាន់​បាន​អាន​ទេ!

4. Bandith - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

ដូចដឹងស្រាប់ហើយ ពួកហ្នឹងដែលចោលគំនិតតាមព្យាបាទខ្មែរយើងអី​អាចោរសៀមអស់ហ្នឹងនោះ

5. kosal blog - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

សុំជេរពួកអាអស់ណឹងមួយដែរ… អាចោរសៀមអាយះខ្វោកខ្វាក សេលានមាន់ចឹក ប្រវឹកដេញធើក្រពើដេញខាំពួកអាអស់ណឹងទៅ…ហាស ហា ទើបតែចេះពីល្បងក្ឌិត ។

6. Phy - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

I think the article has been removed. It’s not there when i followed the link Sopheak gave at the end of the post on Dec 4, 07 @ 9:10 pm (Cambodia time).

7. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

what article?

8. Phy - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

The Thai Wiki article you gave at the end of your post, Sopheak. I may be wrong cos i don’t speak Thai but when i clicked on the link, i didn’t see the article.

9. vannara - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

បាន​ចំណេះ​ដឹង​ថ្មី​ទៀត​ហើយ​ខ្ញុំ។ អគុណ​សុភ័ក្រ្ត​ដែល​ខិត​ខំ​ស្រាវជ្រាវ​អត្ថបទ​នេះ។ កូន​ខ្មែរ​គ្រប់​រូប​សុទ្ធ​តែ​ដឹង​ថាសៀម រឺ​ថៃ​នឹង​គិត​យ៉ាវ​ម៉េច​អំពី​ស្រុក​ខ្មែរ​យើង។ វប្បធម័ ប្រពៃណី ទំលៀម​ទំលាប់ និង​ទឹក​ដីគឺ​បុព្វបុរស​ខ្មែរ​យើង​ជា​អ្នក​កសាង តែ​បើ​ជា​ត្រូវ​គេ​ដណ្តើមយក ហើយ​ប្រកាស​ថា​ជា​របស់​គេ។ នេះ​មក​ពី​ហេតុ​អ្វី គឺ​មិន​មក​ពី​អ្នក​ដឹក​នាំ​ខ្មែរ​យើង​ពី​សម័យ​មុន​គិត​តែ​ពី​ដណ្តើម​អំណាច​គ្នាទេ​អី។ ដូច្នេះ​សូម​យើង​ទាំង​អស់​គ្នា​រួម​ចំណែក​​ដើម្បី​កសាង​ប្រទេស​យើង​ឡើង​វិញ ចឹង​ពេល​ដែល​យើង​រឹង​មាំ​ហើយ​គ្មាន​ប្រទេស​ជិត​ខាង​ណា​ហ៊ាន​មើល​ងាយ​យើង​ទៀត​ទេ។

10. Sophat - ថ្ងៃ​អង្គារ 4 ខែ​ធ្នូ 2007

ខ្ញុំ​ធ្លាប់​បាន​អាន​អត្ថបទ​វិគិថៃ​នេះ​ដែរ ហើយ​ទោះ​មិន​សូវ​ចេះ​ភាសា​ថៃ​ក្តី​ក៏​អាច​យល់​ពី​បំណង​របស់​គេ​ដែរ។ តែ​ខ្ញុំ​យល់​ថា​នេះ​ជា​ចំណុច​ខ្លាំង​របស់​គេ​ដែល​សូម្បី​ទឹក​ដី​បាត់ដំបង​ជា​របស់​ខ្មែរ​តាំងពី​ដំបូង​ម្ល៉េះ​និង​មិន​ដែល​មាន​ជនជាតិ​សៀម​រស់​នៅ​ផង​ក្រៅ​ពី​អ្នក​រាជការគេ​ចាត់​មក ហើយ​ទឹក​ដី​នេះ​បាន​​មក​ខ្មែរ​វិញ​តាំង​ពី​យូរ​ក្តី​ក៏គេ​នៅ​បង្រៀន​កូន​ចៅ​គេ​ឲ្យ​ចេះ​ចង​ចាំ។ សូម្បី​វិគិ​អង់គេ្លស​អំពី​ក្រុង​បាត់ដំបង​ ក៏​មាន​ចុះ​ព័ត៌មាន​តាំង​ពី​សម័យ​សៀម​គ្រប់​គ្រង​ដែល​មិនសូវ​សំខាន់​ផង។ (http://en.wikipedia.org/wiki/Battambang >notes 2: http://encyclopedia.jrank.org/BAR_BEC/BATTAMBANG_or_BATTAMBONG_locall.html)
មិន​ដូច​ខ្មែរ​យើង​ដែល​មាន​អ្នក​ខ្លះ​ ចង់​ឲ្យ​បំភ្លេច​ទឹក​ដី​កម្ពុជា​ក្រោម​ជា​ដើម ថ្វី​បើ​នៅ​មាន​ខ្មែរ​រស់​នៅ​រាប់​លាន​នាក់​រហូត​ដល់​សព្វ​ថ្ងៃ ហើយ​ទឹក​ដី​នេះ​ទើប​បាត់​បង់​នៅ​ឆ្នាំ​១៩៤៩។ ​បើ​ភ័ក្ត្រ​មាន​ពេល​សូម​ជួយ​ស្រាវ​ជា្រវ​រក​ពត៌មាន​ពី​ខេត្ត​សុរិន្ទ្រ​ដែល​មាន​ខ្មែរ​៦០% និង​តំបន់​ឥសាន​ប្រទេស​ថៃ​ដែល​នៅ​មាន​មរតក​ខ្មែរ​យ៉ាង​សម្បូរបែប​។

កូនខ្មែរ - ថ្ងៃ​សុក្រ 1 ខែ​កុម្ភៈ 2013

សូមមហាជនទូទាំងពិភពលោកជួយត្រិះរិះ​ ខ្មែរគឺជាប្រទេសដ៏តួចមួយ។ថៃនិងវៀតណាមមិនដែរអនុញ្ញាតិអោយខ្មែរចូលទៅរស់នៅក្នុងទឹកដីខ្លួនទេ។
សំនួរសួរថា៖តើប្រជាជនថៃនិងវៀតណាមរស់នៅជាប់នឹងខេត្តព្រំដែនជាមួយខ្មែរបច្ចុប្បន្នដែលមានដើមកំណើតជាខ្មែរហើយរស់នៅលើទឹកដីកំណើតខ្លួនតាំងពីយូលង់ណាស់មកហើយនោះ​រស់នៅទីនោះបានដោយរបៀបណា​បើថែនិងវៀតណាមមិនដែរអនុញ្ញាតិអោយខ្មែរចូលដីខ្លួនផង។
Please people around the world thinks together . Cambodia is a small country ,Thai and Vietnam also never let cambodia people into thier country , How miliand people are Cambodia live in Thai and Vietnam.

11. សុភ័ក្ត្រ - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

i put the wrong link, now i changed already

12. naraths - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

នៅ​ពេល​ដែល​​បាន​ការ​គ្រប់គ្រង​សម្រេច​ក៏​តាំង​ដូរ​ឈ្មោះ ! ដូច​នៅ​ដីខ្មែរ​កម្ពុជា​ក្រោម​ចឹង ប្ដូរ​ឈ្មោះ​ពី​ខ្មែរ​ទៅ​តាម​ស្តង់ដារ​យួន ។ សូម្បី​នៅ​ភ្នំពេញ​នេះ ក៏​មាន​តំបន់​ខ្លះ​ត្រូវ​បាន​គេ​ហៅ​ទៅ​តាម យួន​ដែរ (ឲ្យ​តែ​កន្លែង​សម្បូរ​ពួកគាត់​នៅ)…

13. samnang - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

នេះជា​ស្តាយ៍​លួច​ទឹក​ដី​របស់​អា​យួន​ទេ!!ពេល​ណា​វា​ដូរ​ឈ្មោះ​ទីកន្លែង​បាន​វា​នឹង​ងាយ​ស្រួល​កែ​ប្រ​វត្តិសាស្រ្ត។

14. Bandith - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

ចុយយក្សប្អូនសល់ជេរបានល្អណាស់ហ្អា នែ៎ ចេះជេរខ្លួនឯងម៉ោរាលដាល​ដល់ឯងឯណេះទៅវិញ។ យើងបានតែជេរពួកអានរកអស់ហ្នឹងនៅទីហ្នឹងបាន​ត្រឺមតែធូទ្រូងម៉ាតិចហ្នឹង។មើលអ្នកទាំងអស់គ្នាយល់ថាយើងគួរធ្វើអ្វីដើម្បី​ស្រោចស្រង់ជាតិយើងទេ??
និយាយពីខ្ញុំនៅទីនេះក៍មិនណយដែរ បានមកដល់ទីនេះខ្ញុំហែកកេរ្ត៍ពួក​អាចោរសៀមឲ្យពួកម៉ាខ្ញុំស្តាប់ ថាវាជាចោរលួចទឹកដីខ្ញុំ លួចវប្បធម៌ខ្ញុំ ហើយអ្វីដែលកាន់តែគួរឲ្យខ្មាស់នោះវាលួចគេហើយវាដើរប្រាប់ពិភពលោក​ថាវាជាអ្នកបង្កើតអាហ្នឹង ហាហហា….បានធូរទ្រូងច្រើនដែរ ពួកម៉ាកខ្ញុំជាច្រើន​បានយល់ពីរឿងហ្នឹង ហើយជាពិសេសគេទើបដឹងថា ប្រដាល់សេរីខ្មែរ ដែលពួកសៀមហៅថាមួងថៃស្អីគេនោះ ជារបស់ខ្មែរពេលខ្ញុំប្រាប់ពួកវា​នេះឯង។ ម៉ោដល់នេះបានជួបពួកម៉ាកខ្មែរពីរនាក់ទៀត យើងរួមដៃគ្នាងហែកកេរ្ត៍​ពួកអាអស់ហ្នឹងម៉ាចាស់ដៃរដែរហ្នឹង…..។
មិនត្រឹមតែសៀមទេដែលខ្ញុំហែកនោះ ពួកយួនក៍ខ្ញុំហែកមិនអន់ដែរ។ ខ្ញុំបាននិយាយជាមួយពួកម៉ាកឥណ្ឌូនស៊ីម្នាក់អំពីបញ្ហាទឹកដីនេះ។ វាថាខ្មែរយើងមានបញ្ហាទឹកដីនេះស្រដៀងនឹងឥណ្ឌូណេស៊ីមានជា​មួយម៉ាឡេស៊ីដែរ។ អ្នកទាំងអស់គ្នាដឹងទេឥណ្ឌូណេស៊ីស្អប់ ម៉ាឡេ ដូចខ្មែរស្អប់​ពួកអាយួននិងសៀមចឹង។ ថ្ងៃមួយខ្ញុំហែកកេរ្តរឿងយួនឲ្យវាស្តាប់ ហើយចៃដន្យអីមានសិស្សយួនម្នាក់រៀនជាមួយវាឡើង Presentation អំពីប្រទេសវាសុទ្ធតែជាប្រទេសល្អ Wonderful អីណា មានអីអាពួកម៉ាកខ្ញុំចាក់​ទៅវិញ ដេញដោលពីរឿងទឹកដីហ្នុងឡើងយួនស្អឹកមុខ។ អ្នកទាំងអស់គ្នាប្រហែលជាអស់សំណើច បើខ្ញុំប្រាប់ថា ម្នាក់យួននោះពេលគេ​សួរថា តើប្រទេសអ្នកឯងធ្លាប់នៅក្រោមអាណានិគមរបស់បារាំងឫទេ? វាថាអត់ដែលសោះ….ហាហាហាចឹងទៅមិត្តខ្ញុំវាថាឲ្យថា អ្នកឯងជា VN ហើយមិនទាំងដឹងប្រវត្តិសាស្រ្តខ្លួនឯងម៉េចផង ទៅជាឲ្យខ្ញុំជាឥណ្ឌូណេស៊ី​ទៅដឹងជាងអ្នកឯងទៀត។ មិត្តខ្ញុំក៍ប្រាប់ថា៖ បើមិនដឹងទេទុកខ្ញុំប្រាប់ក៍បាន ថាយួនធ្លាប់នៅក្រោមអាណានិគមបារាំងនៅពាក់កណ្តាលឆ្នាំ ១៨០០ ដល់ ឆ្នាំ១៩៤០ ជាងនេះទេ។ ហាហាហា….បើបានមើលមុខម្នាក់យួនហ្នឹង​ខឹងអាពួកម៉ាកខ្ញុំថាឲ្យវាបានល្អមើល ដល់ហើយទៅយួននោះថាក៍ឆ្លើយថា
Yes, maybe….ដល់ក ត្រឹមតែ មេប៊ី ទេ?? ។ សំណាងហើយដែលខ្ញុំអត់បាន​រៀនជាមួយអាយួនហ្នុងកុំអីបានដៃថាឲ្យវាមិនដាក់មាត់ដែរហ្នឹង អារឿងផា​អត់ឲ្យចាញ់អ្នកណាទេហ្អា។

ទោះជាខ្ញុំមិនបានធ្វើអ្វីជាដុំកុំភួនសំរាប់ប្រទេសខ្ញុំ តែខ្ញុំមិនដែលភ្លេចកំណើតខ្ញុំ​ឡើយពេលគេសួរខ្ញុំអំពីខ្មែរ ខ្ញុំរៀបរាប់ប្រាប់គេមិនឲ្យខូចឈ្មោះជាតិយើងទេ ហើយជាពិសេសនោះខ្ញុំព្យាយាមប្រាប់គេពីកាពិត ដែលពួកយួន និងសៀម​ធ្វើមកលើយើង តាមអ្វីដែលខ្ញុំធ្លាប់ដឹង ធ្លាប់រៀនពីគ្រូកន្លងមក កុំឲ្យពួកគេនៅតែយល់ច្រលំថាសៀមហ្នឹងវាអស្ចារ្យនោះ។
អុញ អង្គុយភ្លេចខ្លួនសរសេរបានម៉ាកាផ្លូស ម៉ោពីជក់ដៃពេក
ហេហេហេហេ…..

Sovann - ថ្ងៃ​សៅរ៍ 25 ខែ​កញ្ញា 2010

បើស្អប់​សៀម​ណាស់​ក៏កុំគួរ​ប្រើពាក្យ​វាដែរ ពាក្យមិនណយ ហ្នឹ៎ង​ជា​ពាក្យ​របស់​សៀមទេ ប្រែថា​មិនតិច អញ្ចឹងទេ​គួរ​កាត់បន្ថយ​ពាក្យ​កម្ចី​វាណា​ដែល​មិន​ចាំបាច់​ខ្លះទៅ

15. Vannara - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

បណ្ឌិត ៖ you have done a good job. keep up, man.

16. សុភ័ក្ត្រ - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

ចុម​កាច​ម៉េះ​ល្បង? តែ​សូម​និយាយ​បញ្ជាក់​ជា​ថ្មី​ថា ប្លក់​ខ្ញុំ​មិន​ដែល នឹង​មិន​លុប​ខមមេនត៍​នរណា​បញ្ចេញ​យោបល់​នៅ​ទី​នេះ​ទេ ហើយ​មួយ​វិញ​ទៀត​ប្លក់​ខ្ញុំ​ផ្ដល់​ព័ត៌មាន​ដល់​មនុស្ស​ខ្មែរ​ទាំង​អស់​គ្នា​រាប់​ទាំង​រូប​ខ្ញុំ​ផង ទើប​ខ្ញុំ​ខំ​ស្វែង​រក​ព័ត៌មាន​នានា​មក​ដាក់។ អា​រឿង​ទាក់ទង​នឹង​ថៃ​យួន​នេះ ខ្ញុំ​គ្មាន​ចេតនា​បង្ក​ហេតុ​គ្នា​ទេ​ណា មាន​រឿង​អី​ទទួល​ខុស​ត្រុវ​ខ្លួន​ឯង​ទៅ 😀

17. pinispinus - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

ខ្ញុំគិតថា ជារឿងល្អ​ដែលយើងជាខែ្មរអាចជជែកគ្នាពីបញ្ហាប្រវត្តិសាស្រ្តប្រទេស របស់ខ្លួន។ មានឪកាសក្នុងការជជែក និងចែករំលែកចំណេះគ្នា វាប្រសើរជាងការដែលគ្មានសិទ្ធិនិយាយសូប្បីតែមួយម៉ាត់។ បញ្ហាប្រវត្តិសាស្រ្ត និងនយោបាយជាបញ្ហររបស់យើងគ្រប់គ្នា ដែលជាកោសិកាមួយក្នុងសង្គម​ ហើយដែលយើងគ្រប់គ្នាត្រូវយល់ដឺង។ បើមិនអញ្ចឹងទេ យើងនឺងក្លាយជាកោសិកាអកម្ម ហើយថៃ្ងណាមួយកោសិកានេះនឹងបាត់ទីជំរក ព្រោះតែគ្មានអត្តសញ្ញាណ និងគ្មានទឹកដីសំរាប់រស់នៅ។ ការធ្វើត្រឺមនេះមិនអាចហៅថាជាការធ្វើនយោបាយទេ ព្រោះយើងគ្រាន់តែចង់ចេះ ចង់ដឹង និងចង់ស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនអោយច្បាស់តែប៉ុណ្ណោះ។ មានសៀវភៅប្រវត្តិសាស្រ្តចំនួនបីក្បាល ដែលខ្ញុំចង់អោយខ្មែរយើងទាំងអស់គ្នាអាន​គឹ ទីមួយ “ប្រវតិ្តសាស្ត្រប្រទេសកម្ពុជា”​ និពន្ធដោយលោក អាដេម៉ារ ឡឹក្លែរ ទីពីរ “នៅពេលដែលសង្រ្គាមរលត់ទៅ”​ និពន្ធដោយ អេលីហ្សាបែត ប៊េកខ័រ និង​ទីបី “សត្រូវបងប្អូនឯង” និពន្ធដោយ ណាយ៉ាន ចាន់ដា។ សៀវភៅប្រវត្តិសាស្រ្តចំនួនបីក្បាលនេះនឺងធ្វើអោយយើងដឺងច្បាស់ ពីអត្តសញ្ញាណ និងប្រវត្តិសាស្រ្តរបស់ខ្លួន ចាប់ពីពេលកកើតរហូតដល់ពេលយួនចូលស្រុកខែ្មរក្នុងឆ្នាំ១៩៧៩ ហើយយើងអាចនិយាយជជែកគ្នាដោយមានអំណះអំណាងត្រឹមត្រូវ និងតាមបែបវិទ្យាសាស្រ្ត។ ចង់អានជាភាសាខែ្មរ​ សូមចុចវិបសាយនេះ (http://www.dccam.org/Publication/Translations/Translations.htm)។

18. samnang - ថ្ងៃ​ពុធ 5 ខែ​ធ្នូ 2007

សុភ័ក្ត្រ​និយាយ​ត្រូវ​ប្លក់​ផស់​សុភ័ក្ត្រ​ឯង​ជា​កន្លែង​ប្រមូល​ពត៌មាន​ពី​សំនាក់​អ្នក​ចូល​រួម​ទាំង​ឡាយ, ចំពោះ​ប្រ​ធាន​បទ​របស់​សុភ័ក្ត្រ​ឯង​វា​ក៏​មិន​អាច​ហាម​គេ​មិន​អោយ​បញ្វេញ​មតិ​ពី​រឿង​ហ្នឹង​បាន​ដែរ​ ព្រោះ​ថា​ អ្វី​ដែលគេ​បាន​និយាយ​សុទ្ឋតែ​ទាក់ទង​ទៅ​នឹង​ប្រ​វត្តសាស្រ្ត​ស្រុក​ទេស​យើ​ង​គ្រាន់​តែ​ការ​និយាយ​របស់​មិត្ត​ភ័ក្ត​យើង​រា​ង​រេ​ជ្រុល​ទៅ​ដល់​នយោ​បាយ​ និង សតិ​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ ខ្ញុំគិត​ថា​វា​គ្មាន​រឿងអី​កើត​ឡើង​ទេ។ ចំពោះ​ខ្ញុំ​វិញ​ក៏​ខ្ញុំ​ចង់​និយាយ​ច្រើន​ដែរ​ពី​រឿង​ហ្នឹង,​ប៉ុន្មែ​ប្រហែលជា​មិន​មែន​នៅ​ក្នុង​ប្លក់​របស់​ភ័ក្ត្រ​ឯង​ទេ។

19. សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

ដូច​ខ្ញុំ​បាន​និយាយ​ហើយ ខ្ញុំ​មិន​ហាម​ឃាត់​នរណា​ម្នាក់​ក្នុង​ការ​បញ្ចេញ​យោបល់​នៅ​ទី​នេះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​លប់​ខមមេនត៍​នរណា​ដែរ រាប់​ទាំង​ខមមេនត៍​ជេរ​ខ្ញុំ ខមមេនត៍​ដាក់​បណ្ដាសារ​ខ្ញុំ ខ្ញុំ​ធ្លាប់​បាន​ទទួល​អស់​ហើយ​ច្រើន​ណាស់។ បង​ប្អូន​និយាយ​អី​ក៏​បាន​ដែរ​ ដោយ​សេរី​នៅ​ទំព័រ​ខ្ញុំ​នេះ គ្រាន់​តែ​បង​ប្អូន​ត្រូវ​ទទួល​ខុស​ត្រូវ​ខ្លួន​ឯង​រាល់​អ្វី​ដែល​ខ្លួន​និយាយ តែ​ប៉ុណ្ណឹង​ឯង ដែល​ខ្ញុំ​ចង់​និយាយ​នោះ។

20. naraths - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

ខុស​ពី​Blog​ផស់​ខ្ញុំ គឺ​រក្សាសិទ្ធិ​កែ​ប្រែ ផ្លាស់ប្ដូរ លុប ដោយ​មិន​ជម្រាប​ជា​មុន… ហេហេ

21. Rainna - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

ខ្ញុំ​សុំ​មិន​និយាយ​អ្វី​ច្រើន​នោះ​ទេ, អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​មាន​បង​ៗ និយាយ​ជួស​អស់​ទៅ​ហើយ! អ្វី​ដែល​សៀម​ធ្វើ មាន​តែ​សៀម​ខ្លួន​ឯង​ទេ​ទើប​ដឹង!

22. Bandith - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

ម្ចាស់ប្លក់គាត់កំពុងនិយាយការពារខ្លួនជាមុនហើយតើ ហាហាហា

23. ហេង - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

ខ្ញុំគាំទ្រជានិច្ច ក្នុងការដែលបងយកអត្ថបទថៃ មកបកប្រែអោយខ្មែរយើងបានដឹង !

24. samnang - ថ្ងៃ​ព្រហស្បតិ៍ 6 ខែ​ធ្នូ 2007

មិន​អី​ទេ!! ចឹង​សូម​អញ្ជើញ​តទៅ​ទៀត​ទៅចឹង!!

25. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​ - ថ្ងៃ​ចន្ទ 30 ខែ​មិថុនា 2008

[…] ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀ… […]

26. Posoky - ថ្ងៃ​អង្គារ 1 ខែ​កក្កដា 2008

Kosal : ជេរដូចសៀមនឹងញី ហាហា អស់ទាស់
pinispinus : Thank so much, that is the one i need.

27. ខែត្រ​វិបុលសង្គ្រាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 1 ខែ​កក្កដា 2008

[…] “រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀ…” […]

28. ព្រះ​អង្គ​ អេង (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 10 ខែ​មីនា 2009

[…] តាំង​ទ័ព​នៅ​ខេត្ត​បាត់ដំបង(៣) ដែល​ជា​សិទ្ធិ​ខាត​របស់​ថៃ […]

29. sopheak009 - ថ្ងៃ​ពុធ 25 ខែ​មីនា 2009

ខ្ញុំសូមសរសើរសុភក្រ្ត័ហើយដែលខិតខំស្វែងរកពត៌មានអំពីខេត្តបាត់ដំបង។​ខ្ញុំស្វែងរកយូរហើយតែរកមិនឃើញសោះ។អីឡូវរកវបានហើយតែមិនទាន់គ្រប់គ្រាន់ទេ។
គិតទៅពួកអាសៀមនេះយ៉ាប់មែនទែន។ វាកាឡៃប្រវត្តិសាស្រ្តវាដល់ករ​ ហើយ។ ខ្ញុំឈោ្មះ​សុភក្រ័្តដែរ។​តើសុភក្រ័្តអាចបង្រៀនខ្ញុំពីការធ្វើវេបប្លុកនេះបានទេ?សូមអរគុណ​ ទុកជាមុនណា

30. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 23 ខែ​សីហា 2009
31. សាវតារ​ត្រកូល «អភ័យវង្ស» « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 6 ខែ​កញ្ញា 2009

[…] ដោយ​ហៅ​ថា «មណ្ឌល​បូព៌ា» គឺ​មាន៖ ព្រះ​ដំបង១, សៀម​រាដ្ឋ២, ស្រីសោផុន៣, […]

32. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 18 ខែ​មករា 2010
33. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 27 ខែ​មេសា 2010
34. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 7 ខែ​ឧសភា 2010
35. Once Upon a Time of Siamese History « ខ្មែរបង្រួបបង្រួម - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Battambang Province history​គ្រាមួយនៃប្រវត្តិសាស្រ្ត […]

36. Repost: នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​សុក្រ 6 ខែ​សីហា 2010
37. lavorn (ឡាវ័ន​) - ថ្ងៃ​សុក្រ 17 ខែ​កញ្ញា 2010

ខ្ញុំ​ទើប​តែ​ដឹង​រឿង​នេះ​ថ្ងៃ​នេះ​ទេ​បង​សុភ័ក្រ្ត​ អរ​គុណ​សម្រាប់​ចំ​នេះ​ដឹង​មួយ​នេះ​ ។ អញ្ចឹង​ហើយ​បាន​ជា​ថ្ងៃ​មុន​ ខ្ញុំ​អាន​វិចារ​របស់​ជន​ជាតិ​សៀម​ម្នាក់​ដែល​កំ​ពុង​ផា​ឲ្យ​គ្នា​ចុះ​ឡើង​ជា​មួយ​ជន​ជាតិ​ខ្មែរ​យើង​ ពេល​នេះ​វា​ថា​ ស្រុក​ខ្មែរ​និង​សៀម​បើ​កុំ​តែ​មាន​វត្តមាន​បារាំង​កុំ​អី​ជា​ប្រទេស​តែ​មួយ​បាត់​ហើយ​។ ពេល​នោះ​ខ្ញុំ​ចេះ​តែ​ឆ្ងល់​ថា​ វា​ចង់​និយាយ​ពី​អី ខ្ញុំ​ម៉េច​មិន​ដែល​ឮ!! ទើប​ខ្ញុំ​តប​ទៅ​វា​វិញ​ថា​ រៀន​មក​ពី​ណា​? ច្រឡំ​ប្រវត្តិ​កម្ពុជា​ក្រោម​ទេ​ដឹង?…. ពេល​នេះ​ខ្ញុំ​ទើប​តែ​យល់​ថា​អា​សៀម​ម្នាក់​នោះ​វា​​ចង់​និយាយ​ពី​ខេត្ត​បាត់​ដំ​បង​ និង​សៀម​រាប​!!! តែ​យ៉ាង​ណា​ក៏​វា​និយាយ​បែប​នេះ​មិន​ត្រូវ​ដែរ​!

38. History of Battambang « ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 18 ខែ​តុលា 2011
39. ដថដ - ថ្ងៃ​ចន្ទ 28 ខែ​ឧសភា 2012

៣. ស្រុក​អធិក​ទេវ​តេជ តាម​ឈ្មោះ​ដើម​ស្រុក​ឫស្សី (មោងឫស្សី?)

ត្រូវហើយ

40. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែ​សីហា 2012
41. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 24 ខែ​មីនា 2014
42. ពស់​ក្បាល​ពីរ​៖ ប៉ុក ផល្គុន ឬ ព្រះ​ពិសេស ពានិជ | ស្រែ​ខ្មុក - ថ្ងៃ​ចន្ទ 31 ខែ​មីនា 2014
43. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្ - ថ្ងៃ​ចន្ទ 19 ខែ​ធ្នូ 2016

[…] អានផងដែរ៖ ១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ២. ខែត្រវិបុលសង្គ្រាម […]

44. អត្ថបទ​ប្រែ​៖ នៅ​ពី​ក្រោយ​ ព្រះ​រាជ​តម្រាស់ រាមា​ទី​៤ រឿង​ការ​បាត់​បង់​ប្រទេស​ខ្មែរ “ខ្ញ - ថ្ងៃ​អង្គារ 21 ខែ​កុម្ភៈ 2017

[…] (កកន៖ សៀមហៅព្រះដំបង, សូមអានប្រកាស៖ រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម) សៀមរាប ដែលព្រះនារាយណ៍រាមាធិបតី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: