jump to navigation

Repost: ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​ខ្ញុំ​ពេញ​ចិត្ត ថ្ងៃអាទិត្យ 27 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ພາສາລາວ.
13 comments


(ដំណើរ​ទេសចរ​នេះ​ធ្វើ​ក្នុង​ខែ​សីហា ឆ្នាំ​២០០៤)

ចេញ​ពី​ប៉េកាំង​ធ្វើ​ដំណើរ​ត្រង់​ម្នាក់​ឯង​លើ​យន្តហោះ មក​ខែត្រ​កួនមីង របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ត្រូវ​គេ​ពិន័យ​ជិត​៦០​ដុល្លារ ដោយ​សារ​តែ​វ៉ាលីស​របស់​ខ្ញុំ ផ្ទុក​ឥវ៉ាន់​ហួស​កម្រិត​ដែល គេ​អនុញ្ញាត។ ទី​នេះ​ដែរ កាល​ពី​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​លើក​មុន ត្រូវ​បាន​ពួក​តម្រួត​ចិន ចាប់​យក​ស្រា​ខ្ញុំ​អស់​រលីង ចំនួន​៥​ដប ដែល​ខ្ញុំ​ទិញ​ទុក មក​ផ្ញើ​អ្នក​ស្រុក​ខ្មែរ។

ស្លេះ​មក​រឿង​នេះ​វិញ។ ពេល​មក​ដល់​ក្រុង​កួនមិញ ដូច​ជា​ឡឺកឺ ភាសា​ចិន​ចេះ​ក៏​មិន​ច្បាស់ រក​កន្លែង​ដេក​ក៏​មិន​ដឹង​ទៅ​ណា មក​ណា តាក់ស៊ី​ក៏​អត់​ហ៊ាន​ជិះ ខ្លាច​វា​កោ។ ទើប​ទំរាំ​ហ៊ាន​ជិះ ត​ថ្លៃ​គាត់​ចុះ​ឡើង​ៗ ថ្លៃ​ជាង​ជិះ​វាស់​ម៉ែត្រ​ទៀត។

មក​ដល់​កន្លែង​ដេក (យូដ ហូស្តែល) ទើប​បាន​មក​ជួប​មិត្រ​ម្នាក់​ដែល​ខ្ញុំ​បាន​ណាត់​តាម​អ៊ីនធ័រណេត ពេល​ខ្ញុំ​នៅ​ប៉េកាំង។ នាង​ឈ្មោះ​ច័ន្ទ ជា​ជន​ជាតិ​លាវ ដែល​ខ្ញុំ​បាន​ស្គាល់​នាង កាល​ពី​យើង​ទៅ​បោះ​ជំរំ យុវជន នៅ​ប្រទេស​សិង្ហបុរី ជាមួយ​គ្នា។ ចៃដន្យ​ណាស់ នាង​ក៏​បាន​ជាប់​ទៅ​រៀន នៅ​ប្រទេស​ចិន ដែរ ក្រោយ​ខ្ញុំ​មួយ​ឆ្នាំ។ តែ​នាង​រៀន​នៅ​ក្នុង​ខែត្រ ផ្សេង។ ជា​លើក​ទី​២ ហើយ​ដែល​ខ្ញុំ​ជួប នាង​ម្ដង​ទៀត បន្ទាប់​ពី​យើង​បាន​ស្គាល់​គ្នា នៅ​សិង្ហបុរី​មក​នោះ។

ខ្ញុំ​បាន​ដើរ​លេង​ជាមួយ​នាង​នៅ​ក្រុង​កួនមីញ​នេះ និង​បាន​សម្រាក​មួយ​យប់ រួច​ស្អែក​ឡើង យើង​ក៏​ធ្វើ​ដំណើរ​ចេញ ពី​ប្រទេស​ចិន មក​កាន់​ក្រុង​វៀងច័ន្ទន៍ រដ្ឋធានី​នៃ​អតីត​នគរ​លាន​ដំរី (ឡានសាង) ឬ​នគរ​ដំរី​រាប់​លាន។ រដ្ឋធានី​ដែល​មាន​ភាព​ស្រគត់​ស្រគំ។ ស្ងប់​ស្ងាត់ ប្រៀប​ដូច​នារី​ក្រមុំ ពេញវ័យ ដែល​កំពុង​តែ​អៀន​ប្រៀន​ម្នាក់។

ឪពុក​ម្ដាយ​នាង​បាន​មក​ទទួល​នាង​នៅ​ព្រលាន​យន្តហោះ រួច​នាង​ក៏​បាន​ណែនាំ​ខ្ញុំ តាម​ពិត​ឪពុក​ម្ដាយ​នាង ក៏​បាន​ស្គាល់​ខ្ញុំ​ដែរ ព្រោះ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​សំបុត្រ ផ្ញើ​ទៅ​នាង​បន្ទាប់​ពី​យើង ត្រឡប់​ពី​សិង្ហបុរី​ វិញ​នោះ។

ខ្ញុំ​ស្នាក់​នៅ​ផ្ទះ​របស់​នាង​ពេញ​មួយ​រយៈកាល​ខ្ញុំ​នៅ​ទីក្រុង​វៀងច័ន្ទន៍។ ដោយ​សារ​ឪពុក​ម្ដាយ​នាង មិន​ចង់​ឲ្យ​ខ្ញុំ​ ទៅ​គេង​នៅ​សណ្ឋាគារ។ គោលបំណង​ខ្ញុំ​មក​ប្រទេស​លាវ​នេះ គឺ​ចង់​មក​ឃើញ​ទី​នេះ​ដោយ​ផ្ទាល់​ភ្នែក។ ប្រួទេស​លាវ​ដែល​ទាក់​ទាញ​អារម្មណ៍​ខ្ញុំ សម្បើម​ណាស់ និង​ទី​២​ខ្ញុំ​មក​ចង់​ជួប មិត្រ​ភ័ក្តិ​ជនជាតិ​លាវ របស់​ខ្ញុំ​មួយ​ចំនួន។

ក្រោយ​ពី​ស្នាក់​នៅ​ទីក្រុង​វៀងច័ន្ទន៍​បាន​៣​យប់​មក ខ្ញុំ​សម្រេច​ចិត្ត​ទៅ​លេង​ក្រុង ហ្លួង​ព្រះបាង ទីក្រុង​ដែល​ខ្ញុំ​ស្រម័យ​ចង់​ឃើញ។ ឪពុក​ម្តាយ​នាង រួម​ទាំង​នាង និង​មិត្រ​ភ័ក្តិ ខ្ញុំ​ដទៃ​ទៀត មិន​ចង់​ឲ្យ​ខ្ញុំ​ទៅ​ទេ ដោយ​ពួក​គេ​បាន​និយាយ​ថា វា​មាន​គ្រោះថ្នាក់​សម្បើម​ណាស់ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង ដោយ​សារ​ចម្ងាយ​ផ្លូវ​ដ៏​សែន​វែង​ឆ្ងាយ និង​សុទ្ធ​តែ​នៅ​តាម​ដង​ភ្នំ និង​ធ្វើ​ដំណើរ​លើ​ភ្នំ​ទាំងអស់។

ទេ​! ខ្ញុំ​ត្រូវ​តែ​ទៅ។ មួយ​យប់​មុន​ធ្វើ​ដំណើរ​ទៅ ហ្លួង​ព្រះបាង ខ្ញុំ​ទៅ​គេង​ជាមួយ​មិត្រ​ភ័ក្តិ​ខ្ញុំ​ម្នាក់​ទៀត​ដែល​ជា​អ្នក រាំ​និង​ជា​អ្នក​ចម្រៀង​ផង​ដែរ។ (ម្នាក់​នេះ ខ្ញុំ​ស្គាល់​ពេល​គេ​មក បោះ​ជំរំ​​យុវជន នៅ​ស្រុក​ខ្មែរ​យើង ហើយ​គេ​ក៏​ធ្លាប់​បាន​មក​ដេក​ផ្ទះ​ខ្ញុំ​២​យប់​ដែរ) ហេតុផល​ខ្ញុំ​ទៅ​ដេក​ជា​មួយ​គេ ព្រោះ​ផ្ទះ​គេ​នៅ​ក្នុង​ក្រុង ងាយ​ស្រួល​ព្រោះ​ស្អែក​ព្រឹក​ត្រូវ​ងើប​ពី​ព្រលឹម ទិញ​សំបុត្រ​ទៅ​ហ្លួងព្រះបាង។

ដូច​ពាក្យ​ពួក​គាត់​និយាយ​មែន ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ហ្លួងព្រះបាង​ពិត​ជា​មាន​គ្រោះថ្នាក់​សម្បើម​ណាស់ និង​វា​ផ្សងព្រង​ណាស់។ ម្នាក់​ឯង​គត់​នៅ​លើ​រថក្រុង អង្គុយ​ត្រម៉ង់ត្រម៉ោច ភាសា​លាវ​ក៏​មិន​សូវ​ចេះ។ រថ​ធ្វើ​ដំណើរ​នៅ​លើ​ភ្នំ​ដ៏​ខ្ពស់​សន្លឹម ថែម​ដោយ​ភ្លៀង​ធ្លាក់​ទៀត មើល​ទៅ​ពុទ្ធោ​! ស្រៀវ​ខ្លួន។

កកន៖ អត្ថបទ​នេះ​បាន​ដាក់​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​ឧសភា ឆ្នាំ​២០០៦ (អាន)
អាន​អត្ថបទ​ទាក់​ទង៖ ដំណើរ​ទេសចរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត

_____________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ចេញ​ទៅ​លាវ​ព្រឹក​នេះ
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១)
៣. ទៅ​លាវ​គ្រា​នេះ (ភាគ​១)
៤. ដំណើរ​ទេសចរ​ដែល​ខ្ញុំ​ពេញ​ចិត្ត​បំផុត

Advertisements

មក​ដល់​មហា​នគរ ថ្ងៃសុក្រ 25 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
1 comment so far

ទី​បំផុត​ខ្ញុំ​បាន​មក​ដល់​សៀមរាប​ហើយ​ញាតិ​មិត្រ​ទាំង​ហ្លាយ! កិកិកិ…

ទើប​តែ​មក​ដល់​អម្បាញ់​មិញ​នេះ ធ្វើ​ដំណើរ​តាម​ផ្លូវ​នឿយ​ម្យ៉ាង​ដែរ តែ​មិន​ថ្វី​ទេ មក​ដល់​អតីត​ដែន​រាជធានី​ខ្មែរ​យើង​មាន​អារម្មណ៍​ភ្លឺ​ថ្លា បាន​ចូល​សណ្ឋាគារ ងូត​ទឹក​ត្រជាក់​ទៀត​ស្រស់​អស្ចារ្យ​ម្រ៉ង។

ខ្ញុំ​ត្រូវ​នៅ​ទី​នេះ​ធ្វើ​ការ​រយៈ​ពេល​៦​ថ្ងៃ​បង​ប្អូន ទើប​ត្រឡប់​ទៅ​ភ្នំពេញ​វិញ។ ចាំ​មាន​រឿងរ៉ាវ​ល្អ​ៗ ពី​ទី​នេះ ខ្ញុំ​នឹង​អាប់ដេត​ជូន​ប្រិយមិត្រ​ណ៎ា រក​គិត​សម្រាក​បាន​បន្តិច​សិន! : P

អញ្ចឹង​តើហ៍ បាន​ជា​កុន​ខ្មែរ​យ៉ាប់​យ៉ាង​នេះ ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
5 comments

ទើប​តែ​ទស្សនា​ប៉ុស្តិ៍​បាយ័ន​ លេខ​២៧​អម្បាញ់​នេះ​បង​ប្អូន​អើយ គេ​សម្ភាស​តួ​កុន​ខ្មែរ និង​ចាក់​កុន​ក្រោយ​ឆាក​ឲ្យ​មើល។

ម៉ែ​អើយ​គេ​លេង​កុន​ស្អី​គេ តួ​សម្ដែង​ដោយ​តួ ឯ​ប៉ារ៉ូ​និយាយ មាន​អ្នក​បោះ​ពី​ក្រោយ និង​តួ​សម្ដែង​នោះ​ជា​អ្នក​និយាយ​តាម។ អញ្ចឹង​តើហ៍ បាន​ជា​ចេះ​តែ​ឆ្ងល់​តួ​កុន​ខ្មែរ​លេង​ឆ្គង​ៗ ដើរ​ស្កុប​ៗ មោ​ពី​អារម្មណ៍​លេង​មិន​ធម្មជាតិ​នេះ​ឯង ណា​ខួរ​ចាំ​ស្ដាប់​ប៉ារ៉ូ ណា​ខួ​រ​មួយ​ទៀត​ចាំ​គិត​ពី​ការ​សម្ដែង​នេះ​ឯង។ ចឹង​ហើយ​បាន​ជា​កាយវិការ​ឆ្គង​ៗ។

អ៊ឺ! តែ​យ៉ាង​ៗ​នឹង​ចឹង​ឯង​បាន​ជា​រោង​កុន​បិទ​អស់​បើក​សុទ្ធ​ល្បែង កិកិកិ… បើ​អ្នក​លេង​កុន​លេង​បែប​នឹង​មាន​ធម្មជាតិ​ឯណា លេង​ល្បែង​ធម្មជាតិ​ជាង !ឡ!

អស់​ឆ្ងល់​ហើយ​ខ្ញុំ ពី​កុន​ខ្មែរ​រលំ​រលាយ​នោះ!

ដេ កាស្តល រ៉ូយ៉ាល ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
3 comments

ម្សិល​មិញ​នេះ ក្រុម​ហ៊ុន​សាងសង់​អាផារតមេនត៍​ស្រុក​ខ្មែរ ឈ្មោះ​ដេ កាស្តល បាន​បើក​សម្ពោធ​អាគារ​គម្រោង​ថ្មី​មួយ​ទៀត​របស់​ខ្លួន​កណ្ដាល​ក្រុង​ភ្នំពេញ​ដែល​មាន​ឈ្មោះ​ថា “ដេ កាស្តល រ៉ូយ៉ាល” ជា​អាគារ​ថ្មី​ខ្ពស់​មួយ​ទៀត​នៅ​កម្ពុជា មាន​កម្ពស់​៣២ ទី​៣៣​ជាន់។

តាម​អត្ថបទ​ផ្សាយ​របស់​ក្រុម​ហ៊ុន ឮ​អួត​ថា​មាន​អ្នក​ទៅ​មើល ទិញ និង​កក់​ច្រើន​ណាស់ ប្រហែល​ខ្ញុំ​ទៅ​ទិញ​មិន​ទាន់​គេ​ទេ​ដឹង។ ចង់​បាន​មួយ​ល្វែង​ដែរ​នៅ​ទី​នោះ។ ហាហា… មើល​ទៅ​ទាល់​ដើរ​ចង​ការ​គេ៕

មើល​វីដេអូ ឃោសនា​អាគារដេ កាស្តល រ៉ូយ៉ាល
គេហទំព័រ​ក្រុមហ៊ុន ដេ កាស្តល

រូបភាព​កម្រ៖ ចំណង​សាមគ្គី​ព្រះរាជ​អាណាចក្រ​ខ្មែរ និង​ព្រះរាជ​អាណាចក្រ​លាវ ថ្ងៃពុធ 23 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, ພາສາລາວ.
14 comments

23819130111_61471517dc_o
ព្រះចៅនរោត្ដម សីហនុ ព្រះចៅមហាជីវិតខ្មែរស្ដេចបំពេញព្រះរាជទស្សនកិច្ចព្រះរាជអាណាចក្រលាវ កាលពីឆ្នាំ១៩៤៣

រូបនេះខ្ញុំប្រទះក្នុងវេបសៃត៍លាវមួយ ដែលនិយាយពីប្រវត្តិព្រះមហាក្សត្រិយ៍លាវ ព្រះបាទសម្ដេចព្រះចៅស្រីសវាងវង្ស។ លាវប្រើពាក្យ “ព្រះចៅ” និងពាក្យ “មហាជីវិត” សំដៅលើស្ដេចគ្រងរាជ្យ។

រូបនេះកាលគ្រាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ វរ្ម័ន ស្ដេចបំពេញព្រះរាជទស្សនកិច្ច នៅព្រះរាជអាណាចក្រលាវ (លាវ ប្រើពាក្យ ព្រះរាជអាណាចក្រ ដូចខ្មែរដែរ) នារាជធានីហ្លួងព្រះបាង រូបទ្រង់និងព្រះចៅមហាជីវិតលាវ កាលគ្រានោះ គឺព្រះចៅស្រីសវាងវង្ស។

____________________________________________________
អានអត្ថបទ
១. ម្ចាស់ជីវិត ស្រីសវាងវង្ស៖ មហាក្ស័ត្រអង្គដំបូងនៃព្រះរាជអាណាចក្រលាវ
២. Repost: រូបភាពកម្រ៖ ចំណងសាមគ្គីព្រះរាជអាណាចក្រខ្មែរ និងព្រះរាជអាណាចក្រលាវ
៣. កាលស្ដេចប្រពាសរាជអាណាចក្រលាវ
៤. វត្តមានម្ចាស់ជីវិតលាវ ក្នុងព្រះរាជពិធីបរមរាជាភិសេកហ្លួងមុនីវង្ស
៥. ខួបទី២០ឆ្នាំនៃព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសបប.លាវ
៦. អំពីព្រះបរមរាជវាំង «ហោខាំ» ឯនគរហ្លួងព្រះបាង
វត្តមាន​ម្ចាស់​ជីវិត​លាវ ក្នុង​​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ហ្លួង​សីហនុ
៨. រូប​ប្រវត្តិ​សាស្ត្រ ៖ ព្រះ​ចៅ​ផែន​ដី​ខ្មែរ​ស្ដេច​ទៅ​ដល់​ហ្លួង​ព្រះ​បាង

បណ្ដាំ​ផ្ញើ ថ្ងៃអង្គារ 22 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
4 comments

ទើប​តែ​ទស្សនា​សន្ទរកថា​ដ៏​មាន​អត្ថន័យ​អម្បាញ់​នេះ​របស់​ជើង​ខ្លាំង​ស្រុក​ខ្មែរ សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន។ មាន​រឿង​ទៀត​ហើយ​ញាតិ​មិត្រ មិន​ដឹង​ជា​មេ​ភ្លើង​ជា​នរណា​ឲ្យ​ពិត​ទេ។

តែ​សម្ដេច​តេជោ លោក​បាន​ផ្ដាំ​ផ្ញើ​ទៅ អតីត​ព្រះមហាក្ស័ត្រិយ៍ និង​ព្រះមហាក្ស័ត្រិយ៍​ផង បើ​បាន​ជួប​សូម​ប្រដៅ​កូន និង​ប្រដៅ​បង​ផង ព្រោះ​ឧស្សាហ៍​ជួប​គ្នា​ តាម​ទូរស័ព្ទ​ក្ដី ឈប់​មក​រក​រឿង​រំខាន​សម្ដេច​ទៅ ទុក​ឲ្យ​សម្ដេច​មាន​ពេល​ធ្វើ​ការ បង្កើន​សេដ្ឋកិច្ច​កម្ពុជា​ផង។ សង្ឃឹម​ថា​បាន​ឮ​ចុះ។ sic

អស្ចារ្យ​ណាស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ សុទ្ធ​តែ​លេង​ផ្ដាំ​ផ្ញើ​ទៅ​ស្ដេច​ផែន​ដីកណ្ដាល​វាល​ទី​ស្រែក​ចំទាល​បែប​ឫក​អស្ចារ្យ​ហំហាន​មែន។ ខ្លាំង​មែន ខ្លាំង​មែន​ទែន។ sic

អឺ! មួយ​វិញ​ទៀត នាយក​យើង​ចង់​ឲ្យ​ឈប់​ប្រើប្រាស់​ “រាជស័ព្ទ” ទៅ​ នៅ​ក្នុង​រដ្ឋសភា វា​ធុញ​ទ្រាន់​ណាស់ ស្ដាប់​ទៅ​ ព្រោះ​វា​អស្មើ​ភាព។ អូ! យេស! សម្ដេច​យើង​បាន​អនុវត្ត​រួច​ហើយ ចំពោះ​កូន​ចៅ​របស់​គាត់​ គឺ​ក្រុម​គណៈរដ្ឋមន្ត្រី​នោះ គ្មាន​ពាក្យ​ស្ដេច​ទេ កិកិកិ…

មិន​ដឹង​ជា​មាន​រឿង​អី​ទៀត​ហើយ​ទេ ពួក​ស្ដេច​និង​ពួក​រាស្ត្រ​អស់​នេះ។

យ៉ាង​ណា​យ៉ាង​ណី ខឹង​ម្នាក់ ឈ្លោះ​ជាមួយ​ម្នាក់​នឹង​ ជេរ​តែ​ម្នាក់​ហ្នឹង​បាន​ហើយ​ទាន​អើយ កុំ​លេង​ពូជ​ចឹង?! ពូជ​វា​មាន​ល្អ​ មាន​អាក្រក់​ណ៎ា!

ជួយ​ទិញ​ទង់​ជាតិ​ឲ្យ​ខ្មែរ ថ្ងៃអង្គារ 22 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย.
15 comments

មិត្រភាព​គ្មាន​ព្រំ​ដែន។ ជាតិ​ខ្មែរ និង​ថៃ​ជា​ដរាប​នឹង​នៅ​តែ​រស់​ជិត​គ្នា​ត​ទៅ​មុខ​ទៀត​យ៉ាង​ដូចនេះ គ្មាន​អ្វី​ដែល​គួរ​ស្អប់ គួរ​ច្រណែន គួរ​និន្ទា​ទេ។ កើត​ជា​អ្នក​កាន់​សាសន៍​ពុទ្ធ​ដូច​គ្នា មេត្តា ករុណា នៅ​តែ​មាន​ចំពោះ​សាសន៍​ពុទ្ធ​នេះ​ជា​ដរាប។ អ្វី​គួរ​ពិចារណា យក​ចិត្ត​ទុក​ដាក់​ក្នុង​នាម​ជា​ជាតិ​ខ្មែរ ពូជ​អួត​អ្នក​សាង​អង្គរ គួរ​សម​សួន​សាង​ខ្លួន​ជា​ឯករាជជន និង​រួម​គ្នា​សាង​ជាតិ​ខ្លួន​ឲ្យ​រួច​ផុត​ពី​រណ្ដៅ​អវិជ្ជា៕

ប្រែ​ក្រៅ​ផ្លូវ​ការ៖ មុន​បន្ត​ដំណើរ​ទៅ​វត្ត​គូ

កង​ទាហាន​ថៃ បាន​ផ្ដល់​ថវិកា​ចំនួន​១០០០​បាត
និង​ទង់ជាតិ​២​ដល់​ទាហាន​ខ្មែរ
ដោយសារ​ឃើញ​ទង់​ជាតិ​ខ្មែរ​នៅ​ជាយ​ដែន​នេះ​ចាស់​ណាស់​ទៅ​ហើយ
(ពួក​គេ (ខ្មែរ) មិនមាន​ថវិកា​ទ្រទ្រង់​សម្រាប់​ទិញ ទើប​ចាត់​តាំង​ទិញ​ឲ្យ​ពី​បាងកក)

មើល​រូប​បន្ត​អំពី​ធម្មយាត្រា ពី​ក្រុង​បាងកក សុរិន្ទ្រ ឧត្ដរមានជ័យ

%d bloggers like this: