jump to navigation

សុនក​ខ្ញុំ​ត្រូវ​ពួក​អា​ប្រេត​បំពុល​ស្លាប់ ថ្ងៃ​ពុធ 19 ខែ​ធ្នូ 2007

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ល្ងាច​មិញ​មាន​ពេល​ញ៉ាំ​បាយ​ជាមួយ​ឪពុក​ម្ដាយ​ម្ដង ប៉ុន្មាន​ថ្ងៃ​នេះ​រវល់​មាំ​ណាស់​ខ្ញុំ ជា​ហេតុ​ធ្វើ​ឲ្យ​មិន​បាន​បាយ​ផ្ទះ​ទាំង​ពេល​ថ្ងៃ​ត្រង់ ទាំង​ពេល​ល្ងាច។ ល្ងាច​ម្សិល​មិញ ម៉ោង​១១ កន្លះ​យប់​ទើប​មក​ដល់​ផ្ទះ។ មក​ដល់​គេ​ដេក​អស់​រលីង ត្រូវ​នៅ​ធ្វើ​ការ​បន្ត​រហូត​ដល់​ម៉ោង​៣​ភ្លឺ ហើយ​ត្រូវ​ដេក​ដល់​ម៉ោង​៨​ព្រឹក​តែ​ម្ដង ព្រោះ​អាង​ថា​បាន​សុំ​ច្បាប់​កន្លែង​ធ្វើ​ការ​ម៉ា​ព្រឹក។

បក​មក​រឿង​និយាយ​ពី​សុនក​ខ្ញុំ​ម្ដង​វិញ។ ពេល​ដែល​ពួក​យើង​ញ៉ាំ​បាយ​គាត់​ពីរ​នាក់ (បង​ប្អូន​ភ្លោះ ដូច​គ្នា​ណាស់) តែង​តែ​មក​ក្រោម​តុ​បាយ ថ្ងៃ​នេះ​ខ្ញុំ​ចម្លែក​ព្រោះ​ឃើញ​តែ​មួយ បាត់​មួយ​មិន​ឃើញ​ ក៏​សួរ​ទៅ​ម្ដាយ​ខ្ញុំ​គាត់​ឆ្លើយ​ថា​គេ​បំពុល​ស្លាប់​ពីរ​បី​ថ្ងៃ​ទៅ​ហើយ។ ពុទ្ធោ! គ្រាន់​តែ​ឮ​ភ្លាម​ខ្ញុំ​សែន​រន្ធត់​អាណិត​ដល់​ហើយ កាល​ពី​ប៉ុន្មាន​ខែ​មុន ទើប​តែ​ស្លាប់​អស់​មួយ​ដែរ (កូន​ឆ្កែ​តូច ដែល​ធ្លាប់​ផុសត៍​ម្ដង​នៅ​ទី​នេះ)។ ពេល​គាត់​ត្រូវ​ពុល​ភ្លាម​ៗ ប៉ា​របស់​ខ្ញុំ​គាត់​ថា​គាត់​ខំ​បញ្ច្រក​ថ្នាំ​ផ្សេង​ៗ​ដែរ​តែ​ជួយ​មិន​បាន​សោះ គាត់​ថា​មិន​ដល់​២០​នាទី​ សុនក​ខ្ញុំ​ក៏​ស្លាប់​តែ​ម្ដង 😦 ចំណែក​ឯ​សុនក​បង​វិញ មើល​ទៅ​គាត់​មាន​ទឹក​មុខ​ស្រងួត​ស្រងាត់​ណាស់ ថ្វី​ដ្បិត​គាត់​ជា​សត្វ​តែ​គាត់​ដឹង​អ្វី​ៗ​គ្រប់​យ៉ាង។ បង​ប្អូន​គាត់​ដែល​ធ្លាប់​តែ​ប្រឡែង​គ្នា​លេង​រាល់​ព្រឹក រាល់​ល្ងាច។ អនិច្ចា​ណាស់! ខ្ញុំ​សូម​ដាក់​ទំនាយ​ពួក​អា​ប្រេត​អស់​នោះ​ឲ្យ​ស្លាប់​តៃ​ហោង​គ្រប់​ៗ គ្នា​ទៅ​ចុះ៚

ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​នៅ​ម្ដុំ​ភូមិ​របស់​ខ្ញុំ​ សុនក​ជា​ច្រើន​ត្រូវ​បាន​បំពុល​ស្លាប់​អស់​ជា​ច្រើន​ណាស់។ មើល​ទៅ​គួរ​ឲ្យ​ខ្លាច​មិន​ដឹង​ជា​ពួក​ជន​សង្គម​ងងិត​វា​មាន​បំណង​មិន​ល្អ​ណា​មួយ​ហើយ។ សង្ឃឹម​ថា​អាជ្ញាធរ​គាត់​និង​ចាប់​បាន​ពួក​នេះ​ឆាប់ៗ ជា​មិន​ខាន។

គ្នា​សូម​ជូន​ពរ​ឯង​បាន​ជួប​សុគតិ​ណា! សូម​បើ​មាន​ជាតិ​ក្រោយ​បាន​កើត​ជា​មនុស្ស និង​កុំ​អភ័ព្វ​ដូច​ជាតិ​នេះ​ទៀត៕

___________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ឆ្កែកើតកូន
២. សុនកខាំដៃ
៣. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត
៤. ដល់​សុនក
៥. ឆ្កែ​ងាប់​មួយ​ទៀត
៦. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត

Advertisements

មតិ»

1. M|O|N|G|K|O|L - ថ្ងៃ​ពុធ 19 ខែ​ធ្នូ 2007

សូមចូលរួមសោកស្តាយផង។

2. kosal - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

soy man vey, pel trov tnam bampul pleam kour te yok skor-tnout oy vea si pleam, chke knhom kor trov ke bampul cheng de te yok skor-tnout oy vea si toun ban rors dol sorb tngai.

3. ទឹម បឿន - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

ចុម! មាន​រឿង​ចឹង​ផង ?? ស្ដាយ​ណាស់​លោក​អើយ !!

4. [ សុភ័ក្ត្រ ] - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

ពិ​បាក​អាន​ណាស់​លោក​កុសល​អើយ។ ប៉ា​ខ្ញុំ​បញ្ច្រក​ទឹក​ឃ្មុំ​ជិត​អស់​ម៉ា​ដប​ឯណោះ​ តែ​នៅ​តែ​ស្លាប់!

5. Phy - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

May he rest in peace!

6. duongchan - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

មនុស្សខ្លះគិតៗទៅ សាហាវឃោឃៅមែន អន់ជាងសត្វធាតុទៅទៀត អាចធ្វើអំពើ​ស្មោកគ្រោក ដែលសូម្បីសត្វតិរិច្ឆានក៏នៅសាហាវមិនដល់។​ មិនដឹងជាសង្គមយើងទៅជាយ៉ាងណាទេ បើតែយ៉ាងនេះៗ។ សូម្បីនៅទីនេះ ប្រទេសដែលធ្លាប់តែល្បីខាងសង្គមធម៌​ តែថ្មីៗនេះរឿង​ដែលមិនគួរឲ្យជឿ​កើតទ្បើងជារៀងរាល់ថ្ងៃ​​ ហ៊ឺ…
មនុស្សលោកកំពុងធ្វើដំណើរទៅរកភាពសូន្យហើយ មើលចុះបរិស្ថានក៏រងការ​បំផ្លិចបំផ្លាញគួរជាទីចាប់អារម្មណ៏។ បើមនុស្សមិនដូរការគិតខ្លះទេ ច្បាស់ជា
ក្មេងៗជំនាន់ក្រោយៗ រងទុក្ខវេទនាជាមិនខាន។ សុខៗ​ មកនាំអ្នកទាំងអស់គ្នា
ព្រួយបារម្ភពីបរិស្ថានណាណេះវិញ យ៉ាប់ហើយខ្ញុំ! សុំទោសភ័ក្រ្ត ចាកប្រធាន
តិចហើយ។

ខ្ញុំសូមចូលរួម សំដែងការសោកស្ដាយផងចាស!​

7. Rainna - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

សោក​ស្ដាយ​ផង!

8. Vannara - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

សុភ័ក្រ​ត្រូវ​ប្រុង​ប្រយត័្ន​ផ្ទះសម្បែង​អោយ​មែន​ទែនណា ព្រោះ​ធម្មតា​បើ​មាន​គេ​បំពុល​ឆ្កែ​គឺ​ប្រាកដ​ជា​មាន​ក្រុម​ចោរ​ប៉ង​​ធ្វើ​សកម្ម​ភាព​ហើយ។ ខ្ញុំ​និយាយ​ចឹង​មក​ពី​ផ្ទះ​ម្តាយ​ខ្ញុំ​ពីមុន​ធ្លាប់​ត្រូវ​បាន​ចោរ​លួច​គាស់​ផ្ទះ។ ហេ៎ស​ហេ… មិន​ចង់​រំលឹក​ដល់​រឿង​នឹង​ទេ កាល​នឹង​ពួក​វា​លួច​​អាឆាលី​កំសត់​ខ្ញុំ​បាត់ 😦

9. [ សុភ័ក្ត្រ ] - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

អរគុណ​ហើយ​វណ្ណារ៉ា​ដែល​ផ្ដល់​យោបល់ ពួក​អ្នក​ភូមិ​ខ្ញុំ​ត្រៀម​ហើយ តែ​មាន​ករណី​នឹង​កើត​ពួក​នោះ​ច្បាស់​ជា​ងាប់​មិន​ខាន​ទេ

10. វីរិយា - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​ធ្នូ 2007

ចូល​រួម​ដោក​ស្តាយ​ផង, ខ្ញុំ​ក៏​ធ្លាប់ជួប​បញ្ហា​ហ្នឹង​ដែរ ហើយ​ក៏​ស្គាល់​មុខ​អាជន​ចង្រៃ​​ហ្នឹង​ដែរ តែ​គ្មាន​ភស្តុតាង​អ្វី! 😦

11. រជ្ជនី - ថ្ងៃ​សុក្រ 21 ខែ​ធ្នូ 2007

ចូល​រួម​សោក​ស្តាយ​ផង​!

12. សុវណ្ណរចនា - ថ្ងៃ​សៅរ៍ 22 ខែ​ធ្នូ 2007

ចូលរួម​សោក​ស្ដាយ​ផង!
និយាយ​ពី​ខ្ញុំ​វិញ​ ធ្លាប់​ចិញ្ចឹម​ឆ្កែ​៨ក្បាល តែ​​ឥលូវ​នេះ​នៅ​សល់​តែ​​​៣​ក្បាល​​ប៉ុណ្ណោះ ។​ អារម្មណ៏​ពេល​ដែល​បែក​វា​ពី​ដំបូង​នោះ​​គឺ​ពិតជា​សោកសៅ​មែន​ទែន ដល់​ថ្នាក់​យំ​ឡើង​ហើម​ភ្នែក​ឯណោះ ទ្រាំ​ម៉េច​នឹង​បាន​ទៅ បើ​​មេ​វា​មក​យំ​ថ្ងូរ​​​ បា្រប់​​​ឲ្យ​ខ្ញុំ​ជួយ​រក​​កូន​​​ដែល​បាន​បាត់​​ទៅ!

13. សមាជិក​គ្រួសារ​ខ្ញុំ​ដទៃ​ទៀត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009
14. ឆ្កែកើតកូន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009
15. សុនកខាំដៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009
16. វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

សំណាងហើយត្រឹមវាបំពុល ឆ្កែខ្ញុំវិញគេប្រើហ្វ្រាំងកង់ទាក់កយកម៉ង តែសាកសព្វក៏ អត់ឃើញដែរ។

សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ធ្លាប់​មាន​បទ​ពិសោធន៍​ហ៎?

វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

មានណាទើបនិយាយ! ផ្ទះខ្ញុំនៅស្រែ ឆ្កែពីមុនមិនតិចជាង ៦ ក្បាលទេ ហើយពួកវាសុទ្ធតែចេះ និង គួរឲ្យស្រលាញ់។ ចំនែកសាច់វាក៏ទ្រលុក ទ្រលន់ជាងឆ្កែក្នុងភូមិដ៏ទៃទៀត…ថ្ងៃមួយមកពីរៀនវិញ បាត់អាមួយ សំណព្វចិត្តខ្ញុំ … ឃើញហ្វ្រាំងកង់ក្បែររបង មានជាប់ឈាមទៀត… គិតមើលទៅតើពេលនោះខ្ញុំមានអារម្មណ៍បែបណា….!!!

ពួកអានរកអស់ហ្នឹងវាពិតជាគ្មានកំនើតទេ! កាលហ្នឹងខ្ញុំដាក់បណ្តាសារ វាច្រើនណាស់!

17. សុភ័ក្ត្រ - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

ហាហា… ត្រឹម​ត្រូវ​ហើយ សត្វ​ចិញ្ចឹម ពេល​យើង​ចិញ្ចឹម​យូរ​ៗ​ទៅ​វា​ជិត​ស្និទ្ធ​ដូច​តែ​សមាជិក​គ្រួសារ​យើង​ដែរ​ហ្នឹង!

18. វឌ្ឍនា - ថ្ងៃ​អង្គារ 14 ខែ​កក្កដា 2009

បើវាងាប់តាមអាយុមិនសូវវេទនាអារម្មណ៍ទេ តែវាងាប់គេសំលាប់អញ្ចឹង នរណាទ្រាំបាន!

19. ដល់​សុនក | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 13 ខែ​មករា 2015
20. ឆ្កែ​ងាប់​មួយ​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 24 ខែ​កុម្ភៈ 2015
21. ឆ្កែ​បន្ត​គ្នា​ងាប់​២​ក្បាល​ទៀត | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​ឧសភា 2015

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: