ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល? ថ្ងៃសៅរ៍ 24 ខែឧសភា 2008
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback
ស្រុកខ្មែរបន្ទាប់ពីបង្កើតឲ្យមានរាជានិយមឡើងវិញនៅឆ្នាំ២០០៣រួចមក គេឃើញមានព្រះរាជពិធីជាច្រើនបានត្រូវកើតមានឡើងវិញ។ រាជាក្ស័ត្រយ៍និយមគឺសម្បូរទៅដោយសិល្បៈវប្បធម៌ទំនៀមច្រើនជាងសម័យណាៗទាំងអស់ តួយ៉ាងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក៏បានរស់ឡើងជាថ្មីឡើងវិញផងដែរ។
សម្រាប់ឆ្នាំ២០០៨នេះ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លក៏បានប្រារព្ធធ្វើដូចរាល់ឆ្នាំ ដែលឆ្នាំនេះត្រូវនឹងថ្ងៃសុក្រ ទី២៣ ខែឧសភា។ មិនខុសពីឆ្នាំកន្លងទៅទេ ឆ្នាំនេះខ្ញុំក៏បានទៅចូលរួម និងថតរូបព្រះរាជពិធីនេះដូចរាល់ឆ្នាំ (អានអត្ថបទឆ្នាំ២០០៦៖ ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល)។
ឆ្នាំនេះគោឧសភរាជបរិភោគតែពោត សណ្ដែក ស្រូវ ឃើញថាជាពិធីវប្បមង្គលដែលលើកទឹកចិត្តប្រជាកសិករខ្មែរ ដែលភាគច្រើនជនជាតិនេះប្រកបរបរកសិកម្ម និងជាពិធីតំណាងប្រាប់ដល់ពលរដ្ឋទាំងនោះថារដូវធ្វើស្រែចាប់ផ្ដើមហើយ។
ពិធីនេះជាពិធីឥតប្រយោជន៍បំផ្លាញថវិកាជាតិ?
បើនិយាយឲ្យពិតទៅសម័យនេះហើយគ្មាននរណាគេជឿលើសត្វគោពីរក្បាលនោះទេ! នរណាៗគេក៏ដឹងថាវាមិនអាចយកជាការបានទេចំពោះការផ្សងគោទៅនឹងសភាពមែនទែននៃស្រុកទេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មួយរយៈកាលចុងក្រោយនេះ លោកមិនបានចូលរួមក្នុងព្រះរាជពិធីនេះទេ ឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំរាល់ដងដែរ។
អវត្តមាននាយករដ្ឋមន្ត្រីជារឿងធម្មតា?
សម្រាប់ខ្ញុំ ពិតជាមិនធម្មតាទេ។ ព្រះរាជពិធីមួយដែលមានព្រះមហាក្សត្រជាអធិបតីរាល់ឆ្នាំ តែនាយករដ្ឋមន្ត្រីមិនបានចូលរួម។ ក្នុងឱកាសជួបជាមួយប្រជាជនជាសាធារណៈមួយរបស់លោកនាយករដ្ឋមន្ត្រី (ប៉ុន្មានឆ្នាំកន្លងទៅ) លោកបានមានប្រសាសន៍ពីអជំនឿរបស់លោកចំពោះព្រះរាជពិធីនេះ និងលោកបានពោលថា លោកនឹងឈប់ចូលរួមពិធីនេះហើយ។
ជាការពិតជនគ្រប់រូបមានសិទ្ធិសេរីភាពរបស់គេ ក្នុងការមានជំនឿ និងចូលរួម សម្រាប់លោកនាយករដ្ឋមន្ត្រីខ្មែរក៏ដូចគ្នា។ តែអ្វីដែលលោកនាយករដ្ឋមន្ត្រីបានសម្ដែងវាហាក់បីដូចជាងាករេពីបវេណីបុរាណរបស់ជាតិដែលមានស្ដេចផែនដីចូលរួម។ ហេតុអ្វីបានជាលោកមិនចាត់ទុកនេះជាពិធីជាតិតំណាង? ទោះបីជាវាពិតឬមិនពិតមានការផ្សងរបស់គោទៅចុះ?
វាហាក់បីដូចជាពិធីមួយដែលមិនធម្មតាចំពោះអ្នកដឹកនាំដែលទល់នឹងវប្បមង្គលរបស់ជាតិ។ ប្រសិនបើសារៈសំខាន់នៃព្រះរាជពិធីបុណ្យនេះពិតជាចំណាយពេលឥតប្រយោជន៍ និងរំខានថវិកាជាតិ (ព្រមទាំងខាតលុយចំណូល ព្រោះជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំផង) ខ្ញុំយល់ថា គួរតែលុបបុណ្យនេះចោលទៅ ជាជាងទុកឲ្យមានរំខានដល់គេដល់ឯងពេញមួយនគរបែបនេះ៕
អានប្រវត្តិនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លពីគេហទំព័រវិទ្យុអាស៊ីសេរី
_____________________________________________________
អានផងដែរ៖
១. ព្រះរាជពិធីមហាមង្គលច្រត់ព្រះនង្គ័លឆ្នាំនេះប្រារព្ធធ្វើនៅលានដំរី អតីតរាជធានីមហានគរ
២. ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រចាំព.ស.២៥៥៣
៣. រូបភាពពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រចាំព.ស.២៥៥២
៤. ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល
totally agree!
តាមយោបល់របស់បងថាគួរតែ លុបពិធីនេះចោលទៅព្រោះ វាបំផ្លាញពេលអត់
ប្រយោជន៍និងខាតលុយទទេៗ។
ប្អូនគិតថាគំនិតរបស់បងដូចជាមិនសមហេតុផលទេព្រោះ ពិធីនេះជាពិធីដែល
បានប្រារព្ធតាំងពីបុរាណកាលមកម្ល៉េះ ហើយពិធីនេះគេធើ្វឡើងដើម្បី
ចង់ដឹងនឹងប្រៀបធៀបភោគផលដំណាំពីឆ្នាំមួយទៅមួយទៀតដែលប្រជាពលរដ្ឋបានធ្វើទូទាំង
ខេត្តក្រុង។ដូច្នេះកូនខ្មែរទាំងអស់មិនគួរចង់
បំភ្លេចពិធីបុណ្យនេះចោលទេព្រោះវាជាទំនៀមទំលាប់របស់ប្រទេសខ្មែរ
តាំងពីបុព្វបុរសយើងមកម្ល៉េះ។
និយាយដល់រឿងចង់លុបពិធីបុណ្យនេះធើ្វអោយប្អូននឹកដល់
រឿងដែលកូនខ្មែរខ្លះចង់លុបរឺបំភ្លេចចោលនូវថ្ងៃទី៧មករា។
បើតាមយោបល់របស់ប្ងូន!ប្អូនគិតថាមិនគួរទេព្រោះវាជាថ្ងៃដែលធ្វើ
អោយខ្មែរគ្រប់ៗគ្នាបានរស់រានហើយមានសេរីភាពដល់សព្វថ្ងៃនេះ។
បើតាមគំនិតរបស់បងតើការចង់បំភ្លេចថ្ងៃ៧មករាចោលនោះត្រូវរឺខុស?
ជាការពិតណាស់កូនខ្មែរទាំងអស់មិនគួរចង់បំភ្លេចនូវអ្វីដែលជាទំនៀមទំលាប់
របស់ខ្មែរយើងទេ។
ចំពោះខ្ញុំ មិនយល់ស្របទាល់តែសោះចំពោះមតិនេះ។ ពិធីបុណ្យនេះ ជាពិធីបុណ្យ ដែលបង្ហាញអំពីអត្តសញ្ញាណជាតិរបស់យើង។ ថ្វីត្បិតតែការទស្សន៏ទាយ មិនបានត្រឹមត្រូវក៏ដោយ ក៏វាជាផ្នែកមួយនៃការប្រារព្ធ របស់ព្រះមហាក្សត្រ និងជាទំនៀមទំលាប់របស់ប្រពៃណីជាតិរបស់យើង។ បើលុបមានតែបំផ្លាញអត្តសញ្ញាណជាតិខ្លួនឯង ហើយនាំគ្នាទៅឆ្កួតនឹងបុណ្យសង្សាអីគេនោះដែលមិនមែនជាវប្បធម៌យើងផង។ រួចមួយវិញទៀត វាជាបុណ្យតំនាងអោយរដូវវស្សាឈានចូលមកដល់ ការអបអររបស់ប្រជាកសិករ រឿងនាយករដ្ឋមន្រ្តីមិនមកចូលរួមជារឿងរបស់ គាត់ ស្រេចតែចិត្តរបស់គាត់!
អត់ហ៊ុន សែនមួយ វប្បធម៌ខ្មែរ ក៏មិនស្លាប់ដែរ! អោយគាត់ភ្លាវខុសគេ តែគាត់ទៅ!
ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃដែល កូនខ្មែរចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្ត ផ្តាច់ការ (យួនកាន់កាប់) មួយទៀត។ កូនខ្មែរ រស់ទ្រាំទ្រវេទនា ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ឆ្នាំ ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបឃើញពន្លឺសេរីភាព ខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជាបាន ស្គាល់សេរីភាព ដំបូង គឺ ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត រើសតំណាងរាស្រ្ត ទូទាំងប្រទេសកម្ពុជា រៀបចំឡើង ដោយ អង្គការ UNTAC តំណាង អង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រកម្ពុជា ទី ២ ក៏បាន ចាប់បដិសន្ធិ នៅឆ្នាំ ១៩៩៣ ដែរ។
អូហ៍!បងស៊ីងបងនិយាយបានក្បោះក្បាយណាស់។
ប្អូនចង់ដឹងយ៉ូហើយអំពីយួនចូលកាន់កាប់កម្ពុជាបន្ទាប់ពី
ប៉ុល ពត។
តើបងអាចប្រាប់ប្អូនបានទេ?ប្អូនពិតជាចង់ដឹងណាស់ចំពោះការកាន់កាប់
របស់យួនមកលើខ្មែរ។មានបងប្រុសម្នាក់បានប្រាប់ប្អូនអំពីរឿងយួនកាន់កាប់
ខ្មែរបន្ទាប់ពីប៉ុល ពត នោះ។
ពិតជាឈឺផ្សាណាស់បង។ប៉ុន្តែគេប្រាប់មិនទាន់ច្បាស់ទេបង។
ប្អូនសង្ឃឹមថាបងនឹងវិលមកប្លក់នេះម្តងទៀតហើយបងប្រាកដ
ជាមិនយល់ទាស់ទេណាបង។
»ពិធីនេះជាពិធីឥតប្រយោជន៍បំផ្លាញថវិកាជាតិ?
»»»ខ្ញុំគិតថា ពិធីនេះជាពិធីឥតប្រយោជន៍ពិតមែន តែចំពោះរឿងថវិការវិញ ខ្ញុំគិតថាការចំណាយវាមិនច្រើនប៉ុន្មានទេសម្រាប់បំពេញសេចក្ដីត្រូវការរបស់កសិករដែលធ្លាប់តែប្រកាន់យកជាប្រពៃណី! ពិធីនេះជាពិធីមួយក្នុងចំណោមពិធីទាំងឡាយក្នុងពិធីទ្វារទសមាស!!! ទោះបើជាចង់លុបវាចោលក៏នៅតែមានការពិបាកដែរ, សម្រាប់ប្រពៃណីដែលមានតាំងពីបរមបុរាណ, ខ្ញុំនៅតែមានការស្ដាយស្រណោះ, ម្យ៉ាង, បើនិយាយពីពិធីនេះ, ខ្ញុំចេះតែនឹកដល់ព្រះឆាយាលក្ខណ៍សម្ដេចតា កាលដែលទ្រង់យាងជាអធិបតីក្នុងពិធីនោះ, 😦 (បងសុភ័ក្ត្រ, បើបងមានពេល ជួយដាក់ឱ្យខ្ញុំមើលផង, ខ្ញុំចង់មើលទ្រង់ម្ដងទៀត! អរគុណ!)
*ពិធីនេះ គួរតែលុប, តែវាមិនអាចទៅរួច, ដូច្នេះមានតែបន្ត!!!
»អវត្តមាននាយករដ្ឋមន្ត្រីជារឿងធម្មតា?
»»»(ចម្លើយតែមួយម៉ាត់) វាជាការប្រមាថមួយដ៏ធ្ងន់ធ្ងរចំពោះព្រះមហាក្សត្រ!
បងមានតែរូបថតសន្លឹក កាលនោះបងមិនទាន់មានម៉ាស៊ីនឌីជីថលនៅឡើយ មានតែចាំស្កេនសិន។
ប្រសិនបើយើងគិតខ្លីយើងប្រាកដជាថាពិធីនេះគ្មានសារៈសំខាន់ តែតាមការ
ពិតរាល់ពិធីអ្វីទាំងអស់សុទ្ធតែមានសារៈសំខាន់របស់វា គ្រាន់តែថាមួយមានតិច
មួយមានច្រើនតែប៉ុណ្ណោះ ។
ខ្ញុំគិតថាប្រសិនបើយើងលុបពិធីនេះចោលដូចជាមិនសូវសមទេ!!!
ពិធីនេះតំណាងអោយវប្បធម៌របស់ប្រទេសជាតិយើងថ្វីត្បិតតែវាមានការ
ចំណាយប្រាក់ក៏ដោយ ក៏មានផលប្រយោជន៍ខ្លះដែរ។ វាជារឿងធម្មតានោះទេ
ពីព្រោះពិធីអ្វីក៏ត្រូវការចំណាយប្រាក់ដែរ ម្យ៉ាងទៀតវាមិនមែនអត់ប្រយោជន៍
សោះនោះទេ។
ទី១ ៖ ពេលប្រជាកសិករខ្មែរទាំងអស់លឺថា ភោគផលកសិកម្មខ្លួនបានល្អសំរាប់
ឆ្នាំនេះ ទាយទៅមើលថាពួកគាត់មានអារម្មណ៍យ៉ាងណា ? ច្បាស់ជាសប្បាយ
ចិត្តជាមិនខាន ម្យ៉ាងទៀតវាជាកំលាំងចិត្តសំរាប់ពួកគាត់ពេលធ្វើស្រែចំការ។
ទី២ ៖ ផ្តល់ថ្ងៃសំរាកដល់ប្រជាជន ខ្ញុំគិតថាឈប់តែថ្ងៃនឹងមួយវាមិនបាត់បង់
ចំណូលខ្លាំងឯណា ទាំងខ្ញុំទាំងបងរឺទាំងប្រជាជនទាំងអស់ឲ្យតែលឺថាបានឈប់
សំរាកច្បាស់ជាសប្បាយចិត្តជាមិនខាន។ត្រូវទេ? ម្យ៉ាងទៀតប្រសិនបើយើងនៅ
ផ្ទះក៏មិនមែនដេកដកដង្ហើមចោលនោះដែរប្រាកដជាធ្វើអ្វីមួយមិនខានដែលគិត
ថាមានសារៈសំខាន់សំរាប់ថ្ងៃនេះរឺថ្ងៃស្អែក។
ទី៣ ៖ ខ្ញុំក៏ចូលរួមសោកស្តាយដែលចំពោះការបាត់កាបូបរបស់បង ធ្វើម៉េចបើ ពីធីគេអោយចូលរួមដោយសេរី ប្រាកដជាមានពួកចោរចួលរួមជាមួយជាមិន
ខាន។
ខ្ញុំហាក់មានអារម្មណ៏មិនសូវជាល្អសោះចំពោះពាក្យថាឥតប្រយោជន៏! វាជាការប្រារព្វមួយដែលបង្ហាញអំពីផ្នែកមួយនៃអត្តសញ្ញាណជាតិ! សូមទោសចំពោះការផ្តល់ comments ច្រើនបន្តិច ចំពោះអត្ថបទនេះ ហើយការដែលនិយាយអំពីការលុបចោលព្រះរាជពីធីនេះ ក៏អាចជាការប្រមាថចំពោះព្រះមហាក្សត្រដែរ!
»» សម្រាប់ខ្ញុំ, ខ្ញុំមិនគិតថាការលុបចោលព្រះរាជពិធីនេះ ជាការប្រមាថនោះទេ! សាកសួរខ្លួនឯងទៅមើលថា ពិធីនេះប្រារព្ធឡើងដើម្បីអី? (បើមិនអាចឆ្លើយបាន ក៏អាចរកសៀវភៅមកអាន *ព្រះរាជពិធីទ្វារទសមាស* បើខ្ញុំចាំមិនខុស) មិនដើម្បីសម្ពោធនូវរដូវវស្សា រដូវធ្វើស្រែចម្ការ និង ទស្សន៍ទាយទៅលើភោគផលដែលនឹងទទួលបានក្នុងឆ្នាំថ្មី, តែប៉ុណ្ណឹង? ហើយបងគិតថា ពួកគាត់ (កសិករ) នឹងនៅតែជឿលើរឿងអស់ហ្នឹងហ្អី? ខ្ញុំក៏ឆ្ងល់ថា ហេតុអីបានជានៅតែរក្សានូវប្រពៃណីមួយដែលស្ទើរតែអស់ជំនឿទៅហើយនោះ??? ហើយ… ខ្ញុំមិនយល់ថាការដែលលុបពិធីនេះចោល ជាការប្រមាថចំពោះព្រះមហាក្សត្រទេ ព្រោះក្រៅពីការយាងជាអធិបតីក្នុងពិធី ខ្ញុំមិនឃើញមានអ្វីប៉ះពាល់ដល់ទ្រង់ផងទេ!!!
….ចំពោះរចនា សូមគិតអំពីពាក្យថាប្រពៃណីទំនៀមទំលាប់ មិនមែនអាច កើតភ្លាមក្នុងរយះពេលមួយថ្ងៃ មួយខែ រឺមូយឆ្នាំនោះទេ ហើយតាមគំនិតខ្ញុំពិធីនេះប្រារព្ធឡើង ក្នុងគោលបំនងបីយ៉ាង គឺ ១.រក្សាប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ជាតិ ២.ស្គាល់អំពីតំលៃរបស់វប្បធម៌របស់ជាតិយើង អោយយើងស្រលាញ់ វប្បធម៌របស់យើង
៣.ឆ្លុះបញ្ចាំអំពីធាតុពិតរបស់អត្តសញ្ញាណខ្មែរ ជូនជនរួមជាតិក៏ ដូចជាជនបរទេសបានស្គាល់ និងស្វែងយល់។
ប្រសិនបើ យើងស្រម៉ៃបន្តិចថា បើគ្មានព្រះរាជវត្តមានរបស់ព្រះរាជា សួរថាតើ រចនាមានអារម្មណ៏យ៉ាងណាដែរ?
ពិធីនេះជាពិធីរបស់ព្រះមហាក្សត្រ ថ្វីបើទ្រង់គ្រាន់តែយាងចួលជាអធិបតី តែមិនមានន័យថាពិធីនេះមិនមែនជាការប្រារព្វធម្មតាទេ វត្តមានរបស់ទ្រង់គឺជាសក្ខីភាពនៃពីធី ប្រសិនបើលុបចោល សួរថាជាការប្រមាថទេ? ហើយរចនាដឺងពីណាមកថាប្រជាជនខ្មែរអស់ជំនឿ លើពិធីនេះ?
អាម៉េចចេះអន្ទិតនេះ សុខៗមានគំនិតចង់លុបចោល??? ឈឺហ្អ៎?? ទៅលេបថ្នាំចេញទៅក្រភាក់
សូមអរគុណ សំរាប់អាប់ឌេតអត្តបទនេះ!
Hay it doesn’t good idea for this u know
Very hard of khmer sons and khmer daughters are want to delete
their culture.
you must think over think again. because you are khmer sons or daughters.
Don’t all of you want to delete it!
Must take care it!
If the khmer sons or khmer daughters are want to delete
their culture will get bad story.
PEA: REASON PLEASE!
បងសុភ័ក្ត្រ៖ សូមបងជួយកែត្រង់ឃ្លាដែល highlight នៅខាងលើ… «សូមប្រើវិចារណញ្ញាណក្នុងការអានអត្ថបទមួយនេះ» កុំប្រើ «…នៃ…»
បើសិនជាមិនធ្វើបុណ្យនេះតើអាចជួយសន្សំថវិកាជាតិបានបុន្មាន? បើមួយថៃ្ងមួយថៃ្ងពុកលួយបែបនេះនោះ តាមយោបលខ្ញុំបើមិនជួយកាពារអ្វីដែលមានស្រាប់ កុំអផ្សុកចង់តែលុបបុណ្យនេះនោះចោល។ ខ្មែរអញ្ចឹងបានជាអាយួនមើលងាយ។
ខ្ញុំថារឿងអាក្រក់នោះគឺ !
*សូមអានសំដីរបស់បងពលៈក្រោយគេបង្អស់នឹងដឹងសំដីរបស់ខ្ញុំ
ដែលបាននិយាយថាអាក្រក់នោះហើយ*!
Please!
»សម្រាប់បងរង្សី៖ ខ្ញុំក៏ដឹងដែរថា ប្រពៃណីទំនៀមទម្លាប់វាកើតមានជាយូរលង់ណាស់មកហើយ, ហើយក្នុងមតិរបស់ខ្ញុំខាងលើក៏បានបញ្ជាក់ដែរថា «…វាលំបាក, បើចង់លុប (តែវាគួរតែលុប)…»
*ចំពោះមតិដែលថា ចង់រក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ខ្ញុំយល់ថាវាត្រូវតែបែបនោះ តែមុននឹងចង់រក្សា យើងក៏ត្រូវមើលផងដែរ ថាអ្វីដែលយើងចង់ថែនោះ វាផ្ដល់អ្វីខ្លះឱ្យយើង? កុំចេះតែថារក្សាដោយគ្មានហេតុផលអ្វីទាំងអស់នោះ, វាមិនទំនង។
*សម្រាប់វប្បធម៌ អរិយធម៌របស់ជាតិឯង តើអ្នកណាមិនស្រឡាញ់? តែដូចខ្ញុំនិយាយអញ្ចឹង, ត្រូវមើលផង, ត្រូវមើលថា អ្វីដែលយើងបម្រុងនឹងធ្វើវាយ៉ាងម៉េច? សមហេតុផលនឹងត្រូវស្រឡាញ់ទេ?
*«…ឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរឱ្យបរទេសបានដឹង! …ឱ្យបរទេសបានដឹងថា ជាតិខ្មែរចូលចិត្តធ្វើអ្វីដែលមិនសមនឹងធ្វើ, ជឿលើអ្វីដែលមិនសមនឹងជឿ… បែបនេះមែនទេ?
*សម្រាប់បងពលៈ៖ អ្នកដែលចង់លុប គេមានហេតុផលចង់លុប, តែអ្នកចង់ថែ បែរជាគ្មានហេតុផលថាហេតុអីទើបខ្លួនចង់ថែទៅវិញ! ដូចជាមិនស្មើភាពទេដឹង?
សូមមេត្តាអានអត្ថបទខាងក្រោម ហើយសូមប្រើខួរវិភាគខ្លះផង (កុំទុកវាចោល ព្រោះវាត្រូវបានបង្កើតឱ្យប្រើ មិនមែនឱ្យទុកចោលនោះទេ!)
“ឥទ្ធិពលនៃទំនៀមទម្លាប់”
ជាធម្មតា អ្នកតែងតែទទួលឥទ្ធិពលនៃទំនៀមទម្លាប់ ច្រើនជាងការដែលអ្នករំពឹងគិត ប្រវេណីគឺជាជំនឿ ឬ ជាទម្លាប់មួយរមែងតែងតែស្ថិតស្ថេរ ទោះបីជាវាលែងមានប្រយោជន៍អ្វីសម្រាប់នរណាម្នាក់នោះក្ដី។ មិនសូវមាននរណាដែលឆោតល្ងង់ នឹងទទួលស្គាល់ថា ខ្លួនបានទទួលឥទ្ធិពលនៃទំនៀមទម្លាប់នោះឡើយ។ ប៉ុន្តែយើងតែងតែសង្កេតឃើញថា ក្នុងរបៀបធ្វើការរកស៊ី រមែងតែមានជំនឿ និង ទម្លាប់ដ៏ចាស់គំរិលយ៉ាងច្រើន។ សូម្បីក្នុងមជ្ឈដ្នានពាណិជ្ជកម្ម និង ឧស្សាហកម្ម ក៏យើងនៅសង្កេតឃើញមានជំនឿ និង ទំនៀមទម្លាប់ប្រពៃណី ដែលគួរណាស់តែត្រូវបានលុបបំបាត់តាំងពីយូរយារណាស់មកហើយដែរ។ តាមធម្មតា យើងគួរតែងឿងឆ្ងល់ពីតម្លៃនៃជំនឿ ឬ បែបបទណាមួយនោះ ដែលយើងទើបជួបប្រទះថ្មីៗ។ មុននឹងជឿ យើងគប្បីធ្វើការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ត្រូវពិនិត្យមើល ថាតើវាបានផ្ដល់ប្រយោជន៍អ្វីមួយទេ ឬក៏គ្រាន់តែជាទម្លាប់មួយប៉ុណ្ណោះ។ ជាពិសេស គឺកុំប្រកាន់ខ្ជាប់នូវបែបបទនៃជំនឿណាមួយដោយគ្រាន់តែនឹកគិតថា វាបានកើតមានតាំងពីច្រើនជំនាន់មកហើយនោះ។
«ទំនៀមទម្លាប់ បានចាក់ឬសយ៉ាងជ្រៅក្នុងអារម្មណ៍យើងគ្រប់ៗរូប យើងក៏ក្លាយជាប្រពៃណី ដែលពិបាកនឹងលុបបំបាត់បាន។ មុននដឹងដាក់ចិត្តជឿ ចូរអ្នកសិក្សាឱ្យបានច្បាស់លាស់អំពីផលប្រយោជន៍របស់វា។ កុំទទួលយក ឬ ប្រកាន់ខ្ជាប់ នូវបែបបទណាមួយ ដោយគ្រាន់តែវាបានកើតមានតាំងពីច្រើនជំនាន់មកហើយនោះឱ្យសោះ»។
អត្ថបទនេះដកស្រង់ចេញពីសៀវភៅ ខ្លួនរបស់ខ្លួន
ប្រមូលចងក្រងដោយ អ៊ុយ សុភ័ក្ត្រ (មិនមែន សៀង សុភ័ក្ត្រ 😀 )
បញ្ជាក់៖ នេះក៏គ្រាន់តែជាគំនិតរបស់អ្នកនិពន្ធ តែវាជាគំនិតមួយដែលគួរឱ្យគិត… សូមមេត្តាយកខួរគិតផង!
ខ្ញុំឆ្ងល់ថា ហេតុអីបានជាយើងចូលចិត្តធ្វើអ្វីតាមដែលធ្លាប់ធ្វើមកហើយ? ម៉េចក៏មិនគិតផងថា វាបែបណា? ចេះតែធ្វើៗតាមគ្នា តាំងពីកើតដល់ងាប់ទៅវិញឬយ៉ាងម៉េច?
ជាលើកទីមួយហើយដែលនាងខ្ញុំបានចូលមកក្នុប្លក់ហើយ
សូមបញ្ចេញមតិនូវសំដីរបស់ប្អូនស្រីរចនា!
រចនា៖គួរកុំនិយាយដល់ខួរពេកណារចនាអើយ។
យើងគួរគិតទៅមើល៍ថាតើពួកអ្នកដែលចូលនោះមាននរណាខ្លះគេតូចជាងយើងនោះ?ពាក្យថាគួរតែយកខួរក្បាលគិតផងនោះជាពាក្យសំដីមួយដែល
មនុស្សដែលតូចជាងគេមិនគួរនិយាយវាឡើងទេណា។
ពោលជាសំដីព្រហើនណាស់សំរាប់មនុស្សតូចនិយាយទៅកាន់មនុស្សដែលធំជាងខ្លួន!
រចនាឯងគួរតែយកខួរខ្លួនឯងគិតវិញល៍មើលថាតើវាត្រឹមត្រូវរឺអត់?
អ្នកដែលមានវត្តមាននៅក្នុងនេះមិនមែនជាអ្នកដែលតូចជាង
រចនាទេណា។
បើមានគឺមានតែស្រីភាម្នាក់គត់បើតាមខ្ញុំធ្លាប់ស្គាល់ក្មេងស្រីនោះ!
ចាំណា៎!ពាក្យថាយកខួរក្បាលគិតនោះរចនាអាចនិយាយជាមួយអ្នកដែល
មានអាយុត្របាលនឹងនាងរឺអ្នកដែលតូចជានាង។
ចូរកែចំនុចចេញទើបល្អ៕
សូមអ្នកនាងអាថ៌កំបាំង អញ្ជើញទៅបើកវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួន ណាត មើល៍, ថាតើ ពាក្យ «ខួរ» មានន័យថាម៉េច? បើមិនឱ្យប្រើពាក្យហ្នឹង តើប្រើពាក្យអី? ក្រែងពាក្យហ្នឹងជាពាក្យខ្មែរមែនទេ?
ខ្ញុំយល់ស្របនូវសំដីរបស់បងស្រីsecretgirlដែលបានស្នើរសុំ
ទៅបងស្រីរចនាហើយនោះ!
ខ្ញុំរៀនដប់ពីរឆ្នាំហើយ មិនធ្លាប់ឮអ្នកណាមកហាមខ្ញុំថាកុំឱ្យប្រើពាក្យថា «ខួរ» នេះទេ! …ប្រហែលជាលោកគ្រូ អ្នកគ្រូដែលបង្រៀនខ្ញុំសុទ្ធតែចេះមិនដល់ទេដឹង ទើបមិនប្រាប់ខ្ញុំថា ពាក្យ «ខួរ» នេះប្រើមិនបាន!
មែនពាក្យថាខួរជាពាក្យខ្មែរមែន!
តែប្អូនស្រីគួរគិតផងថាតើប្រើវានៅពេលណាទើបសម?
ខ្ញុំមិនដែលលឺក្មេងហ៊ានប្រើពាក្យសំដីនេះជាមួយអ្នកដែលធំទេ
គឺពេលនេះម៉ោងនេះដែលបានប្រទះនឹងនេត្រារបស់ខ្ញុំ។
រចនាអាចនិយាយថាគួរបងៗគិតសាកល៍មើលទើបសមនឹង
ហើយជាក្មេងឆ្លាតនោះអីរចនា?
គិតមុននឹងហ៊ានហើបមាត់មកនិយាយណា!
»ខ្ញុំមិនដែលមិនគិតមុននឹងខ្ញុំនិយាយស្អីនោះទេ, ខួរខ្ញុំរត់រាល់វិនាទី មិនថាពេលដែលខ្ញុំដេក…
»អញ្ចឹងពេលនេះអ្នកនាងដឹងហើយ, មិនចាំបាច់ឆ្ងល់នោះទេ! នោះប្រហែលជាអ្នកនាងមិនធ្លាប់ជួបក្មេងដែលឈ្លើយដូចខ្ញុំទេដឹង? កូនខ្មែរសុទ្ធតែល្អ, ល្អរហូតមើលនឹងភ្នែកមិនបាន!
»ខ្ញុំមិនចង់ធ្វើជាក្មេងឆ្លាតស្អីនោះទេ! អ្វីដែលខ្ញុំនិយាយ អ្វីដែលខ្ញុំធ្វើសុទ្ធតែឆ្លុះបង្ហាញពីលក្ខណៈរបស់ខ្ញុំ! ខ្ញុំមិនធ្លាប់ខ្វល់ថាអ្នកណាយល់យ៉ាងណានោះទេ ព្រោះខ្ញុំជឿលើខ្លួនឯងថាអ្វីដែលខ្ញុំធ្វើជារឿងត្រឹមត្រូវ ឬ គួរតែត្រូវធ្វើ!
»ចំពោះពាក្យ «ខួរ» នេះ, បើមានច្បាប់ណាចេញថា មិនឱ្យក្មេងប្រើទៅលើចាស់ ខ្ញុំនឹងឈប់ប្រើភ្លាម, តែនេះគ្មានទេ! វាជាសិទ្ធិ! ខ្ញុំមិនខ្វល់ថាអ្នកនាងយល់យ៉ាងណាទេ, បើខ្ញុំយល់ថាត្រូវប្រើ ខ្ញុំនឹងប្រើ!
»អ្នកនាងធ្លាប់មើលប្រមុខរដ្ឋយើងទេ? ពេលគាត់ទៅណាទៅណីម្ដងៗ? ធ្លាប់ស្ដាប់គាត់ទេ? ធ្លាប់សម្គាល់សម្ដីគាត់ទេថាគាត់ប្រើបែបណា? ឋានៈដល់គាត់ជានាយករដ្ឋមន្ត្រី សម្ដីគាត់នៅមិនណយ (ទោះបីជាគាត់ប្រើជាមួយព្រះរាជា)។ ប្រហែលជាខ្ញុំឆ្លងតាមគាត់ក៏មិនដឹង? តែប្រហែលជាទេច្រើនជាង ព្រោះខ្ញុំមិនសូវចូលចិត្តសម្ដីគាត់… ប៉ុន្តែហេតុផលតែមួយដែលខ្ញុំប្រើពាក្យនេះ គឺខ្ញុំចង់ប្រើ!
*ប្រមុខរដ្ឋ ប្ដូរមក ប្រមុខរាជរដ្ឋាភិបាល
ឬក៏… ប្រហែលជាមកពីខ្ញុំអានសៀវភៅច្រើនពេក? អានរហូតតែមើលមិនឃើញថា គេហាមមិនឱ្យក្មេងប្រើពាក្យ «ខួរ» ទៅលើចាស់?
និយាយចឹង!បាត់មុខម្ចាស់ប្លក់លែងហ៊ានមកអើតបាត់!
ទៅណាបាត់ហើយបងភាក់?
ទុកអោយគេនិយាយតែបងបាត់មាត់បាត់កឈឹង!
បងSecretgirlប្អូនយល់នេះជាលើកទីមួយរបស់បង
តែវាមានប្រយោជន៍ខ្លាំងណាស់សំរាប់ប្អូនចំពោះសំដីរបស់បងនោះ!
រចនា មានចាំពាក្យខ្មែមួយឃ្លាថា ថោកអ្វីនឹងដៃ ថ្លៃអ្វីនឹងមាត់ ហើយមានពាក្យមួយឃ្លាទៀតដែលខ្ញុំមិនលើកមកព្រោះវាមានការប៉ះពាល់ បន្តិច។ ខ្ញុំលើកមកនិយាយនេះមិនមែនចង់ឈ្លោះជាមួយ រចនានោះតែគ្រាន់តែចង់ប្រាប់រចនាថា ការប្រើពាក្យរបស់រចនានោះគឺពិតជា មិនត្រឹមត្រូវទេ ការដែលរចនាខំយកការបកស្រាយទាំងឡាយមកការពារខ្លួន គឺជាការបកស្រាយចេញពីគោលគំនិតអសីលធម៏ ( Immoral Stand ) ។ សូមពិចារណាឡើងវិញ។
«សំដីសរជាតិ រី ឯមារយាទសរពូជ!»
ប្រហែលប្អូននៅក្មេងពេកហើយប្រហែលនោះ!
ឬមួយក៏បងធំប៉ុនហ្នឹងហើយនៅមិនទាន់ចេះទេរឺ?
ប្រហែលបងជាអ្នកខុសហើយតាមតែមើលទៅ!
កុំប្រកាន់យកគំនិតខ្លួនជាធំពេក!
«ហេតុផលតែមួយដែលខ្ញុំប្រើពាក្យនេះ គឺខ្ញុំចង់ប្រើ!»
ធ្វើជាមនុស្សមិនមែនប្រកាន់យកគំនិតរឺសំដីរបស់ខ្លួនឯងពេកទេ។
សំដីធ្លោះមែន?
ឃើញគេខុសគុំត្រាប់តាមគេ។កើតមកជាមនុស្សគឺត្រូវចេះលើកយកគំនិតរបស់
អ្នកដទៃមកគិតមិនថាគេតូចរឺធំជាងខ្លននោះទេ។
សំដីអោយមានក្រែងទើបមិនទាស់ទែងចិត្តអ្នកដទៃ។
តែសំរាប់បងមិនថាអីទេ។
ចាំមើលប្អូនរចនាទៀត។
ថីមិនចាំ! ពាក្យមួយឃ្លាទៀតនោះ ខ្ញុំក៏ដឹងហើយ, ហើយខ្ញុំក៏មិនយល់ថា អ្វីដែលបងនិយាយទាំងអស់នេះជាការរករឿងចង់ឈ្លោះនោះដែរ, បងមានគំនិតផ្ទាល់ខ្លួន! ខ្ញុំគ្មានសិទ្ធិ ហើយក៏មិនធ្លាប់គិតមិនឱ្យបងនិយាយនោះដែរ!
ប្រាប់បងទៅចុះ! ខ្ញុំខុសគេបន្តិច! ខ្ញុំមិនធ្លាប់វាយតម្លៃមនុស្សតាមសម្ដីរបស់គេទេ, តែខ្ញុំដឹងថាមានមនុស្សដទៃដែលចូលចិត្តវាយតម្លៃមនុស្សតាមរយៈពាក្យសម្ដី! ខ្ញុំមិនខ្វល់ថាហេតុអីបានជាពួកគេយល់អញ្ចឹងនោះទេ, អ្វីដែលខ្ញុំគិត និង ផ្ដោតទៅលើ គឺចិត្តគំនិត និង ទង្វើរបស់គេ, មិនមែនសម្ដី!
មនុស្សសម្ដីអាក្រក់ មិនមែនសុទ្ធតែអាក្រក់នោះទេ, ដូចផ្លែខ្នុរ, សម្បកក្រៅគ្រើម កំពីកកំពកមិនគួរឱ្យចង់មើល, តែសាច់ក្នុងលឿងឆ្អិនឆ្អៅ ផ្អែមឈ្ងុយ, ខុសពីផ្លែល្វា!
មនុស្សខ្ញុំ មិនជាល្អប៉ុន្មានទេ (ដូចដែលបងគិត) តែយ៉ាងហោចណាស់, ខ្ញុំមានសម្ដីត្រង់, មិនចេះពុត… វាអាចជាចំណុចល្អ, តែវាក៏អាចមិនល្អ សម្រាប់មនុស្សដែលមិនចូលចិត្តមនុស្សត្រង់,
ខ្ញុំមិនចេះលុតក្រាប ឱនអង្គ បន្ទន់កាយ អីទេ, ខ្ញុំមិនខ្លាច, កុំថាឡើយអ្នកនៅទីនេះ, ទោះនាយករដ្ឋមន្ត្រីក៏ខ្ញុំមិនខ្លាចដែរ ឱ្យតែធ្វើខុស ថាឱ្យតែចឹង, មិនខ្លាចងាប់ទេ កុំច្រឡំ!
»សម្រាប់អ្នកនាងអាថ៌កំបាំង៖ អ្នកនាងប្រហែលជាមិនធ្លាប់ឮទ្រឹស្ដីនេះទេ ព្រោះទ្រឹស្ដីនេះវាចេញពី «ខួរ» របស់ខ្ញុំ, “អ្វីដែលអ្នកស្ដាប់ឮ ត្រូវតែស្ដាប់ឱ្យបានទាំងអស់, ប៉ុន្តែ ទុកតែអាណាដែលយល់ថាគួរទុកបានហើយ”។ សម្រាប់អ្វីដែលខ្ញុំយកមក វានឹងក្លាយជារបស់ខ្ញុំហើយ ព្រោះខ្ញុំបានពត់វាទៅតាមអ្វីដែលខ្ញុំចង់បាន ដូច្នេះ អ្វីដែលខ្ញុំសរសេរឬធ្វើ សុទ្ធតែជាកម្មសិទ្ធិរបស់ខ្ញុំ!
ខ្ញុំបានបញ្ជាក់រួចហើយថា ខ្ញុំមិនបានយកតម្រាប់ ឬ ធ្វើតាមសម្ដេចនោះទេ តែវាជាអ្វីដែលខ្ញុំមាន! ខ្ញុំជាខ្ញុំ!
»ម្ដងទៀត, កុំនិយាយថាខ្ញុំយកតម្រាប់តាមសម្ដេចតេជោ, បើខ្ញុំពិតជាគ្មានការពិចារណា ចូលចិត្តធ្វើអ្វីដោយយកប្រពៃណី ឬ ជាទម្លាប់មកប្រើតាមគេនោះ ខ្ញុំប្រហែលជាមិនយល់ថា «ច្រត់ព្រះនង្គ័ល ជាពិធីបុណ្យដែលគួរលុបចោលនោះទេ»
ខ្ញុំមិនមែនថាប្អូនយកគំនិតរបស់អ្នកដទៃទេ។
តែនិយាយចង់អោយប្អូនគិតទេតើ!
មនុស្សគេអាចសន្និដា្ឋនថាយ៉ាងម៉េចក៏អាចតាមពាក្យសំដីដែលណាប្អូន។
តែពេលខ្លះសំដីអាចសំដែងនូវចិត្តរបស់មនុស្សណាម្នាក់ណាប្អូន!
បងយល់ស្របចំពោះពាក្យសំដីរបស់ប្អូនចំពោះមនុស្សសំដីអាក្រក់មិន
មែនសុទ្ធតែអាក្រក់នោះទេ។ហើយមួយទៀតផ្លែខ្នុរ។
ល្អពិតជាល្អណាស់!
បងដឹងហើយថាមនុស្សប្អូនជាមនុស្សដែលយកគំនិតរបស់ខ្លួនជាធំហើយមិន
មិនសូវយកចិត្តទុកដាក់ចំពោះសំដីនិយាយរបស់គេទេ។
មានការជឿជាក់លើខ្លួនខ្លាំងពេកមិនសូវជាគិតថាគំនិតគេនិយាយថាល្អនោះទេ។បងធ្លាប់ជួបជាច្រើនមកហើយ!
ចង់ម្ចាស់ការលើខ្លួនឯងហើយមិនចង់អោយនរណាត្រួតលើទេ!
បងដឹងថាវ័យនេះជាវ័យដែលពិបាកបំផុតសំរាប់មនុស្សគ្រប់គ្នា។
មិនមែនមានតែប្អូនទេដែលយ៉ាងនេះគឺមានច្រើនណាស់តែគេមិនដែលនិយាយដូចប្អូនទេ!
ខ្ញុំមិនទាន់ស្គាល់ខ្លួនឯងថាជានរណាឱ្យពិតប្រាកដទេ តែខ្ញុំដឹងខ្លួនឯងច្បាស់ថា ខ្លួនឯងអាចពឹងលើខ្លួនឯងបាន, ជឿជាក់លើខ្លួនឯង, ខ្ញុំស្រឡាញ់នូវអ្វីដែលខ្ញុំមាន នឹងគ្មានវិប្បដិសារីលើអ្វីដែលខ្ញុំធ្វើ ព្រោះរាល់ជំហានដែលខ្ញុំដើរ គ្មានមួយណាដែលខ្ញុំមិនគិតមុននោះទេ! ដូចខ្ញុំបាននិយាយហើយថា មនុស្សផ្សេងអាចវាយតម្លៃមនុស្សគ្នាឯងតាមសម្ដី តែមិនមែនខ្ញុំ!
ខ្ញុំជាមនុស្សដែលយកសម្ដីខ្លួនឯងជាធំ, ថ្វីត្បិតការនិយាយស្ដីរបស់ខ្ញុំ ពេលខ្លះ មិនជាទីពេញចិត្តរបស់មនុស្សដទៃ តែខ្ញុំយល់ច្បាស់ថា យើងមិនអាចផ្គាប់ចិត្តមនុស្សមួយផែនដីនេះបានទេ, ខ្ញុំមិនអាចទូលផែនដីតែឯងរួចទេ, ហេតុដូចនេះទើបខ្ញុំមិនសូវខ្វល់ថាអ្នកដទៃគិតយ៉ាងណាពីខ្ញុំ!
ត្បិតតែខ្ញុំជាមនុស្សដែលយកគំនិតខ្លួនឯងជាធំ តែខ្ញុំពុំដែលអារកាត់សម្ដីនរណាម្នាក់ថា ត្រូវ ឬ ខុស នោះទេ, សិទ្ធិគេមាន, គេចង់និយាយស្អីក៏បាន កុំឱ្យតែបំពានមកលើខ្ញុំ!
ស្លាប់ហើយ គ្រាន់តែខ្ញុំចេញពីធ្វើការមកដល់ផ្ទះមិនដល់២ម៉ោងស្រួលបួលផង នាំគ្នាជជែកគ្នាបែកអាចម៍បែកនោមអស់ទៅហើយ។
សូមឈប់ទៅណ៎ាអ្នកទាំងអស់គ្នា។ តាមខ្ញុំអានខមមេនត៍ទាំងអស់ឡើងចឹងវិលខួរ (ខួរទៀតហើយ ហេហេ…) អស់ហើយ មើលទៅគ្មាននរណាម្នាក់យល់ពីអត្ថបទដែលខ្ញុំបានផុសត៍នេះនៅឡើយទេ ហើយខ្ញុំក៏មិនចង់បកស្រាយអ្វីដែរ គ្រាន់តែខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថា ខ្ញុំស្រឡាញ់វប្បធម៌ ជាតិខ្មែរយើងពន់ពេកណាស់។ ឈប់ជជែកគ្នាទៅណា! បើជជែកគ្នាខ្លាំងៗ ពេក ខ្ញុំសូមរក្សាសិទ្ធិលប់ចេញហើយ សូមអរគុណ!
ខ្ញុំពិតជាស្តាយក្រោយក្នុងការយកគំនិតរបស់ខ្ញុំទៅបកស្រាយលើអត្តបទនេះ តាំងពីដំបូងមកដល់ឥឡួវ។
មិនគួរពាក្យសំដីប៉ុន្មានមាត់ដែលខ្ញុំបាននិយាយ ជះឥទ្ធិពលដល់អ្នកដល់ម្លឹង ។
ម្ល៉េះសមបើការរិះគុណស្ថាបនា ធ្វើអោយអ្នកទោសះដល់ម្លឹង។
កំហឹងអ្នកប៉ុនហ្នឹង ធ្វើអោយអ្នកបញ្ចេញពាក្យអសុរសវាចាបែបហ្នឹង!
មកដល់ចំនុចនេះ ខ្ញុំមិនអាចរកការបកស្រាយសមស្របណាមួយសំរាប់ពន្យល់ បានអ្នកទេ!
ចុងបញ្ចប់ តែមានពាក្យមួយឃ្លាដែលខ្ញុំសូមប្រាប់
ពិតជាគួរអោយសង្វេកមែនទែនសំរាប់សង្គមខ្មែរ!!!!
ខ្ញុំមានបិតិសោមនស្សចំពោះមិត្តទាំងអស់ដែលបានគាំទ្រនូវប្រពៃណីដ៏ផូរផង់នេះ
សូមអោយរក្សាគំនិតនេះជាដរាបរៀងទៅ!
សូមអរគុណ!
បើដូច្នោះមែនប្អូនមានតែសូមទោសដែលបានធ្វើអោយបង
វិលក្រោយពីបានអានខមមេន៍ទាំងអស់នេះ។
តែប្អូនក៏សូមនិយាយថាគួរអោយសោកស្តាយណាស់ខ្ញុំពួកបងៗសុទ្ធ
តែចង់អោយម្នាក់ៗល្អទាំងអស់គ្នាសោះតែសំដីចុងក្រោយដែលបានបន្លឺ
ឡើងនោះគេ«បើជជែកគ្នាខ្លាំងៗពេក ខ្ញុំសូមសិទ្ធិរក្សាលុបចោលហើយ»
គួរអោយសោកស្តាយចំពោះមតិណាស់។
ជាចុងក្រោយប្អូនមានតែពាក្យមួយឃ្លាតែប៉ុនោះគឺ៖
សូមថ្លែងក៏ដូចជាសូមកោតសរសើរដល់ពួកបងៗទាំងអស់
ដែលមានចិត្តស្រលាញ់នឹងថែប្រពៃណីរបស់ខ្លួន!
សូមទោសម្ចាស់ប្លក់!
ជាលើកដំបូងរបស់ខ្ញុំហើយដែលបានចូលរួមកែលំអរនោះ
តែបែទៅជានិយាយយ៉ាងនេះទៅវិញ។
«បើកចិត្តអោយទូលាយ!»
រចនា៖អរគុណចំពោះការឆ្លងសន្ទនានោះ។
តែក៏មានចំនុចល្អដែរហើយក៏មានចំនុចខ្វះខាតច្រើនដែរ។
យើងជាក្មេងមិនត្រូវធ្លោះសំដីដាក់គេជាបងយើងពេកទេ។
មួយវិនាទីក៏បងដែរ។(ត្រង់ហ្នឹងចូលប្អូនគិត)
គួរគិតឡើយវិញណារចនាថាសំដីរបស់អ្នកដទៃក៏អាចបង្រៀនយើងបានដែរហើយក៏ជាការល្អដែរដែលចេះយកគំនិតរបស់គេមកគិតក្នុងខួរក្បាលនោះ។
ពាក្យសំដីរបស់គេមកលើយើងគួរតែខ្វល់ហើយព្រោះវាប៉ះពាល់លើ
យើងណាប្អូន។ខ្វល់នោះមិនមែនអោយទៅខឹងគេទេពោលគឺគិតពីចារណា
ពីទង្វើរបស់យើង។
ជាចុងក្រោយនេះខ្ញុំមានតែពាក្យថាសូមទោសចំពោះម្ចាស់ប្លក់នេះឯង
ដែលមានការរំខានដែលអ្នកម្ចាស់ប្លក់!
សូមទោស!!!!!!!!!!!!!!!!!!!!
ខ្ញុំឃើញពួកយើងជជែកគ្នាខ្លាំងៗ ខ្ញុំខ្លាចមានការឈ្លោះគ្នាទើបខ្ញុំចង់ឲ្យបញ្ឈប់ មិចបានជានាំគ្នាយល់ខុសពីគំនិតរបស់ខ្ញុំទៅវិញ។
ខ្ញុំគឺខ្ញុំ! ខ្ញុំនឹងផ្លាស់ប្ដូរអ្វីដែលខ្ញុំយល់ថាវាអាក្រក់, តែត្រង់ចំណុចនេះ, សុំទោស, មិនអាចទៅរួចទេ ព្រោះថាមានអ្នកដទៃជាច្រើនដែលចូលចិត្តឱ្យខ្ញុំនិយាយត្រង់, ហើយខ្ញុំស្រឡាញ់អ្វីដែលខ្ញុំមាន។ ប្រសិនបើនេះជាចំណុចខ្វះខាតមែននោះ ខ្ញុំប្រហែលជាធ្លាប់អានវានៅម្ដុំណាក្នុងសៀវភៅហើយ តែវាគ្មាន។ ប្រសិនបើអ្នកនាងដឹង សូមជួយប្រាប់ផង។ ខ្ញុំមិនធ្លាប់ចង់ឈ្នះអ្នកដទៃទេ អ្វីដែលខ្ញុំចង់ឈ្នះ គឺខ្លួនឯង… អរគុណសម្រាប់សម្ដីគ្រប់ម៉ាត់របស់អ្នកនាង, សង្ឃឹមថាខ្ញុំនឹងយល់ពីបំណងរបស់អ្នកនាង…
អូហ៍! អ្នកនាងឃើញទេ? កាលដែលអ្នកនាងស្ដាប់ពាក្យអ្នកដទៃច្រើន វាធ្វើឱ្យអ្នកនាងត្រូវឈឺក្បាលវិលមុខអញ្ចឹង (ដូចដែលអ្នកនាងកំពុងឈឺក្បាលនឹងកូនខ្មែរយ៉ាងខ្ញុំនេះ)… ណែនាំអ្នកនាងឱ្យបិទត្រចៀកខ្លះទៅ! អ្នកនាងឆ្លងកាត់ជីវិតជាសិស្ស ប្រហែលជានៅចាំបាន ទ្រឹស្ដីក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី១២ដែលថា «ដាំដំណាំក្នុងចំការយើងប្រសើរជាង»។ វាអាចមិនត្រូវក្នុងកាលៈទេសៈខ្លះ តែវាសមរម្យនឹងលើកមកនិយាយក្នុងពេលនេះ។
បងសុភ័ក្ត្រអង្គុយឱ្យស្ងៀមៗទៅ! បើខ្លាចវិល «ខួរ» មិនបាច់អានទេ, ពួកគាត់នៅចង់និយាយក៏ឱ្យគាត់និយាយទៅ, ខ្ញុំនៅចង់ស្ដាប់ទៀត! សង្ឃឹមថាបងមិនប្រកាន់!!! 😀
អរគុណសំរាប់ការណែនាំ!
មិនវិលមុខទេណាប្អូនស្រីតូច
ចង់កែនរណាម្នាក់រឺក៏ចង់កែអ្វី ដែលខុសនោះ គឺ ទ្រាំបន្តិចហើយ។
មិនមែនថាភ្លាមបានភ្លាមនោះ ទេប្អូនស្រី។
មិនអី ទេបងសុភក្ត្រ័!ខ្ញុំសូមហៅថាបងចុះព្រោះ មិនលើសគ្នាប៉ុន្មានទេ។
មិនមែនជាការឈ្លោះ ទេតែ ជាការជជែករកចំនុចដែលមិនត្រូវហើយ
លើកយកមកកែតំរូវអោយល្អទៅ វិញទៅ មក។
អ្នកដែលយល់ថាជាការឈ្លោះគ្នានោះគឺជាមនុស្សមិនបានយល់ហេតុផល
ច្បាស់លាស់ណាបង។
រចនា៖ខ្ញុំមិនបានឈឺក្បាលនឹងប្អូនទេ។
នេះជាចរិតរបស់មនុស្សម្នាក់ៗពីធម្មជាតិ(មិនមេននរណាកែអោយគេបាន
ក្រៅពីខ្លួនយើងនោះទេ)។
អរគុណបងសុភក្រ្ត័សំរាប់ការអោយខ្ចីផ្អះសំរាកបីម៉ោងនេះណាបងប្រុស!៕
ការជជែកដេញដោល (debate) លើប្លក គួរធ្វើអោយចូលចិត្ត និងមានប្រយោជមែន! វាពិតជាធ្វើអោយ ខួរក្បាល (ខួរ! ទៀតហើយ) ហាត់កីឡា!
“សំដីសរជាតិ មារយាទសរត្រកូល” ឃ្លានេះត្រូវម៉ាច់តែនឹងអ្វី ដែលហ៊ុន សែនបាន និង កំពុងធ្វើ ហើយនៅប្រទេសខ្មែរទាំងមូល មានតែមួយហ្នឹង(ហ៊ុន សែន) ក្រៅពីហ្នឹង គ្រាន់បើទាំងអស់។
រចនា៖ ប្រាកដនិយម, មោះមុត, រឹងប៉ឹង ក្នុងការគិត
Secretgirls៖ អភិរក្សនិយម, គិតដល់ថានានុក្រម ក្នុងការគិត
ទាំងពីរនាក់ ពិចារណា សមហេតុផល (logic) ប្រហាក់ប្រហែលគ្នា។
តើគួរជ្រើសយក គំនិតណាមួយ រវាង ប្រាកដនិយម និង អភិរក្សនិយម។
ប្រាកដនិយម (pragmatism) ៖ សំដៅលើអ្វី ដែលពិតជាក់ស្តែង, ឬ ជឿនលឿននិយម (progressivism)
អភិរក្សនិយម (conservatism)៖ សំដៅលើអ្វី ដែលជាទំនៀមទំលាប់, ឬ រក្សានៅដដែល ទំនៀមទំលាប់
អស់ទាស់ នារីខ្មែរ សម័យនេះ (រចនា, Secretgirls) ខ្លាំង (ចេះវិភាគហេតុផល) អ៊ីចឹង !
ម្ចាស់ប្លក ញ័រអត់? ឃាត់ទៀតទៅ! ប្រយ័ត្ននារីទាំងពីរ នាំគ្នាចិញ្ច្រាំ ឥតប្រណី។
ចេះហ៊ាននិយាយអញ្ចឹងទៅកើតបងTha.។គេមិនចិញ្រ្ចាំទេបើគេជាមនុស្ស
ចេះដឹងនៅក្នុងសង្គមនោះ។
តែគ្រាន់តែចង់កែនូវអ្វីដែលខុសហើយបើខ្ញុំបាននិយាយខុសក៏សូម
ជួយកែផង។
មនុស្សមិនមែនភឺហ្វិចទាំងអស់នោះទេ។វាជារឿងធម្មតាសំរាប់
ការសំរាប់ការជជែករកចំនុចដែលខុសដើម្បីកែអោយត្រូវវិញនោះ។
សូមប្រាប់មុនអត់ចេះប្រើអំពើហឹង្សាទេណាបងថា។
ខាំម៉ិនច្រើនម៉្លេះ!! និយាយរួមកុំលុបពិធីនេះអី ប្រពៃណីពីណាពីណីហើយ។ កាលមុនលុបថ្ងៃ ២៣តុលា ថាវាចេះចុះ!! តែនេះជាបុណ្យជាតិណា៎… […]
ក្នុងសម័យនេះ អ្នកប្រើប្រាស់អំពើហឹង្សា ជាមនុស្សបញ្ញាអន់ ឬ ជាមនុស្សព្រៃ (ហ៊ុន សែនជាដើម)។
“នាំគ្នាចិញ្ច្រាំ” គឺសំដៅ ចិញ្រ្ចាំ ដោយពាក្យសំដី ដែលសមហេតុផល!!!
ទោះជាយ៉ាងណា សូមគាំទ្រវោហារនារីទាំងពីរ (រចនា នៅតែជានារី មានទេពកោសល្យខ្ពស់ ក្នុងសំណេរ, secretgirl ជា នៅតែជា នារីចំណាប់ ក្នុងសំណេរ ប៉ុន្តែលាក់មុខ)។
បងថា!តាមខ្ញុំគិតទៅវាមិនមានអ្វីគួរអោយបារម្ភទេ។
ព្រោះពួកគាត់សុទ្ធជាអ្នកចេះដឹងស្រាប់ទៅហើយទេតើបង!(បងរចនា and Sis. Secreggirl )
ប្រាកដមិនមានរឿងហ្នឹងកើតឡើងទេ។
អូយ..ឈឺក្បាល!!!
ពិតជាប្រកាសដែល មានអត្ថន័យដ៏ល្អ ភ្ជាប់ដោយវិចារប្លែកៗគ្នា គួរអោយរៀនសូត្រ និង ពិចារណាមែន!
ច្រត់ព្រះនង្គ័លគឺជាបុណ្យរំលឺកទៅដល់អរិយធម៍រង់រើងរបស់ខ្មែរ។បើលប់ចោលនៅ
ស្រុកខ្មែរនោះប្រកដ់ជាបាត់លែងលឺសួរហើយ។ស្រុកសៀមគេនៅតែរំលឹកបុណ្ស
នេះរហូតដល់ស្រុកខ្មែរបាត់សៀមគេមានគេថាបុណ្សនេះជាបុណ្សរបស់គេ។
ខ្មែរត្រួវតែស្រាវជ្រាវអ្វីៗដែលបាត់ហើយរំលឹកឡើងវិញដូច្នេះកួនខ្មែរជំនាន់ក្រោយ
នឹងចងចាំរហួត។
ហុនសែនគាត់មិនចួលចិត្តរាជានិយមដួច្នេះគាត់ចង់លុបចោលអ្វឹៗដែលទាក់ទង
នឹងរាជា។ជាពិសេសគាត់មិនដែលរំលឺកថ្ងៃអង្កាសហប្រជាជាតិដែលបានបង្ខំ
យួនឪចេញពឹស្រុកខ្មែរទេគាតបែរជារំលឹកថ្ងៃដែលយួនឈ្លានពានស្រុកខ្មែរទៅ
វិញ។គាត់មិនយល់ថាយួនឈ្លានពានស្រុកខ្មែរពីព្រោះខ្មែរក្រហមឈ្លានពាន
ស្រុកយួន។មិនមែនយួនមករំដោះប្រជាពលរដ្នខ្មែរទេ។យួនចួលអន្ទាក់ខ្លួនវា
ដោយខ្មែរមានសំណាងបានអង្កាសហប្រជាជាត្ទិបង្ខំវាចេញពីស្រុកខ្មែរ។
វិចារ 43 របស់ secretgirl ថា អោយម្ចាស់ប្លក “បើកចិត្តអោយទូលាយ” អោយអ្នកផងដាក់វិចារ
ប៉ុន្តែប្លក របស់ secretgirl ហាក់ដូចជា “មិនបើកចិត្តអោយទូលាយ” អោយអ្នកផងដាក់វិចារ ព្រោះ ដើមត្នោត មួយ បានដាក់វិចារសាមញ្ញសោះ នៅប្លក secretgirl បែរជាត្រូវរាំងខ្ទប់ (blocked) ដោយម្ចាស់ប្លក secretgirl ទៅវិញ។
តើ secretgirl ថា “អោយម្ចាស់ប្លកដទៃ បើកចិត្តអោយទូលាយ អោយអ្នកផងដាក់វិចារ” មានប្រយោជអ្វី បើ ប្លក secretgirl ខ្លួនគាត់ រាំងខ្ទប់ វិចារនានា របស់គេឯង យ៉ាងដូច្នោះ?
[…] តាមពិតទៅ គ្មានអ្វីប្លែកទេ ដ្បិតសារព័ត៌មានព្រៃនគរ ក៏ធ្លាប់យកអត្ថបទខ្ញុំមួយដែលនិយាយពីពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលពេលនោះមានការជជែកគ្នាបែកពពុះមាត់ទៅចុះម្ដងដែរហើយ។ […]
[…] អានប្រកាសទាក់ទង៖ ១. ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែល… ២. […]
[…] អានប្រកាសទាក់ទង៖ ១. ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែល… ២. គោអើយគោ! ៣. […]
[…] គោអើយគោ!រូបភាពពីព្រះរាជព… ច្រត់ព្រះនង្គ័ល ពិធីបុ…ព្រះរាជពិធីបុណ្យច… […]
[…] ឧសភា មានចំណងជើងថា ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគ… វាជាប្រភេទអត្ថបទវិភាគ […]
[…] […]
[…] […]