jump to navigation

ទក្សិណ​ចូល​ស្រុក ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
trackback


អតីត​នាយក​រដ្ឋមន្ត្រី​ថៃ ទក្សិណ ជិនវ័ត្រ ក្រាប​សំពះ​ធរណី​ពេល​ជាន់​ដី​ថៃ​ជា​ថ្មី

លោក​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ទក្សិណ ជិនវ័ត្រ​បាន​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ហើយ​បន្ទាប់​ពី​ត្រូវ​បាន​និរទេស​ខ្លួន​អស់​រយៈ​ពេល​១៧​ខែ ក្រោយ​រដ្ឋប្រហារ​យោធា​ទម្លាក់​គាត់​ចេញ​ពី​អំណាច​នាយក​រដ្ឋមន្ត្រី​ថៃ​កាល​ពី​ឆ្នាំ​២០០៥​មក។

“I want to prove myself and reclaim my reputation which was destroyed in an unjustified and unfair manner,” Thaksin told reporters after the hearings.

“I have no desire to seek revenge against anyone,” he added. “All of us should compromise and unite for our country and our beloved king.”

The graft cases against Thaksin date back to 2003. He is accused of having used his influence as premier to win a sweetheart property deal for his wife, and making fraudulent filings to securities regulators.

He and his wife Pojaman could each face up to 15 years in jail if convicted on all charges in both cases.

អាន​បន្ត​ជា​ភាសា​អង់គ្លេស

នរណា​ជា​ទក្សិណ ជិនវ័ត្រ

លោក​ទក្សិណ ជិនវ័ត្រ (ថៃ: ทักษิณ ชินวัตร, ចិន: 丘達新) (២៦ កក្កដា ១៩៤៩ ដល់​បច្ចុប្បន្ន) ជា​នាយក​រដ្ឋមន្ត្រី​ទី​២៣ នៃ​ប្រទេស​ថៃ (កាន់​តំណែង​ពី​ថ្ងៃ​ទី​០៩ កុម្ភៈ ២០០១ ដល់ ១៩ កញ្ញា ២០០៦) ជា​ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​ថៃ​ស្រឡាញ់​ថៃ ជា​អ្នក​ជំនួយ និង​ជា​ស្ថាបនិកសាជីវកម្ម​ជិន ( Shin Corporation) ហើយ​បច្ចុប្បន្ន​ជា​ម្ចាស់​ក្លឹប​បាល់​ទាត់ Manchester City ទៀត​ផង។

លោក​ទក្សិណ ជិនវ័ត្រ បាន​បាត់​បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ ខណៈ​ដែល​លោក​កំពុង​ចូល​រួម​ប្រជុំ​របស់​អង្គការ​សហប្រជាជាតិ នា​ក្រុង​ញូវយ៉ក។

លោក​ទក្សិណ ជិនវ័ត្រ បាន​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​បន្ទាប់​ពី​រដ្ឋ​ប្រហារ គឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨។

ប្រវត្តិ​

លោក​ទក្សិណ ជិនវ័ត្រ កើត​នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​១៩៤៩ នៅ​ឯ​ស្រុក​សាន់កំផែង ខេត្ត​ជៀងម៉ៃ ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​ទាំង​១០​របស់​លោក លើស និង​អ្នក​ស្រី​ យិនឌី ជិនវ័ត្រ។

ការ​សិក្សា

លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​ Montfort College និង​បន្ត​ការ​សិក្សា​នៅ​សាលា​ត្រៀម​ទាហាន ជំនាន់​ទី​១០ (ឆ្នាំ​១៩៦៩) និង​សាលា​តម្រួត ជំនាន់​ទី​២៦ (ឆ្នាំ​១៩៧៣) និង​ប្រឡង​បាន​ពិន្ទុ​លេខ​១​ប្រចាំ​ជំនាន់។

ក្រោយ​មក​លោក​ទក្សិណ ជិនវ័ត្រ បាន​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ផ្នែក​ក្រមការ​យុត្តិធម៌​ពី​សាកលវិទ្យាល័យ Eastern Kentucky និង​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​១៩៧៥ និង​បន្ត​ការ​សិក្សា​ថ្នាក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ Sam Houston State និង​បាន​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​១៩៧៨។

ធុរកិច្ច

មក​ទល់​ឆ្នាំ​១៩៨០ លោក​ទក្សិណ ជិនវ័ត្រ បាន​ចាប់​ផ្ដើម​ធ្វើ​ជំនួយ​ផ្ទាល់​ខ្លួន​ជា​ច្រើន​មុខ បួក​រួម​ទាំង​ការងារ​លោក​ក្នុង​រាជការ ក្នុង​តំណែង​ជា​តម្រួត​ផងដែរ ដូច​ជា​ការ​លក់​កំណាត់​សំពត់ ទិញ​លក់​ខ្សែ​ភាពយន្ត ជំនួយ​ផ្នែក​ខន់ដូ ប៉ុន្តែ​ត្រូវ​រលំ​រលាយ និង​ក្ស័យ​ទុន បន្ទាប់​មក​លោក​ក៏​លា​ចេញ​ពី​តំណែង​រាជការ។

ត​មក​នៅ​ឆ្នាំ​១៩៨៣ លោក​ទក្សិណ ជិនវ័ត្រ ក៏​បាន​ស្ថាបនា​ និង​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន ជិនវ័ត្រ កុំព្យូទ័រ ចំកាត់ (ឈ្មោះ​ដើម​ហាង​ភាគហ៊ុន អាយ​ស៊ី​អេស​អាយ (ICSI) បច្ចុប្បន្ន​បាន​ចុះ​បញ្ជី​ផ្សារ​ភាគហ៊ុន​របស់​ប្រទេស​ថៃ និង​ប្ដូរ​ឈ្មោះ​ជា ក្រុមហ៊ុន ជិន ខពើរេសិន ចំកាត់ (មហាជន) មាន​លោក បុណ្យគ្លី ប្ល័ងសិរិ ជា​ប្រធាន​គ្រប់គ្រង) ដោយ​រក​ស៊ី​ជួល​កុំព្យូទ័រ​ឲ្យ​ក្រសួង​មន្ទីរ​នានា​ និង​បន្ទាប់​មក​បាន​ពង្រីក​ទៅ​ជា​សេវាកម្ម​វិទ្យុ​ទាក់ទង ទូរស័ព្ទ​ចល័ត ផ្កាយ​រណប និង​ទូរគមនាគម រហូត​បាន​សង​បំណុល​គេ​អស់ និង​ទទួល​ជោគជ័យ​ធុរកិច្ច​នេះ​នៅ​ទី​បំផុត។

នយោបាយ

ក្នុង​ឆ្នាំ​១៩៩៤ លោក​ទក្សិណ ជិនវ័ត្រ បាន​លា​ចេញ​ពី​តំណែង​ប្រធាន​ក្រុម​ហ៊ុន​ជិន ខពើរេសិន ចំកាត់ (មហាជន)។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ក៏​បាន​មក​កាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជួន ហ្លីកភ័យ និង​មួយ​ឆ្នាំ ក្រោយ​មក (១៩៩៥) បាន​កាន់​តំណែង​ប្រធាន​គណៈបក្ស​កម្លាំង​ធម៌ ត​ពី​លោក ចម្លង ស្រីមឿង និង​កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក បណ្ណហារ សិល្បអាជា ក្នុង​ឆ្នាំ​១៩៩៦ កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី ក្នុង​សម័យ​រដ្ឋាភិបាល​លោក ជវលិត យុងចៃយុទ្ធ។

នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​១៩៩៨ លោក​ទក្សិណ ជិនវ័ត្រ បាន​បង្កើត​គណៈបក្ស​ថៃ​ស្រឡាញ់​ថៃ និង​កាន់​តំណែង​ប្រធាន​គណបក្ស​រហូត​បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០០១។

នាយករដ្ឋមន្ត្រី​អណត្តិ​ទី​១

រដ្ឋាភិបាល​របស់​លោក​ទក្សិណ ជិនវ័ត្រ លើក​ទី​មួយ បាន​ដំណើរ​ការ​នយោបាយ​ផ្សេង​ៗ ដោយ​ទទួល​បាន​ការ​និយម​ពី​ប្រជាជន ដូច​ជា​ការ​ជម្រះ​បញ្ជី​ជំពាក់​របស់​កសិករ, គ្រោង​ការណ៍​៣០​បាត​រក្សា​គ្រប់​រោគ និង​គម្រោង​ផ្សេង​ៗ​ទៀត​ជា​ច្រើន។ លោក​ទក្សិណ ជិនវ័ត្រ​ បាន​ទទួល​ការ​និយម​ជា​ច្រើន​ពី​សំណាក់​ប្រជា​កសិករ​នៅ​តាម​ទី​ជនបទ និង​ត្រូវ​បាន​គេ​វិភាគ​ថា​នយោបាយ​របស់​លោក​គឺ​បែប​ប្រជា​និយម។

នាយករដ្ឋមន្ត្រី​អណត្តិ​ទី​២

លោក​ទក្សិណ ជិនវ័ត្រ បាន​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​២ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០០៥ ដោយ​សំឡេង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​ជាង​១៩​លាន​សំឡេង ដោយ​បាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា​ចំនួន​៣៧៦​កៅអី ហើយ​ដែល​កាល​នោះ​គណបក្ស​ប្រជាធិបតេយ្យ ដែល​ជា​បក្ស​ប្រឆាំង​ដែល​ជា​គូ​ប្រជែង​ដ៏​ស្រួច​ស្រាល​បាន​ទទួល​តែ​៩៦​កៅអី​តែ​ប៉ុណ្ណោះ។ សំឡេង​ដែល​បាន​ច្រើន​បំផុត​របស់​គណបក្ស​ថៃ​ស្រឡាញ់​ថៃ​គឺ​មក​ពី​ភាគ​ខាង​ជើង ភាគ​ឥសាន និង​ក្រុង​បាងកក។ នៅ​ក្រុង​បាងកក​ទាំង​មូល គណបក្ស​ថៃ​ស្រឡាញ់​ថៃ​​បាន​ទទួល​រហូត​ដល់​ទី​៣២ ក្នុង​ចំណោម​៣៧​កៅអី។

រដ្ឋ​ប្រហារ​១៩​កញ្ញា

នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០០៦ វេលា​ម៉ោង​២១:០០ គណៈ​បដិរូប​ការ​គ្រប់គ្រង​ក្នុង​របប​ប្រជាធិបតេយ្យ ដែល​មាន​ព្រះមហាក្ស័ត្រិយ៍​ជា​ប្រមុខ ដែល​មាន​លោក​ឧត្ដមសេនីយ ស៊ុនធិ បុណ្យ​រ័តក្លិន មេ​បញ្ជាការ​ទាហាន​ជើង​គោក​ជា​ប្រធាន​​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​អំណាច​រដ្ឋាភិបាល​លោក ទក្សិណ ជិនវ័ត្រ ដែល​កំពុង​តែ​ទៅ​ចូល​រួម​ប្រជុំ​នៅ​អង្គការ​សហប្រជាតិ ឯ​ក្រុង​ញូយ៉ក សហរដ្ឋ​អាមេរិក។

គ្រឿង​ឥស្សរិយយស

– ឆ្នាំ​១៩៧៤ បេញចមាភរណ៍​មកុដ​ថៃ
– ឆ្នាំ​១៩៧៦ ចតុរថាភរណ៍​មកុដ​ថៃ
– ឆ្នាំ​១៩៨០ ចតុរថាភរណ៍​ដំរី​ស
– ឆ្នាំ​១៩៨៥ តរិតាភរណ៍​មកុដ​ថៃ
– ឆ្នាំ​១៩៩៤ ប្រថមាភរណ៍​ដំរី​ស
– ឆ្នាំ​១៩៩៥ មហា​វជិរមកុដ
– ឆ្នាំ​១៩៩៦ មហា​ប្រថមាភរណ៍​ដំរី​ស
– ឆ្នាំ​២០០១ បឋមតិរេកគុណាភរណ៍
– ឆ្នាំ​២០០២ ទុតិយចុលចមក្លៅវិសេស
– The Most Blessed Order Of Setia Negara Brunei ថ្នាក់​ទី​១ (P.S.N.B)

Advertisements

មតិ»

1. បឿន - ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

បកប្រែ​វិគីភេឌា​ឱ្យ​ហើយ​ទៅ​ខ្ញុំ​មើល​ផង។ អរគុណ

2. vuthy - ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

ពិតជាគួរអោយសរសើរគាត់មែន !

3. naraths - ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

គេ​ហៅ​គាត់ថា ថាក់ស៊ីន គ្រប់​គ្នា តាភាក់​បក​ប្រែ​ឈ្មោះ​គាត់ចឹង! ចូល​ម៉ោ​ស្មាន​តែ ប៉ិ​ភាក់ មក​ស្រុក​តាម​ទិស​ទក្សិណ ហាហា

4. សុភ័ក្ត្រ - ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

ខ្ញុំ​មិន​បាន​បកប្រែ​ទេ តែ​ខ្ញុំ​បាន​ធ្វើ​ពិធី​កម្លាយ​ជា​ខេមរ​ភាសា។
ឲ្យ​ពួក​អ្នក​គេ​នោះ​ហៅ ថាក់​ស៊ីន​ ទៅ។ អ្នក​ខ្លះ​ហៅ ថាក់ស៊ីន ស៊ីនណាវ៉ាត្រា ហាហា… suck
ឆ្ងល់​ដែរ ពួក​ហ្នឹង​មិច​មិន​ហៅ​ប្រទេស ចិន ថា​ឆាយណា​ផង​ទៅ​វ៉ី

5. ទឹម បឿន - ថ្ងៃសុក្រ 29 ខែ​កុម្ភៈ 2008

គេ​កម្លាយ​យ៉ាងម៉េច​វិញ​លោក​ភាក់? ខ្ញុំ​ក៏​ចង់​ដឹង​ដែរ!

6. Khmer Emperor - ថ្ងៃសៅរ៍ 1 ខែ​មីនា 2008
7. naraths - ថ្ងៃអាទិត្យ 2 ខែ​មីនា 2008

គឺ​កម្លាយ​ដូចយ៉ាង ឈ្មោះ​ខ្ញុំ​ចឹង ណារដ្ឋ ហៅ​ថា ណារ៉ាត់ ។ សុភ័ក្ត្រ ហៅ​ថា ស៊ុផាក់ ចឹង​ណា ។ បើ​ឈ្មោះ ពិបាក​កម្លាយ​ណាស់ ជូន​កាល​អាច​ទៅ​ជា ក្បឿន ចឹង​ឯង ឡ! ភូតឡិន ភូតឡិន…កិកិ

8. ប្អូន​ថ្លៃ​ទក្សិណ​ត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋមន្ត្រី​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 17 ខែកញ្ញា 2008

[…] យោវភា វង្សសុវត្ថិ (ប្អូន​ស្រី​លោក​ ទក្សិណ ជិនវ័ត្រ) មាន​បុត្រ​ចំនួន​៣​នាក់​គឺ លោក […]

9. ភាព​ឆ្លាត​វ៉ៃ​នៃ​ជាតិ​ស្យាម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 16 ខែតុលា 2008

[…] អ្វី​ដែល​មជ្ឈដ្នាន​ថៃ​នៅ​មន្ទិល​មួយ​វិញ​ទៀត​នោះ គឺ​ភាព​ប្រែប្រួល​របស់​ភាគី​កម្ពុជា ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​នោះ គឺ​ថា ហេតុ​អ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ជាមួយ​អ្នក​កាសែត​បែប​ប្លែក ដោយ​កំណត់​ទីតាំង​ស្លាប់​រស់​នោះ? ទំនាក់ទំនង​សម្ងាត់​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី​ទក្សិណ? ហេហេ… នេះ​ឯង​រឿង​មួយ​ទៀត​ដែល​គេ​កំពុង​ចោទ​សួរ តែ​អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ត​នោះ ប្រសិន​បើ​ដូច​ជា​ពាក្យ​គេ​ថា​បែប​នេះ​មែន ប្រាកដ​ជា​អនិច្ចា​ណាស់​ចំពោះ​ស្រុក​ពីរ​នេះ ចំពោះ​ទាហាន​ទាំង​សង្ខាង​ដែល​អ្នក​នយោបាយ យក​ពួក​អ្នក​មក​ប្រឈម​មុខ​គ្នា​ ស្លាប់​អត់​អំពើ​បែប​នេះ។ តែ​អ្វី​ក៏​ដោយ​ចុះ ខ្ញុំ​សង្ឃឹម​ថា​វា​មិន​មែន​ជា​ការ​ពិត​ទៅ​ចុះ៕ […]

10. ថៃ, មាន​តែ​សង្គ្រាម​ធំ​ដែល​អាច​រំលំ​សង្គ្រាម​តូច?! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 23 ខែវិច្ឆិកា 2008

[…] គឺ​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទក្សិណ ជិនវ័ត្រ […]

11. ពួក​អាវ​ក្រហម​ចេញ​មោ​ទៀត​ហើយ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 24 ខែ​កុម្ភៈ 2009

[…] ដើម្បី​បង​ទក្សិណ ហាហាហា…។ […]

12. ស្វាគមន៍​អភិសិទ្ធិ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 12 ខែមិថុនា 2009

[…] ទក្សិណ ជិនវ័ត្រ […]

13. ហេពភី បើរ្សដេយ៍ មីស្យើ ទក្សិណ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 27 ខែកក្កដា 2009

[…] ទក្សិណ ជិនវ័ត្រ។ […]

14. ហេពភី បើរ្សដេយ៍ នាយ​ អភិសិទ្ធិ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែសីហា 2009

[…] ទក្សិណ ជិនវ័ត្រ […]

15. ជាតិ​ថៃ​ថ្ងៃ​នេះ « ខ្ញុំ​♥ខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 27 ខែសីហា 2009

[…] ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់​ពួក​អ្នក​គាំទ្រ​លោក […]

16. ជាតិ​ថៃ​ថ្ងៃ​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 31 ខែសីហា 2009

[…] ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់​ពួក​អ្នក​គាំទ្រ​លោក […]

17. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 21 ខែតុលា 2009

[…] ទក្សិណ ជិនវ័ត្រ នោះ […]

18. ថៃ​បើក​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ ទាំង​រញ៉េ​រញ៉ៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 23 ខែតុលា 2009

[…] ទក្សិណ ជិនវ័ត្រ មក​រំខាន​ដល់​កិច្ច​ប្រជុំ​នោះ […]

19. មក​ដល់​ទ្រនំ​ឯ​បាងកក « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 5 ខែវិច្ឆិកា 2009

[…] ពេល​ជិះ​តាក់ស៊ី​មក​ផ្ទះ​ជួប​តែ​ពួក​ស្នេហា​ទក្សិណ អូ! គាត់​តាប៉ែ​ដល់​ក​ហើយ ដឹង​ឯង​ខ្មែរ​ទៀត​មិន​បាច់​ទេ។ មក​ដល់​បន្ទប់​វិញ​ស្អុយ​ដល់​ក​ហើយ ចុះ​ទៅ​ទិញ​បាយ​ញ៉ាំ​ហើយ​ដេក​ឡាមម៕ […]

20. ជ្រួល​ច្របល់​តែ​ពី​រឿង​ ទក្សិណ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 6 ខែវិច្ឆិកា 2009

[…] PDRTJS_settings_383913_post_3770 = { "id" : "383913", "unique_id" : "wp-post-3770", "title" : "%E1%9E%87%E1%9F%92%E1%9E%9A%E1%9E%BD%E1%9E%9B%E2%80%8B%E1%9E%85%E1%9F%92%E1%9E%9A%E1%9E%94%E1%9E%9B%E1%9F%8B%E2%80%8B%E1%9E%8F%E1%9F%82%E2%80%8B%E1%9E%96%E1%9E%B8%E2%80%8B%E1%9E%9A%E1%9E%BF%E1%9E%84%E2%80%8B+%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E", "item_id" : "_post_3770", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F05%2Fthaksin-turns-crazy%2F" } តាំង​ពី​ម្សិល​មិញ​ដែល​រដ្ឋាភិបាល​ខ្មែរ​ដែល​ដឹក​នាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បាន​តែង​តាំង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ចេញ​ពី​អំណាច ទក្សិណ ជិនវ័ត្រ ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច sic មក ស្ថានការណ៍​ស្រុក​ទេ ទាំង​ថៃ​ទាំង​ខ្មែរ​កាន់​តែ​យ៉ាប់​យឺន​ទៅ​ៗ​ហើយ​ បង​ប្អូន! […]

21. តើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ពិត​ជា​អាច​ជួយ​សេដ្ឋកិច្ច​ខ្មែរ​បាន​មែន​ឬ? « -:- កំណត់ហេតុ​សុ - ថ្ងៃសុក្រ 6 ខែវិច្ឆិកា 2009

[…] ឈ្មោះ ទក្សិណ ជិនវ័ត្រ […]

22. ទក្សិណ៖ ខ្ញុំ​ចង់​ទៅ​អរគុណ​លោក​ ហ៊ុន សែន ដោយ​ផ្ទាល់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 10 ខែវិច្ឆិកា 2009

[…] PDRTJS_settings_383913_post_3805 = { "id" : "383913", "unique_id" : "wp-post-3805", "title" : "%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E%E1%9F%96+%E1%9E%81%E1%9F%92%E1%9E%89%E1%9E%BB%E1%9F%86%E2%80%8B%E1%9E%85%E1%9E%84%E1%9F%8B%E2%80%8B%E1%9E%91%E1%9F%85%E2%80%8B%E1%9E%A2%E1%9E%9A%E1%9E%82%E1%9E%BB%E1%9E%8E%E2%80%8B%E1%9E%9B%E1%9F%84%E1%9E%80%E2%80%8B+%E1%9E%A0%E1%9F%8A%E1%9E%BB%E1%9E%93+%E1%9E%9F%E1%9F%82%E1%9E%93+%E1%9E%8A%E1%9F%84%E1%9E%99%E2%80%8B%E1%9E%95%E1%9F%92%E1%9E%91%E1%9E%B6%E1%9E%9B%E1%9F%8B", "item_id" : "_post_3805", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F10%2Fthaksin-i-want-to-thank-hun-sen-in-person%2F" } ពិភពលោក​បាន​ដឹង​ហើយ​ថា អតីត​នាយករដ្ឋមន្ត្រី​​ថៃ​ធ្លាក់​ពី​អំណាច  ទក្សិណ ជិនវ័ត្រ​​ ដែល​ទើប​ទទួល​បាន​ការ​តែង​តាំង​ជា​ទី​ប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា នឹង​មក​ប្រទេស​កម្ពុជា​នា​ថ្ងៃ​១២ វិច្ឆិកា នេះ។ ម្សិល​មិញ​នេះ ប្រទេស​ថៃ​ជ្រួល​ច្របល់​ជា​ថ្មី​ទៀត​ហើយ ទាក់​ទង​នឹង​ការ​ផ្ដាល់​សម្ភាសន៍​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ឲ្យ​ដលើ​កាសែត timesonline ដែល​ថា​លោក ទក្សិណ និយាយ​ប្រមាថ​ដល់​ស្ថាប័ន​ស្ដេច​ផែន​ដី​ថៃ ហើយ​ដែល​លោក ទក្សិណ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បដិសេធ​ហើយ។ […]

23. ទទួល​តំណែង​ថ្មី… ទក្សិណ មក​ដល់​កម្ពុជា​ហើយ! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 10 ខែវិច្ឆិកា 2009

[…] PDRTJS_settings_383913_post_3812 = { "id" : "383913", "unique_id" : "wp-post-3812", "title" : "%E1%9E%91%E1%9E%91%E1%9E%BD%E1%9E%9B%E2%80%8B%E1%9E%8F%E1%9F%86%E1%9E%8E%E1%9F%82%E1%9E%84%E2%80%8B%E1%9E%90%E1%9F%92%E1%9E%98%E1%9E%B8…+%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E+%E1%9E%98%E1%9E%80%E2%80%8B%E1%9E%8A%E1%9E%9B%E1%9F%8B%E2%80%8B%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6%E2%80%8B%E1%9E%A0%E1%9E%BE%E1%9E%99%21", "item_id" : "_post_3812", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2009%2F11%2F10%2Fthaksin-arrives-in-cambodia%2F" } ថា​អី​ចេះ​ខុស ពេល​នេះ​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ពី​អំណាច នាយ ទក្សិណ ជិនវ័ត្រ​​ បាន​មក​លេច​មុខ​​ប្រាកដ​នៅ​ប្រទេស​កម្ពុជា​ហើយ នា​ព្រឹក​នេះ ១០ វិច្ឆិកា ២០០៩។ […]

24. កាំបិត​ចិត​ដង​ឯង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 11 ខែវិច្ឆិកា 2009

[…] បើ​ទោះ​បី​សភាពការណ៍​តាន​តឹង​រវាង​ខ្មែរ​និង​ថៃ​ប៉ុន្មាន​ថ្ងៃ​ថ្មី​នេះ បន្ទាប់​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ​​​ បាន​មក​ប្រទេស​កម្ពុជា​ហើយ​ក៏​ដោយ ស្ថានការណ៍​តាម​បណ្ដោយ​ជាយ​ដែន​កម្ពុជា​ថៃ​ក៏​នៅ​ប្រក្រតី ក្រៅ​តែ​ពី​ប្រទេស​ថៃ ជា​ពិសេស​អន្ទិត​នាយករដ្ឋមន្ត្រី​មុខ​ឌឺ នាយ អភិសិទ្ធិ វេជ្ជាជីវៈ​​ ឆ្លេឆ្លា​ និង​ងងិត​មុខ​ឈឹង​ ដ្បិត​ធ្វើ​ខ្មែរ​មិន​កើត។ […]

25. ស្ទង់​មតិ៖ តើ​អ្នក​ជឿ​ថា​លោក ទក្សិណ ជិនវ័ត្រ ដែល​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​តែង​តាំ - ថ្ងៃសុក្រ 13 ខែវិច្ឆិកា 2009

[…] គឺ​លោក ទក្សិណ ជិនវ័ត្រ​​​​ […]

26. នរណា​ជា ស្ម័គ្រ សុន្ទរវេជ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

[…] លោក ស្ម័គ្រ សុន្ទរវេជ គឺ​ជា​អ្នក​ក​តាំង​គណបក្ស​ប្រជាករ​ថៃ រហូត​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូត​ទឹក​ភ្លូក​ដី ជា​ប្រវត្តិសាស្ត្រ​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​បាងកក គ្រប់​អណត្តិ​ចំនួន​៤​ឆ្នាំ​គឺ​ពីរ​ឆ្នាំ​​២០០០ ដល់ ២០០៤ និង​ក្រោយ​មក​បាន​ឈ្នះ​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ទៀត​ផង តែ​ត្រូវ​រំលាយ​ដោយ​សារ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ មក។ […]

27. សៀម ឬថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2010

[…] បើ​ទោះ​បី​លោក​នាយក ទក្សិណ ជិនវ័ត្រ​​​ […]

28. តើ​លោក ហ៊ុន សែន ពិត​ជា​បាន​ទៅ​ព្រះ​វិហារ​មែន​ឬ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 2 ខែ​កុម្ភៈ 2010

[…] ជំនាន់​លោក​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ ផង​ទៀត […]

29. តុលាការ​កំពូល​ថៃ​ចេញ​ដីកា​រឹប​អូស​ទ្រព្យ​ ទក្សិណ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 26 ខែ​កុម្ភៈ 2010

[…] PDRTJS_settings_383913_post_4577 = { "id" : "383913", "unique_id" : "wp-post-4577", "title" : "%E1%9E%8F%E1%9E%BB%E1%9E%9B%E1%9E%B6%E1%9E%80%E1%9E%B6%E1%9E%9A%E2%80%8B%E1%9E%80%E1%9F%86%E1%9E%96%E1%9E%BC%E1%9E%9B%E2%80%8B%E1%9E%90%E1%9F%83%E2%80%8B%E1%9E%85%E1%9F%81%E1%9E%89%E2%80%8B%E1%9E%8A%E1%9E%B8%E1%9E%80%E1%9E%B6%E2%80%8B%E1%9E%9A%E1%9E%B9%E1%9E%94%E2%80%8B%E1%9E%A2%E1%9E%BC%E1%9E%9F%E2%80%8B%E1%9E%91%E1%9F%92%E1%9E%9A%E1%9E%96%E1%9F%92%E1%9E%99%E2%80%8B+%E1%9E%91%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%B7%E1%9E%8E", "item_id" : "_post_4577", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2010%2F02%2F26%2Fthai-court-to-rule-on-ex-leader-thaksins-wealth%2F" } ថ្ងៃ​ឌី​ដេយ៍ របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ​​​ បាន​បន្សល់​នូវ​ភាព​ក្រៀម​ក្រំ។ ថ្ងៃ​នេះ​តុលាការ​កំពូល​ថៃ​បាន​​ចេញ​ដីកា​រឹប​អូន​ទ្រព្យ​លោក​ជាង​ពាក់​កណ្ដាល ក្នុង​ចំណោម​ប្រាក់​សរុប​៧.៦​លាន​បាត។ […]

30. ក្រហម​ពេញ​ផែន​ដី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 12 ខែ​មីនា 2010

[…] PDRTJS_settings_383913_post_4661 = { "id" : "383913", "unique_id" : "wp-post-4661", "title" : "%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%A0%E1%9E%98%E2%80%8B%E1%9E%96%E1%9F%81%E1%9E%89%E2%80%8B%E1%9E%95%E1%9F%82%E1%9E%93%E2%80%8B%E1%9E%8A%E1%9E%B8", "item_id" : "_post_4661", "permalink" : "http%3A%2F%2Fsopheak.wordpress.com%2F2010%2F03%2F12%2Fred-in-the-kingdom%2F" } ថ្ងៃ​នេះ​ស្ថានការណ៍​ស្រុក​ថៃ​ចាប់​ផ្ដើម​ក្រពុល​មុខ​វិញ​ទៀត​ហើយ។ គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​ដំបូង​នៃ​ទិវា​ក្រហម​ទាំង​ផែន​ដី ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​មុខ​ឌឺ អភិសិទ្ធិ វេជ្ជាជីវៈ​​។ ចាំ​មើល​ថា​តើ​ស្ថានការណ៍​នឹង​អាច​ធ្លាក់​ដល់​ថ្នាក់​ណា នៅ​ពេល​ដែល​ពួក​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ​​​ មក​ពី​គ្រប់​ខេត្ត​ទាំង​អស់​ជួប​ជុំ​គ្នា​នៅ​បាងកក ប្ដេជ្ញា​តស៊ូ​ទម្លាក់​នាយ អភិសិទ្ធិ ឲ្យ​បាន​នោះ។ […]

31. មើល​មុខ​អាប​ថៃ​ដែល​​ចង់​ស៊ី​ខ្មែរ​ទាំង​រស់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 4 ខែសីហា 2010

[…] ក្បាល​អាប​ទី​២​នោះ​គឺ​នាយ​ត្រងោល សន្ធិ លិមថងកុល (ថៃ៖ สนธิ ลิ้มทองกุล)។ កើត​នៅ​ឆ្នាំ​១៩៤៧ ឯ​ខេត្ត​សុខោទ័យ នាយ សន្ធិ គឺ​ជា​ជន​ជាតិ​ថៃ​កាត់​ចិន​មក​ពី​ខេត្ត​ហៃណាំ ជា​កូន​របស់​នាយ វិជៀ សេលិម អតីត​សមាជិក​បក្ស​គួរ​មិញ​តាំង។ ដោយ​បាន​សិក្សា​នៅ​សាកលវិទ្យាល័យ​រង្សិត និង​នៅ​ប្រទេស​អូស្ត្រាលី សន្ធិ បាន​ក្លាយ​ជា​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​ថ្មី (ថៃ៖ พรรคการเมืองใหม่) ក្រោយ​ពី​ពួក​អាវ​លឿង​សម្រេច​ជោគ​ជ័យ​យក​ឈ្នះ​លើ​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ និង​បក្ខ​ពួក​រួច​មក។ […]

32. នយោបាយ​ថៃ៖ នរណា​ថា​គ្រាន់​បើ​ជាង​ខ្មែរ? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 24 ខែមិថុនា 2011

[…] យប់​នេះ នាយ​ អភិសិទ្ធិ វេជ្ជាជីវៈ នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ ដែល​ជា​មេបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​បច្ចុប្បន្ន​នេះ​ផ្ដើម​ធ្វើ​ការ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​តំបន់​រាជ​ប្រសុង កន្លែង​ដែល​ក្រុម​បាតុករ​អាវ​ក្រហម​ប្រមូល​ផ្ដុំ​គ្នា​រហូត​ឈាន​ដល់​ស្លាប់​បាត់​បង់​ជីវិត​ជិត​១០០​នាក់ បន្ទាប់​ពី​រដ្ឋាភិបាល​សម្រេច​រំលាយ​បាតុកម្ម​កាល​ពី​មួយ​ឆ្នាំ​មុន​នោះ ធ្វើ​ការ​វាយ​បក​យ៉ាង​ចាស់​ដៃ​ទៅ​លើ​គណៈបក្ស​ភឺថៃ របស់​ប្អូន​ស្រី​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ គឺ​នាង ដែល​ជា​មេ​បក្ស និង​បេក្ខភាព​នាយករដ្ឋមន្ត្រី​នារី​របស់​ថៃ។ […]

33. បក្ស​ភឿ​ថៃ ឈ្នះ​ឆ្នោត​នៅ​ប្រទេស​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 4 ខែកក្កដា 2011

[…] នាយ ទក្សិណ ជិនវ័ត្រ ចំណែក​ឯ​នាង យិងលក្សណ៍ […]

34. ទំនាក់ទំនង​ខ្មែរ​ថៃ​នឹង​ប្រសើរ​ឡើង(?) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 6 ខែកក្កដា 2011

[…] ទក្សិណ ជិនវ័ត្រ […]

35. យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រី​ស្ត្រី​ទី​១​របស់​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 6 ខែសីហា 2011

[…] ព្រឹក​មិញ​នេះ​បណ្ដា​សមាជិក​រដ្ឋសភា​ថៃ ដែល​ទើប​ជាប់​ឆ្នោត​កាល​ពី​ដើម​ខែ​កក្កដា កន្លង​ទៅ​នេះ បាន​នាំ​គ្នា​បោះ​ឆ្នោត​រើស​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ហើយ នាយក​រដ្ឋមន្ត្រី​ទី​២៨​របស់​ប្រទេស​ថៃ ហើយ​ដែល​គ្មាន​នរណា​ទេ គឺ​អ្នក​ស្រី យិងលក្សណ៍ ជិនវ័ត្រ ប្អូន​ស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច នាយ ទក្សិណ ជិនវ័ត្រ។ […]

36. ស្រុក​ស្រែ​ថៃ « ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 3 ខែកញ្ញា 2011

[…] លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទក្សិណ ជិនវ័ត្រ ក៏​ធ្លាប់​បាន​មក​ទស្សនា […]

37. បាល់​ទាត់​ម្សិល​មិញ « ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 25 ខែកញ្ញា 2011

[…] ទក្សិណ ជិនវ័ត្រ បាន​ឈ្នះ​ឆ្នោត​នៅ​ប្រទេស​ថៃ​នោះ។ […]

38. ថៃឡេនដ៍ ស្ថិត​ក្នុង​ច្បាប់​អាជ្ញា​សឹក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែ​ឧសភា 2014

[…] ជិត​មួយ​ទសវត្សរ៍​ហើយ ប្រទេស​ថៃ​ជួប​បញ្ហា​ជា​បន្ត​បន្ទាប់​គឺ​តាំង​ពី​ការ​ទម្លាក់​អតីត​លោក​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ ដ៏​មាន​ប្រជា​ប្រិយ​ដោយ​រដ្ឋ​ប្រហារ​យោធា​មួយ​ ហើយ​ជា​បន្ត​បន្ទាប់​ប្រទេស​ថៃ​ក៏​កើត​មាន​ការ​តស៊ូ​ជា​រឿយ​រវាង​ក្រុម​អ្នក​គាំទ្រ​លោក ទក្សិណ ជិនវ័ត្រ​​​ និង​អ្នក​ប្រឆាំង​លោក​។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​តុលាការ​រដ្ឋ​ធម្មនុញ្ញ​ថៃ​ក៏​បាន​កាត់​សេចក្ដី​ឲ្យ​លោក​ស្រី យិងលក្សណ៍ ជិនវ័ត្រ ចេញ​ពី​អំណាច​ផង​ដែរ​​៕ […]

39. Breaking News: A Coup in Thailand | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែ​ឧសភា 2014

[…] ក្រុម​ប្រឹក្សា​រក្សា​សន្តិសុខ​ជាតិ ប្រកាស​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ថៃ​ច្រើន​នាក់​បន្ថែម​ទៀត រួម​អតីត​លោក​ស្រី​នាយករដ្ឋ​មន្ត្រី យិងលក្សណ៍ ជិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី ស៊ុមឆាយ​ វង្សសុវត្ថិ​ និង​ភរិយា លោក នពតុល ប៉័ទមៈ ទីប្រឹក្សា​អតីត​នាយក​រដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​ រួម​និង​អ្នក​ស្មោះ​ស្ម័គ្រ​ជា​ច្រើន​នាក់ ឲ្យ​មក​រាយការណ៍​ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: