jump to navigation

មរណភាព ប៊ីក D2B ថ្ងៃអង្គារ 11 ខែធ្នូ 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
trackback

 

ទី​បំផុត​អ្នក​ចម្រៀង​ថៃ​ក្នុង​វង់ ឌីធូប៊ី ឈ្មោះ ប៊ីក ប៉ាណរវដ្ឋ កិតតិករចម្រើន “ปาณรวัฐ กิตติกรเจริญ” បាន​ទទួល​មរណភាព​ហើយ កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០០៧ នេះ។

បាដិហារិយ៍ ដែល​គេ​គិត​ថា​នឹង​អាច​កើត​មាន​ចំពោះ​អ្នក​ចម្រៀង​វ័យ​កំឡោះ​រូប​នេះ​ត្រូវ​បាន​រលាយ​សាប​សូន្យ​ចាប់​តាំង​ពី​ឧបទ្ទវហេតុ​រថយន្ត កាល​ពី​៤​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​២២ កក្កដា ២០០៣។

“ប៊ីក​ទៅ​បាន​សុខ​ហើយ ពួក​យើង​ក៏​បាន​រក្សា​ថែ​ទាំ​យ៉ាង​ល្អ​បំផុត​ហើយ ទាំង​លោក​គ្រូ​ពេទ្យ​ក៏​បាន​ជួយ​យ៉ាង​អស់​សមត្ថភាព និង​សូម​អរគុណ​ដល់​បណ្ដា​អ្នក​គាំទ្រ​ទាំង​អស់ ដែល​រួម​គ្នា​សាង​ចំណងចាំ​ល្អៗ​ឲ្យ​ប៊ីក សូម​ឲ្យ​ប៊ីក​ជួប​តែ​សុគតិ។” បិតា​របស់​ប៊ីក​មាន​ប្រសាសន៍​ជូន​ពរ​កូន​ទាំង​សោក​សៅ​បំផុត។

ប៊ីក មាន​ឈ្មោះ​ដើម​ជា អភិជេស្ឋ កិតតិករចម្រើន និង​មាន​ឈ្មោះ​ក្នុង​វង់​សិល្បៈ​ជា ប៊ីក សមាជិក​វង់​តន្ត្រី ឌីធូប៊ី កើត​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ ឆ្នាំ​១៩៨២៕


រូប​នេះ​ថត​ឆ្នាំ​២០០៥ ថ្ងៃ​កំណើត​ប៊ីក ដែល​មិត្រ​រួម​ក្រុម​មក​ជូន​ពរ​នៅ​មន្ទីរ​ពេទ្យ

ឆ្នាំ​២០០៧ គេ​ត្រូវ​ធ្វើ​បុណ្យ​កំណើត​ប៊ីក​នៅ​ក្រៅ​មន្ទីរ​ពេទ្យ ដោយ​គ្មាន​វត្ត​មាន​ប៊ីក នៅ​ថ្ងៃ​ទី​២ ធ្នូ មួយ​សប្ដាហ៍​ប៉ុណ្ណោះ​មុន​គេ​ទទួល​មរណភាព។

សូម​មើល​ប្រវត្តិ​បន្ថែម​របស់​ប៊ីក នៅ៖ វីគីភីឌា ភាសា​ថៃ
វីគីភីឌា ភាសា​ខ្មែរ

អាន​ព័ត៌មាន និង​រូបភាព​ជា​ភាសា​ថៃ៖ http://manager.co.th/Entertainment/ViewNews.aspx?NewsID=9500000146291
http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145632

អាន​ព័ត៌មាន​ទាំង​អស់​របស់​ប៊ីក ចាប់​តាំង​ពី​ពេល​គេ​ជួប​គ្រោះ​ថ្នាក់​រហូត​ដល់​គេ​ស្លាប់៖ http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145658
រូប​គួរ​ឲ្យ​រន្ធត់​មួយ​ចំនួន​របស់​ប៊ីក នៅ​មន្ទីរ​ពេទ្យ៖ http://www.manager.co.th/Entertainment/ViewNews.aspx?NewsID=9500000145741

Advertisements

មតិ»

1. រជ្ជនី - ថ្ងៃអង្គារ 11 ខែធ្នូ 2007

วันนี้เราไปรื้อcdเก่าๆมาฟัง
ได้ยินเพลงนี้แล้วรู้สึกว่าโดนมาก
กับสถานการณ์ในตอนนี้

เพื่อนๆทุกคนว่าไงค่ะ
???

มันเร็วเกินไป
เร็วเกินไปจริงๆที่จะทำใจให้รับได้

ขอบคุณพี่บิ๊ก
ที่เคยมอบความสุขผ่านเสียงเพลง
ผ่านรอยยิ้ม

ขอบคุณจริงๆคะ

เรายังรักนายตลอดนะพี่ชายที่แสนดีของเราจะไม่มีวันลืมนายและจะรักนายตลอดไป

2. M|O|N|G|K|O|L - ថ្ងៃអង្គារ 11 ខែធ្នូ 2007

May he rest in peace!

3. វីរិយា - ថ្ងៃអង្គារ 11 ខែធ្នូ 2007

សូម​ចូល​រួម​ចែក​រំលែក​​មរណទុក្ខ​ផង!

4. ទឹម បឿន - ថ្ងៃអង្គារ 11 ខែធ្នូ 2007

នៅ​ក្មេង​ណាស់ !

5. evannak - ថ្ងៃអង្គារ 11 ខែធ្នូ 2007

ក្មេង​ក៏​ស្លាប់ ចាស់​ក៏​ស្លាប់​ដែរ​បឿន​អើយ

6. រជ្ជនី - ថ្ងៃអង្គារ 11 ខែធ្នូ 2007

វា​ដល់​ពេល​ហើយ​មែន​ទេ​? Fan​​ គ្រប់​ៗគ្នា​របស់ ​D2B ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ខ្លួន​ឯង​! ហើយ​វា​ក៏​ឆាប់​ពេក​ដែរ​សំរាប់​ Fan Club គ្រប់​គ្នា​!เวลาไท่เคยพอ
យើង​ទាំង​អត់​គ្នា​រង​ចាំ​បាដិហារិយ៍​ ប៉ុន្តែ​វា​មិន​អាច​កើត​ឡើង​ទេ​! ចូល​រួម​រំលែក​ទុក្ខ​ចំ​ពោះ​គ្រួសារ​กิตติกรเจริญ! សូម​ឲ្យ​វិញ្ញាណ​របស់​P’Big ទៅ​កាន់​សុខគតិភព​ណា​!​ខ្ញុំ​នឹង​មិន​បំ​ភ្លេច​P’ ជា​រៀង​រហូត​!ไม่มีวันไหนไม่คิดถึง

7. Phy - ថ្ងៃអង្គារ 11 ខែធ្នូ 2007

May he rest in peace!

8. សុទ្ធិពង្ស - ថ្ងៃពុធ 12 ខែធ្នូ 2007

ការប្រមាទរបស់ខ្លួនទើបធ្វើអោយបាត់បង់គ្រប់បែបយ៉ាង
តារាថៃជាច្រើនគ្រោះថ្នាក់ដោយរថយន្ត ជល់មនុស្សស្លាប់ក៏មាន។
ភ្លេងគាត់ខ្ញុំអត់ចេះស្តាប់ ច្រៀងធម្មតាៗ មិនដូច លោកបើត ថុងឆៃ

9. naraths - ថ្ងៃពុធ 12 ខែធ្នូ 2007

អីហ្នឹង​ទើប​តែ​ស្លាប់​ទេ! ខ្ញុំ​ស្មាន​តែ​ស្លាប់​តាំង​ពី​ក្រឡាប់​ឡាន​យូរ​ហើយ… យាយទៅ​អត់​ដែល​ដឹង​ព័ត៌មាន​អី​ហ្នឹង​គេ​ទេ… សោកស្ដាយ​ណាស់ ខ្លួន​នៅ​ក្មេង​សោះ ។

10. រជ្ជនី - ថ្ងៃពុធ 12 ខែធ្នូ 2007

Fan របស់​D2B ក្នុង​ពិភព​ប្លក់​នេះ​ខ្ញុំ​ស្គាល់​២-៣​ នាក់​ដែរ​! មាន​ខ្ញុំ​! សុវណ្ណ​រចនា​ និង​បង​ស្រី​រ៉ាម៉ា​ណា​!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: