jump to navigation

រ៉នកុន ធានី​នៃ​ព័ណ៌​បៃតង ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ទេសចរណ៍, ពីនេះពីនោះ, អំពីភាសា.
trackback

លោក​អ្នក​ដឹង​ទេ? អតីត​ធានី​របស់​សហភាព​ភូមា គឺ​រ៉នកុន (ရန္‌ကုန္‌,Yangon) គឺ​ជា​ធានី​មួយ​ដែល​មាន​ពណ៌​បៃតង​ និង​មិន​មាន​បរិយាកាស​ពុល គឺ​ល្អ​ជាង​ធានី​ណា​ៗ​ទាំង​អស់​នៅ​ក្នុង​បណ្ដា​ប្រទេស​អាស៊ី​ភាគ​អគ្នេយ៍ ឬ​អាស៊ាន​នេះ។

រដ្ឋបាល​ទាហាន​ភូមា ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នេះ បាន​ផ្លាស់​ប្ដូរ​រដ្ឋធានី ពី​រ៉នកុន​នេះ​ទៅ​ទីក្រុង​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា នេប៉ៀតៅ (, Naypyidaw) កាល​ពី​ខែ​មីនា ឆ្នាំ​២០០៦។ បើ​ទោះ​បី​ជា​រដ្ឋបាល​ទាហាន បាន​ផ្លាស់ប្ដូរ​រដ្ឋធានី​ក្ដី ក៏​រ៉នកុន នៅ​តែ​ជា​ក្រុង​ដ៏​ធំ​ជាង​គេ​របស់​ភូមា​ដដែល ដែល​ជា​ទីតាំង​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល។

រ៉នកុន ចាប់​កកើត​ឡើង​ក្នុង​រង្វង់​សតវត្សរ៍​ទី​៦ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រជាជន​ប្រហែល​៦​លាន​នាក់ និង​មាន​ទំហំ ១.០៣៦​គីឡូម៉ែត្រ​ក្រឡា និង​មជ្ឈមណ្ឌល​ទីក្រុង​​ទំហំ​៥៧៦​គីឡូម៉ែត្រ​ក្រឡា។

ប្រជាជន​រស់​នៅ​ក្នុង​ទីក្រុង​នេះ​មាន​របាយ​ទៅ​ដោយ​ជា​តិ​បាម៉ា, ចិន​ភូមា, ឥណ្ឌា​ភូមា, និង​កាអ៊ីន​ជាដើម។



* ចុច​ទី​នេះ​ដើម្បី​មើល​ផែនទី​ធំ
* គេហ​ទំព័រ​ទីក្រុង​រ៉នកុន៖ http://www.yangoncity.com.mm/
* រូបភាព​ស្រង់​ចេញ​ពី​គេហទំព័រ៖ http://myanmartravelinformation.com

___________________________________________________
អាន​ផង​ដែរ
១. តើ​ខ្មែរ​គួរ​ហៅ​ប្រទេស​ភូមា យ៉ាង​ដូច​ម្ដេច?
២. ប្រទេស​ភូមា
៣. រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ

Advertisements

មតិ»

1. Khmer Emperor - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មេសា 2008

Hey! Dude! The name you broadcast is wrong! The pronuniciation of the new city of Myanmar shall be (ni-pi-daw). Daw shall be sounded as in CEDAW. It is not as in you pronounce (dov).

2. M|O|N|G|K|O|L - ថ្ងៃ​ព្រហស្បតិ៍ 3 ខែ​មេសា 2008

ឈ្មោះគេ រ៉ង់ហ្គូន មិនមែនរ៉នកុនទេ។ ហើយឈ្មោះជនជាតិគេ គឺភូមា មិនមែនប៉ាម៉ាទេ។ ប្រយ័ត្នគេច្រឡំត្រីប្រម៉ា។ 🙂

3. traactivity - ថ្ងៃសុក្រ 4 ខែ​មេសា 2008

ងាប់​ហើយ​មង្គល​ខ្ញុំ​ខំ​ចូល​មក​រិះគន់ ឲ្យ​ដាក់ រ៉ង់ហ្គូន មង្គល​ឯង​កែ​ហើយ​បាត់។
បើក​មើល​ភ្លាម ចង់​វិល​មុខ​ ស្អីគេរ៉ងកុន ស្មាន​តា​រោងកុន​តើ ហើយ​មាន​រឿង​ថ្មី ទាល់​តា​មើល​ម៉ាចប់ បាន​ដឹង​ថា រាជធានី​រ៉ង់ហ្គូន​សោះ។

4. Bandith - ថ្ងៃសុក្រ 4 ខែ​មេសា 2008

អន្ទិតនឹងដូចយ៉ាប់ម៉ាដងៗ​ដែរហ្នឹង គេស្គាល់ឲ្យគ្រប់តែ គ្នាម៉ោចង់បោក

5. ប្រទេស​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 28 ខែ​មីនា 2009

[…] _________________________________________ អាន​ផង​ដែរ៖ ១. តើ​ខ្មែរ​គួរ​ហៅ​ប្រទេស​ភូមា យ៉ាង​ដូច​ម្ដេច? ២. រ៉នកុន ធានី​នៃ​ព័ណ៌​បៃតង […]

6. តើ​ខ្មែរ​គួរ​ហៅ​ប្រទេស​ភូមា យ៉ាង​ដូច​ម្ដេច? « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 28 ខែ​មីនា 2009

[…] ២. រៀន​ភាសា​ភូមា ៣. រ៉នកុន ធានី​នៃ​ព័ណ៌​បៃតង ៤. […]

7. engsamnang - ថ្ងៃសៅរ៍ 28 ខែ​មីនា 2009

ស្អាតមែន។ស្មានតែកុ្រងរបស់ភូមាអន់ជាងមិនស្មានតែល្អអញ្ជឹងសោះ។

8. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 28 ខែ​មីនា 2009

កុំ​ឲ្យ​ស្មាន កុំ​ឲ្យ​មើល​ងាយ​គេ…។ ឮ​គេ​ថា ឮ​គេ​អន់ តាម​ពិត​អត់​បាន​មើល​ខ្លួន​ឯង៕

9. engsamnang - ថ្ងៃអាទិត្យ 29 ខែ​មីនា 2009

ពិតជាត្រឹមត្រូវណាស់។ស្តាប់លឺ1000ដងមិនស្មានបានឃើញម្តងទេ។និយាយរួម​ទីក្រុងនេះពិតជាស្អាតម្យ៉ាងដែរ។

10. My initial plan to Myanmar « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 29 ខែ​មីនា 2009

[…] រួម​មាន​ទីក្រុង​យ៉ាន់កុន, បាកូ, បាកាន, និង​ម៉ានដាលៃ​ជា​ដើម។ […]

11. តាក់ស៊ី​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 20 ខែ​មេសា 2009

[…] ខ្ញុំ​សូម​លើក​យក​ករណី​ទីក្រុង​រ៉នកុន​មក​និយាយ​ចុះ។ រ៉​នកុន […]

12. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 27 ខែ​មេសា 2009

[…] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ ខែ មេសា 27, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ. trackback វា​ជា​លើក​ទី​មួយ​របស់​ខ្ញុំ​ហើយ​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ភូមា។ ជា​ដំណើរ​ដែល​ទទួល​រង់​ចាំ​ការ​ទន្ទឹង​យូរ​មក​ហើយ​ដែរ។ ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០០៩ ខ្ញុំ​រួម​និង​មិត្រ​ភ័ក្ដិ​រួម​ថ្នាក់ រួម​និង​សាស្ត្រាចារ្យ​ផង​ដែរ នាំ​គ្នា​ចាក​ចេញ​ពី​ព្រលាន​យន្ត​ហោះ​សុវណ្ណភូមិ​របស់​ថៃ តាម​ជើង​យន្តហោះ​បាងកក​អ៊ែរវេយ៍ លេខ​ PG701។ ខ្ញុំ​មាន​សំណាង​បាន​អង្គុយ​នៅ​ជាប់​បង្អួច ច្នេះ​បាន​មើល​ប្រទេស​ភូមា​ពី​លើ​ផង​ដែរ។ ម៉ោង​ប្រមាណ​ជា​២​រសៀល​ពួក​យើង​បាន​មក​ដល់​ទីក្រុង​រ៉នកុន នៃ​ប្រទេស​ភូមា​ដោយ​សុវត្ថិភាព ដោយ​មាន​មគ្គុទេសក៍​យើង​នៅ​រង់​ចាំ​ទទួល​ផង​ដែរ។ ម៉ោង​នៅ​ប្រទេស​ភូមា​យឺត​ជាង​ម៉ោង​នៅ​ប្រទេស​ថៃ និង​ប្រទេស​ខ្មែរ​យើង​៣០​នាទី។ […]

13. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​២ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 1 ខែ​ឧសភា 2009

[…] ដែល​នៅ​មិន​ឆ្ងាយ​ពី​ក្រុង​រ៉នកុន​ប៉ុន្មាន​ឡើង […]

14. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៣ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 4 ខែ​ឧសភា 2009

[…] ថ្ងៃ​ទី​៣​របស់​ពួក​យើង​នៅ​ក្នុង​ប្រទេស​ភូមា គឺ​ត្រូវ​ក្រោក​ពី​ព្រលឹម​មែន​ទែន​តែ​ម្ដង ដ្បិត​យន្តហោះ​ត្រូវ​ហោះ​នៅ​ម៉ោង​ប្រមាណ​៧ ហេតុ​នេះ​ពួក​យើង​មិន​បាន​ញ៉ាំ​អាហារ​ពេល​ព្រឹក​នៅ​សណ្ឋាគារ​ដូច​ពី​ថ្ងៃ​ម្សិល​ទេ គឺ​គេ​ខ្ចប់​ឲ្យ​មាន​នំប៉័ង, ទឹក​ក្រូច និង​ផ្លែ​ប៉ោម​មួយ ហេហេ… នាំ​គ្នា​ញ៉ាំ​នៅ​ក្រោម​ឡប់ប៊ី​សណ្ឋាគារ ទាំង​ព្រលឹម​អ៊ុរ និង​ម៉ោង​ប្រមាណ​៥,៣០​នាទី​ពួក​យើង​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សណ្ឋាគារ​ឆ្ពោះ​មក​អាកាសយាន្តដ្ឋាន​អន្តរជាតិ​រ៉នកុន​ជា​ថ្មី ដើម្បី​ធ្វើ​ដំណើរ​ទៅ​បាកាន តាម​ជើង​យន្តហោះ​អ៊ែរ​ បាកាន (air Bagan) ជើង​យន្តហោះ​លេខ 009។ ពី​រ៉នកុន​មក​បាកាន​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​៥៥​នាទី គឺ​ប្រហាក់​ប្រហែល​ពី​ទីក្រុង​បាងកក​មក​ភ្នំពេញ​ដែរ។ […]

15. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 29 ខែ​ឧសភា 2009

[…] ពួក​យើង​ត្រូវ​ត្រឡប់​មក​រ៉នកុន​វិញ។ […]

16. រ៉នកុន​ក្នុង​ចក្ខុ​ខ្ញុំ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 8 ខែមិថុនា 2009

[…] កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុង​រ៉នកុន ពី​អតីត​ពិត​ជា​មាន​ភាព​រីក​ចម្រើន […]

17. ឆាយណា​ថោន នៅ​រ៉នកុន « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 16 ខែមិថុនា 2009

[…] តាម​ពិត​ទៅ​ឆាយណា​ថោន​នៅ​រ៉នកុន​មិន​ធំ​ទេ និង​ថែម​ទាំង​មិន​សូវ​មាន​ជន​ជាតិ​ចិន ឲ្យ​សម​នឹង​ឈ្មោះ​ថា​សង្កាត់​ចិន​នោះ​ឡើយ ផ្ទុយ​មក​វិញ សឹង​សុទ្ធ​តែ​ជន​ជាតិ​ស្អី​មិន​ដឹង​ទេ មើល​ទៅ​ទំនង​នឹង​ឥណ្ឌា ប៉ាគីស្ថាន​ធ្វើ​ការ​ និង​លក់​ដូរ​ឲ្យ​ពេញ​នឹង។ ក្រៅ​ពី​មាន​ហាង​លក់​ដូរ​ដែល​មាន​ជនជាតិ​ចិន​មួយ​ចំនួន រួម​និង​វិហារ​ចិន​មួយ សង្កាត់​ចិន​ប្រៀប​ដូច​ជា​កន្លែង​ដែរ​គេ​លក់​ដូរ​ប្រមូល​ផ្ដុំ​គ្នា មើល​ទំនង​ដូច​ជា​ផ្សារ​ទូទៅ​ដែរ ប្រហែល​ហេតុ​នេះ​ទេ​ដឹង​ទើប​គេ​ហៅ​សង្កាត់​ចិន។ […]

18. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 6 ខែកក្កដា 2009

[…] វា​មិន​មែន​ជា​រឿង​អ្វី​ចំឡែក​ទេ គ្រាន់​តែ​ដាក់​ទឹក​បែប​នេះ តែ​វា​ប្រាកដ​ជា​អស្ចារ្យ​ព្រោះ​ជនជាតិ​ភូមា​គាត់​ធ្វើ​ជា​ប្រចាំ​និង​ជា​ទួទៅ គឺ​គ្រប់​ទី​កន្លែង​ទាំង​អស់ (បើ​តាម​ការ​សាក​សួរ​មគ្គុទេសក៍​គាត់​ថា​នៅ​ទួទាំង​ប្រទេស​ឯណុះ) និង​យើង​ឃើញ​ជា​ញឹក​ញាប់​ទៀត​ផង គឺ​ប្រហែល​ជា​៥០០​ម៉ែត្រ​មាន​មួយ​កន្លែង​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត​មិន​ថា​នៅ​ជនបទ​ទេ សូម្បី​នៅ​ទីក្រុង​ធំ​ៗ ដូច​ជា​រ៉នកុន​ជា​ដើម​ក៏​ឃើញ​មាន​ដែរ។ […]

19. បាត់​ខោ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 3 ខែសីហា 2009

[…] គឺ​៣​យប់​នៅ​រ៉នកុន, ៣​យប់​នៅ​បាកាន […]

20. ប្រពៃណី​មួយ​ដែល​ខ្មែរ​បោះ​បង់​ចោល « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែវិច្ឆិកា 2012

[…] វា​មិន​មែន​ជា​រឿង​អ្វី​ចំឡែក​ទេ គ្រាន់​តែ​ដាក់​ទឹក​បែប​នេះ តែ​វា​ប្រាកដ​ជា​អស្ចារ្យ​ព្រោះ​ជនជាតិ​ភូមា​គាត់​ធ្វើ​ជា​ប្រចាំ​និង​ជា​ទួទៅ គឺ​គ្រប់​ទី​កន្លែង​ទាំង​អស់ (បើ​តាម​ការ​សាក​សួរ​មគ្គុទេសក៍​គាត់​ថា​នៅ​ទួទាំង​ប្រទេស​ឯណុះ) និង​យើង​ឃើញ​ជា​ញឹក​ញាប់​ទៀត​ផង គឺ​ប្រហែល​ជា​៥០០​ម៉ែត្រ​មាន​មួយ​កន្លែង​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត​មិន​ថា​នៅ​ជនបទ​ទេ សូម្បី​នៅ​ទីក្រុង​ធំ​ៗ ដូច​ជា​រ៉នកុន​ជា​ដើម​ក៏​ឃើញ​មាន​ដែរ។ […]

21. ភូមា​សាង​អាកាសយានដ្ឋាន​ថ្មី​ធំ​អស្ចារ្យ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 12 ខែសីហា 2013

[…] អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ហង្សាវតី​ថ្មី​របស់​ភូមា​នេះ​ស្ថិត​នៅ​ភាគ​ខាង​កើត​ឆៀង​ខាង​ត្បូង​នៃ​​ក្រុង​រ៉នកុន ចំនួន​៨០​គីឡូម៉ែត្រ​៕ […]

22. រថ​យន្ត​ចាស់​ៗ​របស់​ភូមា​ចេញ​មុខ​រត់​ពេញ​ប្រទេស​ដើម្បី​អភិរក្ស​រថយន្ត​ចាស់​ៗ | ស្រែ​ខ្ម - ថ្ងៃចន្ទ 28 ខែតុលា 2013

[…] នា​ថ្ងៃ​នេះ (២៨ តុលា ២០១៣) ក្រុម​បណ្ដា​អ្នក​ស្រឡាញ់​រថ​យន្ត​ក្លាស៊ីក ចាស់​ៗ​របស់​ភូមា​ជា​ច្រើន​គ្រឿង បាន​នាំ​គ្នា​បញ្ចេញ​នៅ​ចំ​កណ្ដាល​ក្រុង​រ៉នកុន​ ដើម្បី​ដើរ​ក្បួន​ទេសចរណ៍​ទៅ​កាន់​ទីក្រុង​សំខាន់​ៗ​របស់​ប្រទេស​នេះ ក្នុង​ន័យ​អភិរក្ស​រថយន្ត​បែប​ក្លាស៊ីក នៅ​ក្នុង​ប្រទេស​មួយ​នេះ​។ […]

23. ពីរ​ថ្ងៃ​នៅ​រ៉នកុន | ស្រែ​ខ្មុក - ថ្ងៃពុធ 20 ខែវិច្ឆិកា 2013

[…] បន្ទាប់​ពី​មក​ដល់​ទីក្រុង​រ៉នកុន អតីត​រដ្ឋធានី​ភូមា​ជា​ថ្មី​ម្ដង​ទៀត (លើក​ទី​៣) កាល​ពី​រសៀល​ម្សិល​មិញ​នេះ ថ្ងៃ​នេះ (១៦ វិច្ឆិកា ២០១៣) ខ្ញុំ​បាន​ចំណាយ​ពេល​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដើម្បី​បាន​ដើរ​ទស្សនា ព្រម​ទិញ​របស់​របរ​មួយ​ចំនួន​នៅ​ឯ​ផ្សារ​ទេសចរណ៍ ស្កុត​ម៉ារឃីត​របស់​ទីក្រុង​មួយ​នេះ​។ […]

24. ពេញ​មួយ​ថ្ងៃ​នៅ​នេប្យ្ញីតៅ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែវិច្ឆិកា 2013

[…] នៅរ៉នកុន […]

25. រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 23 ខែវិច្ឆិកា 2013

[…] យប់​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​ភូមា ក៏​ដូច​ជា​យប់​ទី​១​នៅ​រដ្ឋ​ធានី​នេប្យ្ញីតៅ ខ្ញុំ​បាន​ស្នាក់​នៅ​សណ្ឋាគារ រ៉ូយ៉ាល នេប្យ្ញីតៅ ហូតែល (Royal Naypyitaw Hotel)​។ សណ្ឋាគារ​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​សណ្ឋាគារ ឌឹ ម្យ៉ាត មិងហ្កាឡារ៍ ដែល​ខ្ញុំ​បាន​ស្នាក់​នៅ​កាល​ពី​មក​ទី​នេះ ឆ្នាំ​មុន​ ដ្បិត​វា​នៅ​ចំ​នឹង​ផ្លូវ​ធំ​តែ​ម្ដង​។ ប្រសិន​បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉នកុន តាម​រថយន្ត​ក្រុង​នោះ យើង​អាច​ចុះ​នៅ​មុខ​សណ្ឋាគារ​នេះ​តែ​ម្ដង​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​ប្រៀប​ធៀប​បន្ទប់​ជាមួយ​នឹង​សណ្ឋា​គារ ឌឹ ម្យ៉ាត មិងហ្កាឡារ៍ នោះ មិន​ឈ្នះ​ទេ​។ […]

26. វត្ត​ឧប្បាតសន្តិ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 25 ខែវិច្ឆិកា 2013

[…] កាល​ពី​ខ្ញុំ​បាន​ទៅ​ប្រទេស​ភូមាជា​ថ្មី​ម្ដង​ទៀត កាល​ពី​សប្ដាហ៍​មុន​នេះ ខ្ញុំ​មាន​ឱកាស​បាន​ទៅ​ទស្សនា​ទាំង​វត្ត​​​ស្វេតិកុន​ នៅ រ៉នកុន និង​ចេតិយ​ចម្លង​វត្ត​វត្ត​ឧប្បាតសន្តិ (ភ. ဥပ္ပါတသန္တိ) នៅ​ទីក្រុង​ថ្មី​នេប្យ្ញីតៅ​។ […]

27. ភូមា​ប្ដូរ​ស្លាក​លេខ​ឡាន | ស្រែ​ខ្មុក - ថ្ងៃពុធ 27 ខែវិច្ឆិកា 2013

[…] ដែល​មាន​អក្សរ​សម្គាល់ YGN គឺ​ក្រុង​រ៉នកុន […]

28. ប្រៃសណីយដ្ឋាន​ភូមា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 30 ខែវិច្ឆិកា 2013

[…] បើ​និយាយ​មិន​អួត​ទេ ថ្វី​ដ្បិត​តែ​រដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​លក់​ប្រៃសណីយ៍​នៅ​តាម​ខណ្ឌ​នីមួយ​ៗ​របស់​ភ្នំពេញ យក​លុយ​ចែក​គ្នា​ទិញ​ឡាន ទិញ​ផ្ទះ​អស់ តែ​ក៏​នៅ​មាន​ប្រៃសណីយ​កណ្ដាល​មួយ​ដែល​ស្អាត​គ្រាន់​បើ​ដែរ បើ​ប្រៀប​ធៀប​នឹង​ប្រៃសណីយដ្ឋាន​នៅ​ក្រុង​រ៉នកុន របស់​ភូមា​នោះ​។ […]

29. ជំនឿ​លើ «​ដំរី​ស​» នៅ​ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែធ្នូ 2013

[…] ទាំង​នៅ​នគរ​រ៉នកុន ទាំង​នៅ​រដ្ឋធានី​ថ្មី […]

30. សណ្ឋាគារ​អ៊ិចសែល ត្រេសួរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 9 ខែធ្នូ 2013

[…] ខ្ញុំ​បាន​ស្នាក់​នៅ​រ៉នកុន ចំនួន​២​ថ្ងៃ […]

31. ភូមា​បើក​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេមស៍​) លើក​ទី​២៧ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 13 ខែធ្នូ 2013

[…] សម្រាប់កីឡា​ស៊ីហ្គេមស៍​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទីក្រុង​នេប្យ្ញីតៅ, រ៉នកុន និង​ក្រុង​ធំ​ៗ​មួយ​ចំនួន​ទៀត​របស់​ប្រទេស​ភូមា​ ពី​ថ្ងៃ​ទី​១១ ដល់​២២ ខែ​ធ្នូ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​ប្រទេស​ភូមា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​សម្រាប់​ការ​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​នេះ ហើយ​ដែល​ចុង​ក្រោយ​បំផុត​គឺ​កាល​ពី​ឆ្នាំ​១៩៦៩ ដែល​ប្រទេស​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ។ កាល​ពី​កីឡា​លើក​ទី​២៦ ប្រទេស​ឥណ្ឌូណេស៊ី ជា​ម្ចាស់​ផ្ទះ។ […]

32. មក​ដល់​ក្រុង​រ៉នកុន ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 25 ខែធ្នូ 2014

[…] ធ្នូ ២០១៤) ខ្ញុំ​បាន​មក​ដល់​ក្រុង​រ៉នកុន ប្រទេស​ភូមា​ តាម​ជើង​យន្តហោះ អ៊ែរ […]

33. ត្រឡប់​មក​បាងកក​វិញ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 26 ខែធ្នូ 2014

[…] ម៉ោង​ប្រមាណ​១៣​.០០ ខ្ញុំ​ក៏​បាន​ចាក​ចេញ​ពី​សណ្ឋាគារ​ស្នាក់​នៅ​ដើម្បី​ធ្វើ​ដំណើរ​មក​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​រ៉នកុន ដើម្បី​ធ្វើ​ដំណើរ​មក​ក្រុង​បាងកក ប្រទេស​ថៃ​វិញ បន្ទាប់​ពី​ស្នាក់​នៅ​ប្រទេស​ភូមា​​បាន​មួយ​យប់​រួច​មក​។ […]

34. អាកាស​យាន​ដ្ឋាន​អន្តរជាតិ​រ៉នកុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 13 ខែមករា 2015

[…] ប្រមាណ​១៥​គីឡូ​ម៉ែត្រ​ពី​ទីក្រុង​រ៉នកុន​។ បន្ទាប់​ពី​ភូមា​បើក​ប្រទេស​មក […]

35. សណ្ឋាគារ បេសត៍ វេស្ទើរ៍ន ហ្គ្រីន ហ៊ីលល៍ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមករា 2015

[…] ស្ថិត​នៅ​កណ្ដាល​ក្រុងរ៉នកុន​​របស់​ភូមា សណ្ឋាគារ បេសត៍ វេស្ទើរ៍ន ហ្គ្រីន ហ៊ីលល៍ មាន​បន្ទប់​ស្រស់​ស្អាត ធំ​ល្មម និង​មាន​អាហារ​ពេល​ព្រឹក​ដ៏​ឆ្ងាញ់​ពិសា​ផង​ដែរ​​។ […]

36. ទៅ​សក្ការ​ព្រះ​ចេតិយ​ស្វេតិកុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 20 ខែមករា 2015

[…] ដែល​ស្ថិត​នៅ​កណ្ដាល​ក្រុង​រ៉នកុន​​។ នេះ​ជា​លើក​ទី​៣ […]

37. វិថី​នានា​នៅ​ក្រុង​រ៉នកុន ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 25 ខែមករា 2015

[…] អតីត​រដ្ឋធានីរ៉នកុនរបស់​ភូមា គឺ​ជា​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​នេះ​។ ជា​មួយ​នឹង​ហេដ្ឋារចនា​សម្ព័ន្ធ​សេស​សល់​ពី​សម័យ​អាណា​និគម ព្រម​ទាំង​ប្រទេស​នេះ​ត្រូវ​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នោះ នាំ​ឲ្យ​អ្វី​ៗ​​ហាក់​ដូច​ជា​ចាស់​ៗ​។ តែ​​បន្ទាប់​ពី​បើក​ប្រទេស​តែ​ប៉ុន្មាន​ឆ្នាំ​សោះ រ៉នកុន បាន​ផ្លាស់​ប្ដូរ​ជា​ច្រើន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ […]

38. ភូមា​បើក​ផ្សារ​ភាគ​ហ៊ុន​ជា​ផ្លូវ​ការ​ហើយ | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែធ្នូ 2015

[…] កន្លង​មក​នេះ នៅ​ឯ​ទីក្រុង​រ៉នកុន ប្រទេស​ភូមា​ […]

39. «​និស្ស័ន​» នឹង​ផ្ដើម​ផលិត​រថយន្ត​លើក​ដំបូង​នៅ​ភូមា នា​ឆ្នាំ​នេះ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 22 ខែ​កុម្ភៈ 2016

[…] នានា​ប្រទេស​៖ ​រ៉នកុន ប្រទេស​ភូមា – ក្រុម​ហ៊ុន «​និស្ស័ន​» ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថ​យន្ត​ដ៏​ធំ​របស់​ជប៉ុន នឹង​ចាប់ផ្ដើម​ដំឡើង​រថ​យន្ត​នៅ​ក្នុង​ប្រទេស​ភូមា​ជា​លើក​ដំបូង​នៅ​ឆ្នាំ​នេះ​។ នេះ​ជា​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន ក្នុង​ការ​ពង្រីក​ខ្លួន​នៅ​ក្នុង​ទ្វីប​អាស៊ី​។ […]

40. ភូមា​បាន​ប្រធានាធិបតី​ថ្មី​ស៊ីវិល​ទី​១​ក្នុង​រយៈ​ពេល​១០០​ឆ្នាំ | ស្រែ​ខ្មុក - ថ្ងៃពុធ 16 ខែ​មីនា 2016

[…] ខែ​កក្កដា ឆ្នាំ​១៩៤៦ នា​ទីក្រុង​រ៉ន្កុន ប្រទេស​ភូមា […]

41. ទំនើប​កម្ម​ប្រព័ន្ធ​រថយន្ត​ក្រុង​នៅ​រ៉នកុន ប្រទេស​ភូមា | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 11 ខែសីហា 2018

[…] ក្រុង​រ៉នកុន​ […]

42. ភូមា​បើក​ការដ្ឋាន​សាង​សង់​ស្ពាន​វែង​បំផុត | ស្រែ​ខ្មុក - ថ្ងៃពុធ 26 ខែធ្នូ 2018

[…] នានា​ប្រទេស​៖ ​រ៉នកុន ប្រទេស​ភូមា – ថ្ងៃ​នេះ (​២៤ ធ្នូ ២០១៨​) ប្រទេស​ភូមា​បាន​ធ្វើ​ការ​ចុះ​បឋម​សិលា​សាង​សង់​ស្ពាន​ដ៏​វែង​ជាង​គេ​​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ក្រោម​អធិបតីភាព​ប្រធាន​ក្រុម​ប្រឹក្សារដ្ឋ លោក​ស្រី​អ៊ុង សាន​ស៊ូជី​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: