jump to navigation

អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ថ្ងៃអង្គារ 18 ខែ​មីនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ព្រឹក​មិញ​នេះ​ភ្ញាក់​ពី​ដេក​យឺត​ម៉ោង​ទៅ​ធ្វើ​ការ​ទៀត​ហើយ​ខ្ញុំ។ ចំ​មែន​ខ្ញុំ។ ជ្រុល​បាន​ជា​យឺត​ហើយ​ខ្ញុំ​ក៏​បង្ហួស​ទៅ​ក្រសួង​ការបរទេស​ ទៅ​ទិញ​ពាក្យ​ប្រឡង​ម្ដង​ទៅ។ ទៅ​ដល់​ដាក់​ម៉ូតូ​ផ្ញើ​រួច​រាល់​ហើយ​ដើរ​ចូល​ទៅ​អគារ​ដ៏​ធំ​អស្ចារ្យ​នៃ​ក្រសួង​ខ្មែរ។

បន្ទប់​លក់​ពាក្យ​គេ​នៅ​ជាន់​ទី​មួយ​ក្រឡុកក្រលៀត​រក​មិន​ឃើញ​ទេ ទាល់​តែ​សួរ​អ្នក​នៅ​ទី​នោះ ពុទ្ធោ​អើយ ម្នាក់​ៗ​ជា​មន្ត្រី​សួរ​គេ គេ​មិន​ចង់​តប​នឹង​យើង​ទេ។ បែ​ជា​តប​វិញ​កំបុត​ដៃ​ កំបុត​ជើង គេ​ថា​គេ​ធំ​អស្ចារ្យ​ណាស់​មើល​ទៅ។

មក​ដល់​កន្លែង​លក់​ពាក្យ​ មាន​មន្ត្រី​ខ្លះ​សួរ​ក៏​មិន​ឆ្លើយ​ទៀត​ សុទ្ធ​តែ​លើក​ដៃ​ចង្អុល។ លោក​ខ្លះ​គេ​ថា ងាប់ ជិត​ដល់​ង៉ៃ​ឈប់​ទទួល​ពាក្យ​ហើយ​នឹង?! មាន​អ្នក​ខ្លះ​ឆ្លៀត​បន្ថែម​ ង៉ៃ​ឈប់​ទទួល​ម៉ោង​៥​ណ៎ា។ តែ​ម៉ោង​៥​ប៉ិត បិទ​ទ្វារ​ប៉ប់។ ហួស​ម៉ា​នាទី​ក៏​អត់​ទទួល​ដែរ មិន​ចាំ​បាច់​សុំ​ទេ។ បើ​អញ្វឹង​ទេ កុំ​លក់​ម្រ៉ង​ទៅ​អេះ! អូ! ស្អែក​អត់​លក់​ហើយ។ មិត្រ​ដឹង​ទេ ពាក្យ​សុំ​ប្រឡង​៤​សន្លឹក​កុបពី​ គាត់​លក់​៣០.០០០​រៀល (៣​ម៉ឺន​រៀល)។ អស្វារ្យ​មែន​ទែន។ ៣​ម៉ឺន​ក៏​៣​ម៉ឺន ធ្វើ​ម្ដេច​បាន​ជា​យើង​ចង់​ប្រឡង​ទៅ​ហើយ។ កុំ​ថា​ឡើយ​៣​ម៉ឺន លក់​ឲ្យ​ពួក​វា​៥​ម៉ឺន ក៏​ពួក​អា​អស់​ហ្នឹង​ទិញ​ដែរ មិន​ថា​ចឹង​អី អស់​លោក។ មាន​តែ​ពេល​នឹង​ហើយ​តើយ៍។

ទិញ​រួច​រាល់​ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​វិញ។ មក​យក​ម៉ូតូ​ ហើយ​សួរ “ប៉ុន្មាន​បង”។ “១០០០​រៀល”។ ចុម! ទើប​ចូល​អម្បាញ់​មិញ​នឹង? ចូល​ប៉ុន្មាន​ម៉ោង​ក៏​ដោយ​ នៅ​ទីណា​ក៏​គេ​យក​ប៉ុណ្ណឹង​ដែរ។ នៅ​ណា​អ៊ំ? មាន​តែ​អ្នកកោរ​គេ​ទេ ដែល​គេ​យក​ប៉ុណ្ណឹង។ គាត់​នៅ​ស្ងៀម។

យ៉ាប់​ហើយ​ស្រុក​យើង​នោះ។ បាន​តែ​ម្ដង​នេះ​ទេ​លោក​អ៊ំ​ស្រី​អើយ។ ចាំ​មើល​ថ្ងៃ​ដាក់​ពាក្យ ថ្ងៃ​ប្រឡង ខ្ញុំ​សុខ​ចិត្ត​ជិះ​ម៉ូតូឌុប​អស់​ពីរ​បី​ពាន់ វិញ​ប្រសើរ​យក​១ពាន់​ទៅ​ឲ្យ​អ្នក​ស្រី​ឯង​នោះ។ រក​ស៊ី​បាន​តែ​ម្ដង​ទេ​ យាយ​អើយ!

_______________________________________________
អាន​ប្រកាស​ទាក់ទង
១. ប្រឡង​ក្រសួង​ការបរទេស
២. សម្ភាស​ក្រសួង​ការបរទេស
៣. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស
៤. អវសាន​ក្រសួង​ការបរទេស

Advertisements

មតិ»

1. Khmer Emperor - ថ្ងៃអង្គារ 18 ខែ​មីនា 2008

Hehe! Dude! Jeng Houey Srok Youeng Nus! Lerk Kroy Rieb Tov Dak Ksaer Kab Tov Chea Muay Phorng! Haha!

2. Vannara - ថ្ងៃអង្គារ 18 ខែ​មីនា 2008

ត្រូវ​ហើយ​សុភ័ក្រ្ក​ចរិក​អ្នករាជការ​នៅ​កន្លែង​ធ្វើការ​រដ្ឋ​យើង​អាឡូវ​ភាគ​ច្រើន​​គឺ​អញ្ចឹង មួយៗ​អួត​ខ្លួន​ឯង​សុទ្ធ​តែ​បណ្ឌិត​ អនុបណ្ឌិត បរិញ្ញា តែ​ចរិក​ និង​សំដី​សំដៅ​ពេល​ដែល​គេ​ទៅ​ទំនាក់​ទំនង​ការ​ងារ ឬ​សួរ​ព័តមាន​អី​នោះ​ធ្វើ​រឹក​ដូច​គេ​នឹង​មក​សុំ​ទាន​ឯង​ចឹង។ និយាយ​ចឹង​ភក្រ័​ឯង​ចង់​ប្រលង​នឹង​បាន​ត្រៀម​ខ្លួន​ឯង​នៅ? អ្វី​ដែល​ខ្ញុំ​បារម្ភ​នោះ​គឺ​ថា​ខ្លាច​តែ​អត់​មាន​កៅ​អី​ទំនេរ​សំរាប់​យើង​ផង ព្រោះ​អី​លឺ​ពាក្យ​ចចាមរាម​ថា​បើ​យើង​អត់​មាន​លុយពាន់​ៗ​អោយ​គេ​ទេ​គឺ​ខំ​សរសេរ​ទាល់​តែ​អស់​ទឹក​ប៉ិច​ទៀត​ក៏​អត់​ផ្លូវ​ដែរ 😦

3. ទឹម បឿន - ថ្ងៃពុធ 19 ខែ​មីនា 2008

លោក​ភ័ក្ត្រ​និយាយ​នេះ​ត្រូវចិត្ត​ខ្ញុំ​​ស្ដូក​ម្រ៉ង!!

បើ​ដូច​វណ្ណរ៉ា​និយាយ​មែន​ដូច​ជា​យ៉ាប់​ពេក​ហើយ! មាន​តែ​អ្នក​មាន​ទេ បាន​អាច​ចូល​ទៅ​ធ្វើ​ខាង​មន្ត្រី​រាជការ​បាន អ៊‍ីចឹង​ហើយ​បាន​ជា​ភាគច្រើន​គេ​ប្រកាន់​ឫក ប្រកាន់​ពារ​របស់​គេ​ណាស់។

4. Sambath - ថ្ងៃពុធ 19 ខែ​មីនា 2008

នឹក​ដល់​រឿង​នេះ​ខ្ញុំសូមចូល​ខ្លួន ជេ​ពួក​អាអស់​នឹង​ផង ។ ពូកែ​តែ​លេង​រឹក តែមិន​ពូកែ​ជួយ​ជាតិ និង​ប្រជាជនទេ ។ ពេល​រើស​យក​មនុស្ស​ធ្វើ​ការ​ត្រូវ​ការតែពាន់ៗ ដល់​ពេល​ចូល​ធ្វើការ​ចេះ​តែ​លេងរឹក​ទៀត នឹង​រកវិធី​ស្រង់​ដើមមក​វិញ​ពេល​ចូល​អស់​ច្រើន ធ្វើយ៉ាងណា​ស្រង់​មកវិញ​ឲ្យបាន​លើស​ស្វ័យ១០​ ឯណោះ ​ បាន​ជា​ក្រដាស​ថតចម្លង​ ៤ ៥ សន្លឹក​មាន​តម្លៃ​រហូតដល់​ទៅ ៣០.០០០ រៀល ។ តិច​វាថ្លៃ​តាម​សាំង​ទេ​ដឹង!​

5. vuthy - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មីនា 2008

I don’t feel suprised ’cause in KH it’s normal. Money can buy everything.

6. Bandith - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មីនា 2008

ចុមគេនាំគ្នាជេរអ្នកមន្រ្តីរាជការគ្រប់ៗគ្នាម៉ងហើយនែក ដូចអត់សូវស្រួល ប៉ះចំខ្ញុំនេះជាមន្រ្តីរាជការដែរ ចប់បណ្តាយហ្អា 😦 តាមពិតទៅវាអីញ្ជឹងមែន តែវាដោយមនុស្សដែរ​​ បើនៅកន្លែងធ្វើការខ្ញុំវិញ មានការិយាល័យខ្លះឫកម៉ាប៉េន តែក៍មានការិយាល័យខ្លះគេចេះគោរព និងរាប់អានគ្នាណាស់។ តាមសង្កេតរបស់ខ្ញុំ ពួកឫកអស់ហ្នឹងច្រើនតែពួកនៅប៉ះកន្លែងលាងចាន ដៃសុទ្ធតែខ្លាញ់ បើអ្នកនៅ អរហ្វីស ស៊ីតែក្រដាសវិញ ដូចមិនអី។ សំណាងហើយខ្ញុំនៅអរហ្វីស​ពួកស៊ីក្រដាស ដែលគេចំណាំថា ដុស្យេៗ នោះអី កុំអីគេជេរម៉ាប្រាវខាងលើ​អំម្បាញ់ម៉ិញនេះត្រូវខ្ញុំបាត់។ ខ្ញុំរាល់ង៉ៃហ្នឹងក៍ឈឺចិត្តមិនតិចដែរ ហេតុតែឯងហ្នឹងវាថានៈតូច មិនអាចប្រៀបហ្នឹងគេ តែឆ្លល់ពួកបុគ្គលិកនៅ​ខាងខ្លាញ់ ថានៈស្មើរខ្ញុំដែរ ៩ម៉ងឫកគាត់ នេះបានចំ!!!

7. សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មីនា 2008

ជេរ​លោក​ឯង​ដែរ​នឹង​ហ្អា!

8. Vannara - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មីនា 2008

កុំ​ជេរ​លោក​ឌិត​អី​ មើល​ទៅ​គាត់​ដូច​ជា​មិន​មែន​ដូច​មន្រ្តី​រាជ​ការ​​ប្រភេទ​នោះ​ទេ 😀 ឌិត​និយាយ​ត្រូវ ភាគ​ច្រើន​ក្រុម​អ្នក​ស៊ី​ក្រដាស​គឺ​មិន​លេង​ឫក​ទេ (​ តាម​ពិត​ពី​មុន​ខ្ញុំ​ក៏​ធ្លាប់​ធ្វើ​ការ​រាជការ​ស៊ី​ក្រដាស​ដែរ 😀 ខំ​ធ្វើការ​ចង់​ងាប់ ធ្វើ​សុទ្ធ​តែ​ការងារ​បច្ចេក​ទេស​សំខាន់​ៗ ទាក់​ទង​សុទ្ធ​តែ​​ជា​មួយ​បរទេស ប៉ុន្តែ​​រក​តែ​លុយ​ចាក់​សាំង​ និង​ទិញ​ទឹក​ដោះ​គោ​អោយ​កូន​មិន​ទាំង​គ្រាន់​ផង​ តែ​គេ​អ្នក​អត់​ធ្វើ​អី​ផង​ឡើងឋានៈ​រហូត «​ព្រោះ​គេ​មាន​$​»​​) 😦

9. Khmer Emperor - ថ្ងៃ​ព្រហស្បតិ៍ 20 ខែ​មីនា 2008

Oiy Tae Pu Kae Je Ke Tov, Broyatt Ke Bdeng Vey!

10. tpk1949 - ថ្ងៃសុក្រ 21 ខែ​មីនា 2008

សូមអញ្ជើញទស្សនា សារព័ត៌មាន ព្រៃនគរ
http://www.preynokornews.blogspot.com

11. bandith - ថ្ងៃសុក្រ 21 ខែ​មីនា 2008

វណ្ណារ៉ាអើយ កុំរអ៊ូអី ធ្វើម៉េចអ្នករាជការតែប៉ុណ្ណឹង អ្នកធើនៅតែធើ អ្នកថានៅតែថា ដូចខ្ញុំនេះយ៉ាប់សឹងអីដែរហ្នឹង រកតែលុយស៊ីបាយស្រូបព្រឹកឡើងមិនទាំងគ្រាន់ផង ធ្វើម៉េចដូចគេអ្នកធ្វើការក្រុមហ៊ុន គេមានលុយចាយគ្រប់គ្រាន់ ជិះសុទ្ធតែអាស្តេប អាមីអូ អីនោះ… 😦

12. Bandith - ថ្ងៃសុក្រ 21 ខែ​មីនា 2008

ចុមអាលើនោះខ្ញុំអ្នកសរសេរតើ ម៉េចក៍ទៅជាឈ្មោះអីផ្សេងទៅវិញ? ចង់ឆ្ងល់!!!

13. សុភ័ក្ត្រ - ថ្ងៃសុក្រ 21 ខែ​មីនា 2008

ហេហេ… ត្អូយ​ណាស់ ហើយ​ចង់​ដឺដង​លោក​បឿន​ហ្មង! !ឡ!

14. បណ្ឌិត - ថ្ងៃចន្ទ 24 ខែ​មីនា 2008

ចេះតែថាខ្ញុំឌឺឲ្យក្បឿនហើយ ម៉េចមិនគិតខ្លួនឯងមើល ណាគេមានអាស្ទេប អាមីអូ ជិះ?

15. អវសាន​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែសីហា 2008

[…] ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. ប្រឡង​ក្រសួង​ការបរទេស ៣. […]

16. ប្រឡង​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែសីហា 2008

[…] ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. សម្ភាស​ក្រសួង​ការបរទេស  ៣. […]

17. សម្ភាស​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែសីហា 2008

[…] អាន​ប្រកាស​ទាក់ទង៖ ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. ប្រឡង​ក្រសួង​ការបរទេស […]

18. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែសីហា 2008

[…] អាន​ប្រកាស​ទាក់​ទង៖ ១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ ២. ប្រឡង​ក្រសួង​ការបរទេស ៣. […]

19. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] ទទួល​បាន​ការ​វិភាគ​ច្រើន​គួរ​សម។ អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ អត្ថបទ​នៅ​ខែ​មីនា […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: