jump to navigation

ម៉ាយ​ញូវ​ប៉ា្សស្ព័រត ថ្ងៃសុក្រ 2 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
13 comments

ទើបតែទៅយកលិខិតឆ្លងដែនថ្មីរបស់ខ្ញុំពីព្រឹកមិញនេះ។ នេះជាលិខិតឆ្លងដែនទី៣របស់ខ្ញុំហើយ លិខិតទី២ នឹងផុតកំណត់នាខែសីហា ២០០៨ ខាងមុខនេះ តែខ្ញុំត្រូវធ្វើទុកមុន ព្រោះខ្លាចត្រូវទៅណាបន្ទាន់ទៅ អត់មានប៉ា្សស្ព័រតទៅនឹងគេ។

និយាយពីរឿងតម្លៃប៉ា្សស្ព័រតនឹង មិនដឹងជាស្រុកយើងគិតរមេចទេ សួរទៅស្រុកណាៗ ក៏គេថោកជាងយើងទាំងអស់។ ពិបាកចិត្តអារឿងធើលិខិតឆ្លងដែននេះណាស់ខ្ញុំម្ដងៗ។ កន្លែងធ្វើក៏រញេរញៃ គ្មានសណ្ដាប់ធ្នាប់។ បុគ្គលិកនៅទីនេះ មិនបាច់និយាយទេមួយៗ។ រកស៊ីកប់ក្ដោងហើយ។ កន្លែងខ្លាញ់បស់គេមែន។

ប៉ា្សស្ព័រតថ្មីនេះ ខ្ញុំទៅធ្វើកាលពីដើមខែមីនាឯណោះ។ កាលពីមុនតែមួយខែទេបានហើយ តែឥឡូវត្រូវចំណាយពេល ៤០ ទៅ៥០ថ្ងៃឯណោះ។ ខ្ញុំមិនដឹងថារដ្ឋយើងបានមើលឃើញ និងជួយគិតគូរ កែទម្រង់កន្លែងធ្វើលិខិតឆ្លងដែននេះឡើងវិញដែរ ឫក៏អត់ទេ? មើលទៅខ្ញុំដូចជាទើសភ្នែកសម្បើមណាស់។

បានប៉ា្សស្ព័រតថ្មី សប្បាយចិត្តម្យ៉ាងដែរ ព្រោះតែប៉ុណ្ណេះ រួចខ្លួនបាន៧ឆ្នាំឯណោះ។ ៧ ឆ្នាំទៀតបានធ្វើថ្មីមួយទៀត សូមលាសិនហើយកន្លែងធ្វើប៉ា្សស្ព័រតខ្មែរ ដ៏រញេរញៃអើយ ចាំជួបគ្នា៧ឆ្នាំក្រោយ។ និយាយចឹង៧ឆ្នាំមុនកាលដែរខ្ញុំធ្វើប៉ា្សស្ព័រត មកដល់ឥឡូវឃើញតែរញេរញៃដូចតែគ្នាដដែលជាដដែល សង្ឃឹមថា៧ឆ្នាំក្រោយមានការផ្លាស់ប្ដូរល្អជាងនេះទៅចុះ! នមោ។

ប៉ា្សស្ព័រតនេះធ្វើអស់ ១៣៣ ដុល្លារអាគាំងគត់ បូកផ្ញើម៉ូតូ១០០០រៀល ហ្វូតូកុបពីឯកសារ១០០០រៀលទៀត! ហេហេ…

លិខិតឆ្លងដែនថ្មីរបស់ខ្ញុំ


មើលរូបថតប៉ា្សស្ព័រតថ្មីដូចរាងសង្ហារបន្តិច ឯរូបថតអាចាស់ ចុមម្រ៉ាយអើយ ដូចស្វាបាក់ទឹកដោះ ហេហេហេ…

ប៉ា្សស្ព័រតទី២ ដែលនឹងផុតកំណត់

______________________________________________________
អានផងដែរ
១. ដំណើរឆ្លងដែនជាមួយនឹងលិខិតឆ្លងដែនប្រភេទថ្មី
២. ប៉ា្សស្ព័រតទី៥
៣. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ?
៤. ប៉ា្សស្ព័រតទី៦

Advertisements

ខ្ទើយ​ពេញ​ស្រុក ថ្ងៃសុក្រ 2 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
8 comments

និយាយ​ពី​រឿង​នៅ​សៀមរាប​ប៉ុន្មាន​ថ្ងៃ​នេះ ភ្លៀង​ពេល​យប់​ឲ្យ​រហូត គ្មាន​ពេល​បាន​ចេញ​ទៅ​ដើរ​លេង​ឯណា​ទេ ស៊យ​ដល់​ហើយ។ ល្ងាច​មួយ​ទំរាំ​ចប់​ការងារ ម៉ោង​ជិត​១០​ទៅ​ហើយ កុំ​ឲ្យ​ស៊យ ក៏​ចេញ​ទៅ​ក្រៅ​បន្តិច​ទៅ (បើ​ង៉ៃ​នោះ​អត់​ចេញ​ទេ ម្ល៉េះ​គ្មាន​បាន​ទៅ​ណា​តែ​ម្ដង)។

កន្លែង​ដេក​ក៏​វា​ឆ្ងាយ​ពី​ក្រុង​ទៀត ដើរ​រក​ម៉ូតូ​ឌុប​សឹង​មិន​បាន​ព្រោះ​វា​យប់​ណាស់​ទៅ​ហើយ។ ក៏​ដើរ​រក​ម៉ូតូ​ឌុប​ជិះ​ទៅ​ផ្សារ​ចាស់ ដើរ​មើល​ពួក​បារាំង​ស៊ី​អី​ហ្នឹង​ណ៎ា ម្យ៉ាង​ខ្ញុំ​នេះ​ក៏​ហេវ​ផង។ យប់​ម្សិល​ដេក​ហេវ​ចង់​ស្លាប់​ព្រោះ​កន្លែង​ខ្ញុំ​គេង​វា​អត់​មាន​លក់​ស្អី​សោះ​ពេល​យប់។

និយាយ​ពី​ស្ត្រីត​បារ​នៅ​ផ្សារ​ចាស់​ឥឡូវ​ឡូយ​បស់​គេ គេ​បិទ​ផ្លូវ​ថែម​ពីរ​ច្រក​ទៀត និង​មាន​សន្តិសុខ​ការពារ​មាំ​សម្បើម​ណាស់ ល្អ​បស់​គេ តែ​ទាស់​ម្យ៉ាង​ស្រុក​យើង កន្លែង​ណា​ក៏​ដូច​កន្លែង​ណា​ដែរ ស្តង់ដារ​ដល់​ក​ហើយ​អា​រឿង​ដី​ហុយ​នោះ។ សូម​ឲ្យ​លេខ​មួយ​តែ​ម្ដង។

អ្វី​ដែល​ខុស​ពី​ពេល​លើក​មុន​ៗ​នេះ ស្ត្រីតបារ​នៅ​សៀមរាប​លើក​នេះ​ខ្ញុំ​ដើរ​ម៉ា​រ៉ាវ ម៉ែ​អើយ​សុទ្ធ​តែ​ស្រី​ប្រភេទ​ទី​២ (ខ្ទើយ) ម្ដុំ​ៗ​ពេញ​តែ​ផ្លូវ​។ ភាគ​ច្រើន​សុទ្ធ​តែ​ពួក​រក​ស៊ី ខ្ញុំ​ឯណេះ​ដើរ​ម្នាក់​ឯង​វាក់អើ​ពួក​គាត់​ភ័យ​សឹង​ស្លាប់។ មាន​ម្នាក់​នោះ​ញាក់​ភ្នែក និង​ហៅ​មក​ខ្ញុំ (ខ្ញុំ​ស្ដាប់​មិន​ច្បាស់ មិន​ដឹង​ជា​គាត់​និយាយ​ថា​មិច​ទេ ដូច​ជា​សួរ​ខ្ញុំ​ទិញ​ស្អី​ក៏​មិន​ដឹង)។ ខ្ញុំ​ដល់​ទៅ​ចឹង​ភ័យ​វិញ ទេ​តើហ៏។

មាន​ម្នាក់​នោះ ឃើញ​ពួក​បារាំ​ង​ដើរ​មក​ ក៏​ស្ទុះ​ទៅ​ជិត​ហើយ​និយាយ​ទៅ​កាន់ (ខ្ញុំ​មិន​ដឹង​ថា​និយាយ​មិច​ទេ)។ លោក​បារាំង​នោះ​ខំ​ដើរ​គេច​យ៉ាង​លឿន​និង​ក្រវី​ក្បាល​បដិសេធ នាង (ខ្ទើយ) នោះ​នៅ​តែ​ខំ​ដើរ​តាម​ទៀត។ ហួស​ចិត្ត​មែន​ទែន​ខ្ញុំ។

ដើរ​រាស់​ម៉ា​ផ្លូវ​នឹង​មាន​ពួក​ខ្ទើយ​បួន​ប្រាំ​កន្លែង ម៉ា​កន្លែង​ៗ មាន​បួន​ប្រាំ​នាក់។ គិត​ទៅ​បង​តម្រួត​ៗ​នៅ​ទី​នោះ​គាត់​អត់​ថា ឫ​ដេញ​ចេញ​ទេ​មិន​ដឹង? ខ្ញុំ​មើល​ទៅ​គួរ​អាក្រក់​មើល​ណាស់ មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​ធ្វើ​យ៉ាង​នេះ​ទេ។

ខ្ញុំ​ដើរ​ទៅ​ផ្សារ​មីនីម៉ាត ទិញ​ទឹក​ដោះ​គោ​ជូរ និង​នំ​មក​ញ៉ាំ រួច​ហៅ​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​សណ្ខាគារ​វិញ​ទៅ។

និយាយ​ពី​រឿង​ខ្ទើយ​ហ្នឹង​ស្រុក​យើង​បច្ចុប្បន្ន​ដូច​ជា​សេរីភាព​ពេញ​បូរ​ហើយ។ ខ្ញុំ​មិន​វិភាគ​អី​ទេ នាំ​គេ​ថា​ឯង​រើសអើង តែ​ខ្ញុំ​ថា​ដូច​ជា​មិន​ទំនង​ទេ​ដឹង បើ​នាំ​គ្នា​រះ​ពេញ​ស្រុកចឹង!!!???

_____________________________________________________
អាន​ផង​ដែរ៖
១. កម្ពុជា​បើក​ទ្វារ​ទទួល​ពួក​ទេសចរណ៍​បី​ភេទ?

មក​ដល់​ភ្នំពេញ​វិញ! ថ្ងៃសុក្រ 2 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
3 comments

ខ្ញុំ​មក​ដល់​រាជធានី​វិញ​ហើយ​បង​ប្អូន កាល​ពី​ល្ងាច​មិញ​នេះ (ថ្ងៃ​ព្រហស្បតិ៍ ០១ ឧសភា ២០០៨) តាម​ជើង​យន្តហោះ មេគង្គ អេចប្រេស្ស ហាហាហា… មក​ដល់​ផ្ទះ​ម៉ោង​ជិត​៣​ល្ងាច គេង​សម្រាក​មួយ​ភ្លេត​ថា ម៉ោង​៥​ជិះ​ដើរ​ឆ្វែល​បន្តិច ដឹង​អី​ភ្ញាក់​ឡើង​ម៉ោង ៧​កន្លះ​យប់​បាត់​ទៅ​ហើយ ចុម​ម្រ៉ាយ​ម្រ៉ង! ឆា​ចោល​អត់​ម៉ា​ល្ងាច​ទៅ។ ងើប​ឡើង​ញ៉ាំ​បាយ​ផ្ទះ​ទៅ!

%d bloggers like this: