jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​១) ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

គិត​ទៅ​អស់​រយៈ​ពេល​១​សប្ដាហ៍​មក​ហើយ ដែល​ខ្ញុំ​បាន​ត្រឡប់​មក​ពី​មាតុភូមិ​វិញ​បន្ទាប់​ពី​សម្រាក​ហូលីដេយ៍​ទៅ​កាន់​ប្រទេស​លាវ (សំណប់​ចិត្ត) និង​ប្រទេស​ថៃ​រួច​មក កាល​ពី​បុណ្យ​ចម្រើន​ព្រះ​ជន្ម​ហ្លួង​សីហមុនី​សប្ដាហ៍​មុន​នេះ។

មាន​ពួក​ម៉ាក​មួយ​ចំនួន​មិន​ស្ទើរ​ទេ តាម​សួរ​រូប​ថត​ព្រោះ​គាត់​អត់​ឃ្លាន​ចង់​មើល​ណាស់ កិកិកិ… មក​​វិញ​រក៍​ទំនេរ​ដក​ខ្លួន​មិន​បាន ចង់​អាប់ដេត​ស្រស់​ៗ​ដែរ តែ​រក​ឆ្លៀត​មិន​បាន​សោះ ឥឡូវ​នេះ​សូម​ដាក់​តាម​ដំណាក់​ៗ​សិន​ចុះ។ ខាង​ក្រោម​នេះ​សូម​មិត្រ​ៗ តាម​ដាន​ពី​កំណត់​ហេតុ​ខ្ញុំ​ទៅ​ស្រុក​លាវ និង​ថៃ ដូច​ត​ទៅ​នេះ៖

ព្រឹក​ថ្ងៃ​អាទិត្យ ទី​១១ ឧសភា ២០០៨ ខ្ញុំ​ចេញ​ដំណើរ​តាម​រថយន្ត​ក្រុង​ចេញ​ពី​បេន​ឡាន​សុរិយា។ ខ្ទង់​ម៉ោង​៧ និង​៣០​នាទី​រថយន្ត​ចេញ​ដំណើរ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​ម្ដុំ​ភាគ​ខាង​ជើង​នៃ​ក្រុង​កម្ពុជា​យើង​នេះ។

ការ​ធ្វើ​ដំណើរ​ទៅ​ស្រុក​លាវ​គឺ​យើង​ត្រូវ​ឆ្លង​កាត់​ខេត្ត​កណ្ដាល កំពង់ចាម ក្រចេះ និង​ស្ទឹងត្រែង។ សំបុត្រ​រថយន្ត​ក្រុង​ចេញ​ពី​ភ្នំពេញ​ទៅ​ដល់​ព្រំដែន​លាវ​គឺ​តម្លៃ​១៩​ដុល្លារ​អាមេរិក។ មុន​ធ្វើ​ដំណើរ​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា តាម​មើល​ទៅ​ច្បាស់​ជា​ឈឺ​ខ្លួន​ហើយ​ខ្ញុំ ដឹង​អី​ផ្លូវ​គេ​ធ្វើ​យ៉ាង​ស្អាត និង​ស្រួល​ធ្វើ​ដំណើរ​រហូត​ដល់​ខេត្ត​ក្រចេះ​តែ​ម្ដង ប្រកប​ដោយ​ទេសភាព​តាម​ដង​ផ្លូវ​ដ៏​គួរ​ឲ្យ​ស្អាត ហាក់​បី​ដូច​ជា​បំភ្លេច​ភាព​នឿយហត់​ក្នុង​ពេល​ធ្វើ​ដំណើរ។

ការ​ធ្វើ​ដំណើរ តាម​ផ្លូវ​ ព្រះ​ភិរុណ​បាន​បង្អុរ​រហូត​តាំង​ពី​ខេត្ត​កំពង់ចាម រហូត​ដល់​ស្ទឹងត្រែង​ក្រុង។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មិន​សប្បាយ​ចិត្ត​នោះ គឺ​ចរិត​អ្នក​បើក​បរ​ឡាន​ក្រុង​ជាតិ​ខ្មែរ​យើង​មិន​ដឹង​ជា​ពេល​ណា​ផ្លាស់​ប្ដូរ​សោះ បើ​ប្រៀប​ធៀប​ជាមួយ​នឹង​ជាតិ​លាវ និង​ថៃ ខ្មែរ​យើង​នៅ​ពី​ក្រោយ​គេ​ឆ្ងាយ​ណាស់។

រថយន្ត​ក្រុង​ត្រូវ​ចូល​ទៅ​ក្រចេះ​ក្រុង​សិន មុន​នឹង​ត្រឡប់​មក​ខេត្ត​ស្ទឹងត្រែង។ អនិច្ចា​ក្រចេះ​ក្រុង មើល​ទៅ​គ្មាន​អ្វី​គួរ​ឲ្យ​ទាក់ទាញ​សោះ ក្រៅ​ពី​សម្រស់​ធម្មជាតិ និង​ទីក្រុង​ហាក់​ដូច​ជា​រញេរញៃ និង​គ្មាន​ការអភិវឌ្ឍ​អ្វី​សោះ។

ខ្ទង់​ម៉ោង​ប្រហែល​៣​រសៀល រថយន្ត​ក្រុង​បាន​បរ​មក​ដល់​ស្ទឹងត្រែង​ក្រុង​តែ​ម្ដង។ ចាប់​ផ្ដើម​យក​សាក់កាដូ​ពី​ក្នុង​ឡាន​ដែល​ផ្ញើ​ដើម្បី​សម្រាក​នៅ​ស្ទឹងត្រែង​ក្រុង​នេះ​មួយ​យប់ ដើម្បី​បន្ត​ដំណើរ​ទៅ​ស្រុក​លាវ​នា​ថ្ងៃ​បន្ទាប់។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​រំខាន​មួយ​យប់​នោះ គឺ​សាក់កាដូ​ខ្ញុំ​ទទឹក​ពេញ​មួយ​ចំហៀង ឯ​អ្នក​បើក​ឡាន​ប្រាប់​ថា​ទទឹក​ទឹក​ភ្លៀង​សាច។ ឯង​ឯ​ណេះ​ស្មាន​តែ​ទឹក​ភ្លៀង​មែន ដឹង​អី​ទុក​មួយ​សន្ទុះ ស្រាប់​តែ​រុយ​រោម​យ៉ាង​ជិត។ តាម​ពិត​ទៅ​នោះ មិន​មែន​ជា​ទឹក​ភ្លៀង​ឯណា សង្ស័យ​តែ​ទឹកត្រាំ​សាច់​សមុទ្ទ ឡើង​ស្អុយ​ពេញ​សាក់កាដូ​ខ្ញុំ និង​ហូរ​ហៀ​ពេញ​ខោ​អាវ​របស់​ខ្ញុំ។ មាន​ឯណា បើ​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច​នេះ​ទៅ​ហើយ។ បណ្ដា​បុគ្គលិក​ក្រុមហ៊ុន​នេះ ហាក់​គ្មាន​ខួរ​ទទួល​ខុស​ត្រូវ​អ្វី​សោះ និង​ល្ងង់​ដូច​សត្វ​ដែល​យក​របស់​បែប​នេះ​មក​ផ្ទុក​ដាក់​ជាមួយ​នឹង​ឥវ៉ាន់​របស់​ភ្ញៀវ។

ចេញ​ពី​ផ្ទះ​ខំ​រៀប​ចំ​ថា​បាន​ទៅ​ដល់​ស្ទឹងត្រែង​ក្រុង​ពេល​ល្ងាច នឹង​អាល​បាន​ទស្សនា​កម្សាន្ត​ក្រុង​បាន​មួយ​ល្ងាច ដឹង​អី​ត្រូវ​នៅ​រវល់​ជាមួយ​សាក់កាដូ និង​បោក​ខោ​អាវ​ស្អុយ​ពេញ​ម៉ា​ល្ងាច​រហូត​ដល់​យប់។ លោក​អ្នក​ដឹង​ទេ ខោ​អាវ​ខ្ញុំ​គ្រាន់​តែ​ដក​ចេញ​ពី​សាក់កាដូ​ភ្លាម ស្អុយ​ពេញ​បន្ទប់​តែ​ម្ដង។ មិន​ដឹង​ជា​ទឹក​ស្អី​ឲ្យ​ពិត ស្អុយ​អី​ស្អុយ​យ៉ាង​នេះ។ ពិត​ជា​អស្ចារ្យ​ណាស់ ខ្ញុំ​ត្រូវ​ហាល​ខោ​អាវ​ពេញ​បន្ទប់​ដេក ព្រោះ​យ៉ាង​ណា​យ៉ាង​ណី​ខ្ញុំ​ក៏​ដឹង​ថា​វា​មិន​ស្ងួត​ដែរ យ៉ាង​ហោច​ណាស់​ខ្ញុំ​គិត​ថា​នឹង​ច្រក​ថង់​យក​ទៅ​បោក​នៅ​ស្រុក​លាវ (ព្រោះ​ផ្ទះ​សំណាក់​ស្ទឹងត្រែង​គេ​មិន​បោក​ឲ្យ​ទេ)។ ខ្ញុំ​ត្រូវ​ចូល​ទៅ​ផ្សារ​ស្ទឹងត្រែង​ទិញ​ថង់​ប្លាស្ទិក ដើម្បី​មក​ទុក​ច្រក និង​សាប៊ូ​បោក​ខោ​អាវ។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ មិន​ដឹង​ជា​អ្នក​ស្ទឹងត្រែង​នោះ មិន​ដឹង​ជា​អ្វី​ស្អី​គាត់​គ្រប់​តូប​ដែល​ខ្ញុំ​សួរ​ទិញ​ថង់ ពួក​គាត់​គិត​តែ​ពី​សួរ​ខ្ញុំ​ថា​ទិញ​ថង់​ច្រក​ប្រហុក ឬ​អ្វី?! 🙂

បន្ទាប់​ពី​បោក​ខោ​អាវ បោក​សាក់កាដូ និង​រៀប​ចំ​ស្រួល​បួល​ហើយ ម៉ោង​៦​កន្លះ​៧​យប់​​បាត់​ទៅ​ហើយ ខ្ញុំ​ត្រូវ​ចេញ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច បន្ទាប់​មក​ខ្ញុំ​ក៏​បាន​ជិះ​ម៉ូតូ​កម្សាន្ត​ក្រុង និង​ឆ្លង​ស្ពាន​សេកុង​ទាំង​យប់​ជាមួយ​ម៉ូតូ​ឌុប កុំ​ឲ្យ​ស៊យ​ធំ និង​បាន​ទស្សនា​ភូមិ​លាវ នៅ​ស្ទឹងត្រែង​ក្រុង​ផងដែរ៕

រូបថត​មួយ​ចំនួន



អាន​ភាគ​ទី​២

អាន​អត្ថបទ​ទាក់ទងស្ទឹងត្រែង

_____________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ចេញ​ទៅ​លាវ​ព្រឹក​នេះ
២. Repost: ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​ខ្ញុំ​ពេញ​ចិត្ត
៣. ទៅ​លាវ​គ្រា​នេះ (ភាគ​១)
៤. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី

Advertisements

មតិ»

1. រចនា - ថ្ងៃចន្ទ 26 ខែ​ឧសភា 2008

ដាក់ម៉ោ​ឱ្យ​ចប់​ៗ​តែ​ម៉្មងទៅ​​អត់!? ដាច់​ភាគ​គេ​អស់​ហើយ… កំពុង​តែ​ជក់​ផង!!! 😛

2. សុភ័ក្ត្រ - ថ្ងៃអង្គារ 27 ខែ​ឧសភា 2008

ល្បិច​អ្នក​រក៍​ស៊ី គេ​មិន​ដែរ​ដាក់​ម៉ា​ចប់​ទេ​ប្អូន កិកិកិ… បើ​ដាក់​អស់​ម៉ា​ចប់​ភាគ​ចឹង​ង៉ៃ​ក្រោយ​មិច​ម៉ោ​ទៀត? ឡ!
ដើរ​លេង​ជិត​១០​ង៉ៃ​ឲ្យ​ដាក់​ម៉ា​ចប់​តែ​ម្រ៉ង​មិច​ទៅ​កើត​ប្អូន​! ត្រូវ​រៀប​រ៉ាប់​វែង​អន្លាយ​ណាស់​បាន​ស្ដាប់​ទៅ​វា​ពិរោះ ហាហាហា 😛

3. រចនា - ថ្ងៃអង្គារ 27 ខែ​ឧសភា 2008

ចឹង​ក៏​ចឹង​ទៅ, ធ្វើ​ម៉េច​គេ​មិនមែន​ម្ចាស់​ blog, មិន​មែន​អ្នក​ទៅ​ដើរ​លេង,​ រក​ធ្វើ​អី​ក៏​មិន​កើត មាន​តែ​ចាំ​សិន​ហើយ…

4. vandakimseok - ថ្ងៃពុធ 28 ខែ​ឧសភា 2008

គួរអោយសប្បាយណាស់ណ៎ តើបងចំណាយប្រាក់អស់ប៉ុន្មានលើ ធួរ?
ខ្ញុំចង់ទៅលេងពេលភ្ជុំបិណ្ឌខាងមុខនេះដែរ
បងទៅជាមួយមនុស្សពិសេសរឺ?
ទៅដល់លាវ គេនាំយើងដើរលេងកន្លែងណាខ្លះទៅ?
ចង់ទៅមែនទែននៀក!

5. សុភ័ក្ត្រ - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ខ្ញុំ​ជា​អ្នក​ទេសចរ​ពនេចរ មិន​ចូល​ចិត្ត​ដើរ​តាម​ធួរ​ទេ។
ខ្ញុំ​ណែនាំ​ទៅ​ស្រុក​លាវ​ទៅ​សម្រាប់​អ្នក​ចូល​ចិត្ត​ទេសចរ​បែប​នេះ គួរ​រំភើប​ណាស់!
អ្នក​ដើរ​តាម​ធួរ​មាន​តែ​មនុស្ស​ចាស់​ៗ​ទេ!

6. vandakimseok - ថ្ងៃពុធ 28 ខែ​ឧសភា 2008

បងដើរលេងតែម្នាក់ឯង? រឺ ជាមួយមិត្តភក្តិ? វីសា លាវថ្លៃប៉ុន្មាន?
នៅលាវ មានកន្លែងដែលគួរអោយចាប់អារម្មណ៍ទេ?
ថាដើរតាមធួរមានតែមនុស្សចាស់ក៏ថាបានតែ បើយើងមិនស្គាល់ផ្លូវត្រូវស៊ូទ្រាំដើរជាមួយមនុស្សចាស់ហើយ។
អីវាន់ នៅលាវថ្លៃេទបង?
ខ្ញុំធ្លាប់តែទៅ កូរ៉េ សៀម និង​ យួន, កូរ៉េសប្បាយមែនទែន សៀមគ្រាន់បើ យួន ស្រុកវាអត់កើតតាហ្មង, ចង់ច្រាសអី ច្រាសអីក៏មិនកើត គ្មានជាតិជៅសោះ
កន្លែងកំសាន្តក៏គ្មាន អប់ស្រុកយួននេះណាស់

7. សុភ័ក្ត្រ - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ងាប់​! អស់​ម៉ែ​ឪ​អា​សប្បាយ​ហើយ​ស្រុក​យួន ម៉េច​ក៏​លោក​ឯង​អត់​សប្បាយ​ទៅ​កើត?!
ចង់​ដឹង​ពី​ស្រុក​លាវ ចាំ​មើល​ប្លក់​ខ្ញុំ​ទៅ ខ្ញុំ​នឹង​អាបដេត​ជា​បន្ត​បន្ទាប់​ទៀត

8. vandakimseok - ថ្ងៃពុធ 28 ខែ​ឧសភា 2008

ស្រុកយួនគ្មានអីសប្បាយសោះ សប្បាយតាេលាកឯងទៅ?
មានលុយក៏មិនដឹងទៅច្រាសអីបានសោះ
ភ្លីស​អាប់ឌែតលឿនមក គ្នាចង់មើលណាស់វើយ

9. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​២) « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 29 ខែ​ឧសភា 2008

[…] អាន​ភាគ​មួយ […]

10. Repost: ដំណើរ​កម្សាន្ត​មួយ​ទៀត​ដែល​ខ្ញុំ​ពេញ​ចិត្ត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 2 ខែមករា 2010

[…] _____________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ចេញ​ទៅ​លាវ​ព្រឹក​នេះ ២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទ… […]

11. ចេញ​ទៅ​លាវ​ព្រឹក​នេះ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសៅរ៍ 2 ខែមករា 2010

[…] ប្រកាស​ប្រហាក់​ប្រហែល៖ ១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទ… ២. […]

12. ទៅ​លាវ​គ្រា​នេះ (ភាគ​១) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 15 ខែមករា 2010

[…] ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​លាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ខ្ញុំ​គឺ​ជា​ការ​ទៅ​ស្រុក​នេះ​លើក​ទី​៣ បន្ទាប់​ពី​កាល​លើក​ដំបូង​នា​ចុង​ឆ្នាំ​២០០៤ បន្ទាប់​មក​ពាក់​កណ្ដាល​ឆ្នាំ​២០០៨។ […]

13. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០០៨ ក្នុង​ប្លក់​សុភ័ក្ត្រ​ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 18 ខែមករា 2010

[…] […]

14. ចប់​វិស្សមកាល​បុណ្យ​ចូល​ឆ្នាំ​ថ្មី | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែ​មេសា 2017

[…] តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​មក​ច្រក​ព្រំដែន​នេះ និង… […]

15. សរសើរ​ផ្លូវ​នៅ​ស្រុក​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែ​ឧសភា 2017

[…] ខ្ញុំ​សូម​អនុញ្ញាត​បន្ត​សាច់​រឿង​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​ផ្ទាល់​ខ្លួន​ទៅ​ស្រុក​លាវ​កាល​ពី​រដូវ​បុណ្យ​ចូល​ឆ្នាំ​កន្លង​ទៅ​នេះ​។ តាម​ពិត​ទៅ​ខ្ញុំ​ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ម្ដង​ដែល​គឺ​កាល​ពី​៩​ឆ្នាំ​មុន នោះ​គឺ​កាល​ពី​ឆ្នាំ​២០០៨​។ អ្វី​ដែល​អស្ចារ្យ និង​គួរ​អត់​សរសើរ​មិន​បាន​នោះ​គឺ​​ផ្លូវ​ជាតិ​របស់​លាវ តាំង​ពី​ច្រក​ព្រំដែន រហូត​ដល់​​ក្រុង​ធំ​ប៉ាសេ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: