jump to navigation

រៀន​ពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ ថ្ងៃសុក្រ 14 ខែធ្នូ 2007

Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย, ພາສາລາວ.
trackback

មិត្រ​ៗ ជា​ទី​មេត្រី ខ្ញុំ​តែង​តែ​សង្កេត​ឃើញ​មិត្រ​ៗ​យើង​មួយ​ចំនួន​នៅ​ទី​នេះ សរសេរ​ខុស ដោយ​មិន​ដឹង​ក្ដី ដោយ​ច្រឡំ​ក្ដី រវាង​ពាក្យ​មិត្រ​ភ័ក្ដិ សរសេរ​ទៅ​ជា “មិត្រ​ភ័ក្ត្រ” ឬ “មិត្ត​ភ័ក្ត្រ” ទៅ​វិញ។ បើ​សរសេរ​យ៉ាង​ដូច​នេះ មាន​ន័យ​ថា មិត្ត​របស់​ខ្ញុំ​ហើយ គឺ​ខ្ញុំ​ឈ្មោះ​ភ័ក្ត្រ ឬ​មាន​ន័យ​ថា “មិត្រ​មុខ” ហើយ ព្រោះ “ភក្ត្រ ភ័ក្ត្រ” ប្រែ​ថា “មុខ”។ ដើម្បី​ឲ្យ​អស់​ចម្ងល់ ខ្ញុំ​សូម​លើក​យក​ពាក្យ​ដែល​ទាក់ទង​គ្នា​ទាំង​នោះ​មក​អត្ថាធិប្បាយ (យោង​តាម​វចនានុក្រម​ខ្មែរ)​ជូន​មិត្រៗ ដូច​តទៅ​នេះ៖

ពាក្យ​នេះ តាម​ពិត​ក្លាយ​មក​ពី​ពាក្យ “ភក្ដី” ទេ (វ. ទំ. ៨១០)

ភក្ដី (ជើង , អ.ថ. ភ័ក-ក្ដី) . (សំ. ភក្ដិ, បា. ភត្ដិ) ការ​ចែក, ចំណែក, ការ​សេព​គប់, សេចក្ដី​រាប់​អាន, សេចក្ដី​ស្រឡាញ់​ស្មោះ, សេចក្ដី​ស្មោះ​ត្រង់, សេចក្ដី​ស្លូត​ត្រង់, សេចក្ដី​គោរព៖ មាន​ភក្ដី​ចំពោះ​ចៅហ្វាយ​នាយ។ បើ​រួម​ចូល​នឹង​នាម​ឯ​ទៀត ប្រើ​ជា ភក្តិភ័ក្ដិ (អ.ថ. ភ័ក)៖ ញាតិ​ភក្ដិ សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ញាតិ ឬ​ញាតិ​ដែល​ស្លូត​ត្រង់, …

មិត្រ​ភក្ដិ សេចក្ដី​ស្មោះ​ត្រង់ ចំពោះ​មិត្រ ឬ​មិត្រ​ដែល​ស្លូត​ត្រង់,

ស្វាមី​ភក្ដិ សេចក្ដី​គោរព​ស្វាមី, សេចក្ដី​ស្រឡាញ់​ស្មោះ​ចំពោះ​ម្ចាស់ ឬ​សេចក្ដី​គោរព​ចៅហ្វាយនាយ​។ល។

មិត្តមិត្រ (មិត) . (បា. ឬ​សំ.) អ្នក​ដែល​រាប់​អាន​គ្នា​ជិតដិត, មនុស្ស​ដែល​ស្រឡាញ់​រាប់រក​គ្នា​យ៉ាង​ជិតស្និទ្ធ, សំឡាញ់… (សូម​អាន​បន្ត​នៅ​វ.​ទំ. ៨៨៨-៨៨៩)

ភក្ត្រភ័ក្ត្រ (ភ័ក) . (សំ. វក្ត្រ, សំ. ក្ល. > = ពក្ត្រ, ខ្មែរ​ប្រើ​ក្លាយ​មក​ទៀត​ជា ភក្ត្រ) មុខ (រ.ស.)៖ ព្រះ​ភក្ត្រស្រព​ព្រះ​ភក្ត្រ លុប ឬ​លាង​មុខ។ (វ. ទំ. ៨១០)

សង្កេត​ក្នុង​ភាសា​លាវ និង​ថៃ

ពាក្យ “ភក្ដី” នេះ ក៏​ឃើញ​មាន​ប្រើ​ប្រាស់​ក្នុង​ភាសា​លាវ និង​ថៃ​ផង​ដែរ តែ​របៀប​ប្រើ និង​សរសេរ​មាន​លក្ខណៈ​ខុស​គ្នា​ជាមួយ​ភាសា​ទាំង​បី​នេះ និង​របៀប​អាន​ភាសា​លាវ និង​ថៃ​មាន​សំនៀង ប្រហាក់​ប្រហែល ឬ​ដូច​គ្នា​តែ​ម្ដង។

នៅ​ក្នុង​ភាសា​លាវ លាវ​ប្រើ​អក្សរ “ផ” ជំនួយ​ឲ្យ “ភ” ព្រោះ​ភាសា​នេះ​បាន​លុប “ភ” ចោល ដោយ “ផ” និង “ភ” ក្នុង​ភាសា​លាវ មាន​សំឡេង​អាន​ថា “ផ” ដូច​គ្នា។ នេះ​ហើយ​ជា​ការ​បាត់​បង់​ប្រភព​ដើម​ក្នុង​ភាសា​លាវ ឬ​អ្វី​ដែល​គេ​ហៅ​ថា “លាវូបនីយកម្ម”។

ពាក្យ​នេះ ភាសា​លាវ​អាន​ថា “ភ័ក-ឌី” មិន​មែន “ភ័ក ក្ឌី” ដូច​ក្នុង​ភាសា​ខ្មែរ​ទេ។ នេះ​ជា​លក្ខណៈ​ខុស​គ្នា​មួយ។

នៅ​ក្នុង​ភាសា​ថៃ​វិញ គឺ​ប្រើ​ខុស​ពី​លាវ ត្រង់​ថៃ​នៅ​ប្រើ​តួ​អក្សរ “ផ” និង “ភ” ដូច​ខ្មែរ​ដែរ។ ភាសា​ថៃ​សរសេរ​ដូច​ខ្មែរ​បេះ​បិទ តែ​គេ​ប្រើ “ត” នៅ​ខាង​លើ​វិញ ដោយ​ហេតុ​ភាសា​នេះ​គ្មាន​ប្រើប្រាស់​ជើង​ដូច​ក្នុង​ភាសា​ខ្មែរ។ នេះ​ជា​លក្ខណៈ​ពិសេស​នៃ​ភាសា​ខ្មែរ ក្នុង​ការ​សរសេរ​ដែល​ធ្វើ​ឲ្យ​ភាសា​នេះ​មាន​សម្រស់​ល្អ​ជាង​ភាសា​លាវ និង​ថៃ។

ពាក្យ​នេះ ភាសា​ថៃ​អាន​ថា “ភ័ក-ឌី” ដូច​ក្នុង​ភាសា​លាវ​ដែរ។ ចំណែក​ឯ​ន័យ​វិញ ភាសា​ទាំង​បី​មាន​ន័យ​ដូច​គ្នា។

————————————
ប្រកាស​លើក​មុន៖
រៀន​ពាក្យ៖ បុប្ផា
Repost: រៀន​ពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ

Advertisements

មតិ»

1. ទឹម បឿន - ថ្ងៃសុក្រ 14 ខែធ្នូ 2007

ខ្ញុំ​ក៏​ធ្លាប់​សរសេរ​ខុស​ដែរ មិត្រភក្ដិ មក​មិត្រភ័ក្ត្រ ។

2. សុភ័ក្ត្រ - ថ្ងៃសុក្រ 14 ខែធ្នូ 2007

រក​មុខ​ឃើញ​មួយ​ហើយ

3. រៀន​ពាក្យ៖ បុប្ផា « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃសុក្រ 14 ខែធ្នូ 2007

[…] ————————————————— ប្រកាស​ខាង​មុខ៖ រៀន​ពាក្យ៖  ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ […]

4. វីរិយា - ថ្ងៃសុក្រ 14 ខែធ្នូ 2007

ប្រើ​ឲ្យ​តែ​ច្របល់​គ្នាម៉ោ​តែ​រហូត​ហ្នឹង!

5. សុភ័ក្ត្រ - ថ្ងៃសុក្រ 14 ខែធ្នូ 2007

២​គ្រឿង​ហើយ!

6. naraths - ថ្ងៃសុក្រ 14 ខែធ្នូ 2007

បី​គ្រឿង​ហើយ! សារភាព​ឲ្យ​ហើយ កុំ​ឲ្យ​ម្ចាស់​ប្លក់​ថា ហិហិហិ

7. [ សុភ័ក្ត្រ ] - ថ្ងៃសុក្រ 14 ខែធ្នូ 2007

ដឹង​ខ្លួន​មុន​ចឹង​ល្អ​ហើយ

8. Rainna - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

រ៉េនណា​អង្គ​ទី​បួន! ធ្លាប់​តែ​ប្រើ​ដូច​គ្នា​រហូត​មក​ទៅហើយ! យ៉ាង​ណា​ក៏​នឹង​ព្យាយាម​កែ!

9. Rainna - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

ឈ្មោះ​របស់​បង​គឺ សុភ័ក្ត្រ! បាន​ន័យ​ថា​មុខ​ស្អាត! ជឿ​បាន​ទេ?

10. [ សុភ័ក្ត្រ ] - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

ហាហា… ជឿ​មិន​ជឿ​មក​មើល​ខ្លួន​ឯង គ្រាន់​តែ​សុំ​ប្រាប់​ថា​មាន​គេ​មក​ទាក់ទង​ទៅ​ថត​ឃោសនា​ទូរទស្សន៍​បួន​ប្រាំ​ដង​ហើយ គ្រាន់​តែ​អត់​ត្រូវ​ថ្លៃ។

11. Rainna - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

អត់​ជឿ!!!

12. រជ្ជនី - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

អាថ្មា​អង្គ​ទី​ប្រាំ​! កុំ​ឲ្យ​គេ​ថា​ទាន់​! សុំ​សារភាព​មុន​ចុះ​!

13. [ សុភ័ក្ត្រ ] - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

ឃើញ​អត់​គ្រាន់​ត្រួសៗ ៥​ភើសិនស៍​ហើយ

14. Rainna - ថ្ងៃសៅរ៍ 15 ខែធ្នូ 2007

៥ភីផល ចា៎!

15. ហេង - ថ្ងៃចន្ទ 17 ខែធ្នូ 2007

មី ធូ !

16. សុភ័ក្ត្រ - ថ្ងៃចន្ទ 17 ខែធ្នូ 2007

ស៊ិច គ្រឿង​ហើយ​ចឹង!

17. ណារិទ្ធ - ថ្ងៃសៅរ៍ 24 ខែមករា 2009

តាមពិត​វាមានភាពខុសប្លែកគ្នាតែបន្តិចសោះ។ រីឯពាក្យ មិត្រ​ វិញខ្ញុំមិនដែលប្រើទេ ជំនួសអោយ មិត្ត នោះ តើពាក្យទាំងពីរនេះមានន័យដូចគ្នា​មួយរយភាគរយទេ?

18. វិចិត្រ - ថ្ងៃសុក្រ 27 ខែ​មីនា 2009

តាម​ពិត មិន​មែន ភក្តិ ក្លាយ​មក​ពី ភក្តី ទេ គឺ​ភក្តី ទេ ដែល​ក្លាយ​មក​ពី​ ភក្តិ។
ហើយ​ជើង​ទៀត​នោះ ពី​ដើម​មក​មិន​មែន​ជើង “ដ” ទេ តែ​ជា​ជើង​ “ត” ទៅ​វិញ​ទេ ក្រោយ​មក​ក៏​នាំ​គ្នា​ថា​ជា​ជើង​ដ ព្រោះ​អាន​ថា ដ និង​ម្យ៉ាង​ទៀត​ជើង​ពីរ​នេះ​ដូច​គ្នា​ផង។
ពាក្យ​នេះ​ជា​ពាក្យ​សំស្ក្រឹត ហើយ​អាច​ក្លាយ​មក​ពីពាក្យ ភជ៑-តិ។ ភជ៑ ជា​កិរិ មាន​ន័យ​ថា​ស្រលាញ់ ពេញ​ចិត្ត។ល។ តិ ជា​បច្ច័យ​ បញ្ជាក់​សកម្មភាព។

19. សុភ័ក្ត្រ - ថ្ងៃសុក្រ 27 ខែ​មីនា 2009

សូម​ប្រើ​វិចារណញ្ញាណ​ក្នុង​ការ​អាន​​វិចារ​ទី​១៨​ខាង​លើ និង​២០​ខាង​ក្រោម ដើម្បី​កុំ​ឲ្យ​មាន​ការ​យល់​ខុស។ សូម​អរគុណ៕

20. វិចិត្រ - ថ្ងៃសុក្រ 27 ខែ​មីនា 2009

“ពាក្យ​នេះ តាម​ពិត​ក្លាយ​មក​ពី​ពាក្យ “ភក្ដី” ទេ (វ. ទំ. ៨១០)”??
វចនានុក្រមខ្មែរ​ទំព័រ ៨១០ មាន​តែ​និយាយ​ថា ភក្តី ក្លាយ​មក​ពី​ពាក្យ​សំស្ក្រឹត ភក្តិ ហើយ​នឹង​ប្រាប់​ថាពាក្យ​ ភក្តិ ចូរ​ទៅ​មើល​នៅត្រង់​ពាក្យ ភក្តី។ ប្រយ័ត​មាន​ការ​យល់​ច្រលំ។

21. ចម្រៀង​ភូមា៖ Sate Ta Sa a Lwan « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 29 ខែ​មីនា 2009

[…] ចម្រៀង​ភូមា៖ Sate Ta Sa a Lwan ខែ មីនា 29, 2009 Posted by សុភ័ក្ត្រ in ចម្រៀង, ភាសា​ភូមា. trackback ថ្ងៃ​នេះ​សាក​ល្បង​ស្ដាប់​ចម្រៀង​ភូមា​ម្ដង​មើល។ ចម្រៀង​ភូមា​ស្ដាប់​ទៅ​ស្រដៀង​នឹង​ចម្រៀង​កូរ៉េ និង​ពិរោះ​ទាន់​សម័យ​មិន​ចាញ់​បទ​ចម្រៀង​ប្រទេស​នានា​ប៉ុន្មាន​ទេ។ បទ​ចម្រៀង​មួយ​ចំនួន​ធំ​ខ្ញុំ​បាន​មក​ពី​មិត្រ​ភ័ក្ដិ និង​មួយ​ចំនួន​ទៀត​ដោនឡូត​ពី​អ៊ីនធ័រណេត និង​បាន​ទិញ​ស៊ីឌី​មួយ​ចំនួន​មក​ពី​ព្រំដែន​ភូមា​ថៃ។ នៅ​ពេល​ទៅ​ប្រទេស​ភូមា​ខាង​មុខ​នេះ សង្ឃឹម​នឹង​ទិញ​បាន​ស៊ីឌី​ពិរោះ​ៗ​មួយ​ចំនួន​ទៀត​មក​ស្ដាប់។ […]

22. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 27 ខែ​មេសា 2009

[…] ខែ​មេសា ឆ្នាំ​២០០៩ ខ្ញុំ​រួម​និង​មិត្រ​ភ័ក្ដិ​រួម​ថ្នាក់ […]

23. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 4 ខែ​ឧសភា 2009

[…] ម៉ោង​ប្រមាណ​១០​កន្លះ​ពួក​យើង​បាន​ចាកចេញ​ពី​ទី​នោះ​ដើម្បី​បន្ត​ដំណើរ​មក​ភ្នំ។ នៅ​តាម​ផ្លូវ​យើង​សង្កេត​ឃើញ​ថា​មាន​សភាព​ក្ដៅ​ខ្លាំង​ណាស់ ប្រទេស​នេះ​មិន​មាន​ដើម​ឈើ​ធំ​ៗ​ទេ ប្រហែល​ដោយ​សារ​អាកាសធាតុ​ហើយ។ ម៉ោង​ប្រមាណ​១១​កន្លះ​ពួក​យើង​បាន​មក​ដល់​ភ្នំ។ ភ្នំ​ប៉ូប៉ា​នេះ​ជា​អតីត​ភ្នំ​ភ្លើង ហើយ​ដែល​គេ​មាន​ជំនឿ​ថា​ជា​មណ្ឌល​នៃ​ក្រុម​ព្រលឹង​អ្នក​តា​រស់​នៅ​ទី​នេះ ជនជាតិ​ភូមា​ឲ្យ​ឈ្មោះ​ថា ណាត (Nat) (សូម​រង់​ចាំ​អាន​អត្ថបទ​ដោយ​ឡែក​និយាយ​ពី​ណាត​នេះ)។ ពួក​យើង​ឃើញ​មាន​ការ​សាងសង់​រូប​សំណាក​ណាត​នេះ​ជា​ច្រើន​សម្រាប់​ប្រជាជន​សក្ការៈ​តាម​ជំនឿ​របស់​គេ​រៀង​ៗ​ខ្លួន។ នៅ​ទី​នោះ​មាន​ណាត​សរុប​ចំនួន​៣៧​ឯណុះ។ បំណាច់​នឹង​មក​ដល់​ទី​នេះ​ហើយ ខ្ញុំ​និង​មិត្រ​ភ័ក្តិ​មួយ​ចំនួន​បាន​នាំ​គ្នា​ឡើង​លើ​ភ្នំ​នេះ ដែល​មាន​ជណ្ដើរ​សរុប​ទាំង​អស់​៧២៦​កាំ​ឯណុះ និង​នៅ​តាម​ជណ្ដើរ​ឡើង​មាន​សត្វ​ស្វា​ជា​ច្រើន មើល​ទៅ​កាច​ដល់​ហើយ។ ម្នាក់​ៗ​ឡើង​អស់​កម្លាំង​រៀង​ៗ​ខ្លួន។ មក​ដល់​កំពូល​ខ្ញុំ​ក៏​បាន​ចូល​បច្ច័យ​កសាង​ព្រះ​ពុទ្ធ​រូប​ចំនួន​១០០០​ខ្យាត​ដែរ។ […]

24. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១០-ចប់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 2 ខែមិថុនា 2009

[…] ខ្ញុំ​ក៏​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្រ​ភ័ក្តិ​៣​នាក់​ទៀត​ចេញ​ទៅ​ផ្សារ​ពី​ម្សិល […]

25. ជ្រុង​មួយ​នៃ​ក្រុង​ភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 17 ខែកក្កដា 2009

[…] ការ​បណ្ដោយ​ឲ្យ​កុមារ​នាំ​គ្នា​មក​ធ្វើ​ដូច​នេះ វា​ហាក់​ដូច​ជា​មិន​ល្អ​មើល មិន​បាច់​និយាយ​ដល់​សិទ្ធិ​កុមារ​ទេ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​សង្គម​យើង​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ​សម្បើម​ណាស់។ ពួក​កុមារ​ៗ​អស់​ទាំង​នោះ នឹង​បាន​ជំរុញ​ឲ្យ​មិត្រ​ភ័ក្ដិ​របស់​ពួក​គេ​មក​សុំ​របៀប​នេះ​ជា​បន្ត​បន្ទាប់ គ្មាន​ថ្ងៃ​ឈប់​ឡើយ។ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួក​គាត់​អាច​នឹង​បណ្ដោយ​ខ្លួន​ចំពោះ​គ្រោះ​ថ្នាក់​សម្បើម​ណាស់ ព្រោះ​ពេល​ខ្លះ ពួក​គាត់​នាំ​គ្នា​អង្គុយ​លើ​របាំង​ចែក​ថ្នល់ ដើម្បី​រង់​ចាំ​សុំ​ទាន​តែ​ម្ដង។ […]

26. Repost: រៀន​ពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 17 ខែសីហា 2009

[…] […]

27. ប្រុស​ខ្មែរ​ «អាស» « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 7 ខែកញ្ញា 2009

[…] ប្រុស​ខ្មែរ​ «អាស» ខែ កញ្ញា 7, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ. trackback វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ មិត្រ​ភ័ក្ដិ​បរទេស​របស់​ខ្ញុំ​មួយ​ចំនួន​វា​ចេះ​តែ​សួរ​រឿង​ប្រុស​ៗ​ខ្មែរ។ មិន​ដឹង​ថា​ខុស​ឬ​ត្រូវ​ទេ បុរស​ៗ​ (រួម​ខ្ញុំ​ដែរ) នៅ​ក្នុង​បន្ទប់​ក្រៅ​ពី​លែង​ខ្លួន​ទទេ​ហើយ​នោះ នៅ​ស្លៀក​ខោ​ប៉ិត​ឡិត ឬ​ស្លៀក​តែ​លីអូ ជា​ពិសេស​ពេល​ដេក រហូត​ដល់​អ្នក​ខ្លះ​ដេក​ស្រាត​ក៏​មាន !ឡ! […]

28. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 21 ខែតុលា 2009

[…] ថ្ងៃ​នេះ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ជវលិត យុងចៃយុទ្ធ បាន​មក​ធ្វើ​ទស្សនកិច្ច​លក្ខណៈ​ឯកជន​មួយ​យ៉ាង​ពិសេស​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ បើ​ទោះ​ជា​ខំ​ប្រឹង​ប្រាប់​ដល់​សាធារណជន​ថា​ជា​ជំនួប​ក្នុង​លក្ខណៈ​មិត្រ​ភ័ក្ដិ​​ក្ដី តែ​អ្វី​ៗ​មិន​មែន​ជា​បញ្ហា​តូច​តាច​ឡើយ ដ្បិត​​អ្នក​ទាំង​ពីរ​មិន​មែន​ជា​អ្នក​តូច​តាច​ឯណា sic ជា​ពិសេស​​សង្គម​ថៃ ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​តាម​ដាន​សកម្មភាព​លោក ជវលិត នៅ​ស្រុក​ខ្មែរ​ដែរ។ […]

29. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] ចុះ​ថ្ងៃ​ទី​១២, រៀន​ពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ ចុះ​ថ្ងៃ​ទី​១៤, รักไม่ได้ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: