jump to navigation

ប្រឡង​ក្រសួង​ការបរទេស ថ្ងៃសៅរ៍ 3 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
17 comments

ទើប​តែ​មក​ពី​ប្រឡង​ចូល​ក្រសួង​ការបរទេស​អម្បាញ់​មិញ​នេះ​ញាតិ​មិត្រ​អើយ។ ឯង​ខំ​ក្រោក​ពី​ព្រលឹម​ដឹង​អី​វិញ្ញាសារ​គេ​នោះ​មក​យឺត​ដល់​ហើយ។

ធ្វើ​បាន​ទាំង​អស់​សំណួរ​ តែ​លទ្ធផល​មិន​ដឹង​ជា​ធ្លាក់​គេ ឬ​ក៏​ជាប់​ខ្ញុំ​ទេ មើល៍​ទៅ។ សំណួរ​មាន​ទាំង​អស់​៥ និង​បក​ប្រែ​អត្ថបទ​មួយ​ទំព័រ។ មើល​ទៅ​មិន​ជា​ពិបាក​ទេ តែ​ត្រូវ​សរសេរ​យូរ។

ខ្ញុំ​ឯណេះ​ខំ​ចម្លង​សំណួរ​ទុក​យក​មក​ឲ្យ​លោក​អ្នក​មើល​ ដឹង​អី​ពេល​យក​ក្រដាស​ចម្លើយ​ឲ្យ​គេ គេ​ទា​ទាំង​អា​ក្រដាស​ព្រាង​ចម្លង​នោះ​ដែរ។ ស៊យ​វិញ ខំ​ចម្លង​ហត់​ចុក​ដៃ​សឹង​ស្លាប់។ តែ​មិន​អី​ទេ ខ្ញុំ​នៅ​ចាំ​សំណួរ​តិច​ៗ​ដែរ។

ខាង​ក្រោម​នេះ​ជា​សំណួរ​ដែរ​គេ​សួរ៖ (រយៈ​ពេល​១​ម៉ោង​៣០​នាទី)

1. What is 7 January means to you? (ហាហា…)
2. What did Cambodia join ASEAN? So far what did Cambodia get benefit from this membership?
3. What is your idea about democracy and the repect of human rights in Cambodia?
4. What is the core of the rectangular strategy of the Cambodian government? What are the areas?
5. Different country has different foreign policy, what is the foreign policy of Cambodia?

មួយ​សំណួរ​ទៀត​ត្រូវ​បក​ប្រែ​អត្ថបទ​ភាសា​ខ្មែរ ទៅ​ជា​ភាសា​អង់គ្លេស​មួយ​ទំព័រ​រយៈ​ពេល​១ម៉ោង​៣០​នាទី

————————————————

អាន​ព័ត៌មាន​ទាក់ទង
១. អស្ចារ្យ​ណាស់​ស្រុក​ខ្ញុំ
២. សម្ភាស​ក្រសួង​ការបរទេស
៣. លទ្ធផល​ប្រឡង​ក្រសួង​ការបរទេស
៤. អវសាន​ក្រសួង​ការបរទេស
៥. ប្រឡង​ក្រសួង​ការ​បរទេស (​ជា​ថ្មី​ម្ដង​ទៀត​)

Advertisements
%d bloggers like this: