jump to navigation

ចិន​បិទ​កីឡា​អូឡាំពិក ថ្ងៃអាទិត្យ 24 ខែសីហា 2008

Posted by សុភ័ក្ត្រ in កីឡា, ពីនេះពីនោះ, 中文.
trackback

ប្រទេសចិនប្រជាមានិត បានបិទការប្រកួតកីឡាអូឡាំពិកហើយ កាលពីពេលមុននេះ (យប់ថ្ងៃ២៤ សីហា ២០០៨)។ ពិធីបិទដ៏អស្ចារ្យបានទាក់ទាញប្រជាជាតិនានាលើសកលលោកឲ្យងាកមកចាប់អារម្មណ៍ប្រទេសនេះច្រើនឡើងៗ។

“តាមរយៈកីឡានេះ, ពិភពលោកបានរៀនសូត្រច្រើនពីប្រទេសចិន, ហើយប្រទេសចិន ក៏បានសិក្សាច្រើនពីពិភពលោកផងដែរ។ កីឡាករមកពី២០៤ប្រទេស បានមកប្រកួតនៅលើទីលានដ៏ភ្លឺចញ្ចែងចញ្ចាំងនេះ និងធ្វើឲ្យយើងស្ងើចសរសើរចំពោះទេពកោសល្យដ៏ប៉ិនប្រសប់របស់ពួកគេ,” ប្រសាសន៍របស់លោក ចេកគី រូជជ៍, ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានមានប្រសាសន៍ក្នុងពេលកម្មវិធីបិទ នៅឯពហុកីឡដ្ឋានជាតិ ក្រុងប៉េកាំង។

ប្រទេសចិនបានចាត់កីឡាអូឡាំពិករដូវក្ដៅបានយ៉ាងជោគជ័យខ្ពស់បំផុត និងបន្តដោយកីឡាអូឡាំពិកជនពិការបន្តទៀត។ ចិន ប្រទេសយក្ខនៅអាស៊ី បានទទួលមេដាយច្រើនជាងគេបំផុត នៅក្នុងការប្រកួត បន្តដោយប្រទេសអាមេរិក, រុស្សី, អង់គ្លេស និងអាល្លឺម៉ង់។

 លរ

ប្រទេស 

មាស 

ប្រាក់ 

 សំរិទ្ធ

សរុប 

 

 ចិន

 ៥១

២១

២៨

១០០

 

 អាមេរិក

 ៣៦

៣៨

 ៣៦

 ១១០

 

 រុស្សី

 ២៣

 ២១

 ២៨

 ៧២

 

 អង់គ្លេស

 ១៩

 ១៣

 ១៥

 ៤៧

 

 អាល្លឺម៉ង់

 ១៦

 ១០

 ១៥

 ៤១

មើលលទ្ធផលសរុបនៅទីនេះ

Beautiful fireworks
កីឡដ្ឋានសំបុកចាប ក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០០៨
Fireworks explode over Bird's Nest
កីឡដ្ឋានសំបុកចាប ក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០០៨
Fireworks explode over Bird's Nest
កីឡដ្ឋានសំបុកចាប ក្នុងពិធីបិទកីឡាអូឡាំពិក ឆ្នាំ២០០៨
British national flag
អង់គ្លេសបន្តធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក ឆ្នាំ២០១២
British singer Leona Lewis performs
តារាចម្រៀងអង់គ្លេស លីអូណា ឡេវីស
Double-decker bus
ឡានក្រុងនិមិត្តសញ្ញា ប៉េកាំង ឡុងដុង
Fireworks explode
កាំជ្រួច បាញ់បិទកម្មវិធីប្រកួតកីឡាអូឡាំពិករដូវក្ដៅ ក្រុងប៉េកាំង
General view of the festivities
ទិដ្ឋភាពទាំងមូលនៃពហុកីឡដ្ឋានសំបុកចាប
General view of the festivities
ពិធីបិទកីឡាអូឡាំពិក ក្រុងប៉េកាំង

ពិធីបិទកីឡាអូឡាំពិក ក្រុងប៉េកាំង

មើលរូបទាំងអស់នៅ http://en.beijing2008.cn/

ជយោប្រទេសចិន! ជួបគ្នាជាថ្មីអូឡាំពិក២០១២ ឡុងដុងហ្គេមស៍!

__________________________________________________
អានប្រកាសទាក់ទង
១. ស្វាគមន៍ប៉េកាំង ២០០៨
២. មកមើលម្ហូបអាហារកីឡាករអូឡាំពិក
៣. នេះឬក្រុងចិន?
៤. អង់គ្លេសបិទកីឡាអូឡាំពិក
៥. ប្រេស៊ីលបិទកីឡាអូឡាំពិក

មតិ»

1. ស្វាគមន៍​ប៉េកាំង ២០០៨ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអាទិត្យ 24 ខែសីហា 2008

[…] ប្រកាស​ទាក់ទង៖ ចិន​បិទ​កីឡា​អូឡាំពិក […]

2. Virya - ថ្ងៃចន្ទ 25 ខែសីហា 2008

បាន​មើល​តាំង​តែ​ពិធី​បើក​​រហូត​ដល់​បិទ អស្ចារ្យមែន​! ចិន​លេង​ម្តង​នេះ​អស់ទាស់​ហើយ!

3. សុភ័ក្ត្រ - ថ្ងៃចន្ទ 25 ខែសីហា 2008

អា​ហ្នឹង​បាន​គេ​ហៅ​ថា​ចិន!

4. ខេមរកីឡា - ថ្ងៃពុធ 27 ខែសីហា 2008

ចុម ឯងដាក់ក្រោយគេទៀត។

5. សុភ័ក្ត្រ - ថ្ងៃពុធ 27 ខែសីហា 2008

ចុះ​អួត​ឯង​ខ្លាំង​អី! គេ​ដាក់​តាំង​ពេល​បិទ​កម្មវិធី​បណ្ដើរ​ដាក់​បណ្ដើរ​ណុះ! 😛

6. មក​មើល​ម្ហូប​អាហារ​កីឡាករ​អូឡាំពិក « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 2 ខែកញ្ញា 2008

[…] ១. ស្វាគមន៍​ប៉េកាំង ២០០៨ ២. ចិន​បិទ​កីឡា​អូឡាំពិក ៣. […]

7. អង់គ្លេស​បិទ​កីឡាអូឡាំពិក « ស្រែ​ខ្មុក - ថ្ងៃអង្គារ 14 ខែសីហា 2012

[…] […]

8. ប្រេស៊ីល​បិទ​កីឡាអូឡាំពិក | ស្រែ​ខ្មុក - ថ្ងៃអង្គារ 23 ខែសីហា 2016

[…] __________________________________________________ អានប្រកាសទាក់ទង៖ ១. ស្វាគមន៍រីយ៉ូ ២០១៦ ២. ប្រទេសអាស៊ានណាខ្លះបញ្ជូនកីឡាករទៅអូឡាំពិក២០១៦ច្រើនជាងគេ ៣. កីឡាករខ្មែរនៅអូឡាំពិក២០១៦ ៤. ចិនបិទកីឡាអូឡាំពិក ៥. អង់គ្លេសបិទកីឡាអូឡាំពិក […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: