jump to navigation

ខែត្រ​វិបុលសង្គ្រាម ថ្ងៃអង្គារ 1 ខែកក្កដា 2008

Posted by សុភ័ក្ត្រ in នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ លោកអ្នកនាងជាទីមេត្រី កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០០៧ ខ្ញុំបានដាក់ប្រកាសមួយឈ្មោះថា “រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម” ខែត្រខ្មែរមួយក្នុងចំណោមខែត្រជាច្រើនទៀតនៅភាគខាងជើង និងភាគខាងជើងឆៀងខាងលិចខេមរនគរយើង ដែលសៀមបានបោះទ័ព ឈ្លានពានមកគ្រប់គ្រងអស់មួយរយៈពេលធំ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ និងបារាំងត្រឡប់មកឥណ្ឌូចិនវិញ បារាំងជាមួយនឹងរាជការខ្មែរយើងជំនាន់នោះបានទាមទារយកខែត្រខ្មែរទាំងនោះពីប្រទេសសៀម (ប្រទេសថៃបច្ចុប្បន្ន) បានជូនជាតិមាតុភូមិរហូតមកដល់បច្ចុប្បន្ន។

រយៈពេលបុន្មានថ្ងៃនេះ ពួកជនជាតិថៃ បន្ទាប់ពីឈ្នានីសមិនសមហេតុផលមកលើប្រាសាទព្រះវិហារខ្មែរយើង មិនឲ្យចុះចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ ពួកនោះបានបន្ថែមរឿង (សូមមើលប្រកាសទាក់ទង) និងនាំគ្នាទាមទារយកខែត្រខ្មែរទាំងប៉ុន្មានដែលប្រទេសថៃកាលណោះធ្លាប់គ្រប់គ្រងមួយរយៈទៅវិញទៀតផង។

ជាបន្តទៅទៀតនេះ ខ្ញុំសូមជូនប្រកាសមួយទាក់ទងនឹងខែត្រទាំងនោះដែលពួកថៃនាំគ្នាទាមទារជូនប្រិយមិត្រទុកគ្រាន់ជាគតិ។

ខែត្រវិបុលសង្គ្រាម
(จังหวัดพิบูลสงคราม)

ខែត្រវិបុលសង្គ្រាម ជាខែត្រមួយក្នុងចំណោមខែត្រទាំង៤របស់ប្រទេសថៃ ដែលយកបានត្រឡប់ពីបារាំងសែស ក្នុងគ្រា គ.ស១៩៤១ ដោយតំឡើងក្រុងសៀមរាបទៅជាខែត្រ។ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ថៃត្រូវប្រគល់ដែនដីខែត្រវិបុលសង្គ្រាមឲ្យទៅបារាំងវិញ ដែលជាអ្នកគ្រប់គ្រងប្រទេសកម្ពុជានៅខណៈនោះ។ បច្ចុប្បន្នគឺខែត្រសៀមរាប ខែត្រឧត្ដរមានជ័យ និងខែត្របន្ទាយមានជ័យ របស់ប្រទេសកម្ពុជា។ ទីតាំងភូមិសាស្ត្រខែត្រនេះ ស្ថិតនៅក្នុងភូមិភាគបូព៌ា ក្នុងសម័យរជ្ជការទី៥ និងធ្លាក់ក្រោមការគ្រប់គ្រងរបស់បារាំងសេសនាឆ្នាំ១៩០៧។

ឈ្មោះខែត្រវិបុលសង្គ្រាមនេះ តាំងឡើងដើម្បីជាកិត្តិយសដល់ឧត្ដមសេនីយ ចមពលប្លែក វិបុលសង្គ្រាម នាយករដ្ឋមន្ត្រីថៃនាខណៈនោះ ដោយមានកសាងអនុស្សាវរីយ៍រូបមាន់ត្រដាងស្លាប ដែលជារូបសញ្ញារបស់ចមពលប្លែក ទុកជាវិមានអនុស្សាវរីយ៍សម្រាប់ខែត្រនេះទៀតផង។ បន្ទាប់ពីមានការកំណត់ឲ្យមានត្រាប្រចាំខែត្រទូទាំងប្រទេស ក្រុមសិល្បករ ក៏បានយករូបអនុស្សាវរីយ៍នោះ មកធ្វើជារូបត្រាប្រចាំខែត្រផងដែរ។

ត្រាប្រចាំខែត្រវិបុលសង្គ្រាម
ត្រាប្រចាំខែត្រវិបុលសង្គ្រាម

រចនាសម្ព័ន្ធគ្រប់គ្រង

នៅពេលតាំងជាខែត្រដំបូងនោះ បានត្រូវបែងចែកជា៦ស្រុក តាមប្រកាសចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៤១ ដូចតទៅនេះ៖

១. ស្រុកព្រៃរីរៈតេជ (តាមឈ្មោះដើមស្រុកពួក)
២. ស្រុកក្រឡាញ់បុរី (តាមឈ្មោះដើមស្រុកក្រឡាញ់បុរី)
៣. ស្រុកព្រហ្មខ័ន្ធ (តាមឈ្មោះដើមស្រុកព្រហ្មខ័ន្ធ)
៤. ស្រុកក្រៀងសក្ដិ៍វិចិត (តាមឈ្មោះដើមស្រុកសំរោង)
៥. ស្រុកវារីសែន (តាមឈ្មោះដើមស្រុកវ៉ារីសែន) បច្ចុប្បន្នវ៉ារិន?
៦. ស្រុកចមក្សាន្ត (តាមឈ្មោះដើមស្រុកជាំក្សាន្ត)

ក្រោយមករាជការថៃបានរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងខែត្រវិបុលសង្គ្រាមជាថ្មី ដោយផ្ដាច់ស្រុកចមក្សាន្តភ្ជាប់ជាមួយខែត្រនគរចម្ប៉ាស័ក្តិ៍ និងផ្ដាច់ស្រុកសេរីសោភ័ណ្ឌ និងស្រុកសិន្ធុសង្គ្រាមជ័យ ខែត្រព្រះបាត់ដំបង (បាត់ដំបង) មករួមខែត្រជាមួយខែត្រវិបុលសង្គ្រាមក្នុងខែធ្នូ ក្នុងឆ្នាំដដែល។

ខែត្រវិបុលសង្គ្រាមទើបមានរចនាសម្ព័ន្ធគ្រប់គ្រងរហូតដល់ឆ្នាំ១៩៤៦ រួមទាំងអស់មាន៧ស្រុកគឺ ស្រុកព្រៃរីរៈយតេជ ស្រុកក្រឡាញ់បុរី ស្រុកព្រហ្មខ័ន្ធ ស្រុកក្រៀងស័ក្តិ៍វិចិត ស្រុកវ៉ារីសែន ស្រុកសេរីសោភ័ណ្ឌ (ស៊ីសុផុន) និងស្រុកសិន្ធុសង្គ្រាមជ័យ។


ផែនទីខែត្រវិបុលសង្គ្រាម (ស្ដែងដោយផ្ទៃពណ៌ខៀវ)

ចំណាំ៖

ឈ្មោះស្រុកផ្សេងៗ ក្នុងបណ្ដាខែត្រទាំងបួន ដែលបានពីបារាំងសែសនោះ ភាគច្រើនតាំងឈ្មោះតាមបុគ្គលដែលមានជ័យក្នុងសង្គ្រាមនៅឥណ្ឌូចិន។ នៅខែត្រវិបុលសង្គ្រាម មានឈ្មោះស្រុកដែលមានលក្ខណៈដូចតទៅនេះ៖

  • ស្រុកក្រៀងស័ក្តិ៍វិចិត តាំងឈ្មោះតាម ឧត្ដមសេនីយឯកហ្លួងក្រៀងស័ក្តិ៍វិចិត (យសស័ក្តិ៍ចុងក្រោយគឺឧត្ដមសេនីយទោ) មេបញ្ជាការទាហានជើងគោកទី១, ជំនួយការមេបញ្ជាការទាហានជើងគោក មេទ័ពភាគឥសាន និងជាជំនួយការមេទ័ពជើងគោកនាខណៈនោះ។
  • ស្រុកព្រៃរីរៈយតេជ តាំងឈ្មោះតាម ឧត្ដមសេនីយឯកហ្លួងព្រៃរីរៈយតេជ (ឆ្មះបូរណ៍ ព្រៃរីយយតេជ យសស័ក្តិ៍ចុងក្រោយគឺឧត្ដមសេនីយទោ) មេបញ្ជាការកងពលបូព៌ា និងមេទ័ពរងភាគបូព៌ា (ទី២) នៅខណៈនោះ។
  • ស្រុកសិន្ធុសង្គ្រាមជ័យ (បំបែកចេញមកពីខែត្រព្រះដំបង) តាំងឈ្មោះតាម ឧត្ដមសេនីយត្រី ហ្លួងសិន្ធុសង្គ្រាមជ័យ (សិន្ធុ កមលនាវិន តំណែងចុងក្រោយគឺពលរឿឯក) មេបញ្ជាការទាហានជើងទឹក និងជាមេទ័ពជើងទឹកនៅគ្រានោះ៕

ប្រែពី៖ វីគីភីឌាភាសាថៃ

————————————————————-
អត្ថបទទាក់ទង៖
១. រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម
៤. បច្ចន្តគិរីខែត្រ, កោះកុងក្នុងទស្សនៈសៀម (តចប់)
៥. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ
៦. ប្រវត្តិសាស្ត្រដ៏សែនចុកចាប់៖ ព្រះរាជក្រឹត្យចាត់តាំងក្រុងព្រះដំបង ខេត្តព្រះដំបង គ.ស.១៩៤២

Advertisements

មតិ»

1. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 1 ខែកក្កដា 2008

[…] អាន​អត្ថបទ​ទាក់ទង៖ រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ខែត្រ​វិបុលសង្គ្រាម […]

2. ពលៈ - ថ្ងៃអង្គារ 1 ខែកក្កដា 2008

បើវាថ្លើមធំ យើងធ្វើការទាមទាមកវិញនៅដីអាសៀមនឹងទាំងអស់មកវិញមក ព្រោះដើមឡើយ វាជាចោគ្មានទីជំរកទេ វាគ្មានដីទេ។ ខ្មែរពីដើមយើងថា សៀមមិនចោលក្បួន ពិតជាមិនចោលក្បួនមែន។ ណ្ហើយធ្វើមិច បើខ្មែរយើងជាប្រជាជនស្លូតត្រង់បែបនេះ តែងតែគេមើលងាយអញ្ចឹងហើយ ព្រោះវាគិតថាធ្វើអ្វីក៏បាន និយាយអ្វីក៏បាន។ ដូចគេថាមនុស្សសលូតត្រង់ត្រូវគេមើលងាយ

3. ទឹម បឿន - ថ្ងៃពុធ 2 ខែកក្កដា 2008

ឆ្ងាញ់​តែ​ត្រង់​ធ្វើ​ត្រា​ទេ។ ពួក​វា​មិន​ដែល​ភ្លេច​អា​រឿង​បន្សល់​ភស្តុតាង​ទេ។

4. ផេងជី - ថ្ងៃពុធ 2 ខែកក្កដា 2008

រឿងរ៉ាវ​ពួក​អាចោរសៀម​ពិត​ជាស្មុគស្មាញ​មែន​ មិន​ចេះចប់មិនចេះ​ហើយ​។ ពលៈ​និយាយ​ត្រូវ ពួគវា​ឥត​កេរ្តិ៍ខ្មាស់​ហ៊ាន​អួត​ប្រាប់​ពិភពលោក​ថា​ ប្រាសាទព្រះ​​វិហារ​ជារបស់​វា។ បើ​បណ្តោយ​ឲ្យប្រាសាទព្រះវិហារ​ធ្លាក់កណ្តាប់​ដៃវា​វិញ មិនដឹង​ថា​វាអួត​យ៉ាង​ណា​ទេ!

5. សមាគមនិស្សិតខ្មែរនៅបរទេស - ថ្ងៃពុធ 2 ខែកក្កដា 2008

សូមជូនកំណាព្យជេរសៀម….

គេថាកំពូជសៀមវាឈាមថោក គំនិតស្មោកគ្រោកឥតកេរខ្មាស់ ព្រះវិហាររបស់ខ្មែរថែជាក់ច្បាស់ វាតែងតែផ្តាស់ចង់វាតទី។

អាសៀមទុរយសចិត្តសាមាន្យ ដូចប្រែតតិរច្ឆានតាមយាយី មិនឲខ្មែររស់បានសំភី ពួជឯងកើតពីទីឋានណា។

អាសៀមកំពូជថោកពូជចង្រៃ អាប្រេតអវចីអាឫស្យា អាសៀមអាទមិឡឥតសាសនា អាឥតមេបាថាប្រដៅ។

សូមជួយនិពន្ធ(ជេរសៀម)បន្ត សូមអរគុណ…

6. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​ - ថ្ងៃ​ព្រហស្បតិ៍ 3 ខែកក្កដា 2008

[…] ២. ខែត្រ​វិបុលសង្គ្រាម ៣. នរណា​ជា​អភិសិទ្ធិ វេជ្ជាជីវៈ​? ៤. […]

7. RAsmey - ថ្ងៃសុក្រ 4 ខែកក្កដា 2008

តពី ៥,
ពាក្រពិតពីចិត្តជាកូនខ្មែរ មិនអាចបង្វែរត្រូវចាំទុក
កសាងជាតិយើងតទៅមុខ គ្រប់ខ្មែរបានសុខជាតិក្សេមក្សាន្ត។

8. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 27 ខែ​មេសា 2010

[…] ខែត្រ​វិបុលសង្គ្រាម“  ដែល​សុទ្ធ​សឹង​ជា​ខែត្រ​ខ្មែរ […]

9. បច្ចន្ត​គិរី​ខែត្រ, កោះ​កុង​ក្នុង​ទស្សនៈ​សៀម (ត​ចប់) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃសុក្រ 7 ខែ​ឧសភា 2010

[…] ២. ខែត្រ​វិបុលសង្គ្រាម ៣. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ ៤. […]

10. Once Upon a Time of Siamese History « THE SON OF THE KHMER EMPIRE កុលបុត្រមហានគរខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Khet Vibolsangream – Khet Siem Reap ខែត្រ​វិបុលសង្គ្រាម​ខែត្រសៀមរាប […]

11. Once Upon a Time of Siamese History « ខ្មែរបង្រួបបង្រួម - ថ្ងៃ​ព្រហស្បតិ៍ 13 ខែ​ឧសភា 2010

[…] Khet Vibolsangream – Khet Siem Reap ខែត្រ​វិបុលសង្គ្រាម​ខែត្រសៀមរាប […]

12. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែសីហា 2012

[…] (ភាគ ២) (៣) បច្ចុប្បន្ន​ជា​ភូមិ​មួយ (៤) ខែត្រ​វិបុលសង្គ្រាម (៥) ស៊ីសុផុន ជា​សំនៀង​សៀម​ហៅ​តាម […]

13. ស្រមោល​ទំនាក់​ទំនង​ថៃ-​ខ្មែរ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 24 ខែ​មីនា 2014

[…] ២. សាវតារ​ត្រកូល «អភ័យវង្ស» ៣. ខែត្រ​វិបុលសង្គ្រាម ៤. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ […]

14. ប្រវត្តិសាស្ត្រ​ដ៏​សែន​ចុក​ចាប់​​៖ ព្រះ​រាជ​ក្រឹត្យ​ចាត់​តាំង​ក្រុង​ព្រះ​ដំបង ខេត្ត​ព្ - ថ្ងៃចន្ទ 19 ខែធ្នូ 2016

[…] ១. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម ២. ខែត្រវិបុលសង្គ្រាម ៣. ស្រមោលទំនាក់ទំនងថៃ-ខ្មែរ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: