jump to navigation

នពតុល លា​ចេញ​ពី​តំណែង ថ្ងៃ​ព្រហស្បតិ៍ 10 ខែកក្កដា 2008

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
trackback

ទី​បំផុត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ នពតុល ប៉័ទមៈ បាន​លា​លែង​ចេញ​ពី​តំណែង (នា​ថ្ងៃ​នេះ ១០ កក្កដា ២០០៨)​ ក្រោយ​ពី​គំនាប​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​ពួក​ប្រឆាំង​ និង​ក្រោយ​ពី​បរាជ័យ​របស់​ប្រទេស​នេះ ក្នុង​ការ​រារាំង​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​មិន​ឲ្យ​កម្ពុជា​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ​រួច​មក។

បន្ត​ទៅ​នេះ​ខ្ញុំ​សូម​ជូន​ប្រវត្តិ​លោក នពតុល ប៉័ទមៈ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ ដូច​ត​ទៅ៖

នពតុល ប៉័ទមៈ (ថៃ៖ นพดล ปัทมะ) កើត​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​១៩៦១ ក្នុង​ស្រុក​សីតា ខេត្ត​នគរ​រាជសីមា ប្រទេស​ថៃ។ លោក​បាន​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨ នៅ​ក្នុង​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ស្ម័គ្រ សុន្ទរវេជ។ លោក​គឺ​ជា​សមាជិក​គណបក្ស​អំណាច​ប្រជាជន​របស់​លោក​ស្ម័គ្រ និង​ជា​អតីត​ទីប្រឹក្សា​ច្បាប់​របស់​លោក​ទក្សិណ ជិនវ័ត្រ អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​ពួក​យោធា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៦។ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០០៨ លោក​ក៏​បាន​លាលែង​ចេញ​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស។

ប្រវត្តិ​ការ​សិក្សា

នីតិសាស្ត្រ​បណ្ឌិត ពី​មហាវិទ្យាល័យ​ធម្មសាស្ត្រ (កាល​ពី​គ.ស.​១៩៨២) ដោយ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ និង​ទទួល​បាន​អាហារូបករណ៍​ហ្វូលប្រាយ និង​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក។ និង​ទទួល​បាន​អាហារូបករណ៍​ពី​មូលនិធិ​អានន្ទមហិតុល (កាល​ពី​ឆ្នាំ​១៩៨៨ បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អកហ្វរដ៍ ប្រទេស​អង់គ្លេស និង​សាកលវិទ្យាល័យ​ឡុងដុង ដោយ​មូលនិធី​អានន្ទមហិតុល (ឆ្នាំ​១៩៩០)។ ហើយ​នៅ​ឆ្នាំ​១៩៩១ ដោយ​មូលនិធិ​អានន្ទមហិតុល លោក​បាន​​ផ្នែក​នេតិបណ្ឌិត​ភាសាអង់គ្លេស​នៅ Lincoln’s lnn។

ប្រវត្តិ​ការងារ

សមាជិក​តំណាង​រាស្ត្រ ក្រុង​ទេពមហានគរ បក្ស​ប្រជាធិបតេយ្យ (១៩៩១-១៩៩៦)
 លេខាធិការ​បក្ស​ប្រឆាំង​នៅ​ក្នុង​សភា​តំណាង​រាស្ត្រ (១៩៩៥-១៩៩៦)
 លេខាធិការ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស (១៩៩៩-២០០១)
 ទីប្រឹក្សា​រដ្ឋមន្ត្រី​ក្រសួងវិទ្យាសាស្ត្រ​បច្ចេកទេស និង​បរិស្ថាន (១៩៩៩-២០០១)
 គ.ស.​២០០៥ បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​តំណាង​រាស្ត្រ​ក្រុង​បាងកក មណ្ឌុល​១៧ (ឡាតប្រាវ) បក្ស​ប្រជាធិបតេយ្យ បាន​សំឡេង​១៧៨២៣ ស្ថិត​ក្នុង​លំដាប់​លេខ​២ ដោយ​មិន​បាន​ទទួល​ការ​ជ្រើស​រើស
 គណៈកម្មការ​ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ និង​បរិស្ថាន (២០០៦)
 រដ្ឋមន្ត្រី​ក្រសួង​ការបរទេស (៦​ កុម្ភៈ ២០០៨-១០ កក្កដា ២០០៨)

ការ​លា​លែង​ពី​តំណែង

លោក នពតុល ប៉័ទមៈ ត្រូវ​បាន​បង្ខំ​ចិត្ត​លា​លែង​ពី​តំណែង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស ដោយ​សារ​ពួក​ប្រឆាំង​នៅ​ប្រទេស​ថៃ​ទាក់ទង​នឹង​ករណី​ប្រាសាទ​ព្រះវិហារ។

————————————————————————-
គេហទំព័រ​ផ្ទាល់​ខ្លួន​លោក
www.noppadon.com
វីគីភីឌាភាសា​ខ្មែរ, ភាសា​ថៃ, ភាសា​អង់គ្លេស
អត្ថបទ​ទាក់ទងបុននាគ ចុះ​ចេញ​ពី​តំណែង, នពតុល៖ “ខ្ញុំ​មិន​បាន​លក់​ជាតិ”

Advertisements

មតិ»

1. វីរិយា - ថ្ងៃសុក្រ 11 ខែកក្កដា 2008

ខ្ញុំ​គិត​ថា​លទ្ធ​ផង​នឹង​ទៅ​ជា​អញ្ចឹង​ ហើយ​ទី​បំផុត​វា​ទៅ​ជា​អញ្ចឹង​មែន​ ។ មាន​អារម្មណ៍​ថា​ភាព​ជ្រួល​ច្របល់​កំពុង​កើត​ឡើង​ម្តង​ទៀត​ហើយ​​នៅ​ស្រុក​ហ្នឹង!

2. Boeun - ថ្ងៃសុក្រ 11 ខែកក្កដា 2008

ចុម! លាលែង​ពី​ដំណែង​ហើយ។ ឲ្យ​វា​អាញេអាញ៉ៃ​ចឹង​តូវ!

3. ខ្មែរមួយរូប - ថ្ងៃសុក្រ 11 ខែកក្កដា 2008

ថៃកំពុងតែវឹកវរខ្លាំងមែនទែនហើយ រាស្រ្ដមិនទុកចិត្តរដ្ឋ កងកំលាំងប្រដាប់អាវុធមិនគាំទ្ររដ្ឋាភិបាល សភាដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាល តុលាការធម្មនុញ្ញចាប់ផ្ដើមចោទប្រកាន់មន្រ្តីពុករលួយ ការបះបោរនៅភូមិភាគខាងត្បូងក៏រឹតតែមានសភាពខ្លាំងឡើង ចលាចលលើកនេះថៃពិបាកនឹងស្តារឡើងវិញណាស់ នេះហើយជាបាបកម្មដែលថៃសមនឹងទទួល ហើយក៏ប្រហែលជាបារមីប្រាសាទព្រះវិហាររបស់ខ្មែរកំពុងតែសំដែងឫទ្ធិហើយមើល​ទៅ។

4. ខ្មែរមួយរូប - ថ្ងៃសុក្រ 11 ខែកក្កដា 2008

នេះគឺជាកាលានុវត្តភាពដ៏ប្រសើរសំរាប់កម្ពុជា ក្នុងការកសាងសេដ្ឋកិច្ចជាតិ ប្រសិនបើថ្នាក់ដឹកនាំខ្មែរគ្រប់រូប ធ្វើការរួបរួមគ្នា ហើយគិតពីបញ្ហាជាតិជាធំនោះ យើងពិតជាអាចប្រកួតប្រជែងសេដ្ឋកិច្ចនឹងថៃបាន។ កាលណាស្ថានភាពនយោបាយយើងល្អ ហើយយើងរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចប្រសើរដូចសព្វថ្ងៃ ឬល្អជាងនេះ វិនិយោគិនធំៗដែលមានស្រាប់នៅថៃនឹងពិចារណាផ្ទេរការវិនិយោគរបស់គេមកកម្ពុជា​ជាក់ជាមិនខាន។

5. ទឹម បឿន - ថ្ងៃសុក្រ 11 ខែកក្កដា 2008

តើ​នរណា​ទំនង​នឹង​ឡើង​តំណែង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជំនួស​គាត់?

6. vireak12 - ថ្ងៃសុក្រ 11 ខែកក្កដា 2008

នឹងហើយសមមុខឲ្យអញ្ចឹងចុះ។

7. ផេងជី - ថ្ងៃសៅរ៍ 12 ខែកក្កដា 2008

“ថៃ​មួយ​ក្រុម​គំរាម​ថា​នឹង​យក​ប្រាសាទ​ព្រះវិហារ​ក្នុង​រយៈពេល​មួយ​ខែ” នេះជា​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ី​សេរី។ អាន​លំអិត​ក្នុង​
http://www.rfa.org/khmer/indepth/group-of-Thai-threaten-2take-over-PreahVihear-07112008000922.html

8. គណៈ​រដ្ឋមន្ត្រី​ថៃ​ថ្មី « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 14 ខែកញ្ញា 2008

[…] ឯ. នពតុល ប៉័ទមៈ […]

9. នរណា​ជា សមពង្ស អមរវិវឌ្ឍន៍ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 14 ខែតុលា 2008

[…] អាន​ផង​ដែរ៖ ១. វីគីភីឌា​ភាសា​ថៃ ២. នពតុល លា​ចេញ​ពី​តំណែង ៣. បុននាគ ចុះ​ចេញ​ពី​តំណែង ៤. ស.​៣ […]

10. នពតុល៖ “ខ្ញុំ​មិន​បាន​លក់​ជាតិ” « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 27 ខែវិច្ឆិកា 2008

[…] អាន​ផង​ដែរ៖ ១. នពតុល លា​ចេញ​ពី​តំណែង ២. […]

11. Breaking News: A Coup in Thailand | ស្រែ​ខ្មុក - ថ្ងៃសុក្រ 23 ខែ​ឧសភា 2014

[…] វង្សសុវត្ថិ​ និង​ភរិយា លោក នពតុល ប៉័ទមៈ ទីប្រឹក្សា​អតីត​នាយក​រដ្ឋមន្ត្រី […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: