jump to navigation

ម៉ាយ​ញូវ​ប៉ា្សស្ព័រត ថ្ងៃសុក្រ 2 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
trackback

ទើបតែទៅយកលិខិតឆ្លងដែនថ្មីរបស់ខ្ញុំពីព្រឹកមិញនេះ។ នេះជាលិខិតឆ្លងដែនទី៣របស់ខ្ញុំហើយ លិខិតទី២ នឹងផុតកំណត់នាខែសីហា ២០០៨ ខាងមុខនេះ តែខ្ញុំត្រូវធ្វើទុកមុន ព្រោះខ្លាចត្រូវទៅណាបន្ទាន់ទៅ អត់មានប៉ា្សស្ព័រតទៅនឹងគេ។

និយាយពីរឿងតម្លៃប៉ា្សស្ព័រតនឹង មិនដឹងជាស្រុកយើងគិតរមេចទេ សួរទៅស្រុកណាៗ ក៏គេថោកជាងយើងទាំងអស់។ ពិបាកចិត្តអារឿងធើលិខិតឆ្លងដែននេះណាស់ខ្ញុំម្ដងៗ។ កន្លែងធ្វើក៏រញេរញៃ គ្មានសណ្ដាប់ធ្នាប់។ បុគ្គលិកនៅទីនេះ មិនបាច់និយាយទេមួយៗ។ រកស៊ីកប់ក្ដោងហើយ។ កន្លែងខ្លាញ់បស់គេមែន។

ប៉ា្សស្ព័រតថ្មីនេះ ខ្ញុំទៅធ្វើកាលពីដើមខែមីនាឯណោះ។ កាលពីមុនតែមួយខែទេបានហើយ តែឥឡូវត្រូវចំណាយពេល ៤០ ទៅ៥០ថ្ងៃឯណោះ។ ខ្ញុំមិនដឹងថារដ្ឋយើងបានមើលឃើញ និងជួយគិតគូរ កែទម្រង់កន្លែងធ្វើលិខិតឆ្លងដែននេះឡើងវិញដែរ ឫក៏អត់ទេ? មើលទៅខ្ញុំដូចជាទើសភ្នែកសម្បើមណាស់។

បានប៉ា្សស្ព័រតថ្មី សប្បាយចិត្តម្យ៉ាងដែរ ព្រោះតែប៉ុណ្ណេះ រួចខ្លួនបាន៧ឆ្នាំឯណោះ។ ៧ ឆ្នាំទៀតបានធ្វើថ្មីមួយទៀត សូមលាសិនហើយកន្លែងធ្វើប៉ា្សស្ព័រតខ្មែរ ដ៏រញេរញៃអើយ ចាំជួបគ្នា៧ឆ្នាំក្រោយ។ និយាយចឹង៧ឆ្នាំមុនកាលដែរខ្ញុំធ្វើប៉ា្សស្ព័រត មកដល់ឥឡូវឃើញតែរញេរញៃដូចតែគ្នាដដែលជាដដែល សង្ឃឹមថា៧ឆ្នាំក្រោយមានការផ្លាស់ប្ដូរល្អជាងនេះទៅចុះ! នមោ។

ប៉ា្សស្ព័រតនេះធ្វើអស់ ១៣៣ ដុល្លារអាគាំងគត់ បូកផ្ញើម៉ូតូ១០០០រៀល ហ្វូតូកុបពីឯកសារ១០០០រៀលទៀត! ហេហេ…

លិខិតឆ្លងដែនថ្មីរបស់ខ្ញុំ


មើលរូបថតប៉ា្សស្ព័រតថ្មីដូចរាងសង្ហារបន្តិច ឯរូបថតអាចាស់ ចុមម្រ៉ាយអើយ ដូចស្វាបាក់ទឹកដោះ ហេហេហេ…

ប៉ា្សស្ព័រតទី២ ដែលនឹងផុតកំណត់

______________________________________________________
អានផងដែរ
១. ដំណើរឆ្លងដែនជាមួយនឹងលិខិតឆ្លងដែនប្រភេទថ្មី
២. ប៉ា្សស្ព័រតទី៥
៣. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ?
៤. ប៉ា្សស្ព័រតទី៦

មតិ»

1. Sovan - ថ្ងៃសុក្រ 2 ខែ​ឧសភា 2008

Well…you look younger. How come you are still a student? I thought u working at Plan International.

2. រមទម - ថ្ងៃសៅរ៍ 3 ខែ​ឧសភា 2008

ពូកែនីយាយពូកែកឺចការរកនាកណាដួចមឺនបាន
លិខិតឆាឡងដែនមិនថោកទេមេចមានលុយចាយយាងនេៈ?

3. Bandith - ថ្ងៃសៅរ៍ 3 ខែ​ឧសភា 2008

អន្ទិតអើយ រអ៊ូអី ស្រុកខ្មែរយើងតែចឹង សុទ្ធតែពួកអាមុខលុយ….ខ្ញុំមិនចង់និយាយ​ទេ ធើម្តងៗ ទាល់តែលុយនេះតិច លុយនោះតិច….កុំថាដល់ទៅ ៧ឆ្នាំ ៧០ឆ្នាំ​ ៧០០ឆ្នាំ ទៀតក៍នៅតែប៉ុណ្ណឹងបើមួយៗ អត់ចោលអាមាយាថ គិតតែធ្វើម៉េចឲ្យ អាត្មាអញរស់ អាណាងាប់ក៍ងាប់ទៅ ចឹងនោះ។

4. ដំណើរ​ឆ្លង​ដែន​ជាមួយ​នឹង​លិខិត​ឆ្លង​ដែន​ប្រភេទ​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែសីហា 2008

[…] _________________________________________________ អាន​ផង​ដែរ៖ ម៉ាយ​ញូវ​ប៉ា្សស្ព័រត […]

5. ទៅ​វៀតណាម​លើក​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 19 ខែ​ឧសភា 2009

[…] អ្វី​ដែល​ចំឡែក​នោះ​គឺ​ឡាន​ត្រូវ​មក​ស្ទាក់​ជាប់​នឹង​ប៉ុស្តិ៍​យាម​ត្រួត​លិខិត​ឆ្លង​ដែន​ខាង​វៀតណាម​ឯណោះ​វិញ គ្រាន់​តែ​នៅ​ចាំ​ជិត​២​ម៉ោង​ឯណោះ​ទម្រាំ​បាន​ចេញ (សូម​រង់​ចាំ​អាន​អត្ថបទ​ដោយ​ឡែក)។ មក​ដល់​ព្រៃនគរ​ប្រមាណ​ម៉ោង​៣​រសៀល​ល្មម៕ […]

6. ភាព​រញ៉េរញ៉ៃ​នៅ​ឯ​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​វៀតណាម ច្រក​ម៉ុកបាយ « -:- កំណត់ហេតុ​សុភ - ថ្ងៃចន្ទ 8 ខែមិថុនា 2009

[…] ព្រំដែន​​ខ្មែរ និង​វៀតណាម​នេះ​រាង​ខុស​គ្នា​ជាមួយ​នឹង​ព្រំដែន​ខ្មែរ​ជាមួយ​នឹង​ថៃ មើល​ទៅ​ដូច​ជា​គេ​ដាក់​គ្នា​រក​ស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​រថយន្ត​ក្រុង​ចឹង​ឯង ពោល​គឺ​អ្នក​ដំណើរ​មិន​ចាំ​បាច់​រត់​វាយ​លិខិត​ឆ្លង​ដែន​ដោយ​ខ្លួន​ឯង​ទេ គឺ​ខាង​ក្រុមហ៊ុន​គេ​រ៉ាប់​ឲ្យ​ម៉ា​ចប់​តែ​ម្ដង។ នៅ​ឯ​ខាង​ខ្មែរ​យើង​មិន​សូវ​ជា​អី​ទេ តែ​ចំណែក​ឯ​ខាង​វៀតណាម​វិញ គឺ​រញ៉េរញ៉ៃ​ដល់​ក​ហើយ។ អ្នក​ដំណើរ​មក​ចាល់​គ្នា គឺ​គ្មាន​តម្រូវ​ឲ្យ​តម្រង​ជួរ តម្រង់​ស្អី​ទេ ចាំ​តែ​ពួក​ប៉ូលីស​យួន​វាយ​ត្រា​ចូល​ស្រុក​ហើយ​គេ​ឲ្យ​ទៅ​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​គេ​ហៅ​ឈ្មោះ​ម្ដង​ម្នាក់​ៗ​ចូល​ទៅ។ មើល​ទៅ​ឥត​សណ្ដាប់​ធ្នាប់​សម្បើម​ណាស់ ជា​ពិសេស​ប្រសិន​បើ​មាន​រថយន្ត​ក្រុង​ពីរ​បី​ក្រុមហ៊ុន​ទៅ​ដល់​ជាន់​គ្នា​ចាំ​មើល​ទៅ។ […]

7. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 16 ខែមិថុនា 2009

[…] អ្វី​ៗ​វា​មិន​មែន​ចេះ​តែ​អាក្រក់​ដូច​យើង​គិត​នោះ​ទេ។ ពួក​យើង​បាន​ដើរ​ឆ្លង​កាត់​កន្លែង​ពិនិត្យ​លិខិត​ឆ្លង​ដែន និង​អន្តោប្រវេសន្ត ព្រម​ទាំង​ភាព​រាក់​ទាក់​នៃ​ស្ត្រី​ភូមា​ដែល​ពិនិត្យ​លិខិត​ឆ្លង​ដែន ក្នុង​សំលៀក​បំពាក់​យោធា មិន​ខុស​ពី​នៅ​អាកាសយាន្តដ្ឋាន​ក្រុង​ភ្នំពេញ​ទេ ចំឡែក​តែ​អ្នក​ពិនិត្យ​លិខិត​ឆ្លង​ដែន​ទាំង​អស់​សុទ្ធ​តែ​នារី។ បន្ទាប់​ពី​យក​វ៉ាលីស​រួច​រាល់​ហើយ ពួក​យើង​នាំ​គ្នា​ចេញ​ពី​អាកាសយាន្តដ្ឋាន​ផ្នែក​ខាង​ក្រៅ ដើម្បី​ឡើង​ជិះ​រថយន្ត​ដែល​មគ្គុទេសក៍​យើង​បម្រុង​ទុក ធ្វើ​ដំណើរ​ចូល​ទៅ​ទីក្រុង។ អាកាសយាន្តដ្ឋាន​អន្តរជាតិ​ក្រុង​រ៉នកុន មិន​ជា​ធំ​ទេ ប្រហែល​នឹង​អាកាសយាន្តដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ​នៃ​យើង តែ​ប្រហែល​ជា​របស់​យើង​មាន​លក្ខណៈ​វប្បធម៌​ស្អាត​ជាង​ក៏​មិន​ដឹង។ […]

8. មក​ដល់​ទ្រនំ​ឯ​បាងកក « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 5 ខែវិច្ឆិកា 2009

[…] ជិះ​អា​យន្តហោះ​អ៊ែរ​អាស៊ី​នេះ​រាល់​លើក​ពេល​មក​ដល់​បាងកក​វា​មិន​ដែល​ចូល​ដល់​ចំណត​ទេ តែង​តែ​ឲ្យ​ឡាន​ទៅ​ដឹក​បន្ត គ្រា​នេះ​មិន​ដឹង​ជា​យ៉ាង​ម៉េច​វា វា​ចូល​ដល់​ចំណត​តែ​មិន​ដឹង​វា​ទៅ​ចត​នៅ​ឯ​ស្លាប​មួយ​ណា​របស់​អាកាសយាន្ដដ្ឋាន​​សុវណ្ណភូមិ​ត្រូវ​ធ្វើ​ដំណើរ​ជាង​១​គីឡូម៉ែត្រ​ឯណោះ​ទើប​មក​ដល់​កន្លែង​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ ហាហា… យ៉ាប់​មែន​អា​នេះ។ […]

9. កណ្ដឹង​អគ្គីភ័យ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 17 ខែមិថុនា 2010

[…] រក​សោរ​ឃើញ​ហើយ ក៏​យក​លិខិត​ឆ្លង​ដែន​ កាបូប​ប្រាក់ និង អាយ​ផដ […]

10. ខ្មែរក្រោម - ថ្ងៃ​ព្រហស្បតិ៍ 17 ខែមិថុនា 2010

លិខឹតឆ្លងដែនយួនធ្វើអស់តែជាង១០ដុល្លាទេ ប្រើបាន១០ឆ្នាំ ហើយមិនបាចឡើងទៅដល់ហូជីមិញឬហាណូយធ្វើនោះទេ គឺធ្វើនៅសង្កាត់ឬឃុំតែប៉ុណ្ណោះ

11. ទិញ​កាបូប​លុយ​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 5 ខែកក្កដា 2010

[…] ឃើញ​អា​កាបូប​ដាក់​លិខិត​ឆ្លង​ដែន​​ស្អាត​ដែរ ក៏​យក​មួយ​ទៀត​ទៅ​។ […]

12. ប៉ា្សស្ព័រត​ទី​៥ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 23 ខែមិថុនា 2014

[…] __________________________________________ អាន​ផង​ដែរ​៖ ១. ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន​នៅ​ការិយាល័យ​ថ្មី ២. ម៉ាយ​ញូវ​ប៉ា្សស្ព័រត ៣. ហេតុ​ម្ដេច​ប៉ាស្សផរ៍ត ខ្មែរ​ថ្លៃ​ខ្លាំង​ម្ល៉េះ? […]

13. ប៉ា្សស្ព័រត​ទី​៦ | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែតុលា 2016

[…] ________________________________________________________ អានផងដែរ៖ ១. ទៅធ្វើលិខិតឆ្លងដែននៅការិយាល័យថ្មី ២. ហេតុម្ដេចប៉ាស្សផរ៍ត ខ្មែរថ្លៃខ្លាំងម្ល៉េះ? ៣. ទៅធ្វើលិខិតឆ្លងដែនថ្មី ៤. ម៉ាយញូវប៉ា្សស្ព័រត ៥. ប៉ា្សស្ព័រតទី៥ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: