jump to navigation

ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
20 comments

ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះ​មហាក្ស័ត្រិយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​ប្រភេទ​ក្រដាស​គំរូ​ថ្មី​២០.០០០​រៀល ដោយ​មាន​ដាក់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​អង្គ​ផង។ ខ្ញុំ​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ លោក​អ្នក នឹង​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ក្រដាស​ប្រាក់​នេះ​ផង៕

ដំណឹង​ចុង​ក្រោយ៖ តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​​សម្ពោធ​វត្ត​ក្រពើរ​ហា នា​ព្រឹក​មិញ​នេះ (០៩ ឧសភា ២០០៨) ក្រដាស​ប្រាក់​ថ្មី​នេះ នឹង​ដាក់​ចរាចរ​ចាប់​ពី​ថ្ងៃ​ទី​១២ ឧសភា ២០០៨​នេះ​ត​ទៅ ព្រោះ​ជា​ថ្ងៃ​ឫក​ល្អ! ហេហេ…


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​បង្ហាញ​ក្រដាស​ប្រាក់​គំរូ​ថ្មី ប្រភេទ ២០.០០០​រៀល ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូល​រួម​ស្ដាប់​សន្ទរកថា​របស់​លោក។ ប្រភេទ​ក្រដាស​គំរូ​ថ្មី នេះ​នឹង​ដាក់​ឲ្យ​ចរាចរ​ស្រប​ជាមួយ​ប្រភេទ​ក្រដាស​ប្រាក់​២០.០០០ រៀល​ចាស់។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ បោះ​ឡើង​ដើម្បី​អបអរ​ដល់​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្ស័ត្រិយ៍​ខ្មែរ នរោត្ដម សីហមុនី និង​ជា​ការ​ដឹង​ព្រះ​គុណ និង​តប​ស្នង​ព្រះ​គុណ​ព្រះ​អង្គ ជា​រជ្ជកាល​ដែល​ប្រទេស​ខ្មែរ មាន​សេដ្ឋកិច្ច​រុង​រឿង៕

មើល​ក្រដាស​ប្រាក់​ថ្មី​នេះ​ក្នុង​អត្ថបទ៖ មើល​ក្រដាស​ប្រាក់​២០.០០០​រៀល​ថ្មី

_____________________________________________________
អាន​ផង​ដែរ
១. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៧. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល
៨. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល

Advertisements
%d bloggers like this: