jump to navigation

ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរូ​ថ្មី​២០.០០០​រៀល​ ថ្ងៃ​ព្រហស្បតិ៍ 8 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ព្រះ​ករុណា ព្រះ​បាទ សម្ដេច​ព្រះ​បរម​នាថ នរោត្ដម សីហមុនី ព្រះ​មហាក្ស័ត្រិយ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ឆ្នាំ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ចេញ​ប្រភេទ​ក្រដាស​គំរូ​ថ្មី​២០.០០០​រៀល ដោយ​មាន​ដាក់​ព្រះ​ឆាយាល័ក្ខណ៍​ព្រះ​អង្គ​ផង។ ខ្ញុំ​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ លោក​អ្នក នឹង​កំពុង​ទន្ទឹង​រង់​ចាំ​មើល​ក្រដាស​ប្រាក់​នេះ​ផង៕

ដំណឹង​ចុង​ក្រោយ៖ តាម​ប្រសាសន៍​សម្ដេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​​សម្ពោធ​វត្ត​ក្រពើរ​ហា នា​ព្រឹក​មិញ​នេះ (០៩ ឧសភា ២០០៨) ក្រដាស​ប្រាក់​ថ្មី​នេះ នឹង​ដាក់​ចរាចរ​ចាប់​ពី​ថ្ងៃ​ទី​១២ ឧសភា ២០០៨​នេះ​ត​ទៅ ព្រោះ​ជា​ថ្ងៃ​ឫក​ល្អ! ហេហេ…


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន លើក​បង្ហាញ​ក្រដាស​ប្រាក់​គំរូ​ថ្មី ប្រភេទ ២០.០០០​រៀល ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូល​រួម​ស្ដាប់​សន្ទរកថា​របស់​លោក។ ប្រភេទ​ក្រដាស​គំរូ​ថ្មី នេះ​នឹង​ដាក់​ឲ្យ​ចរាចរ​ស្រប​ជាមួយ​ប្រភេទ​ក្រដាស​ប្រាក់​២០.០០០ រៀល​ចាស់។ លោក​នាយក​រដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​នេះ បោះ​ឡើង​ដើម្បី​អបអរ​ដល់​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្ស័ត្រិយ៍​ខ្មែរ នរោត្ដម សីហមុនី និង​ជា​ការ​ដឹង​ព្រះ​គុណ និង​តប​ស្នង​ព្រះ​គុណ​ព្រះ​អង្គ ជា​រជ្ជកាល​ដែល​ប្រទេស​ខ្មែរ មាន​សេដ្ឋកិច្ច​រុង​រឿង៕

មើល​ក្រដាស​ប្រាក់​ថ្មី​នេះ​ក្នុង​អត្ថបទ៖ មើល​ក្រដាស​ប្រាក់​២០.០០០​រៀល​ថ្មី

_____________________________________________________
អាន​ផង​ដែរ
១. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង
២. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៣. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ
៤. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម
៥. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល
៦. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍
៧. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល
៨. ចេញ​ធនបត្រ​គំរូ​ថ្មី ២០.០០០​រៀល
៩. ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក
១០. ប្រកាស​ស្ដី​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥.០០០​រៀល

Advertisements

មតិ»

1. Bandith - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008
2. ទឹម បឿន - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

ចង់​ឃើញ​ដែរ​ហ្នឹង​នៀក!

3. ស្រីភា - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

ចង់​មើល​ដល់ហើយបង។

4. ពលៈ - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

ខ្មែរយើងគិតទៅមិនគិតខិតខំធ្វើអោយលុយមានតំលៃ គិតតែខំបង្កើតលុយថ្មី។ តើក្រដាស់ប្រាក់ ២០០០០ អាចជួយសេដ្ឋកិច្ចខែ្មរអ្វីខ្លះ? កំណើនក្រដាស់ប្រាក់ កាន់តែច្រើន ប្រទេសកាន់តែអន់ថយ។ ព្រោះតែលុយខ្មែរមិនវិលចូលធនាគាវិញទេ។

5. nak1006 - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

ខ្ញុំក៍យល់ស្របដូច្នេះដែរ មិនដឹងរដ្ឋាភិបាលគិតអាម៉េច កន្លងមកលុយមួយចំនួន​ដូចជាមិនមានប្រសិទ្ធភាពប៉ុន្មាន ដល់យូរៗទៅក៍សាបឯង ហើយក៍តាំងមានអាគំរូ​ថ្មីម៉ោទៀត…ហ៊ីម ស្រុកខ្ញុំ!!!!

6. Bandith - ថ្ងៃសុក្រ 9 ខែ​ឧសភា 2008

ចុមចាលំអត់Sign Out ឈ្មោះប្អូនខ្ញុំចេញ។ អានេះជាពាក្យសំដីខ្ញុំរ៉េ។
ខ្ញុំក៍យល់ស្របដូច្នេះដែរ មិនដឹងរដ្ឋាភិបាលគិតអាម៉េច កន្លងមកលុយមួយចំនួន​ដូចជាមិនមានប្រសិទ្ធភាពប៉ុន្មាន ដល់យូរៗទៅក៍សាបឯង ហើយក៍តាំងមានអាគំរូ​ថ្មីម៉ោទៀត…ហ៊ីម ស្រុកខ្ញុំ!!!!

7. ស្រីភា - ថ្ងៃសៅរ៍ 10 ខែ​ឧសភា 2008

បង​បណ្ឌិត​នឹង​បង​ណាក់និង​បងពលះ​និយាយ​ត្រូវណាស់។
ប្រទេសយើង​ពីមួយថ្ងៃទៅមួយថ្ងៃ​ឃើញ តែ​ចេញក្រដាស​ថ្មីរហូត។
ចុះអាចាស់ៗទៅណាអស់ទៅ?
អ្ហើយ!ញាប់មែនទែន​តាហ្មង។

8. សុភ័ក្ត្រ - ថ្ងៃសៅរ៍ 10 ខែ​ឧសភា 2008

ខ្ញុំ​ថា​រដ្ឋាភិបាល​គេ​មាន​នយោបាយ​បស់​គេ​ហើយ យើង​គួរ​រិះគន់​ឲ្យ​ចំ​ចំណុច​ផង! ធម្មតា​ក្រដាស​ប្រាក់​ពេល​ចេញ​ចរាចរ​ហើយ ធនាគារ​ជាតិ​នឹង​ប្រមូល​ចូល​វិញ​នូវ​ប្រភេទ​សន្លឹក​ចាស់​ៗ ដូច​យើង​ដឹង​ស្រាប់​ហើយ​ប្រភេទ​ក្រដាស​ប្រាក់​យើង​ចាយ​មិន​បាន​យូរ​ទេ។
ឯ​រឿង​ធ្វើ​ឲ្យ​ប្រាក់​រៀល​ឡើង​ថ្លៃ​នេះ​ក៏​មិន​មែន​ជា​ការ​ងាយ​ស្រួល​ និង​សុទ្ធ​តែ​ល្អ​ដូច​តែ​យើង​គិត​នោះ​ទេ។ ធម្មតា​ទេ យើង​ចេះ​តែ​ចង់​ឲ្យ​លុយ​យើង​មាន​តម្លៃ។ ខ្ញុំ​ទើប​តែ​ដឹង​ថា​តាម​ពិត​រដ្ឋាភិបាល​ទេ បាន​ខំ​ទប់​កុំ​ឲ្យ​ប្រាក់​រៀល​ឡើង​ថ្លៃ​បន្ត​ទៀត​នោះ នេះ​ជា​ប្រសាសន៍​លោក​នាយក​រដ្ឋ​មន្ត្រី ហើយ​ខ្ញុំ​ឯកភាព។ លោក​អ្នក​ដឹង​ហើយ​ស្រុក​ខ្មែរ​យើង ជាង​៧០​ភាគរយ​ហើយ បុគ្គលិក​ធ្វើ​ការ បើក​ប្រាក់​បៀវត្សរ៍​ជា​ប្រាក់​ដុល្លារ រាប់​ទាំង​ខ្ញុំ​ផង។ ដូច​នេះ​វា​នឹង​មាន​វិបត្តិ​ខ្លាំង​ប្រសិន​បើ​ប្រាក់​រៀល​ឡើង​ថ្លៃ​ខ្លាំង​ពេក​នោះ។ លោក​អ្នក​សាក​ល្បង​ពិចារណា​ទៅ​មើល៍។ វិធី​ម្យ៉ាង​គត់​រដ្ឋាភិបាល​គួរ​ខិតខំ​ប្រមូត​ការ​ប្រើប្រាក់​ប្រាក់​រៀល​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ កុំ​ឲ្យ​ដូច​បច្ចុប្បន្ន​ដែល​នាំ​គ្នា​ប្រើ​ដុល្លារ​សុទ្ធ​នោះ៕

9. បុរសសង្ហា - ថ្ងៃចន្ទ 12 ខែ​ឧសភា 2008

ខ្ញុំគិតថា គំនិតសុភ័ក្រ្តសមហេតុសមផល​​។​ ម្យ៉ាងទៀត បើតាមពលៈថាប្រទេសចេះតែអន់ថយៗ តែបើខ្ញុំសង្កេតមើលទៅ ដូចជាមិនអន់ថយទេ​ ខ្ញុំគិតថាប្រទេសយើងបាន​និងកំពុងតែអភិវឌ្ឍបណ្ដើរៗហើយ។ បើទោះជាតិចក្ដី ច្រើនក្ដី ខ្ញុំគិតថា លទ្ធិសាកលភាវូបនីយកម្មនឹងធ្វើអោយកម្ពុជាផ្លាស់ប្តូរ និងដើរតាមនិន្នាការសកលបាន៕​ ខ្ញុំមានសុទិដ្ឋិនិយមថា ក្នុងចំនោមអ្នករត់ម៉ារ៉ាតុងដ៏ណែនណាន់តាន់តាប់ កម្ពុជាក៏អាចឈានដល់ទីដៅបាន ហើយក៏មិនក្រោយគេនោះដែរ៕

គំនិត - ថ្ងៃអង្គារ 15 ខែមករា 2013

ខ្ញុំយល់ថាគំនិតសុភ័ក្រ្តសមហេតុសមផល

10. HNG - ថ្ងៃអាទិត្យ 18 ខែ​ឧសភា 2008

សង្ឃឹម​ថា​អញ្ចឹង​ទៅ​ចុះ!

11. មើល​ក្រដាស​ប្រាក់​២០.០០០​រៀល​ថ្មី « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃសុក្រ 23 ខែ​ឧសភា 2008

[…] អាន​អត្ថបទ​ទាក់​ទង៖ ធនាគារ​ជាតិ​ចេញ​ក្រដាស​ប្រាក់​គំរ… […]

12. komneth - ថ្ងៃចន្ទ 14 ខែមករា 2013

ខ្ញុំគិតថាក្រដាស់ប្រាក់ថ្មីគឺក្រដាស់ប្រាក់ល្អព្រះ​មហាក្ស័ត្រិយ៍បានចេញក្រដាស់នេះគឺត្រឹមត្រូវ

13. រាជការ​ចេញ​ធនបត្រ​ប្រភេទ​១០០០​រៀល​គំរូ​ថ្មី ឧទ្ទិស​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ - ថ្ងៃពុធ 30 ខែមករា 2013

[…] […]

14. ធនបត្រ​មួយ​សែន​រៀល​ថ្មី អបអរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្មុក - ថ្ងៃពុធ 8 ខែ​ឧសភា 2013

[…] រាជការ​ខ្មែរ​បាន​ចេញ​ប្រភេទ​ក្រដាស​ប្រាក់​ពីរ​ម៉ឺន​រៀល (២០០០០ ៛) […]

15. ចេញ​ធនបត្រ​២០០០​រៀល​ថ្មី អបអរ​បុណ្យ​ឯករាជ្យ​ជាតិ | ស្រែ​ខ្មុក - ថ្ងៃសុក្រ 8 ខែវិច្ឆិកា 2013

[…] […]

16. ធនបត្រ​ប្រាំ​ម៉ឺន​រៀល​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម | ស្រែ​ខ្មុក - ថ្ងៃអង្គារ 6 ខែ​ឧសភា 2014

[…] […]

17. ចេញ​ធនបត្រ​គំរូ​ថ្មី ប្រភេទ​១០០ និង​៥០០​រៀល | ស្រែ​ខ្មុក - ថ្ងៃពុធ 14 ខែមករា 2015

[…] […]

18. ធនបត្រ​​មួយ​ម៉ឺន​រៀល​គំរូ​ថ្មី អប​អរ​ថ្ងៃ​ចម្រើន​ព្រះ​ជន្ម​ព្រះ​មហា​ក្សត្រិយ៍ | ស្រែ​ខ្ - ថ្ងៃ​ព្រហស្បតិ៍ 7 ខែ​ឧសភា 2015

[…] […]

19. ចេញ​ធនបត្រ​គំរូ​ថ្មី ១.០០០ និង​៥.០០០​រៀល | ស្រែ​ខ្មុក - ថ្ងៃសៅរ៍ 2 ខែធ្នូ 2017

[…] […]

20. ចេញ​ធនបត្រ និង​កាស​អនុស្សាវរីយ៍​ខួប​ឆ្នាំ​ទី​១៥ បរម​រាជាភិសេក | ស្រែ​ខ្មុក - ថ្ងៃសុក្រ 4 ខែតុលា 2019

[…] […]

21. ប្រកាស​ស្ដី​ពី​លក្ខណៈ​សម្គាល់​នៃ​ធនបត្រ​អនុស្សាវរីយ៍ ប្រភេទ​១៥.០០០​រៀល | ស្រែ​ខ្មុក - ថ្ងៃចន្ទ 7 ខែតុលា 2019

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: