jump to navigation

សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្នុង​ប្លក់​សុភ័ក្ត្រ​ ថ្ងៃ​ពុធ 16 ខែ​មករា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
trackback

ធ្មេចបើកៗ ឆ្នាំ២០០៨ចូលបានជាងកន្លះខែទៅហើយ ឯខ្លួនកាន់តែចាស់ ចាស់មែនទែនខ្ញុំ : ( ។ អ្វីដែលបានសន្យាជាមួយអ្នកនៅទីនេះថានឹងរៀបរាប់ព្រឹត្តិការណ៍ប្លក់នេះសម្រាប់ឆ្នាំ២០០៧ក៏មិនទាន់បានធ្វើ។ រវល់នោះមហាម៉ែឳរវល់ហើយ។

អស់រយៈពេល២ឆ្នាំហើយដែលកំណត់ប្លក់មួយនេះចេញជារូបរាងឡើង ជាធម្មតាដូចសង្ខារមនុស្សដែរ ប្លក់នេះមានវាសនាដូចព្រហ្មលិខិត មានទាំងពីរឿងកម្សត់ ទាំងរឿងសប្បាយ។ អ្វីដែលអស់សំណើចទៅទៀតនោះ មានទាំងពីជម្លោះដណ្ដើមឈ្មោះដូមេនគ្នាទៀត។ Sic

អត្ថបទខ្លះបានទទួលការគាំទ្រ ឯអត្ថបទខ្លះវិញសោតបានបង្កាត់ជាភ្លើងពេលខ្លះឈ្លោះគ្នាពេញទាំងប្លក់ខ្ញុំ។ នេះជារឿងធម្មតាទេ តែអ្វីដែលខ្ញុំបានដាក់ និងសរសេរនៅទីនេះគ្រាន់ជាការរួមចំណែក និងចែករំលែកបទពិសោធន៍ ព្រមទាំងរឿងរ៉ាវមួយចំនួនដែលខ្ញុំបានដឹងជូនអ្នកដែលបានមកមើលទីនេះទេ គ្មានចេតនាអ្វីរករឿងទុក្ខទោសបុកម្នេញនរណាម្នាក់ដែរ ហើយខ្ញុំក៏មិនប្រាថ្នាឲ្យនរណាម្នាក់មកស្អប់ខ្ញុំដោយសារអ្វីដែលខ្ញុំបានធ្វើនេះដែរ។

អត្ថបទលេចធ្លោដែលមានចុះនៅទីនេះសម្រាប់ខែមករា និងខែកុម្ភៈមានជាអាទិ៍អត្ថបទមួយចំនួនដែលខ្ញុំស្រង់ចេញទីសារព័ត៌មាននានាទាក់ទងនឹងការប្រមាថអ្នកដឹកនាំខ្លួនឥតអៀនខ្មាស់របស់លោកកេង វ៉ាន់សាក់ ដែលត្រូវបានសង្គមខ្មែរទាត់ចោលនោះសម្ដីបែបចាក់ដោតបង្អាប់ជាតិខ្លួន ហើយដែលមានវិទ្យុអាស៊ីសេរីជាមេនាំភ្លើង។

ចុងខែកុម្ភៈដើមខែមីនា ខ្ញុំបានទៅដែនដីកម្ពុជាក្រោម អត្ថបទជាច្រើនខ្ញុំបានសរសេរទាក់ទងនឹងដំណើរទៅទស្សនកិច្ចនៅទីនោះ ហើយរាល់អត្ថបទទាក់ទងទាំងនោះត្រូវបានទទួលការចាប់អារម្មណ៍ជាច្រើនពីសំណាក់បងប្អូនអ្នកអាននៅទីនេះ។ អត្ថបទទាំងនោះមានដូចជា៖ សារៈមន្ទីរជនជាតិខ្មែរ ខេត្តត្រាវិញ (ព្រះត្រពាំង), វត្តអង្គររាជបូរី(អង្គ), ផ្ទះខ្មែរនៅភូមិសំរោងឯក កម្ពុជាក្រោម ជាដើម។

ខែមេសា អត្ថបទបន្តពីទស្សនកិច្ចនៅកម្ពុជាក្រោមខ្ញុំបានសរសេរមានដូចជា៖ ក្មេងៗនៅភូមិសំរោង កម្ពុជាក្រោម (វីដេអូ)។ ខែមេសា ជាទេសកាលសង្ក្រាន្តរបស់ប្រទេសមួយចំនួននៅអាស៊ីអគ្នេយ៍ រាប់ទាំងកម្ពុជា និងញាតិជិតខាងខ្លួនមានថៃ និងលាវ ជាដើម។ ខ្ញុំបានដាក់អត្ថបទមួយចំនួនស្ដីអំពីប្រកាសសង្ក្រាន្តរបស់ប្រទេសថៃ លាវ និងកម្ពុជាយើងផងដែរ។ ក្នុងគោលបំណងចែករំលែក និងប្រៀបធៀប ក៏ដូចជាសិក្សារៀនសូត្រពីប្រទេសទាំងនោះ។ អ្វីដែលធ្វើឲ្យចាប់អារម្មណ៍នោះ ក្នុងអត្ថបទមួយឈ្មោះ “មហាសង្ក្រាន្តថៃ ពុទ្ធសករាជ ๒๕๕๐” ចុះថ្ងៃទី១១ ខែមេសា ទទួលបានការចាប់អារម្មណ៍ ពីការបញ្ចេញមតិវិចារជាច្រើន។

វិចារមួយដែលចេញមកគួរជាចំណាប់អារម្មណ៍ ដែលបង្កការវិភាគវិចារនោះ គឺ របស់លោក លោកស្រីម្នាក់ឈ្មោះ “ចៃថៃ”។ គាត់បានសរសេរថា៖ យីសអាមួយនេះខ្វះអីដាក់ទេដឹងបានជាយកតែអាសៀមមកនិយាយ បែបមិនទាន់ស្គាល់ថៃច្បាស់ទេ អញនៅថែ៥ឆ្នាំឃើញវាធ្វើបាបខ្មែរដូចឆ្កែ ចាប់រំលោបកាត់ក្បាលុ។ល។ គេស្អប់អែងដូចអាច់បែឯងយកវាមកនិយាយដូច ព្រះហាហាមានខ្មែរដូចនេះតែតិចទៀត ងាប់ខ្ទេចខ្មែរ។ចាញ់ពួកទៅរៀនយួនផង នៅយួន៧ ៨ ឆ្នាំបែជាស្អបើយួនដូចអាច់ បើមិនជឿរសួរពួកទៅរៀនយួនទៅអាមួយណាក៌បានជាពិសេសអញ! Sic

ខ្ញុំមិនបន្តវិចារអ្វីទៀតទេនៅទីនេះ គ្រាន់តែលើកបង្ហាញពី Top list post ដែលទទួលបានពីអ្នកមកអានដោយមិនបានអញ្ជើញ។ ភាគច្រើនអ្នកដែលបានធ្វើខមមែនត៍បែបអសុរស គឺគាត់មិនបានដាក់ឈ្មោះពិតប្រាកដទេ។

សម្រាប់ខែឧសភា អត្ថបទដែលលេចធ្លោនោះគឺអត្ថបទបកប្រែរបស់ខ្ញុំពីអត្ថបទថៃដែលមានឈ្មោះថា សន្ដានពិតរបស់ខ្មែរ! ដែលបានចុះនាថ្ងៃទី២៣ ខែឧសភា និងសន្ដានពិតរបស់ពួកខ្មែរ! ចុះថ្ងៃទី២២ ខែឧសភា។ អត្ថបទនេះបានជួយដាស់សតិបន្ថែមដល់ខេមរជនពីការវិភាគបែបអគតិរបស់ជនជាតិថៃម្នាក់នោះនិតិភូមិ ទាក់ទងនឹងជនជាតិខ្មែរ និងប្រទេសកម្ពុជា។

អត្ថបទលេចធ្លោក្នុងខែមិថុនា មានឈ្មោះថា “វេបសៃត៍ខ្មែរឆ្កួតមួយ” ចុះថ្ងៃទី២០ ខែមិថុនា។ ជាអត្ថបទរិះគន់វេបសៃត៍មួយដែលសរសេរអក្សរខ្មែរតាមបែបគំនិតរវើរវាយខុសគេខុសឯង។ អត្ថបទមួយទៀតទាក់ទងនឹងប្រាសាទព្រះវិហារ “ពួកអាចោរហារយសៀមបើកបបេថាវាមានសិទ្ធិលើប្រាសាទព្រះវិហារ!” ចុះថ្ងៃទី២២ ខែមិថុនា ក៏ទទួលបានការចាប់អារម្មណ៍ផងដែរ។

ខែកក្កដា អត្ថបទបន្តអំពីរឿងរ៉ាវប្រាសាទព្រះវិហារ “ពួកថៃ និងប្រាសាទព្រះវិហារ” ថ្ងៃទី២ ខែកក្កដា។ ខែកក្កដា ខ្ញុំបានប្រទេសកូរ៉េ ហេតុនេះមិនសូវមានអត្ថបទអ្វីច្រើនទេ។ អត្ថបទមួយចំនួនខ្ញុំបានផុសត៍ដាក់ពីប្រទេសកូរ៉េតែម្ដង។ អត្ថបទមួយចំនួនបានទទួលការចាប់អារម្មណ៍ពីអ្នកទស្សនាទាក់ទងនឹងប្រទេសកូរ៉េមានដូចជាអត្ថបទ៖ My first Korean food in Seoul ចុះថ្ងៃទី៣១ ខែកក្កដា ជាដើម។

អត្ថបទសម្រាប់ខែសីហា គឺបន្តអំពីសកម្មភាពនៅកូរ៉េមានអត្ថបទ៖ “មីកូរ៉េ (Korean noodle)” ចុះថ្ងៃទី២ ខែសីហា។ ទស្សនៈលាវជាមួយខ្មែរ ដែលខ្ញុំបានបកប្រែពីភាសាលាវជូនញាតិមិត្រគ្រាន់បានគតិមានដូចជា៖ “ស្ដាប់លាវនិយាយពីកំណើតភ្នំពេញ និងស្ទឹងត្រែង” ចុះថ្ងៃទី១៣ ខែសីហា។ ព្រមទាំងអត្ថបទមួយចំនួនដែលនិយាយអំពីការប្រកួតកីឡាបាល់ទាត់យុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ខែកញ្ញាខ្ញុំបានចាប់ផ្ដើមស្រាវជ្រាវ និងដាក់ព្រះបរមនាមព្រះមហាក្ស័ត្រពេលទ្រង់ឡើងគ្រងរាជ្យ ទាំងមហាក្រ័ត្រខ្មែរ លាវ និងថៃ ដើម្បីទុកគ្រាន់ជាឯកសារ និងចំណេះដឹងបន្ថែមសម្រាប់ខ្ញុំ និងអ្នកដែលចង់ដឹង។ អត្ថបទលេចធ្លោដែលទាក់ទងនឹងមាយាទថៃខ្ញុំក៏បានបកប្រែជូនអ្នកអានមានដូចជា៖ “ដឹងបានដីពីណាបាត់ឲ្យគេ?!! សៀមមិនចោលក្បួន!” ចុះថ្ងៃទី១៥ ខែកញ្ញា ក៏បានទទួលចំណាប់អារម្មណ៍ពីទស្សនិកជនដែរ។ អត្ថបទទាក់ទងនឹងការប្រើប្រាស់ពាក្យខ្មែរក៏ខ្ញុំបានសរសេរ ព្រមទាំងបានរិះគន់អ្នកសរសេរមួយចំនួន មានដូចជាអត្ថបទ៖ “ពុទ្ធោ! ចេញមោពីណាទៀតហើយ!!!” ចុះថ្ងៃទី១៣ ខែកញ្ញា ជាដើម។

អត្ថបទដែលលេចធ្លោបំផុតសម្រាប់ខែតុលា គឺមានឈ្មោះថា៖ “ទិវាអានសៀវភៅ” ចុះថ្ងៃទី១៨ ខែតុលា អត្ថបទនេះបានទទួលវិចាររហូតដល់ទៅ ៤៥ (មកទល់ពេលនេះ)។ អត្ថបទគ្រាន់តែជាប្រកាសមួយប៉ុណ្ណោះ តែបានបង្កជាវិភាគវិចារអំពីការប្រើប្រាស់ពាក្យខ្មែរ។ ការបន្តឆ្លើយឆ្លងគឺបណ្ដាលមកពីលោកម្នាក់ឈ្មោះ “hmm” និងគូកនរបស់គាត់។

ខែវិច្ឆិកា ទេសកាលបុណ្យទឹកនៅប្រទេសកម្ពុជា អនិច្ចាឆ្នាំនេះទូកប្រណាំងរបស់កីឡាករប្រទេសសឹង្ហបុរីបានជួបឧប្បត្តិហេតុលិចទូកបណ្ដាលឲ្យកីឡាករចំនួន៥នាក់បានបាត់ជីវិត។ ខ្ញុំបានឧទ្ទិសទំព័រខ្ញុំចំពោះគ្រោះមហន្តរាយនេះ នឹងបានដាក់ព័ត៌មានជាច្រើនអំពីឧប្បត្តិហេតុ។

សម្រាប់ខែដាច់ឆ្នាំ២០០៧ អត្ថបទមួយចំនួនមានដូចជា៖ រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ចុះថ្ងៃទី៤, Shit! i use wrong toothpaste ចុះថ្ងៃទី១០, ថៃឆ្លៀតកេងចំណេញពីស៊ីហ្កេមស៍ ចុះថ្ងៃទី៧, លេបថប់ថ្មី (d’t le nove laptop) ចុះថ្ងៃទី៦, អ្នកស្រាវជ្រាវថៃកំពុងរៀបចំឯកសារថតកុនពីប្រវត្តិព្រះបាទជ័យវរ្ម័នទី៧ ចុះថ្ងៃទី១២, រៀនពាក្យ៖ ភក្ដិ ភ័ក្ដិ ភក្ដី មិត្ត មិត្រ ចុះថ្ងៃទី១៤, รักไม่ได้ เกลียดไม่ลง ចុះថ្ងៃទី១៥ (បានវិចាររហូតដល់៤៩ មកទល់ថ្ងៃនេះ)។ សុទ្ធតែទទួលបានការវិចារជាច្រើន និងអត្ថបទមួយនេះ មានអ្នកមកបង្ករឿង រហូតគំរាមរកលុបប្លក់ខ្ញុំទៀតផង។

វិចារដែលចម្បងៗ និងគួរអស់សំណើចរហូតមកគំរាមដល់ប្លក់មានដូចជា កាលពីថ្ងៃទី៣ ខែមិថុនា លោកលោកស្រីម្នាក់ឈ្មោះ ឆេង បានសរសេរថា៖

“តើលោកសុភក្ដិជានរណា? ជាខ្មែររឺជាសៀមរឺជាយួន?គាត់ថាសៀមជួយខ្មែរតើជួយត្រង់កន្លែងណា? ជួយយកដីខ្មែររឺ?”

ខ្ញុំមិនដឹងគាត់មើលកន្លែងណាក្នុងប្លក់ខ្ញុំទេ ដែលគាត់ថា ខ្ញុំថាសៀមជួយខ្មែរ។

ថ្ងៃទី៣ ខែកក្កដា เขื่อน បានសរសេរ ៖ “สุพักตร์ระวังนะ มีคนถามที่อยู่นาย คงคิดว่านายอยู่เมืองไทยซะอีก นายนี้ใจถึงจริงๆ ว่าจะปลอมชี่บอกแล้ว และบอกให้เขาเอาโลงศพไปด้วย เพราะที่บ้านไม่มีโลงศพสำรอง เดี๋ยวจะไม่มีที่เก็บศพ”

ផ្ទុយមកវិញ ថ្ងៃទី៨ ខែធ្នូ លោកលោកស្រីម្នាក់ឈ្មោះ ភិរម្យ បានសរសេរ៖

“សួស្ដីសុភ័ក្រ្ត ខ្ញុំមានការចាប់អារម្មណ៍នឹងគេហទំព័ររបស់សុភ័ក្រ្ដយ៉ាងខ្លាំង។ ខ្ញុំដឹងថាសុភ័ក្រ្ដ និងមិត្តមួយចំនួនដែលបានបញ្ចេញយោបល់លើទំព័ររបស់សុភ័ក្រ្ដចេះភាសាថៃ។ ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំគាំទ្រនូវគំនិតរបស់សុភ័ក្រ្ដ យើងគូរតែចេះនូវភាសារបស់ជនជាតិមួយដែលជាគូរប្រជែងនឹងជាតិសាសន៏របស់យើងដើម្បីអោយយើងបានដឹងនិងត្រៀមបានគ្រប់រូបភាពដែលជាតិសាសន៏មួយនោះព្យាយាមបំភាន់ឬបំបាត់នូវអ្វីដែលជាអត្តសញ្ញាណជាតិសាសន៏របស់ខ្មែរយើង។ ខ្ញុំគិតថាបើយើងចង់ទប់ទល់និងអ្វីដែលគេព្យាយាមបំភាន់ឬកែប្រែនោះយើងត្រូវតែព្យាយាមឈរលើជំហ៊រនិងការតាំងចិត្តរបស់ខ្លួន ដោយយើងផ្សព្វផ្សាយ នូវអ្វីដែលជារបស់យើងអោយគេដឹង។គឺផ្សព្វផ្សាយទៅដល់ប្រជាជនថៃ និងពិភពលោកអោយដឹងពីការពិត ជាពិសេសជនជាតិដើមខ្មែរ និងប្រជាជនកម្ពុជាយើងដែលរស់នៅទាំងក្នុងនិងក្រៅប្រទេស។….” (អានបន្តនៅ ទំព័រ “អំពីម្ចាស់ទំព័រនេះ”)។

ចប់ដោយសង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុងប្លក់សុភ័ក្ត្រដោយត្រឹមណេះ៕

___________________________________________
អានផងដែរអំពី៖

១. សរុបអ្នកទស្សនាប្រចាំខែរបស់ប្លក់សុភ័ក្ត្រ
២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ
៣. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ
៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ
៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ
៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៦ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)

Advertisements

មតិ»

1. ទឹម បឿន - ថ្ងៃ​ពុធ 16 ខែ​មករា 2008

រៀបរាប់​បាន​ក្បោះក្បាយ​ណាស់។ 😀

2. វីរិយា - ថ្ងៃ​ព្រហស្បតិ៍ 17 ខែ​មករា 2008

ហាហា, រៀប​រាប់​បាន​ល្អ​មែន, ខ្ញុំ​សន្យា​ថា​នឹង​សរុប​ព្រឹត្តិការណ៍​ដែរ តែ​រវល់​មហា​សែន បែប​ចាំ​សរុប​២​ឆ្នាំ​ហើយ​មើល​ទៅ!​

3. naraths - ថ្ងៃ​សុក្រ 18 ខែ​មករា 2008

គេ​មាន​ព្រឹត្តិការណ៍​សំខាន់​ៗ​ច្រើន​ណាស់… ព្រឹត្តិការណ៍​ខ្ញុំ​មាន​អី​ក្រៅ​ពី ម៉ូតូ​បែក​កង់ ទេ 😦

4. វីរិយា - ថ្ងៃ​សុក្រ 18 ខែ​មករា 2008

មាន​ប៉ុណ្ណឹង​គ្រាន់​ហើយ ខ្ញុំ​អត់​ដែល​ចាំ​រឿង​បែក​កង់​នោះ​ទៀត ព្រោះ​បែក​ឡើង​ស៊ាំ​ទៅ​ហើយ! 😛

5. សរុប​អ្នក​ទស្សនា​ប្រចាំ​ខែ​របស់​ប្លក់​សុភ័ក្ត្រ « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃ​សៅរ៍ 19 ខែ​មករា 2008

[…] អាន​ផង​ដែរ​អំពី៖ សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក… […]

6. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 18 ខែ​មករា 2010
7. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ចន្ទ 18 ខែ​មករា 2010
8. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​អាទិត្យ 23 ខែ​មករា 2011
9. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 26 ខែ​មករា 2012

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្… Like this:LikeBe the first to like this […]

10. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ក្នុង​ប្លក់​សុភ័ក្ត្រ​ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្… ៨. ថប់​ថេន […]

11. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 14 ខែ​កុម្ភៈ 2014

[…] ________________________________________________ អាន​ផង​ដែរ៖ ១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៣ ២. 2013 in review៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៣ ៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៣ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្… […]

12. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​ពុធ 11 ខែ​កុម្ភៈ 2015

[…] អាន​ផង​ដែរ៖ ១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៤ ២. 2014 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៤ ៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៤ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្… […]

13. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​សុក្រ 19 ខែ​កុម្ភៈ 2016

[…] អាន​ផង​ដែរ៖ ១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៥ ២. 2015 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៥ ៣. សរុប​ចំនួន​ចូល​ទស្សនា​ប្រចាំ​ខែ​នីមួយ​ៗ​នៃ​ឆ្នាំ​២០១៥ ៤. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៤ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៥. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) ៦. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ ៧. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១១ ក្នុង​ប្លក់​សុភ័ក្ត្រ ៨. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១០ ក្នុង​ប្លក់​សុភ័ក្ត្រ​ ៩. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៩ ក្នុង​ប្លក់​សុភ័ក្ត្រ​ ១០. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ ១១. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៧ ក្… […]

14. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៦ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃ​អង្គារ 7 ខែ​កុម្ភៈ 2017

[…] អានផងដែរ៖ ១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦ ២. ឆ្នាំ២០១៦នេះ វើដប្រេស្សអាក់ខានសង្ខេបប្លក់ឲ្យអ្នកប្រើប្រាស់ ៣. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៦ ៤. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៥ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) ៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) ៦. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៣ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក) ៧. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១២ ក្នុងប្លក់សុភ័ក្ត្រ ៨. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១១ ក្នុងប្លក់សុភ័ក្ត្រ ៩. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១០ ក្នុងប្លក់សុភ័ក្ត្រ ១០. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៩ ក្នុងប្លក់សុភ័ក្ត្រ ១១. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៨ ក្នុងប្លក់សុភ័ក្ត្រ ១២. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០០៧ ក្នុង… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: