jump to navigation

រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ថ្ងៃចន្ទ 30 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
24 comments

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ពួក​ថៃ​ឆ្លៀត​ឱកាស​បំប៉ោង​រឿង​ជាតិ​និយម ព្រម​ទាំង​បង្អាក់​ដំណើរ​ការ​ចុះ​ប្រាសាទ​នេះ​ជា​បេតិកភណ្ឌ​ពិភពលោក ដោយ​ចោទ​ខ្មែរ​ថា​ចង់​ចុះ​តែ​ម្នាក់​ឯង និង​ទាមទារ​សិទ្ធិ​ចុះ​បញ្ជី​រួម។ Sic និង​អត់​កេរ្តិ៍​ខ្មាស់។

បើ​ទោះ​បី​រដ្ឋាភិបាល​ថៃ​បាន​យល់​ស្រប​ចំពោះ​រដ្ឋាភិបាល​ខ្មែរ​ទៅ​ហើយ​ក្ដី ពួក​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ដែល​មាន​មេបក្ខ​ប្រឆាំង​ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ ជា​មេ​ក្លោង បាន​បំផុស​បំផុល​រឿង​នេះ​ជា​ខ្លាំង។

គិត​ទៅ​មហិច្ឆតា​ថោក​ទាប​ឥត​កេរ្តិ៍​ខ្មាស់​របស់​ពួក​ថៃ​ទាំង​នោះ​ពិត​ជា​មហា​វិនាស​ឥត​រក​ទី​បំផុត​បាន។ រដ្ឋាភិបាល​ខ្មែរ​បង្ហាញ​ជំហរ​នឹង​នរ និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បក្ខ​ប្រឆាំង​ថៃ​ដែល​យក​បញ្ហា​ព្រះ​វិហារ​មក​ធ្វើ​ឲ្យ​មាន​អរិយភាព​រវាង​ប្រជាជាតិ​ជិត​ខាង​ទាំង​ពីរ។

ព័ត៌មាន​ចុង​ក្រោយ​នេះ ពួក​ធម្មយាត្រា​ថៃ​នៅ​ខេត្ត​ស្រីស្លាកេត បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ទាមទារ​ជន​ជាតិ​ខ្មែរ​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​តាម​ជើង​ភ្នំ​ព្រះវិហារ​ឲ្យ​ត្រឡប់​ចូល​ទៅ​កាន់​ដី​ខ្មែរ​វិញ ដោយ​ចោទ​ថា​ទី​កន្លែង​នេះ​ជា​ទឹក​ដី​ថៃ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ពួក​នេះ​ បច្ចុប្បន្ន​ថ្លើម​ធំ បង្ក​រឿង​កាន់​តែ​ជ្រៅ​ដោយ​នាំ​គ្នា​ទាមទារ​ខ្មែរ​ប្រគល់​ខេត្ត​មួយ​ចំនួន​ដែល​សៀម (ថៃ​កាល​ណោះ) កាន់​កាប់​ដោយ​ខុស​ច្បាប់ គឺ​ខេត្ត​ព្រះដំបង (បាត់ដំបង) និង​ខេត្ត​វិបុល​សង្គ្រាម (បច្ចុប្បន្ន​សៀមរាប ឧត្តរមានជ័យ បន្ទាយ​​មានជ័យ…) ពី​ប្រទេស​ខ្មែរ​វិញ​ទៀត​ផង។

ឱ! អនិច្ចា​ជនជាតិ​ថៃ​ហ្អើយ! ពួក​អ្នក​នៅ​មិន​ស្ងប់​នៅ​មិន​ស្ងៀម​សោះ​ទេ​អី? ម៉េច​ក៏​អ្នក​គិត​ខ្លឺ ល្ងង់​ល្មោភ​យ៉ាង​នេះ?! អ្នក​ពូកែ​យល់​សប្តិ​ដល់​ហើយ អា​រឿង​គេ​យក​របស់​គេ​វិញ​សោះ (ដែល​ខ្លួន​ធ្លាប់​មក​ប្លន់​គេ) នោះ​អ្នក​អី​ក៏​នឹក​ឃើញ​ម្ល៉េះ?! ចុះ​អា​រឿង​អ្នក​មក​យក​របស់​គេ​ទាំង​រស់​ៗ ទៀត​សោត ម៉េច​អា​ចុយ​ម្រ៉ាយ​ឯង​មិន​នឹក​ឃើញ​ផង​?! អ្នក​ឯង​ចិត្ត​សឿង​ហ៊ាន​ឲ្យ​ខេត្ត​មួយ​​ចំនួន​របស់​អតីត​ទឹក​ដី​លាវ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក​វិញ​កាល​សម័យ​ដូច​គ្នា​នេះ​ដែរ​ឬ​ទេ? Sic

រួច​ចុះ​អ្នក​គិត​ថា​អ្នក​ឈ្នះ​ឬ ប្រសិន​បើ​ខ្មែរ​នាំ​គ្នា​បាតុកម្ម​ទាមទារ​ទឹក​ដី​ខ្មែរ​ដែល​បាន​បង់​ទៅ​ឲ្យ​អ្នក មាន​សុរិន្ទ្រ ស្រីស្លាកេត បុរីរម្យ នគរ​រាជ​សីមា។ល។ ជា​ដើម​នោះ? អ្នក​មើល​ចុះ​ភ័ស្តុតាង​ច្រើន​ឥត​គណនា​រាប់​មិន​អស់​ពី​សំណល់​ខ្មែរ​នៅ​ក្នុង​ខេត្ត​ទាំង​នោះ បញ្ជាក់​ច្បាស់​ថា​ជា​អតីត​ដែន​កម្ពុជរដ្ឋ​ពិត​ឥត​ក្លែងក្លាយ រួម​ទាំង​ភ័ស្តុតាង​រស់​ គឺ​មនុស្ស​ខ្មែរ​រាប់​លាន​នាក់​ដែល​នៅ​សល់ និង​រស់​នៅ​លើ​ទឹក​ដី​ទាំង​នោះ ដែល​នៅ​ប្រើប្រាស់​ភាសា​ និង​វប្បធម៌​ខ្មែរ ពិត​ៗ ចំណែក​លោក​មក​មើល​ក្នុង​ខេត្ត​ទាំង​ប៉ុន្មាន​ដែល​អ្នក​អះអាង​ថា​ជា​របស់​អ្នក​នោះ មាន​សំណល់​អ្វី​ខ្លះ​ដែល​អ្នក​អាច​យក​ឈ្នះ​ខ្មែរ​បាន? ពិត​ជា​លេង​ល្បែង​ល្ងង់​ពេក​ហើយ!

ល្មម​ឈប់​ទៅ​ពួក​អាចារ្យ​ប្រាំរយ​ហ្អើយ! អ្នក​ពិត​ជា​មនុស្ស​បាប​ណាស់។ អ្នក​នឹង​លង់​ខ្លួន មិន​យូរ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ អ្នក​នឹង​រលាយ​សាប​សូន្យ​ដោយ​សេចក្ដី​លោភ និង​តណ្ហា​ឥត​កេរ្តិ៍​ខ្មាស់ ដែល​ត​ពូជ​ពី​សន្ដាន​របស់​ជនជាតិ​អ្នក​មិន​ខាន៕

នៅ​ប្រកាស​ក្រោយ​ៗ ខ្ញុំ​នឹង​ស្រាវជ្រាវ​ដាក់​អត្ថបទ​ទាក់​ទង​នឹង​ខេត្ត​ទាំង​នោះ​ដែល​ប្រទេស​សៀម​ធ្លាប់​កាន់​កាប់​មក​ចុះ​ផ្សាយ។

————————————————————————–
អាន​អត្ថបទ​ទាក់ទង៖

១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. ខែត្រ​វិបុលសង្គ្រាម
៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​?
៤. ថ្ងៃ​នេះ​ទី​០២ ខែ​កក្កដា ឆ្នាំ​២០០៨
៥. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ

Advertisements

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៨) ថ្ងៃអាទិត្យ 29 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
5 comments

អាន​ភាគ​ទី​៧

ថ្ងៃ​សៅរ៍​ ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៨

មក​ដល់​ក្រុង​ទេព​មហា​នគរ (បាងកក)

ព្រឹក​ម៉ោង​៥​គត់​ឡាន​ក្រុង​ពួក​យើង​បាន​មក​ដល់​ស្ថានីយ៍​រថ​ក្រុង​ក្រុង​បាងកក។ គិត​ទៅ​មក​មុន​ម៉ោង​កំណត់​ដល់​ទៅ​មួយ​ម៉ោង ដែល​តាម​ពិត​ទៅ​ត្រូវ​មក​ដល់​ម៉ោង​៦​។

អ្វី​ដែល​ត្រូវ​ធ្វើ​មុន​គេ​នោះ​គឺ​ចូល​បន្ទប់​ទឹក ក្រោយ​មក​ក៏​បាន​នាំ​គ្នា​ទិញ​ស៊ីមកាត​ម្នាក់​១ នៅ​ស្ថានីយ៍​រថភ្លើង​ស៊ីមកាត​មួយ​តម្លៃ​តែ​៦០​បាត​ឯង។ មិន​នៅ​រង់​ចាំ​យូរ​ពួក​យើង​ត្រូវ​ចាក​ចេញ​ពី​ស្ថានីយ៍​មក​ខាង​ក្រៅ ដើម្បី​ហៅ​តាក់ស៊ី​ជិះ​ទៅ​សណ្ឋាគារ។ ដោយ​សារ​ខ្ញុំ​ធ្លាប់​ទៅ​បាងកក​ញយ​ដង​ដែរ​ ហេតុ​នេះ​វា​មិន​លំបាក​ទេ​ចំពោះ​ខ្ញុំ គ្រាន់​តែ​ហៅ​តាក់​ស៊ី រួច​ប្រាបើ​គោល​ដៅ​ដែល​ត្រូវ​ទៅ​ជា​ការ​ស្រេច។ ថ្ងៃ​នោះ​ពួក​យើង​ទៅ​ដេក​សណ្ឋាគារ​ម្ដុំ​ផ្លូវ​ខាវសាន (កន្លែង​ខ្ញុំ​ធ្លាប់​ទៅ​ដេក​រាល់​ដង)។

មក​ដល់​សណ្ឋាគារ​ពី​ព្រលឹម​អុរ តែ​មាន​បន្ទប់​ដែរ ពួក​យើង​ក៏​បាន​ជួល​បន្ទប់​ហើយ នាំ​គ្នា​ដេក​តែ​ម្ដង (អស់​កម្លាំង​ពេក)។

តាម​ពិត​ទៅ​អ្វី​ដែល​ពួក​យើង​មាន​បាងកក​នេះ ក្រៅ​ពី​មក​ដើរ​ហាង​មើល​អីវ៉ាន់​ និង​ទិញ​សំលៀកបំពាក់​បន្តិច​បន្តួច​គឺ​គ្មាន​មក​លេង​អ្វី​ផ្សេង​ទៀត​ទេ។ និយាយ​ឲ្យ​ត្រង់​ទៅ​បាងកក​គ្មាន​អ្វី​សម្រាប់​ខ្ញុំ​មក​លេង មក​មើល​ទៀត​ទេ។

ម៉ោង​ប្រហែល​១០​ពួក​យើង​នាំ​គ្នា​ជិះ​ទុក​ៗ ទៅ​ផ្សារ​ចតុចក្រ (ផ្សារ​ចុង​សប្ដាហ៍ គេ​បើក​តែ​ថ្ងៃ​សៅរ៍​អាទិត្យ​ទេ ជា​ផ្សារ​ធំ​មួយ​មាន​លក់​របស់​របរ​ជា​ច្រើន និង​តម្លៃ​សមរម្យ ភាគ​ច្រើន​សំលៀកបំពាក់​យក​ពី​ស្រុក​ខ្មែរ​យើង​នឹង​ឯង​ម្ដុំ​ផ្សរ​រុងក្លឿ​អី​អស់​ហ្នឹង)។ ថ្ងៃ​នោះ​ភ្លៀង​ធ្លាក់​តាម​ផ្លូវ​យ៉ាង​ខ្លាំង តែ​ហេង​ដែរ មក​ដល់​ផ្សារ​ក៏​រាំង​ល្មម។ ថ្ងៃ​នោះ​យើង​ដើរ​ផ្សារ​តាំង​ពី​ម៉ោង​១១ រហូត​ដល់​ម៉ោង​ប្រហែល​៣​កន្លះ ទើប​យើង​ត្រឡប់​ទៅ​វិញ។

ពេល​មក​ដល់​សណ្ឋាគារ​ហើយ ពួក​យើង​នាំ​គ្នា​ងូត​ទឹក​ហើយ​ត្រូវ​ចេញ​ទៅ​ស្សបពីង​បន្ត​ទៀត។ ល្ងាច​នេះ​យើង​ដើរ​ហាង​ទំនើប​បន្តិច ហេហេ… គឺ​ពួក​យើង​នាំ​គ្នា​ទៅ​ប៊ីខេ និង​ផារ៉ាហ្កន​ដើម្បី​ទៅ​ញ៉ាំ​អាហារ​នៅ​ទី​នោះ និង​បាន​មើល​ខន​សឺត​ផង​ដែរ។ ល្ងាច​នោះ​ភ្លៀង​ធ្លាក់​មក​ខ្លាំង​មែន​ទែន រហូត​ដល់​រំខាន​ខនសឺត និង​ពួក​យើង​ពិបាក​រក​តាក់ស៊ី​ត្រឡប់​មក​សណ្ឋាគារ​វិញ​ណាស់ គ្មាន​តាក់ស៊ី ឬ​ទុកៗ​ណា​ចង់​ដឹក​ទេ។

ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០០៨

ព្រឹក​ឡើង​ពួក​យើង​ត្រូវ​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ។ ដំណើរ​កម្សាន្ត​របស់​យើង​ត្រូវ​បញ្ចប់​ហើយ។ ពួក​យើង​ត្រូវ​ស្រូត​ដើម្បី​មក​ចំណត​ឡាន​ក្រុង ដោយ​ចេញ​តាក់ស៊ី​មក​ម៉ោង​ប្រហែល​៦ មក​ដល់​ចំណត​ឡាន​ក្រុង​ទាន់​ពេល​ល្មម​ឡាន​ចេញ។ យើង​ត្រូវ​ចេញ​ពី​បាងកក​មក​អារញ្ញ​ប្រទេស ដោយ​តម្លៃ​សំបុត្រ​គឺ​២១៥​បាត។

ម៉ោង​ប្រមាណ​១១​យើង​បាន​មក​ដល់​ព្រំដែន​ថៃ​ខ្មែរ​ល្មម។ ថ្ងៃ​នោះ​បន្ទាប់​ពី​ស្សប​ស្រុក​ថៃ​អស់​ចិត្ត​នាំ​គ្នា​ស្សប​ផ្សារ​រុងក្លឿ​ថែម​ទៀត និង​ទិញ​បាន​ខោ​មួយ​ទៀត​ខ្ញុំ ហាហា។ នៅ​មិន​នៅ​ឃើញ​ផ្លែ​ឈើ​ថោក ក៏​នាំ​គ្នា​ទិញ​មង្ឃុត​ម្នាក់​១០​គីឡូ​មក​ផ្ទះ​វិញ​ទៀត។

ថ្ងៃ​នោះ​អាឡែ​តែ​ត្រេត​ត្រត​នៅ​រុងក្លឿ​ទើប​ធ្វើ​ឲ្យ​ពួក​យើង​យឺត​ឆ្លង​ដែន ព្រោះ​មាន​ជន​ជាតិ​ថៃ​ច្រើន​សម្បើម​ណាស់​នៅ​ថ្ងៃ​នោះ ដែល​រង់​ចាំ​ឆ្លង​ដែន។ បន្ទាប់​ពី​ឆ្លង​ដែន​រួច​ម៉ោង​១​ទៅ​ហើយ និង​ទម្រាំ​ចាំ​មនុស្ស​ពេញ​ចេញ​ឡាន​តាក់ស៊ី​មក​ភ្នំពេញ​ក៏​ធ្វើ​ឲ្យ​ខក​ដំណើរ​ទៀត។ ថ្ងៃ​នោះ​ខ្ញុំ​គិត​បម្រុង​នឹង​ដេក​ប៉ោយប៉ែត​មួយ​យប់​ទៅ​ហើយ។ ទី​បំផុត​ម៉ោង​ប្រហែល​២​កន្លះ ខ្ញុំ​ក៏​បាន​ចេញ​ឡាន​ពី​ប៉ោយប៉ែត និង​ម៉ោ​ប្រហែល​៨​កន្លះ​មក​ដល់​ភ្នំពេញ និង​ផ្ទះ​ដោយ​សុវត្ថិភាព៕

សូម​រង់​ចាំ​តាម​ដាន​វីដេអូ ភាគ​ផ្ដាច់​ព្រ័ត្រ។


ផ្លូវ​ខាវ​សាន នា​ម៉ោង​ប្រមាណ​១១​ព្រឹក

ប៉ោយប៉ែត ប្រទល់​ដែន​ថៃ​ខ្មែរ

ផ្លូវ​ថ្នល់​ថ្មី​របស់​កម្ពុជា​ពី​ប៉ោយប៉ែត​មក​ភ្នំពេញ

ភ័ស្តុតាង​ផ្ទួន​ៗ​វាយ​បំបាក់​អា​ជាតិ​លាវ​ក្លែងក្លាយ ថ្ងៃសៅរ៍ 28 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย, ພາສາລາວ.
8 comments

ខ្ញុំ​មិន​មែន​ជា​មនុស្ស​អត់​ការងារ​ធ្វើ​ដើរ​រក​រឿង​គេ​ទេ តែ​ក៏​ខ្ញុំ​មិន​មែន​ជា​អ្នក​ដែល​នៅ​ស្ងៀម​ឲ្យ​គេ​មក​វ៉ៃ​ក្បាល​ដោយ​មិន​សម​ហេតុ​សម​ផល​នោះ​ដែរ។ តែ​បើ​សម​ស្រប​មាន​ហេតុ​ផល​នោះ​ខ្ញុំ​សុភ័ក្ត្រ មិន​ខ្លាច​នឹង​សុំទោស​គេ ឬ​សឹង​ថា​អាច​នឹង​សំពះ​បាត​ជើង​ក៏​បាន​ដែរ។ អ្វី​ដែល​ខ្ញុំ​ចង់​បាន​ក្នុង​លោក​នេះ​គឺ​យុត្តិធម៌​មួយ​សម្រាប់​រូប​ខ្ញុំ​តែ​ប៉ុណ្ណោះ។

ដូច​ខ្ញុំ​បាន​និយាយ​ច្រើន​លើក​ច្រើន​សារ​ហើយ នេះ​ជា​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ខ្ញុំ ខ្ញុំ​មិន​បាន​ដែល​ទៅ​អញ្ជើញ​នរណា​​ម្នាក់​ឲ្យ​ចូល​មក​មើក មក​អាន​ទេ (លើក​លែង​មនុស្ស​ស្និទ្ធ​ខ្ញុំ​ពីរ​បី​នាក់​ប៉ុណ្ណោះ) ដូច្នេះ​លោក តារា អើយ​មិន​បាច់​មក​បារម្ភ​ជួស​ខ្ញុំ​ខ្លាច​គ្មាន​មនុស្ស​មក​ចូល​មើល​នោះ​ទេ។ ខ្ញុំ​សូម​អរគុណ​ណាស់​ប្រិយមិត្រ​ទាំង​អស់​ដែល​បាន​ចូល​មក​លេង​ និង​អាន ព្រម​ទាំង​ផុសត៍​ខមមេនត៍​ជា​ច្រើន​ដរាប​មក ហើយ​ខ្ញុំ​រីករាយ​ណាស់​ជាមួយ​នឹង​មតិ​នានា​ដែល​ប្រិយមិត្រ​បាន​ផុសត៍ ទោះ​បី​វិជ្ជមាន​ក្ដី អវិជ្ជមាន​ក្ដី តែ​សូម​ឲ្យ​បាន​ផ្ដល់​ភាព​យុត្តិធម៌ និង​ប្រើ​ពាក្យ​មក​ខ្ញុំ​សមរម្យ​ផង​ដែរ បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​សូម​សិទ្ធិ​ការពារ​ខ្លួន​មួយ​ជា​ពីរ​ហើយ។

តាំង​ពី​ដើម​មក​ដូច​លោក​អ្នក​ដឹង​ស្រាប់ ខ្ញុំ​មិន​ដែល​លប់​មតិ​នរណា​ម្នាក់​ដែល​បាន​ផុសត៍​ក្នុង​ប្លក់​ខ្ញុំ​នេះ​ទេ មាន​ទាំង​បង​ប្អូន​ខ្លះ​រីករាយ​នឹង​ជេរ​ខ្ញុំ ថែម​ទាំង​ចោទ​ខ្ញុំ​ជា​ចៃ​ជា​ឆ្កែ​ថៃ ហើយ​ថែម​គំរាម​លុប​ប្លក់​ខ្ញុំ​ចោល​ទៀត ! Sic អ្នក​គំរាម​នោះ​សោត​សង្ស័យ​តែ​នៅ​ម្ដុំ​ៗ​នេះ​ដែរ​ឯង។ គួរ​ឲ្យ​អស់​សំណើច​ណាស់ គ្រាន់​តែ​ខ្ញុំ​មាន​ផុសត៍​ភាសា​ថៃ​ប៉ុណ្ណោះ​ឯង បែរ​ជា​មក​ចោទ​ខ្ញុំ​ចៃ​ថៃ​ការពារ​ប្រយោជន៍​ថៃ តែ​បែរ​ផ្ទុយ​មក​វិញ​មាន​ជនជាតិ​ថៃ​មក​គំរាម​សម្លាប់​ដល់​ប្លក់​ព្រោះ​តែ​ខ្ញុំ​ដៀមដាម​ថៃ ប្រមាថ​ថៃ Sic

ខ្ញុំ​គោរព និង​ស្រឡាញ់​ណាស់​មនុស្ស​ចាស់ ប្រសិន​បើ​មនុស្ស​ចាស់​នោះ​មាន​ហេតុ​ផល និង​នាំ​ចម្រើន​ដល់​ជាតិ​មាតុភូមិ តែ​បើ​ចាស់​ក្លែងក្លាយ ចាស់​ប្រឡុំ​ប្រកូវ ចាស់​កុហក​គេ របៀប​ចាស់​វាយោ​សុំ​ទោស! ទាល់​យូរ!

ចេញ​ឈ្មោះ​អ្នក​ផុសត៍​ថ្មី​ៗ​មក​រ៉ាយរ៉ាប់​សុទ្ធ​តែ​ដាក់​អនាមិក (ឈ្មោះ​ក្លែងក្លាយ) គ្មាន​អាសយដ្ឋាន លេខ​អាយ​ភី​ដូច​គ្នា បើ​ជា​មនុស្ស​តែ​ម្នាក់​វិញ​ច្បាស់​ជា​ខ្មាស់​ប្រែត​ដល់​ហើយ​ខ្ញុំ សង្ឃឹម​ថា​មិន​អញ្ចឹង​ទៅ​ចុះ។

ម្ដង​ថា​ខ្លួន​ជា​ជនជាតិ​ឡាវ ម្ដង​ថា​ជា​ជន​ជាតិ​ខ្មែរ! ហី! ជា​ជន​ជាតិ​អ្វី​ឲ្យ​ពិត​ទៅ​! អា​ធន​ហ្នឹង​នៅ​មិន​ឆ្កួត គេ​ហៅ​អី​ទៅ​វិញ?

“…កូន​ខ្មែរ​គ្មាន​នរណា​គេ​ជេរ​បែប​នេះ​ទេ… កូន​ខ្មែរ​សុភាព​ណាស់…” អឺ​! មែន​សុភាព​ពេក ចេញ​មោ​ដល់​មិន​ទាំង​ស្គាល់​គ្នា​ផង​ប្រើ​ពាក្យ “វើយ” ដាក់​ឯង​ទៅ​ហើយ! សុភាព​មែន​កូន​ខ្មែរ (អូ! ច្រឡំ​ជនជាតិ​ឡាវ​ទេ​តើហ៍ ឡាវ​អេវ)។

គ្រាន់​តែ​ឯង​ផុសត៍​ភាសា​ថៃ លាវ​បន្តិច​បន្តួច មក​ក្ដែង​ៗ​ថា​ឯង​ “អួត”! អត់​មារយាទ។ អញ្ចឹង​ទេ អ្នក​ដែល​សរសេរ​ប្លក់​ជា​ភាសា​អង់គ្លេស​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​ពួក​ “អួត”​ ហើយ! sic អ្នក​ដែល​ដើរ​មក​ស្រែក​ប្រាប់​គេ​ឯង ថា​ខ្លួន​ធ្វើ​ការ​នៅ​ទី​នេះ ធ្វើ​ការ​ផ្នែក​នោះ ទាំង​គ្មាន​អាណា​សួរ​ផង អា​ហ្នឹង​គេ​ហៅ​អី​ទៅ​វិញ​ទៅ?! ប្រិយមិត្រ​ជួយ​វិភាគ​ផង​ចុះ។

“… ខ្ញុំ​ជា​មនុស្ស​ឃើញ​ម៉េច​ថា​អញ្ចឹង​..” ថា​បាន​តើហ៍​តែ​ថា​ឲ្យ​ត្រូវ​ចំណុច មាន​អា​ខ្មោច​ណា​ថា​ឲ្យ។ តែ​ខ្ញុំ​ស្អប់​បំផុត​អា​រឿង​កែ​ពី​ត្រូវ​មក​ខុស​នោះ!

ប្រិយមិត្រ​ជា​ទី​គោរព! បន្ត​ទៅ​ទៀត​នេះ​សូម​ប្រិយមិត្រ​អាន​បទ​សន្ទនា​របស់​ខ្ញុំ​ជាមួយ​មិត្រភ័ក្តិ​ខ្ញុំ​ដែល​ជា​ជនជាតិ​លាវ​ពិត​ប្រាកដ (មិន​មែន​លាវ​អេតចាយ) ចំនួន​៤​នាក់ ដែល​ជា​ភ័ស្តុតាង​ជាក់​ស្តែង​បំបាក់​មុខ​ជនជាតិ​ឡាវអេវ។

ភ័ស្តុតាង​ទី​១​ខ្ញុំ​រក​បាន​តាំង​ពី​យប់​ម្សិល​ម្ល៉េះ តែ​មិន​ទាន់​ចង់​បង្ហាញ​ក្រែង​លោហ៍​សភាព​ការណ៍​ធូរ​ស្រាល​តែ​មិន​បាន​ធូរ​ឯណា ខ្ញុំ​ចាំ​បាច់​ត្រូវ​តែ​បង្ហាញ​ការពារ​ខ្លួន​យ៉ាង​ដូចនេះ​ឯង។ សូម​ប្រិយមិត្រ​កុំ​ខឹង​ខ្ញុំ និង​ថា​ខ្ញុំ​រក​រឿង​អី ខ្ញុំ​សូម​តែ​ភាព​យុត្តិធម៌​ប៉ុណ្ណោះ សង្ឃឹម​លោក​អ្នក​ចំណាយ​ពេល​អាន​ចុះ ទើប​ដឹង​សាច់​រឿង​ពិត​ប្រាកដ អ្នក​ណា​ជា​អ្នក​បោក​កុហក​ ភូត​បង​ប្អូន​ស្រុក​ខ្មែរ​ពិត​ប្រាកដ​ដូច​ជា​គេ​បាន​ចោទ​ខ្ញុំ​មែន។

ភ័ស្តុតាង​ទី​១ (ប្រែ​ពី​ភាសា​ថៃ ដោយ​សារ​ភាសា​ថៃ​និង​លាវ​សឹង​ថា​អាច​ប្រាស្រ័យ​គ្នា​បាន ខ្ញុំ​តែង​តែ​ជជែក​ជាមួយ​មិត្រភ័ក្តិ​លាវ​ជា​ភាសា​ថៃ និង​លាវ​លាយ​គ្នា។ ខ្ញុំ​សូម​អនុញ្ញាត​ប្រែ​ជា​ខេមរ​ភាសា និង​ច្បាប់​ដើម​ចុះ​ដាក់​នៅ​បន្ទាប់)

សម្គាល់៖ s គឺ​ជា​ខ្ញុំ ចំណែក P គឺ​ជា​មិត្រភ័ក្តិ​លាវ​ខ្ញុំ

s: ថ្ងៃ​នេះ​មាន​គេ​មក​ជេរ​នៅ​វេប​ខ្ញុំ
P: ហេតុ​អី​គេ​មក​ជេរ?
s: មិន​ដឹង ខ្ញុំ​មិន​បាន​ស្គាល់​សោះ
P: អ្នក​ទៅ​ធ្វើ​អី​គេ​ឬ?
P: ជេរ​ថា​យ៉ាង​ម៉េច​ទៅ?
s: គ្រាន់​តែ​ខ្ញុំ​សរសេរ​ខុស​រឿង​ខ្ញុំ​ទៅ​ស្រុក​លាវ​ប៉ុណ្ណេះ​ឯង​ក៏​មក​ជេរ​ខ្ញុំ
s: មិន​សម​ហេតុ​ផល​សោះ
P: អ៎ាវ
P: សរសេរ​ម៉េច​ទៅ?
P: រួច​គេ​ជេរ​ថា​យ៉ាង​ម៉េច?
s: ចាំ​ម៉ា​ភ្លេត​ខ្ញុំ​ឲ្យ​មើល
s: https://sopheak.wordpress.com/2008/06/06/%e1%9e%8a%e1%9f%86%e1%9e%8e%e1%9e%be%e1%9e%9a%e2%80%8b%e1%9e%80%e1%9e%98%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%93%e1%9f%92%e1%9e%8f%e2%80%8b%e1%9e%91%e1%9f%85%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%91-4/
s: អ្នក​មាន​ឃើញ​រូប​ទី​មួយ​នោះ​ទេ?
P: នៅ​ទេ
P: ចាំ​ម៉ាភ្លេត
P: អូ!​ឃើញ​ហើយ
P: ហេតុ​អី​ទៅ
s: បាទ
s: រូប​នឹង​នៅ​ទី​ណា​ទៅ?
s: ជា​សាលា​រៀន​អី​ទៅ?
P: ជា​សាលា​រៀន​ខ្ញុំ​ឯង!
P: សាកលវិទ្យាល័យ​ដុងដុក​បាទ (លោក​អ្នក​ជួយ​វិភាគ​ទៅ​មើល! គ្រាន់​តែ​ពួក​ម៉ាក​ខ្ញុំ​ឃើញ​ភ្លាម​វា​ស្គាល់ និង​ស្រែក​ប្រាប់​ថា​ជា​សាកលវិទ្យាល័យ​ដុងដុក​ទៅ​ហើយ! រួច​ចុះ​គេ​មក​ចោទ​ថា​ខ្ញុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត ភូត​បង​ប្អូន​ស្រុក​ខ្មែរ​យ៉ាង​ម្ដេច​ទៅ? ខ្ញុំ​មិន​យល់​សោះ គេ​មាន​គំនំ​អី​នឹង​ខ្ញុំ​ពី​ពេល​ណា​មក?)
P: ហេតុ​អី​ទៅ
s: ពិត​មែន​ឬ?
s: ខ្ញុំ​បាន​សរសេរ​ថា​សាកលវិទ្យាល័យ​ដុងដុកយ៉ាង​នេះ​ឯង
s: តែ​វា​ថា​ខុស
s: វា​ថា​នោះ​គឺ​វិទ្យាល័យ​ជាតិ
s: គេ​មក​ជេរ​ថា បើ​ខ្ញុំ​មិន​ស្គាល់​ហេតុ​អី​ក៏​មិន​ទៅ​សួរ​គេ
P: សរសេរ​បែប​ណា​ក៏​បាន
s: ការ​ពិត​ឈ្មោះ​ដុងដុក​ទេ?
P: វា​មាន​ច្រើន​ឈ្មោះ
s: អញ្ចឹង​ហៅ​ដុងដុក​មិន​បាន​ទេ​ឬ?
P: តែ​សរសេរ​ផ្លូវ​ការ​គឺ​សាកលវិទ្យាល័យ​ជាតិ
P: ហៅ​ដុងដុក​ក៏​បាន​បាទ
s: បើ​ហៅ​បាន​ហេតុ​អី​ក៏​គេ​មក​ថា​ខ្ញុំ​ខុស
P: ឬ​ហៅ​ថា ម.ជ (មហាវិទ្យាល័យ​ជាតិ)​ ក៏​បាន​បាទ
s: គេ​ថា​ខ្ញុំ​បោក​ប្រាស់​ជនជាតិ​ខ្មែរ
P: អ្នក​ឯង​ជេរ​ត្រឡប់​ទៅ​វិញ​ទៅ
P: វា​ហៅ​បែប​ណា​ក៏​បាន
s: បាទ
P: ជនជាតិ​លាវ គេ​ហៅ ម.ជ ឬ​មិន​អញ្ចឹង​ទេ​គេ​ហៅ​ថា​ដុងដុក
s: បាទ
s: អរគុណ
s: ខ្ញុំ​សុំ​ទៅ​ជេរ​អា​ឆ្កួត​នឹង​សិន​ហើយ
P: បាទ

[[ច្បាប់​ដើម]]
s: วันนีมีคนมาดาผมทีเวปผม
P: ทำไมเค้าถืงมาดาครับ
s: ไม่รู้ ผมไม่รู้จักเลย
P: คุณไปทำอะไรใครหรอ
P: ดาว่าไง
s: แค่ผมเขียนผิดเรืองผมไปลาวก็มาดาผม
s: ไม่สมเหตุผลเลย
P: อ้าว
P: เขียนว่าไง
P: แล้วดาว่าไง
s: เปปผมให้ดู
s: https://sopheak.wordpress.com/2008/06/06/%e1%9e%8a%e1%9f%86%e1%9e%8e%e1%9e%be%e1%9e%9a%e2%80%8b%e1%9e%80%e1%9e%98%e1%9f%92%e1%9e%9f%e1%9e%b6%e1%9e%93%e1%9f%92%e1%9e%8f%e2%80%8b%e1%9e%91%e1%9f%85%e2%80%8b%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%91-4/
s: เห็นรูปทีหนึงไม
P: ยังครับ
P: แปป
P: อืมเห็นแล้วครับ
P: ทำไมหรอ
s: เปป
s: รูปนันทีไหนหรอ
s: เป็นโรงเรียนอะไร
P: โรงเรียนผมเอง
P: มหาวีทยาลัยดงโดกครับ
P: ทำไมหรอ
s: หรอ
s: ก็ผมเขียนว่า มหาวีทยาลัยดงโดก
s: แต่มันวาผิด
s: มันคือหมาลัยเห่งชาติ
s: เขามาดาวาถ้าไม่รู้ทำไมไม่ไปถามคนอีน
P: เขียนยังไงก้ได้ครับ
s: จิงๆแล้วชือดงดุกปะ
P: มันก็มีหลายชื่อ
s: แล้วเรียกดงดุกไม่ได้หรอ
P: แต่ทีเขียนจีงๆแล้วคือ มหาวิทยาลัยแห่งชาต
P: เรียกว่าดงโดกก็ได้ครับ
s: ถ้าเรียกไดทำไมเค้าวาผมผิด
P: หรือเรียกว่า ม.ช ก็ได้ครับ
s: เค้าวาผมตัวะคนกำปูเจย
P: คุณก็ดากับไปชิ
P: ว่าเรียกแบบไหนก็ได้
s: คับ
P: คนลาวเค้ายังเรียกว่า ม.ช หรือ ไม่ก็เรียกว่าดงโดก
s: คับ
s: ขอบใข
s: ผมจะไปดาไอ้คนบ้านัน
P: ครับ

ភ័ស្តុតាង​ទី​២ (ខ្ញុំ​ជជែក​កាល​ពី​ព្រឹក​មិញ ស្រួល​ដែល​ជា​ភាសា​អង់គ្លេស ខ្ញុំ​មិន​ចាំ​បាច់​បក​ទេ ព្រោះ​ភាគ​ច្រើន​សុទ្ធ​តែ​អ្នក​អួត​អង់គ្លេស​ហើយ ម៉ា​ស្រុក​ខ្មែរ)

សម្គាល់៖ Back Home, Cambodia គឺ​ខ្ញុំ។

 

Back Home, Cambodia says:

hi

Santy says:

soksabai

Santy says:

how r u?

Back Home, Cambodia says:

yes

Back Home, Cambodia says:

and u

Santy says:

i am gud

Back Home, Cambodia says:

good

Santy says:

u?

Back Home, Cambodia says:

same

Santy says:

its been long time huh

Back Home, Cambodia says:

i got a question

Santy says:

ok

Back Home, Cambodia sends:

 

 

Back Home, Cambodia says:

acept it

Santy says:

what is that pic?

Back Home, Cambodia says:

that i want to ask u

 

 Transfer of “20742824ri6.jpg” is complete.

 

Back Home, Cambodia says:

see?

Santy says:

yea

Santy says:

i am not sure

Back Home, Cambodia says:

where is it?

Back Home, Cambodia says:

u know?

Santy says:

but i think it is the way in to national university

Back Home, Cambodia says:

yes

Back Home, Cambodia says:

what university is it?

Santy says:

10km from VTE centre

Santy says:

national university of Laos or NUOL

Santy says:

why u want to know that place?

Back Home, Cambodia says:

u know where is dong dok university?

Santy says:

yeah it is the same

Santy says:

dong dok is the name of the area

Back Home, Cambodia says:

can it called dongdok university?

Santy says:

yeah b4 people used to call that

Santy says:

but official name as above

Santy says:

but people know when u say dong dok uni

Back Home, Cambodia says:

ok, thanks

Santy says:

is easier to say dong dok

Santy says:

coz NUOL they have many campus

Santy says:

ur welcome

Back Home, Cambodia says:

ok

Back Home, Cambodia says:

thanks

 ភ័ស្តុតាង​ទី​៣

Learning is Never ending Process!!! says:

hi

Learning is Never ending Process!!! says:

sup?

Back Home, Cambodia says:

what u doing

Learning is Never ending Process!!! says:

working

Back Home, Cambodia says:

can u help me something?

Learning is Never ending Process!!! says:

what?

Back Home, Cambodia sends:

 

 

Learning is Never ending Process!!! says:

what is this?

Back Home, Cambodia says:

acept it

Learning is Never ending Process!!! says:

no tell me about it

Learning is Never ending Process!!! says:

it might be a virus

Back Home, Cambodia says:

no

Back Home, Cambodia says:

it a picture in Laos i took last month

Learning is Never ending Process!!! says:

what you want me to do with this?

 

 Transfer of “20742824ri6.jpg” is complete.

 

Back Home, Cambodia says:

i want to ask u what university is it?

Learning is Never ending Process!!! says:

National University of Laos

Back Home, Cambodia says:

u know where is dong dok university?

Learning is Never ending Process!!! says:

yes. it is a Dong dok university

Back Home, Cambodia says:

so is it the same name?

Learning is Never ending Process!!! says:

yes

Learning is Never ending Process!!! says:

Dong Dok.. it just the local name and village that we call it

Back Home, Cambodia says:

so can it called Dongdok university?

Learning is Never ending Process!!! says:

Nope..

Learning is Never ending Process!!! says:

Dongdok is the village name that the university is located

Back Home, Cambodia says:

but if i say go to dongdok university people understand or not?

Learning is Never ending Process!!! says:

yes they will understand

Learning is Never ending Process!!! says:

I mean in official name you can’t call that..

Back Home, Cambodia says:

yes i understand about offcial name

Back Home, Cambodia says:

thanks

ភ័ស្តុតាង​ទី​៤

…….^_^สะบายดีเวียงจันทน์..^_^…..  says:

…….^_^สะบายดีเวียงจันทน์..^_^…..  says:

ดี

Back Home, Cambodia says:

what u doing

…….^_^สะบายดีเวียงจันทน์..^_^…..  says:

ไนพารืเ

…….^_^สะบายดีเวียงจันทน์..^_^…..  says:

working

Back Home, Cambodia says:

can i ask u a question?

…….^_^สะบายดีเวียงจันทน์..^_^…..  says:

yes

Back Home, Cambodia sends:

 

 Transfer of “20742824ri6.jpg” is complete.

 

Back Home, Cambodia says:

what university is it?

 

You have just sent a nudge.

 

…….^_^สะบายดีเวียงจันทน์..^_^…..  says:

lao international university

Back Home, Cambodia says:

u know where is dongdok university?

…….^_^สะบายดีเวียงจันทน์..^_^…..  says:

yes dongdok

Back Home, Cambodia says:

so can i call it dongdok university?

…….^_^สะบายดีเวียงจันทน์..^_^…..  says:

yes

Back Home, Cambodia says:

thanks

លោក​អ្នក​ជួយ​ពិចារ​ណា​ភ័ស្តុតាង​ទាំង​៤​ខាង​លើ​នេះ​ច្បាស់​ជា​យល់​ច្បាស់​បន្ថែម​អំពី​រឿង​រ៉ាវ​ដែល​គេ​ចោទ​ខ្ញុំ​ដោយ​អយុត្តិធម៌​ច្បាស់​ជា​មិន​ខាន និង​ឃើញ​ច្បាស់​ថា​នរណា​ជា​អ្នក​កុហក​បង​ប្អូន​ខ្មែរ​ពិត​ប្រាកដ តាំង​ពី​ចេញ​ដំបូង​មក​នោះ៕

សូម​អភ័យ​ទោស!

ប្លក់​ខ្ញុំ​មាន​អា​ឆ្កួត​មក​តាម​លង! ថ្ងៃ​ព្រហស្បតិ៍ 26 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
32 comments

យប់​នេះ​ពេល​ដែល​ខ្ញុំ​បើក​អ៊ីមែល​មើល ម៉ែ​អើយ​ស្រាប់​តែ​ភ្ញាក់​ខ្លួន​ឲ្យ​ព្រឺត។ ប្លក់​ខ្ញុំ​បាន​ទទួល​ខមមេនត៍​មួយ​ពី​ឈ្មោះ​វាយោ ប្រើ​អាយ​ភី 202.137.154.169  (ស្រុក​ណា​ឲ្យ​ពិត?) តាម​ពិត​ទៅ​ស្មាន​តែ​មនុស្ស​ត្រឹមត្រូវ​ពេញ​លក្ខណៈ​សម្បត្តិ ដឹង​អី​ជា​មនុស្ស​ឆ្កួត​សោះ​ទេ​តើហ៍។

មិន​ដឹង​ជា​វា​ជាន់​ពែរ ឬ​ឆ្កួត​អី​វា បាន​ជា​មក​ចង​កំហឹង​ជាមួយ​ខ្ញុំ ទាំង​ខ្លួន​ខ្ញុំ​មិន​ដឹង​ខ្លួន និង​មិន​ស្គាល់​វា​ទាល់​តែ​សោះ​នោះ។

អា​ឆ្កួត​នោះ​តាម​មើល​ទៅ​វា​ជា​ខ្មែរ​ទេ តែ​វា​មោ​អួត​ថា​វា​ជា​ជនជាតិ​ឡាវ​ផង​ទៀត។ អញ​ជ្រិញ​ណាស់​វើយ!

បង​ប្អូន​ឯង​មើល​វា​មោ​ថា​ខ្ញុំ​បោក​បង​ប្អូន​អ្នក​ស្រុក​ខ្មែរ​យើង ធ្វើ​ម្ដេច​ខ្ញុំ​មិន​មែន​ជា​ជនជាតិ​ឡាវ​ដូច​វា ម្ដេច​ខ្ញុំ​បាន​ស្គាល់​ស្រុក​លាវ​ច្បាស់លាស់​ដូច​អា​ចម្កួត​ជាន់​ពែរ​ហ្នឹង​ទៅ!?! មិន​អញ្វឹង​ឬ​បង​ប្អូន? ថ្វី​បើ​ខ្ញុំ​យល់​ខុស​ ដាក់​ព័ត៌មាន​មិន​ត្រឹមត្រូវ​យ៉ាង​ដូចនេះ ម៉េច​ក៏​វា​មិន​មក​ជួយ​ប្រាប់​ណែនាំ​តាម​សម្រួល​ទៅ? ម៉េច​បាន​ជា​ចាំបាច់​មក​ថា​ឲ្យ​បែប​គំ​គ្នា​មក​ពី​ណា​ពី​ណី​យ៉ាង​ដូច​នេះ?! នេះ​បាន​ជា​ចំ​មនុស្ស​ឡប់​មែន ឡប់​ម៉ា​ជាតិ។

អញ​ដែល​មោ​ពី​ណា​ថា​អញ​អួត​ថា​អញ​ចេះ​ថៃ ឡាវ បារាំង​សេស អង់គ្លេស?! អា​ឆ្កួត​ឯង​ស្គាល់​អញ​ពី​ណា​មោ? អា​ឆ្កួត​ឯង​រក​ភ័ស្តុតាង​មក​មើល៍? កន្លែង​ណា ដែល​ថា​អញ​អួត​ចេះ​ភាសា​ទាំង​នោះ?

ណាស់​ណ្ហើយ! ខ្ញុំ​មិន​ទៅ​ប្រកែប្រកាន់​ទេ ម៉ា​អា​សម្បត្តិ​មនុស្ស​ជាន់​ពែរ វា​អត់​អី​ខាំ​វា​ក៏​មក​ដើរ​ខាំ​គេ​ខាំ​ឯង​យ៉ាង​ដូច្នោះ​ឯង។ ទុក​ឲ្យ​បង​ប្អូន​ជួយ​ពិចារណា​ចុះ!

ខ្ញុំ​មិន​ដឹង​ថា​អា​ចម្កួត​នោះ​ស្គាល់​លាវ​ពិត ឬ​មិន​ច្បាស់​នោះ​ទេ តែ​បើ​តាម​ការ​បញ្ជាក់​ច្បាស់​ពី​សំឡាញ់​ខ្ញុំ​ដែល​វា​ជា​សិស្ស​នៅ​ទី​នោះ​ផ្ទាល់​ប្រាប់​ថា​ជា​មហាវិទ្យាល័យ​ជាតិ ឬ​ហៅ​ជា​ទូទៅ​ថា​ដុងដុក​នោះ។

លោក​អ្នក​ជួយ​អាន​ខមមេនត៍​វា​មើល៍ អាន​ហើយ​ហួស​ចិត្ត​តែ​ម្ដង!

—————————————————-
អាន​ប្រកាស​ពាក់ព័ន្ធដំណើរ​កម្សាន្ត​ទៅ​ប្រទេស​លាវ លើក​ទី​២ (ភាគ​៤)

រដូវ​ខ្មែរ​ឈ្លោះ​គ្នា​ចាប់​ផ្ដើម​ហើយ! ថ្ងៃ​ព្រហស្បតិ៍ 26 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
3 comments

ព្រឹក​មិញ​នេះ​ក្រោក​ពី​ដំណេក​ស្លៀក​ពាក់​មក​ធ្វើ​ការ​ដូច​សព្ធ​មួយ​ដង។ ចេញ​ម៉ូតូ​ក្រៅ​របង រួច​​បិទ​ទ្វារ​របង​វិញ ក៏​ស្រាប់​តែ​ឃើញ​ស្លាក​ឃោសនា គណបក្ស​សម្ដេច​យើង​នៅ​ក្នុង​របង​ផ្ទះ មិន​ដឹង​ជា​ពួក​គាត់​ក្រោក​ម៉ោង​ប៉ុន្មាន​មក​បិទ។ អូ! ភ្លេច​ទៅ​ង៉ៃ​នេះ ពួក​អ្នក​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ចាប់​ផ្ដើម​ចេញ​ឃោសនា​ហើយ​តើ! ងាប់​ហើយ​ខ្ញុំ​មួយ​ខែ​នេះ។ នឹក​ក្នុង​ចិត្ត​ហើយ ក៏​ឡើង​ម៉ូតូ​ចេញ​ទៅ ម្រ៉ែ​អើយ គ្រប់​តាម​របង​ផ្ទះ​សឹង​ពេញ​ម៉ា​ភូមិ​ខ្ញុំ​សុទ្ធ​តែ​ស្លាក​គណបក្ស​សម្ដេច​តេជោ​ពេញ​ភូមិ។

មក​ដល់​ច្បារអំពៅ​ង៉ៃ​នេះ​មហា​សែន​ស្ទះ​នោះ ព្រោះ​អី​សុទ្ធ​តែ​ក្បួន​ឃោសនា​ចាប់​ដើរ​លង​ប្រជារាស្ត្រ។ គណបក្ស​អត់​មេ​មួយ​នោះ​មើល​ទៅ​អណោចអធម​ណាស់ ចាក់​ចម្រៀង គ្មាន​ស្អី​ឃោសនា​ក្រៅ​ពី​រាជា​និយម​និង​រឿង​ដេញ​យួន! (និយាយ​ដោយ​ស្មោះ​ទៅ​មិន​ដឹង​ជា​ដេញ​យួន​តាម​ណា​ទេ​បើ​មេ​បើ​កោយ​មិន​ដឹង​ជា​នៅ​ជ្រុង​ណា​ផង) អានិត​ដល់​ហើយ ពួក​អ្នក​ជិះ​ឡាន​ឃោសនា ឯ​ផ្លូវ​ស្ទះ​គេ​ស្ទះ​ឯង​យ៉ាង​នេះ។

ចំណែក​ឯ​បក្ខ​លោក​សម្ដេច​យើង​វិញ​នេះ លេង​ពួយ​ស្តង់​ពីរ​អម​គល់​ស្ពាន​ច្បារអំពៅ​ម៉ៅ​ដាច់​តែ​ម្ដង។ ចាក់​មេក្រូ​បំពង​សំឡេង ដល់​ក​ហើយ។

នៅ​លើ​ស្ពាន​ឯណោះ​គណបក្ស​ពណ៌​លឿង របស់​មេបក្ស​អតីត​ប្រធាន​អង្គការ​វិញ មាន​តែ​ឡាន​មួយ​អានិត​ខ្លោច​ចិត្ត។ មិន​ដឹង​ជា​ឡាន​ជួល​ពួក​តាក់ស៊ី​រាជ្យ​ណា​មក​ទេ ឡើង​កញ្ចាស់​រក​លេខ​ដាក់​គ្មាន។ ជិះ​ដល់​លើ​ស្ពាន សុខ​ៗ​ម្នាក់​ឯង​ស្រែក “ជយោ! គណបក្ស…​” គួរ​ឲ្យ​អស់​សំណើច​ដល់​ហើយ។

ចំណែក​ឯ​ខាង​គណបក្ស​សម្ដេច​វិញ ង៉ៃ​ណេះ​លេង​ក្បួន​មហា​អស្ចារ្យ​ហើយ មុខ​ទីស្នាក់​ការ​គេ ធ្វើ​ឲ្យ​​ខ្ញុំ​ឯ​ណេះ​ជិះ​វៀង និង​ស្ទះ​ចរាចរណ៍ ធ្វើ​ដំណើរ​ពី​ផ្ទះ​មក​កន្លែង​ធ្វើ​ការ​ដី​៤​គីឡូម៉ែត្រ​ចំណាយ​ពេល​ជាង​១​ម៉ោង។ មហា​សែន​ដល់​ក​ហើយ ក្បួន​មហា​ពិជ័យ​សង្គ្រាម​គណបក្ស​សម្ដេច​យើង​ង៉ៃ​នេះ​ជា​ង៉ៃ​បើក​ឆាក​ផង មោ​បិទ​ចរាចរណ៍​សាធារណៈ​ទៀត! មើល៍​ទៅ​ដូច​ជា​មិន​សម​ទេ​ដឹង​ទាន​ប្រោស បើ​ការងារ​បក្ស​ខ្លួន​សោះ​ហ្នឹង!

________________________________________________
អាន​ផង​ដែរ
១. ចូល​រួម​ចំណែក​រក្សា​ភាតរភាព

A funny chat: Thai Vs Khmer ថ្ងៃពុធ 25 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย.
6 comments

បញ្ហា​ក្ដៅ​គគុក​ប៉ុន្មាន​ថ្ងៃ​នេះ បង្ក​ដោយ​ពួក​នយោបាយ​ថៃ​បាន​ធ្វើ​ឲ្យ​ស្រុក​នេះ​ធ្លាក់​ក្នុង​ភាព​ច្របូក​ច្របល់ និង​កេង​យក​ចំណេញ​រៀង​ៗ​ខ្លួន ថែម​ទាំង​បង្ក​អរិយភាព​មក​ដល់​ប្រទេស​ជិត​ខាង​ខ្លួន កម្ពុជា ទៀត​ផង។

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ បាន​ត្រូវ​ពួក​ថៃ​នាំ​គ្នា​បំផ្អើល​ពេញ​ស្រុក ព្រម​ទាំង​ប្រព័ន្ធ​ផ្សព្ធផ្សាយ​សំឡេង​នានា នៅ​ស្រុក​ថៃ។ យប់​មិញ​នេះ​គួរ​អស់​សំណើច​ដែរ បណ្ដា​មិត្រ​ភ័ក្ដិ​ជាតិ​ថៃ​ខ្ញុំ​បាន​ជជែក​ជាមួយ​គ្នា​ពី​រឿង​នេះ​ដែរ គិត​ៗ​ទៅ​គួរ​​ឲ្យ​អានិត​អ្នក​ខ្លះ​ដែរ ដែល​បាន​ទទួល​រង​គ្រោះ​ពី​សំណាក់​នយោបាយ​ឆ្លៀត​ឱកាស​ជាតិ​និយម​ជ្រុល​ហួស​ហេតុ​វិល​ក្បាល​ឡប់​សតិ។

កំពុង​តែ​អង្គុយ​ជក់​​ធ្វើ​ហ្វុនត៍​​សុខ​ៗ​ស្រាប់​តែ​ផ្ទាំង​ MSN ខ្ញុំ​លោត​ចេញ​មោ​ធ្វើ​ឲ្យ​ខាត​ពេល​ម៉ា​យប់​ខាន​បាន​ធ្វើ​ហ្វុនត៍​ទៅ​៖

[21:56] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: มี เรื่อง ถาม หน่อ ย คับ
[21:56] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: สะ ดวก คุย ป่าว คับ
[21:58] Suo: มีเรีองอยากถามก็มาคุย เงลาไม่มีไม่เห็นคุยเลย 😦
[21:58] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อ่า
[21:58] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ก็ไม่รู้ จะคุย ไร อ่า คับ
[21:58] Suo: 😛
[21:59] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อานะ
[21:59] Suo: แล้ววันนีมีเรืองไรหรอ
[21:59] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: มีความคิดเหงอย่างไร กับ  คนไทย เรียก ร้อง เขา พระวิหาร
[22:00] Suo: ว่าแล้ว นายคงถามเรืองนัน
[22:00] Suo: 55555555555
[22:00] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 55+
[22:00] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ไม่มีไร หรอก
[22:00] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: มันน่าเบื่อ นะ สำหรับ เรา
[22:01] Suo: ก็คนเล่นการเมืองไทย เอาเปรียบไง
[22:01] Suo: เอาโอกาศมา ไหลนายก
[22:01] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เอาเปรียบยัง ไง
[22:01] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เล่าให้ ฟังหน่อย
[22:01] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อืมๆ
[22:01] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ก็จริง
[22:02] Suo: ถ้าอยากให้ผมเล่านายต้องตอบผมเสียกอน
[22:02] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ว่า
[22:02] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ตอบ ๆ
[22:03] Suo: นายว่าพระวิหารเป็นของใคร
[22:04] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ของ นาย น่ะ  สำ หรับ เรา น่ะ  เพราะ บ้าน เราอยู่ แถวนั้น
[22:05] Suo: แล้วถ้าเป็นของเรา เราเอาไปเป็นมรดกโลก มันผิดด้วยหรอ
[22:05] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อ่า
[22:05] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เข้า ใจ แค่ อยาก รู่ เชยๆๆ ไม่มีไร หรอก
[22:06] Suo: คับผมก็เข้าใจ
[22:06] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อื่อๆ
[22:06] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อยู่ไหน คับ
[22:06] Suo: แต่ผมยังไม่เข้าใจคนไทยทีมาประทวง
[22:06] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 55++
[22:06] Suo: และคนที่เล่นการเมืองไง
[22:07] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: นึกว่าเปงรายการแรลลิตี้ก็ แล้ว กัน
[22:07] Suo: เดียวนี้ผมเบือคนไทยมากเลย
[22:07] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เห้ย
[22:08] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ไม่เกี่ยวกับเรา
[22:08] Suo: เมือไรจะยผมรับความจิง
[22:08] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: อ้าวๆๆ
[22:08] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เปลี่ยนเรื่อง ไม่ อยาก คุบ
[22:08] Suo: 5555555555
[22:08] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เบื่อ เหมือน กัน ไปท งาน รถติด
[22:08] Suo: ไม่อยากรู้อีกแล้วหรอ
[22:09] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 55++
[22:09] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: น่ะ
[22:09] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: รู้ ไป ก็ ท ไง ได้
[22:09] Suo: จิงๆแล้วผมก็สงส่ารเมืองไทยน่ะ ตอนนี้
[22:09] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ช่ายๆ
[22:09] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ตอนนี้ หางานท อยาก มาก
[22:09] Suo: มัวแต่ทะเลาะกัน
[22:10] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: งานที่เมืองไทยหาทำยากมาๆ
[22:10] Suo: รัฐบาลใหม่ยังไม่ได้ทำไรเลยก็มาว่าอีก อยากไหลอีก
[22:11] Suo: ส่งสาร สมัครเหมือนกัน
[22:11] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: รู้ เรื่องดีจริงๆๆน่ะ
[22:11] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 55++
[22:11] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เรายังไม่รู้ เรื่อง เลย
[22:11] Suo: อืม
[22:12] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เด่ว เรานอนก่อนนะ พรุ่งนี้ ต้องไป ทำงาน
[22:12] Suo: คับ
[22:12] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: บะบาย
[22:12] Suo: ต้องตืนกีโมง
[22:12] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เด่ว มา ถาม อีก  ไป หา คำถาม ก่อน
[22:12] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 08.00
[22:13] Suo: ระหวางรถติดเฮอะ
[22:13] Suo: 😛
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: 55++
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: กวน
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: นั่ง เรือ ไปทำงาน คับ
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ไปละ
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: บะบาย  นายสุข
[22:13] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ชื่อ ไร นะ
[22:13] Suo: คงเค้าไปปะทวงเจ้าพะยา
[22:14] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: สุข ป่ะ
[22:14] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: เหอๆ
[22:14] ไม่เคยจำได้ซักที………8763เบอร์นี้เขาน่ะมีแฟนแล้ว: ชื่ออะไร นะ
[22:14] Suo: เรือติดอีก

ចំណាំ៖ Suo នេះ​គឺ​ខ្ញុំ (សុំ​ទោស​ផង​អ្នក​ដែល​អាន​មិន​បាន ខ្ញុំ​គ្មាន​ពេល​ប្រែ​ទេ)

បន្ទាប់​ពី​ចប់​ជជែក​ពី​ម្នាក់​នេះ​មិន​បាន​៥​នាទី​ស្រួល​បួល​ផង ស្រាប់​តែ​លេច​ចេញ​ផ្ទាំង MSN ខ្ញុំ​លោត​ចេញ​មោ​មួយ​ទៀត​ហើយ៖

Coffee Princess says:
do not worry about Preah Vihear (អូ! នាង​នេះ​ដឹង​មោ​ពី​ណា​ថា​ខ្ញុំ​វូរី សុំ​ទោស​សុភ័ក្ត្រ​មិន​បាន​វូរី​រឿង​នេះ​ទេ​បាទ)!
Coffee Princess says:
it’s domestic politics in Thailand
Coffee Princess says:
by the bad mob and bad party
Buy New Phone says:
55555
Buy New Phone says:
u didnt join the mob?
Coffee Princess says:
Thai people and Thai government agree that Preah Vihear is belong to Cambodia
Coffee Princess says:
I hate t s  mob
Coffee Princess says:
it’s bad mob
Buy New Phone says:
really?
Coffee Princess says:
uhm
Buy New Phone says:
but the said Preah Vihear belong to Thai and they demand to get it back
Coffee Princess says:
it’s mad and bad
Coffee Princess says:
the mob tried to discerdit the government
Coffee Princess says:
discredit the government
Coffee Princess says:
it’s bad
Buy New Phone says:
how about other?
Buy New Phone says:
why not stop them?
Coffee Princess says:
we try to stop
Buy New Phone says:
now i feel pity on your country’s politic
Coffee Princess says:
but the  mob is support by Democrat party
Buy New Phone says:
no one want to go your country now
Coffee Princess says:
and some mass support it
Coffee Princess says:
it’s too bad, i know
Coffee Princess says:
but  majority of thai people disagree with t s  mob
Coffee Princess says:
it’s just only small group of people
Coffee Princess says:
small  bad  group
Buy New Phone says:
but how about the parliment?
Coffee Princess says:
they  try  to  describe  about it
Coffee Princess says:
but i don’t know  the Democrat party will understand or not
Buy New Phone says:
they are to crazy thinking
Coffee Princess says:
yes
Buy New Phone says:
they said all because Thaksin
Buy New Phone says:
so stupid
Coffee Princess says:
yes
Coffee Princess says:
they try to do bad t ng
Coffee Princess says:
but  they don’t t nk anyt ng
Buy New Phone says:
it is so funny now your country’s leader
Coffee Princess says:
now we have good relations p  but  the mob and Democrat party will destroy  it
Coffee Princess says:
i have many  Khmer friends
Coffee Princess says:
i am so sad about it
Buy New Phone says:
i am wacthing tV7 now
Coffee Princess says:
uhm
Buy New Phone says:
they said Thaksin government provide loan build road 48 in Cambodia is just for benefit Thaksin’s business in Koh Kong
Buy New Phone says:
55555
Buy New Phone says:
what a silly accuse
Coffee Princess says:
too bad
Coffee Princess says:
 
Coffee Princess says:
bad  party
Buy New Phone says:
now i pity Thaksin and Samak very much
Coffee Princess says:
uhm
Buy New Phone says:
Thaksin and Samak got power from the majority of people but the small people want to destroy
Buy New Phone says:
what’s a funny democracy in Thailand
Coffee Princess says:
uhm
Coffee Princess says:
democrat party want to be government
Coffee Princess says:
they try to do anyt ng
Coffee Princess says:
they don’t care even relations p  between  neigbouring countries
Buy New Phone says:
not between country but also in your country
Coffee Princess says:
yes
Coffee Princess says:
i know
Buy New Phone says:
now your people are so divided u know?
Coffee Princess says:
yes
Coffee Princess says:
i am thai
Coffee Princess says:
i know
Coffee Princess says:
i am government and Thaksin supporter

ចំណាំ៖ Buy New Phone នេះ​គឺ​ខ្ញុំ

គិត​ៗ​ទៅ​គួរ​ឲ្យ​អស់​សំណើច​ដែរ​ខ្ញុំ។ ហ្គូដ​ណៃត៍! ចូល​ដេក​សិន​ហើយ។

គិរីរម្យ ថ្ងៃចន្ទ 23 ខែមិថុនា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
10 comments

សម្រស់​ធម្មជាតិ​គិរីរម្យ @រូបភាព​រក្សា​សិទ្ធិសម្រស់​ធម្មជាតិ​គិរីរម្យ @រូបភាព​រក្សា​សិទ្ធិ

អាន​អត្ថបទ​ទាក់ទង៖ រីទ្រីត​គិរីរម្យ

%d bloggers like this: