jump to navigation

ភ្លៀង​មួយ​មេ​ធំ​ធ្វើ​បាប​ខ្ញុំ​ម៉ា​ល្ងាច ថ្ងៃចន្ទ 5 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
2 comments

ឱ! លោក​អើយ ភ្លៀង​ម៉ា​មេ​ធំ​ល្ងាច​មិញ​នេះ ពិត​ជា​យ៉ាប់​មែន​ទែន​ម្រ៉ង មក​ដល់​ផ្ទះ​ទឹក​លេច​ពេញ​ផ្លូវ​ចូល​ផ្ទះ ត្រូវ​ដើរ​លុយ​ទឹក​ទៅ​បិទ​ទ្វារ​របង​ផង។

ឡើង​មក​ដល់​លើ​ផ្ទះ​ចូល​បន្ទប់ ម៉ែ​អើយ ទឹក​ពេញ​កន្លះ​បន្ទប់។ បើក​ទ្វារ​វ៉េរ៉ង់ដា​មើល លោក​អើយ​ទឹក​ពេញ។ ច្បាស់​ណាស់​ទឹក​ហៀរ​ពី​វ៉េរ៉ង់ដា​ចូល​បន្ទប់​ដេក​តែ​ម្ដង។ ប្រហែល​ពី​ម្សិល​មិញ​នេះ​ឯង ខ្ញុំ​សម្អាត​បន្ទប់​មិន​ដឹង​នឹក​យ៉ាង​មិច យក​ក្រណាត់​ជូត​ទៅ​ផ្អិប​​រន្ធ​ទឹក​ហូរ​ហ្នឹង​ឯង ទើប​បាន​ជា​ទឹក​មិន​ហូរ​និង​ច្រាល​ចូល​បន្ទប់។

ចុះ​ទៅ​ក្រោម​ស្រែក​ហៅ​ម៉ាក់​ខ្ញុំ​មក​មើល ហាហា… វា​យ៉ាប់ ព្រោះ​ទទឹក​ជោក​កម្រាល​ព្រំ​បន្ទប់​ដេក​ខ្ញុំ​នឹង​ឯង។ ត្រូវ​រំខាន​ម៉ាក់​ខ្ញុំ​ និង​ខ្ញុំ​នាំ​គ្នា​កោស​ទឹក​ចេញ​ពី​បន្ទប់​អស់​ម៉ា​ល្ងាច។ យ៉ាប់​មែន​មេឃ​នេះ៕

Advertisements
%d bloggers like this: