jump to navigation

និល ទៀង៖ សម្ដេច​ព្រះសង្ឃរាជ​ទី​១ នៃ​ក្រុង​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 22 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback


សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយ
និល ទៀង

សម្ដេចព្រះមហាសង្ឃរាជ ព្រះនាម និល ទៀង
គណៈមហានិកាយ
ព.ស.២៤០១ – ២៤៥៧
គ.ស.១៨៥៧ – ១៩១៣

ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃសៅរ៍ ៧កើត ខែអាសាធ ឆ្នាំវក ឆស័ក ព.ស.២៣៦៨ គ.ស.១៨២៤ ក្នុងស្រុកពោធិព្រះបាទ ខេត្តកៀនស្វាយ (ស្រុកកៀនស្វាយ ខេត្តកណ្ដាល បច្ចុប្បន្ន)។ ព្រះអង្គជាបុត្រច្បងនៃ បិតានាម និល មាតានាម ឡឹក

ក្នុងគ.ស.១៨៣១ កាលនោះកុមារទៀង ទើបតែ អាយុបាន៨ឆ្នាំ ទ័ពយួន និងសៀម បានពើបប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតំបន់កៀនស្វាយដើម្បីដណ្ដើមយកស្រុកខ្មែរ។ គ្រួសារសម្ដេចទៀងទាំងប៉ុន្មាន ត្រូវទ័ពសៀមចាប់កេណ្ឌកៀរយកទៅស្រុកសៀម ទុកធ្វើជាទាសាទាសី។ កុមារទៀង និងជីដូន ត្រូវគេបញ្ជូនឲ្យទៅរស់នៅឯទីក្រុងបាងកក។ នៅទីនោះកុមារទៀង បានជួបនឹងមាម្នាក់ឈ្មោះ ពៅ ជាអាមាត្យរបស់ព្រះបាទសម្ដេចព្រះ អង្គ ដួង កាលព្រះអង្គនៅជាព្រះអង្គម្ចាស់ដែលសៀមកេណ្ឌកៀរយកទៅធ្វើជាឈ្លើយដែរ។ ចំណែកគ្រួសារសម្ដេចមួយផ្នែកទៀត ត្រូវសៀមបញ្ជូនទុកឲ្យរស់នៅ ស្រុកមង្គលបុរី ក្នុងខេត្តបាត់ដំបង។

ព្រះអង្គមានព្រះជន្មបាន១១ឆ្នាំ ក្នុងឆ្នាំមមី ឆស័ក ព.ស.២៣៧៨ គ.ស.១៨៣៤ បានបំពេញផ្នួសជាសាមណេរ នាវត្តមួយនៅទីក្រុងបាងកក។

ព្រះជន្មបាន២១វស្សា ក្នុងឆ្នាំរោង ព.ស.២៣៨៨ គ.ស.១៨៤៤ សម្ដេចព្រះន័ងក្លៅ ព្រះចៅក្រុងសៀម ទ្រង់ព្រះរាជានុញ្ញាតឲ្យសាមណេរ ទៀង ចូលបំពេញឧបសម្បទា ក្នុងនាគខ្នានព្រះរាជទ្រព្យ នៅវត្តព្រះស្រីរតនសាស្ដាររាម គឺវត្តព្រះកែវមក៌ត ក្រុងបាងកក។

ព្រះជន្មបាន២៦វស្សា ក្នុងឆ្នាំរកា ឯកស័ក ព.ស.២៣៩៣ គ.ស.១៨៤៩ ព្រះអង្គបានទៅថ្វាយព្រះពរលាសម្ដេចព្រះន័ងក្លៅ ត្រឡប់មកប្រទេសកម្ពុជាវិញ។ លុះមកដល់ប្រទេសកម្ពុជាហើយ ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់សូមនិមន្តឲ្យគង់នៅប្រទេសកម្ពុជា ហើយទ្រង់បានធ្វើព្រះរាជសុភអក្សរ ថ្វាយសម្ដេចព្រះន័ងក្លៅ។

ព្រះជន្មបាន៣៤វស្សា ក្នុងឆ្នាំម្សាញ់ នពស័ក ព.ស.២៤០១ គ.ស.១៨៧៥ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី ព្រះអង្គ ដួង ទ្រង់បានលើកព្រះព្រហ្មមុនី និល ទៀង ឲ្យគ្រងទីសម្ដេចព្រះមហាសង្ឃរាជាក្រុងកម្ពុជា។

លុះរំលងពីនោះមកបានមួយឆ្នាំ ព.ស.២៤០២ គ.ស.១៨៥៨ ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង បានតាំងសម្ដេចព្រះមហាសង្ឃរាជ និល ទៀង ជាស្ដេចសង្ឃពេញទី ហើយបានរៀបចំពិធីថ្វាយទឹកក្លស់ទឹកស័ង្ខ នៅក្រុងឧត្ដង្គមានជ័យ មានគោរម្យងារជា “សម្ដេចព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជាសង្ឃនាយកតិលកលោកាចរិយោត្ដមបរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិកវរោត្ដមបរមបពិត្រ ដ៏ជាអធិបតីព្ធដ៏គណសង្ឃក្នុងក្រុងកម្ពុជា ជេដ្ឋារដ្ឋាមហាឥន្ទបត្តនគរបវរបូរីរម្យឧត្ដមរាជបនិជាមហាមគ្គនាយក” សម្រេចកិច្ចអស់ទ្រទ្រង់សង្ឃព្រះរាជាគណៈទាំង៤សម្រាប់។

សម្ដេចព្រះមហាសង្ឃរាជ និល ទៀង ព្រះអង្គមានឋានន្តរស័ក្ដិជាមហាសង្ឃរាជ នៅក្នុងរាជ្យ៣គឺ៖

១. ព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតីព្រះអង្គ ដួង
២. ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រះចៅក្រុងកម្ពុជាធិបតី
៣. ព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ព្រះចៅក្រុងកម្ពុជាធិបតី

ព្រះជន្មបាន៩០វស្សាគត់ នៅក្នុងឆ្នាំឆ្លូវ ព្រះអង្គទ្រង់សោយទិវង្គត នៅថ្ងៃព្រហស្បតិ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ បញ្ចស័ក ព.ស.២៤៥៧ ត្រូវនឹងថ្ងៃទី២ ខែតុលា គ.ស.១៩១៣ វេលាម៉ោង១២និង៤០នាទីអាធ្រាត ដោយព្រះរោគជរាពាធ នៅព្រះរាជតំណាក់វត្តឧណ្ណាលោម ក្រុងភ្នំពេញ៕

ចម្លងចេញពីសៀវភៅព្រះរាជជីវប្រវត្តិ សម្ដេចព្រះសង្ឃរាជ រៀបរៀងដោយ ភិក្ខុបញ្ញាវិមលោ លឹម វាសនា ចៅអធិការស្ដីទីវត្ត អង្គប្រិយសិរីមានជ័យ ឆ្នាំ២០០៤

មើលក្នុងគេហទំព័រនរណាខ្លះនៅកម្ពុជា៖ និល ទៀង

______________________________________________________
អានផងដែរ៖
១. និល ទៀង សម្ដេចព្រះសង្ឃរាជ ទីមួយនៃក្រុងកម្ពុជា
២. វត្តព្រះកែវក្រុងទេព និងទំនាក់ទំនងនគរខ្មែរ

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: