jump to navigation

នគរ​នៃ​ព្រៃ, city of forest ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, Tiếng Việt.
trackback

មិត្រ​ៗ ទស្សនិជន​ជា​ទី​ស្នេហា…​ពេល​វេលា​ចេះ​តែ​ទៅ​មុខ មនុស្ស​ចេះ​តែ​ដើរ។ ឆ្នាំ​ថ្មី​ចេះ​តែ​ខិត​មក​ចូល​ដល់​ធ្វើ​ឲ្យ​ឱរ៉ា​ខ្ញុំ​កាន់​តែ​ចាស់​ទៅ​ៗ ហេហេ…


ស្រង់​ពី​វីគីភីឌា

អាណាចក្រ​មួយ​ដែល​ធ្លាប់​រុងរឿង​ល្បីល្បាញ បរទេស​ខ្លបខ្លាច​បាន​បាក់​ស្រុត​ដល់​ដី និង​ទទួល​ការ​ឈ្លានពាន​ពី​បរទេស​ទៅ​វិញ។


ស្រង់​ចេញ​ពី​វីគីភីឌា

នគរ​មួយ​ដែល​ពោរពេញ​ដោយ​រុក្ខជាតិ​ព្រឹក្សា​ព្រៃ បច្ចុប្បន្ន​បាន​ក្លាយ​ជា​ក្រុង​ដ៏​ប្រណីត​ទំនើប។ ពាស​ហូរ​ពេញ​ដោយ​អ្នក​មាន​ប្រាក់ អភិជន សេដ្ឋី​និង​អ្នក​ជំនួយ។

សូម​ជូន៖ ព្រៃ​នគរ, អតីត​ធានី​នៃ​ដែន​ដី​អាណាចក្រ​ខ្មែរ។



ព្រៃ​នគរ​នា​ពេល​បច្ចុប្បន្ន។ ទំព័រ​ក្រុង​ហូជីមិញ www.hochiminhcity.gov.vn

ប្រិយមិត្រ​ទាំង​អស់​ជា​ទី​ស្នេហា! ស្អែក​នេះ ថ្ងៃ​សុក្រ ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៨។ ខ្ញុំ សុភ័ក្ត្រ, នឹង​ធ្វើ​ដំណើរ​ទៅ​ក្រុង​ព្រៃ​នគរ ឬ​ហូជីមិញ​ស៊ីធី​រយៈ​ពេល​១០​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២៣ ទើប​ត្រឡប់​មក​វិញ។

ខ្ញុំ សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា​លោក​អ្នក​នាង​នឹង​បន្ត​តាម​ដាន​ទស្សនា​ទំព័រ​នេះ​ជាក់​ជា​មិន​ខាន ដើម្បី​តាម​ដាន​សភាពការណ៍​ទាត់​ហេតុ​ក្ដៅ​ៗ ពី​ទី​នោះ ហាហាហា…

ជួប​គ្នា​មិត្រ​ៗ។ រីករាយ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់!

_____________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ទៅ​ស្រុក​យួន​គ្រា​នេះ

Advertisements

មតិ»

1. វីរិយា - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2008

រីក​ចម្រើន​លឿនណាស់​ណ៎!

2. Sophat - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2008

Is your trip for CVD4?

3. សុទ្ធិពង្ស - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2008

សួស្តីថ្ងៃបុណ្យសង្សារល្បងសុភក្ត្រ

4. samnang - ថ្ងៃ​ព្រហស្បតិ៍ 14 ខែ​កុម្ភៈ 2008

បើ​ជ្រុល​មក​ដល់​ HCM city​ ហើយ​ទូរស័ព្ទ​មក​លេង​ខ្ញុំ​ផង​

5. ទឹម បឿន - ថ្ងៃសុក្រ 15 ខែ​កុម្ភៈ 2008

ចាំ​អាន​សភាព​ការ​ពី​ព្រៃនគរ។

6. kosal - ថ្ងៃចន្ទ 18 ខែ​កុម្ភៈ 2008

ក្រមុំយួនស្អាតៗណាស់តាភាក់ កុំភ្លេចថតរូបអោយបានច្រើនទុកផុសដាក់ប្លក់ចែកគ្នាមើល ។

7. samnang - ថ្ងៃចន្ទ 18 ខែ​កុម្ភៈ 2008

ល្បងកុសល​អើយ​មិន​ដឹងជា​ស្រី​អី​ទៀត​ទេ!! ត្រៀម​ខ្លួន​ធ្វើ​កូន​កំឡោះ​ទៅ​ កុំ​ផ្តេស​ផ្តាស​ទៀត ទុក​​ឲ្យ​ញ៉ុម​ផ្េតស​ផ្តាស​ម្តង!!កិកិកិកិកិ

8. kosal - ថ្ងៃចន្ទ 18 ខែ​កុម្ភៈ 2008

មានទៅផ្តេសផ្តាសអីសំណាងអើយ គ្រាន់តែប្រាប់តាភាក់តា គិតតែខ្លួនឯងទៅនៅរៀនសូត្រទេចង់ផ្តេសផ្តាសអីដែរ កិកិកិកិ

9. ព្រះ​អង្គ ​អេង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 9 ខែ​មីនា 2009

[…] ដោយ​សារ​តែ​រាជការ​សៃហ្កន​បាន​នាំ​ទូក​ប្រយុទ្ធ​ […]

10. ព្រះ​អង្គ​ អេង (ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 10 ខែ​មីនា 2009

[…] ពួក​យួន​នៅ​ក្រុង​សៃហ្កន​ក្បត់​ចំពោះ​ស្ដេច​វៀតណាម​មិនណាង […]

11. ទៅ​ស្រុក​យួន​គ្រា​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 12 ខែ​ឧសភា 2009

[…] ទៅ​ស្រុក​យួន​គ្រា​នេះ ខែ កុម្ភៈ 29, 2008 Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ. trackback ដំណើរ​ស្រុក​យួន​គ្រា​នេះ​មិន​បាន​ទៅ​ដើរ​លេង​ទី​ណា​ទេ។ តាម​ពិត​ទៅ​ព្រៃ​នគរ​មិន​សូវ​ជា​មាន​កន្លែង​ចាប់​អារម្មណ៍​ច្រើន​ណាស់​ណា​ទេ​សម្រាប់​ខ្ញុំ ដោយ​ហេតុ​ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ប៉ុន្មាន​ពី​សិល្បៈ​យួន។ បើ​និយាយ​ពី​បែប​មូដ​ខោ​អាវ​វិញ​ទៀត យ៉ាប់​តែ​ម្ដង។ ទៅ​យួន​ម្ដង​ៗ មិន​ដែល​ថា​ចេះ​ទិញ​បាន​អី​អាមិច។ ខុស​ពី​ទៅ​ថៃ​ឆ្ងាយ​ណាស់ មោ​វិញ​វេច​សម្ពាយ​អាវ​ខោ​ពេញ​សាក់កាដូ។ […]

12. ទៅ​លេង​ព្រៃ​នគរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 13 ខែ​ឧសភា 2009

[…] (១៣ ឧសភា ២០០៩) ខ្ញុំ​ចេញ​ទៅ​ព្រៃ​នគរ ទៅ​ប្រមាណ​បី​បួន​ថ្ងៃ​ទេ […]

14. ទៅ​វៀតណាម​លើក​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែ​ឧសភា 2009

[…] ការ​ពិត​ទៅ​តាម​គំនិត​ខ្ញុំ​ ព្រៃ​នគរ […]

15. ព្រៃនគរ​សព្វ​ថ្ងៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 19 ខែមិថុនា 2009

[…] ព្រៃនគរ​សព្វ​ថ្ងៃ ខែ មិថុនា 19, 2009 Posted by សុភ័ក្ត្រ in Tiếng Việt, ពីនេះពីនោះ. trackback ពី​មួយ​ថ្ងៃ​ទី​មួយ​ថ្ងៃ​អតីត​ទឹក​ដី​​ព្រៃ​នគរ ដែល​សព្វ​ថ្ងៃ​នេះ​គេ​ហៅ​ថា​ទីក្រុង​ហូជីមិញ​ កំពុង​ផ្លាស់​ប្ដូរ​មុខ​មាត់​ពី​ទីក្រុង​បែប​ធម្មតា មក​ជា​ទីក្រុង​ទំនើប​បែប​បស្ចឹម​ប្រទេស ពោល​គឺ​ទំនោរ​នៃ​ការ​សាង​អាគារ​ធំ​ៗ និង​ខ្ពស់​ៗ​ជា​ច្រើន​ដូច​ផ្សិត សាង​ទាំង​យប់​ទាំង​ថ្ងៃ នៅ​ក្នុង​ទីក្រុង​ដែល​កំពុង​តែ​អភិវឌ្ឍន៍​ដ៏​មហា​រហ័ស និង​លឿន​មួយ​នេះ។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: