jump to navigation

លេខ​កូដ ប្រៃសណីយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​សុក្រ 4 ខែ​មេសា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ព្រះរាជាណាចក្រកម្ពុជា បានប្រើប្រាស់លេខកូដប្រៃសណីយ៍ចាប់តាំងពីឆ្នាំ១៩៩៧មកម្ល៉េះ។ លេខកូដនេះ កំណត់ឲ្យឈ្មោះសង្កាត់/ខណ្ឌ និងឃុំ/ស្រុក ទួទាំងប្រទេស។

បន្តទៅនេះ ខ្ញុំសូមលើកពីរបៀបប្រើប្រាស់លេខកូដប្រៃសណីយ៍ទាំងនោះដូចតទៅ៖

ជាឧទាហរណ៍ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ មានសង្កាត់សរុបចំនួន៨ ហើយដែលសង្កាត់នីមួយៗ មានកូដប្រៃសណីយ៍របស់ខ្លួន គឺ៖

  1. សង្កាត់បឹងទំពុន គឺ ១២៣៥១
  2. សង្កាត់ស្ទឹងមានជ័យ គឺ ១២៣៥២
  3. សង្កាត់ចាក់អង្រែក្រោម គឺ ១២៣៥៣
  4. សង្កាត់ចាក់អង្រែលើ គឺ ១២៣៥៤
  5. សង្កាត់ច្បារអំពៅ១ គឺ ១២៣៥៥
  6. សង្កាត់ច្បារអំពៅ២ គឺ ១២៣៥៦
  7. សង្កាត់និរោធ គឺ ១២៣៥៧
  8. សង្កាត់ព្រែកប្រា គឺ ១២៣៥៨

ខាងក្រោមនេះជាវិធីសរសេរអាសយដ្ឋាន នៅពេលផ្ញើរបស់អ្វីមួយតាមប្រៃសណីយ៍មកប្រទេសកម្ពុជា តាមរបៀបធម្មតា ដោយគ្មានលេខកូដប្រៃសណីយ៍៖

លោក សុខ ចម្រើន
ផ្ទះលេខ ១២៣, ផ្លូវលេខ ៤៥៦,
សង្កាត់និរោធ, ខណ្ឌមានជ័យ,
ភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

ឬជាភាសាអង់គ្លេស

Mr. Sok Chamroeun
123, Street 456,
Sangkat Niroth, Khan Meanchey,
Phnom Penh, CAMBODIA

ប្រសិនបើយើងប្រើប្រាស់លេខកូដប្រៃសណីយ៍ នោះយើងនឹងសរសេរយ៉ាងងាយ និងខ្លីទៅជា៖

លោក សុខ ចម្រើន
ផ្ទះលេខ ១២៣, ផ្លូវលេខ ៤៥៦,
ភ្នំពេញ ១២៣៥៧, ព្រះរាជាណាចក្រកម្ពុជា

ឬជាភាសាអង់គ្លេស

Mr. Sok Chamroeun
123, Street 456,
Phnom Penh 12357, CAMBODIA

ចំពោះលេខកូដប្រៃសណីយ៍តំបន់ផ្សេងៗទៀតទួទាំងប្រទេស សូមលោកអ្នកបើកមើលនៅក្នុងគេហទំព័រ www.gocambodia.com

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: