ខ្មោចសង្គមរាស្ត្រនិយមតាមលងពួកនយោបាកខ្មែរ ថ្ងៃអង្គារ 6 ខែឧសភា 2008
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.add a comment
ទើបស្ដាប់ (និងកំពុងស្ដាប់) សន្ទរកថាលោកនាយកតេជោខ្មែរ អម្បាញ់នេះញាតិមិត្រអើយ មានរឿងរ៉ាវទៀតហើយ។ លោកនាយកយើងទៅណាមកណាគាត់មិនភ្លេចទេ មានរឿងឲ្យរហួត។ ចេញដំបូងលោកអួតមានស្ថានីយ៍វិទ្យុច្រើនណាស់កំពុងផ្សាយបន្តផ្ទាល់សន្ទរកថារបស់លោក ហេហេ…។
ម៉ាសន្ទុះមកលោកនិយាយពីមានអ្នកខ្លះកំពុងបោករាស្ត្រពីរឿងសង្គមរាស្ត្រនិយម រដូវបោករាស្ត្រក៏ជិតម៉ោដល់ហើយញាតិមិត្រ មានអ្នកខ្លះកំពុងបោកបណ្ដើរៗហើយ រាប់ទាំងខ្ញុំផងដែរ ហេហេ…។
មិនដឹងជាបញ្ហាស្អីគេ អ្នកដែលចូលចិត្តបោករាស្ត្រហ្នឹង យករឿងសង្គមរាស្ត្រនិយមមកបញ្ឈឺលោកនាយក ម៉ាអាសម័យចាស់ស្លាប់បាតយូរហើយ sic
“ធើមិចដូចសម័យសង្គមរាស្ត្រនិយម បើសម័យនេះជាសម័យម៉ូបែលហ្វូន ឯសម័យសង្គមរាស្ត្រនិយមសម័យវាយខ្សែលួស” មែន លោកនាយកតេជោមានប្រសាសន៍ត្រូវ។ បើចង់ធ្វើដូចសម័យសង្គមរាស្ត្រនិយមទាល់តែវាយផ្លូវចោល។ សម័យសង្គមរាស្ត្រនិយមផ្លូវត្រឹម៥, ៦ម៉ែត្រ សម័យនេះជាង១១, ១២ម៉ែត្រ ហាហា…
សម័យនេះហើយទូរទស្សន៍ព័ណ៌មានមើលមិនឈ្នះ សម័យសង្គមមានតែ១ប៉ុស្តិ៍ សខ្មៅទៀត ចឹងមានតែឈប់ប្រើទូរទស្សន៍ព័ណ៌ កិកិកិ…
អ៊ឺម បើតាមឮសំណង់ធំៗ របស់រដ្ឋ និងសមិទ្ធផលនានារបស់រដ្ឋ ដូចជាសាងសង់ដោយលុយរដ្ឋទេហ្អី! សម័យនេះធ្វើតាមសង្គមរាស្ត្រនិយមមិចនឹងកើត កិកិកិ… លក់សំណង់រដ្ឋយកលុយចែកគ្នា សុំលុយគេឲ្យសាងសង់ឲ្យ រ៉ាប់ទាំងកន្លែងមន្ត្រីខ្មែរធើការ !ឡ! ធ្វើមិចដូច សម័យនេះសម័យសិល្បៈចែករំលែក ហាហាហាហា……………